រីករាយក្នុងការអាន....
"មើលចុះគ្រាន់បងនិយាយលេងប៉ុណ្ណឹងប្អូនប្រុសសំណព្វចិត្តពួកឯងក៏ចំទើតស្រែក ព្រោះតែបែបនេះហើយទើបបងត្រូវពន់និស្ស័យ"ជុងហ្គុកទាញរាងតូចឲ្យអង្គុយលើភ្លៅហើយអោបចង្កេះតូចជាប់
"មុននេះបងគ្រាន់តែញ៉ោះលេងតែមើលធ្វើទៅ"
"លោកកុំមកសម្ដែងបានទេ ធាតុពិតលោកស្អប់ខ្ញុំណាស់មិនអញ្ចឹង?"
"តែឯងមិនបានស្អប់ខ្ញុំទេមិនចឹង? ក្នុងចិត្ដឯងមានខ្ញុំកុំបាច់កុហកបងៗរបស់ឯងអីប្រយ័ត្នបាប"ពេលឃើញថេហ្យុងនិយាយនិងព្យាយាមបេះដៃគេចេញ ជុងហ្គុកក៏ប្រញាប់អោនទៅខ្សឹបឲ្យបានលឺតែពីថេហ្យុងព្រមជាមួយទឹកមុខរឹងស្កល់។
"បងយុងហាយកខ្ញុំទៅនៅជាមួយផង ពេលនេះខ្ញុំមិនចង់នៅជាមួយគេទេ"មុខតូចសម្លឹងមើលទៅកាន់បងប្រុសធំហាក់សូមក្ដីមេត្តា ព្រោះបើខ្លួនពឹងបងៗបីនាក់ទៀតមិនអាចទេព្រោះបីនាក់នោះគោរពជុងហ្គុកណាស់។
"អាយ៉ុងអូនធំហើយកុំធ្វើដូចក្មេងអីបានទេ បងមកថ្ងៃនេះគ្រាន់តែចង់ជួបមុខឯងនិងក្មួយតែប៉ុណ្ណោះ ហើយរឿងឯងចង់ទៅវិញជាមួយបងឯងនិយាយជាមួយស្វាមីឯងសិនទៅ"យុងហាតបប្អូនប្រុសដោយទឹកមុខព្រួយបារម្ភ តែឲ្យធ្វើយ៉ាងម៉េចបានបើពេលនេះគេចាញ់ភ្នាល់របស់មិត្តខ្លួនទៅហើយនោះ។
បីឆ្នាំមុន
"បើឯងចង់ឃើញប្អូនប្រុសឯងរឹងមាំឈប់រឹងរូសនិងយកតែចិត្ដខ្លួនឯងនោះ ដាច់ខាតហាមទៅរកនិងផ្ដល់ប្រាក់ជួយគេទៅ ហើយបើឯងធ្វើបានយើងសន្យាថានិងស្រលាញ់មើលថែប្អូនប្រុសរបស់ឯងឲ្យល្អស្មើរនិងជីវិត"ជុងហ្គុកនិយាយនិងសន្យាដោយភាពជាកូនប្រុសខណៈដែលយុងហាមកជំរិតសួរពីប្អូនប្រុសសំណព្វមិនឈប់។
"យើងសន្យាថានិងមិនទៅកូរ៉េខាងត្បូងទេប្រសិនបើឯងមិនអនុញ្ញាត ដើម្បីអនាគតប្អូនយើងសុខចិត្ដទ្រាំមើលគេលំបាក តែឯងត្រូវតែសន្យាថានិងផ្ដល់ភាពកក់ក្ដៅឲ្យគេឲ្យដូចយើង"
"អឹមយើងសន្យាតែក៏ត្រូវរង់ចាំមើលពេលវេលា ឯងដឹងមែនទេថាបើយើងបើកចំហរនិងចេញមុខចេញមាត់ប្អូនរបស់ឯងនៅក្នុងសង្គមគេអាចនិងមានបញ្ហា?"
VOUS LISEZ
លោកប្ដីម្ចាស់បេះដូង💜 (ចប់)
Fanfictionជុងហ្គុក អាឡិចសៀ & រ៉ាហ្វារៀ ថេហ្យុង បងនិងសងអូនគ្រប់យ៉ាងដែលបងធ្វើចំពោះរឿងដែលបងធ្លាប់ខុសឆ្គងលើកអូន