Ep22: បួនឆ្នាំហើយដែលយើងបែកគ្នា

2.1K 100 3
                                    

ភាគទី ២២ រឿងលោកប្ដីម្ចាស់បេះដូង

សូមអានដោយរីករាយ

មុខតូចធ្លាប់តែសុភាពនៅក្នុងក្រសែភ្នែកអ្នកដែលនៅភូមិគ្រឹះអេឡិចសៀក៏ប្រែមកជាកាចឆ្នាស់ ហើយធ្វើអ្វីតាមតែចិត្ដរឺនេះជាអ្វីដែលគេតែងតែពោលថាសូមកុំបង្ខំឲ្យមនុស្សអស់ផ្លូវដើរ។

"ខ្ញុំឲ្យនាងខលទៅហ្វីន មិនមែនឲ្យនាងមកឈរសម្លឹងមើលមុខខ្ញុំទេ យ៉ាងម៉េចមុខខ្ញុំដូចម៉ែរបស់នាងពីក្មេងរឺយ៉ាងម៉េចទើបមើលបែបនេះ?"ថេហ្យុងច្រត់ចង្កេះនិងបន្ទោសហ្វីណាដែលជាស្រីបម្រើខណៈដែលគេប្រើតែមិនធ្វើតាម។

"ជ.ចា៎ៗតាម.តែបើម្ចាស់តូចចង់បានប្រាក់អឺ.គឺអឺ...!"

"គឺអ្វី?រឺថាប្រាក់ត្រឹមដប់មុឺនដុល្លារនាងគិតថាច្រើនមិនហ៊ានខលទៅ?"

"មិនមែនបែបនិងទេម្ចាស់តូចតែគឺនេះ..."ហ្វីណាស្ទាក់ស្ទើរតែចុងក្រោយនាងក៏ត្រូវតែប្រគល់វាឲ្យទៅម្ចាស់ដើមវិញ

"នេះជាកាតដែលចៅហ្វាយផ្ញើទុកលើនាងខ្ញុំ គាត់ថាបើម្ចាស់តូចត្រូវការប្រាក់អាចយកទៅប្រើបាន នេះជាកាតគ្មានដែនកំណត់ម្ចាស់តូចចង់ទិញអ្វីក៏បាន"

"ល្អអញ្ចឹងនាងចូលទៅមើលកូនប្រុសរបស់ខ្ញុំទៅ ហើយក៏អរគុណដែលទទួលរបស់ពីស្វាមីខ្ញុំ"ពេលទទួលកាតពីហ្វីណាហើយរាងតូចរបស់យើងញញឹមយ៉ាងស្រស់និងចូលឡានបើកចេញទៅ។

"ពុទ្ធោអើយអាក្មេងឆ្កួតកុំឲ្យដល់ពេលយើងម្ដង បើដល់ពេលយើងឯងនិងកូនច្បាស់ជាបានខ្ទាត់ចេញពីភូមិគ្រឹះនេះមិនខាន"ហ្វីណាស្រែកខណៈដែលថេហ្យុងចេញឡានទៅបាត់ ដឹងទេថានាងស្អប់រាងតូចថេហ្យុងប៉ុណ្ណានេះបើនាងអាចធ្វើឲ្យជុងហ្គុកស្រលាញ់នាងបាននាងនិងធ្វើទោះវិធីនោះស្មោកគ្រោកប៉ុណ្ណាក៏ដោយ

"គ្រប់យ៉ាងនៅទីនេះត្រូវតែជារបស់យើង"ពេលនិយាយដល់គ្រប់យ៉ាងនាងក៏ខាំបបូរមាត់ពណ៌ក្រហមរបស់ខ្លួនឯងស្ទើរចេញឈាមកែវភ្នែកទាំងគូក៏បញ្ចេញបន្លឺឬស្យា។

ឡានទំនើបបើកទៅចតនៅខាងមុខក្លីនីកមួយកន្លែងដែលល្បីជាងគេប្រចាំប្រទេសកូរ៉េ ភ្លាមនោះគ្រប់គ្នាដែលជាបុគ្គលិកក៏ចេញមកទទួលនិងឈរដំរាបគ្នាជាជួរដើម្បីទទួលស្វាគមន៍ភ្ញៀវដែលបើកឡានតម្លៃថ្លៃមក ព្រោះបើឡានថ្លៃម្ចាស់អ្នកជិះក៏មិនធម្មតា។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now