ភាគទី៤៩:ព្រងើយ

1.5K 88 2
                                    

រីករាយក្នុងការអាន
ជិតចប់ហើយយើង..

"លែងខ្ញុំទៅ ហើយកុំមកនិយាយអូនបងជាមួយខ្ញុំ ឲសោះណាជុងហ្គុក"ថេហ្យុងច្រានកាយក្រាស ហើយងើយមុខសម្លុតទាំងបេះដូងតូចៗរបស់គេពេលនេះគឺកំពុងតែរីកមាឌ តែមិនថាយ៉ាងណាក៏មិនត្រូវចិត្ដទន់ ព្រោះសម្ដីនាយនោះទេ ពីមុនគេជាភរិយាដែលគ្មានតម្លៃសម្រាប់នាយ តែពេលនេះរាងតូចសូមទាមទារតម្លៃគេមកវិញ។

"បងមិនលែង ធម្មតាប្ដីអោបប្រពន្ធមិនបានរឺ?"ជុងហ្គុកមិនត្រឹមតែនិយាយ គេថែមទាំងឆ្មក់ទៅថើបថ្ពាល់ដែលក្រហមព្រឿងៗនោះលឿនដូចរន្ទះ។

"ហឺយប្រុសឆ្កួត នេះលោកហ៊ានណាស់ដែលមកថើបខ្ញុំនៅ និងមុខគេឯងបែបនេះ"រាងតូចរូបស្រស់ស្រែកនិងរុញច្រានកាយជុងហ្គុក រួចក៏រត់ទៅអោបដៃស៊ូអិន ហើយធ្វើមុខខ្មើតដាក់គេបានគួរឲ្យក្នាញ់ណាស់។

"ថេហ្យុង អេឡិចសៀ...!"ជុងហ្គុកឧទាននិងសម្លឹងមើលរាងតូចអោបដៃស៊ូអិន ទាំងសង្កៀកធ្មេញក្រតៗ តែគិតមកដល់ពេលនេះគេខឹងរាងតូចមិនបាន ព្រោះបើគេខឹងនិងទៅដណ្ដើមថេហ្យុងពីប្រុសម្នាក់នោះ នៅពេលនេះគម្រោងការរបស់គេនៅយប់នេះច្បាស់ណាស់ថាមិនបានសម្រេច។

"យ៉ាងម៉េច លោកហៅឈ្មោះខ្ញុំធ្វើអ្វី"ទោះការពិតថេហ្យុងរំភើបនិងពេញចិត្តដែលបានឃើញជុងហ្គុកទន់ភ្លន់ តែមិនថាយ៉ាងណាក៏គេនៅតែធ្វើជារឹងទទឹងទាំងដែលពេលនេះបេះដូងរបស់គេលោតកន្រ្ទាក់ព្រោះនាយ។

"ខ្ញុំថាបានហើយទីនេះជាកន្លែងស្ងប់ស្ងាត់ ម្យ៉ាងគួរតែក្រែងចិត្តដល់មនុស្សចាស់និងម្ចាស់កន្លែងផង"ហ្វីនដើរចូលមកទាំងស្នាមញញឹម រហូតធ្វើឲ្យថេហ្យុងនិងស៊ូអិនងើបមុខមើលព្រោះមិនយល់ តែក្រោយហ្វីនដើរចេញ និងរំលេចរូបរាងមនុស្សចាស់ម្នាក់ដែលថេហ្យុងស្គាល់ច្បាស់។

"អ៊ុំប្រុស..."ទឹកភ្នែកនៃក្ដីរំភើបស្រក់ចុះខណៈដែលកែវភ្នែកមូលធំ សម្លឹងចំមនុស្សវ័យចំណាស់ ឈរបីជុងហ្យុងនិងញញឹមដាក់ខ្លួន។

ពីឆ្នាំមុន

"ថេហ្យុងអ៊ុំប្រហែលមិនរស់ទេ"អ៊ុំសួនដេកដង្ហក់នៅលើគ្រែសង្រ្គោះទាំង ដង្ហើមដកមិនដល់គ្នាខណៈដែលបាតដៃក្រែមចាប់ប្រអប់ដៃរបស់ដៃតូចជាប់

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now