Ep27:គ្រប់យ៉ាងដើម្បីអូន

1.6K 99 3
                                    

រីករាយក្នុងការអាន...
ទំនេរឆាតមកលេងអេតមីនផងមកឆាតអេតមីនស្ងាតដូចស្អីចឹងឯង😭😭

ពេលលឺដល់ត្រកូលរ៉ាហ្វារៀម្នាក់ៗរួមទាំងស្រីស្រស់ហ្វីណាធ្វើទឹកមុខធម្មតាតែដល់ពេលដែលនឹកដល់ត្រកូលនិងភ្លាម ដែលជាត្រកូលធំនិងមានអំណាចជាងគេនៅស្វីសម្នាក់ៗក៏អោនមុខចុះស្ទើរដល់ឥដ្ឋ។

"ចា៎ម្ចាស់តូច"ហ្វីណាធ្វើបានត្រឹមតបខ្លីៗនិងអោនមុខ ដឹងទេថាត្រឹមជាប្រពន្ធរបស់ជុងហ្គុកនាងច្រណែនស្ទើរទប់អារម្មណ៍លែងបានទៅហើយ តែនៅសុខៗនេះថេហ្យុងមកបញ្ចេញឋានៈខ្លួនដឹងហើយធ្វើឲ្យមនុស្សស្រីមិនចេះឆ្អែតដូចនាងឫស្យាជាខ្លាំង។

« ហេឡូខ្ញុំហ្វីណានិយាយ" ហេតុតែមានចិត្ដឫស្យានិងច្រណែនឈ្នានីសក្រោយចេញពីមុខថេហ្យុង នាតហ្វីណាក៏ទៅកន្លែងស្ងាត់រួចទាញទូរស័ព្ទខលទៅអ្នកណាក៏មិនដឹង។

«ខ្ញុំស៊ើបច្បាស់ហើយលោកជុងហ្គុកមិនដែលខ្វល់ខ្វាយជាមួយនិងប្រពន្ធរបស់គេទេ លោកប្ដូរទិសដៅទៅព្រោះអាក្មេងនោះមិនមែនជាមនុស្សធម្មតាដែលងាយចាត់ការទេ»

«នាងទៅដឹងអ្វីមកមែនទេ»

«ត្រូវហើយខ្ញុំដឹងរឿងច្រើនណាស់ដែលទាក់ទងនិងអាក្មេងនោះ តែដែលខលទៅប្រាប់នេះគ្រាន់ចង់បញ្ជាក់ថាចំណុចខ្សោយរបស់ជុងហ្គុកមិនមែនប្រពន្ធគេទេ»

«នាងត្រូវសើបឲ្យបានថាអាជុងហ្គុកវាខ្លាចបាត់បង់អ្វីជាងគេ ហើយដែលសំខាន់នាងកុំឆាប់ជឿការសម្ដែងវាអី ព្រោះមនុស្សដូចជាអាជុងហ្គុកមិនងាយចូលដល់ទេ»ខ្សែម្ខាងដែលហ្វីណាទាក់ទងទៅនិយាយដល់ជុងហ្គុកព្រោះគេមិនជឿទេថាជុងហ្គុកមិនស្រលាញ់ប្រពន្ធរបស់គេពេលខ្លះគេអាចគ្រន់តែសម្ដែងក៏ថាបាន។

"ខ្ញុំតាមដានច្បាស់ហើយក្រៅពីរឿងលើគ្រែជុងហ្គុកគេមិនដែលរវល់ជាមួយទេ បើមកប្រាប់ថាជុងហ្គុកគេសម្ដែងធ្វើជាស្អប់ខ្ញុំមិនជឿ តែបើប្រាប់ថាជុងហ្គុកគេសម្ដែងធ្វើជាស្រលាញ់ខ្ញុំជឿច្រើនជាង បានហើយខ្ញុំបិទហើយ» ពេលនិយាយចប់ហ្វីណាក៏ចុចផ្ដាច់ទូរស័ព្ទ និងធ្វើមុខដូចចង់ទៅស្លាប់ព្រោះតែនាងមិនអាចរកចំណុចខ្សោយរបស់នាយក្រាស់ជុងហ្គុកនេះបាន ហើយបើបែបនេះនាងធ្វើយ៉ាងណាអាចដោះបំណុលជាមួយខ្សែម្ខាងទៀតបាន។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Tempat cerita menjadi hidup. Temukan sekarang