សូមអានដោយរីករាយ
"អ្នកបងតើបន្ទប់មួយនេះរឺជាបន្ទប់ដែលនៅជាប់ បន្ទប់របស់បងជុង"រ៉ូស្សាសួរព្រមជាមួយស្នាមញញឹម។
"មិនមែនទេបន្ទប់របស់អាជុងនៅខាងណោះទេ"សម្លេងកាចបន្លឺឡើងខណៈដែលថេហ្យុងរកឆ្លើយតែថា ត្រូវបេនឈីឆ្លើយបានមុន។
"តែបន្ទប់របស់លោកម្ចាស់..."
"បិទមាត់ទៅហ្វីណាយើងថាអ្វីក៏ធ្វើតាមទៅ ហើយក៏អញ្ជើញលើកវ៉ាលីជនទីបីទៅបន្ទប់ជាប់ប្អូនប្រុសរបស់យើងផងអញ្ជើញ"បេនឈីស្រែកកំហើនដាក់ស្រីបម្រើខណៈដែលនាងចង់ប្រាប់ការពិតដល់រ៉ូស្សា តែក៏សុំទោសផងព្រោះថាបើទីនេះមានបេនឈីកុំសង្ឃឹមឲ្យសោះថាអាចចូលក្បែជុងហ្គុកប្អូនក្រៅខោរបស់គេបានឲសោះបាន។
"នាងនៅឈរធ្វើអីម៉េចមិនឆាប់លើកទៅ រឺក៏នៅចាំឲ្យតាចាស់នេះជេរយើងទៀតហាស"សម្លេងស្រួយស្រេះ ស្រែកដាក់ស្រីបម្រើដែលឈររេភ្នែកមិនឈប់ រួចក៏ងាកមុខទៅប្រឈមភ្នែកជាមួយបេនឈី
"យើងផ្ញើទុកសិនចុះ ថ្ងៃនេះបើយើងមិនប្រញាប់យើងច្បាស់ជាទៅប្ដឹងបងជុងហើយ"
"អឺកុំភ្លេចណាធ្វើកិច្ចការរួចទៅប្ដឹងក៏មិនហួសពេល"បេនឈីពោលពីក្រោយខ្នងស្រីតូចដែលដើរចេញទៅហើយសើចសប្បាយចិត្ដ។
"ខ្ញុំមើលទៅលោកដូចជាអារម្មណ៍ល្អដ៏ហើយពេលញ៉ោះរ៉ូស្សា"បបូរមាត់តូចញញឹមដាក់អ្នកដែលធ្វើឲ្យខ្លួនបាត់តឹងតាំងអម្បាញ់មិញរួចក៏លាគេចូលបន្ទប់ តែថាចៃដន្យពេលខ្លួនដើត្រឡប់ក្រោយក៏ជំពប់ជើងរទៅទាក់ជាមួយអ្វីក៏មិនដឹងទើបធ្វើឲថេហ្យុងត្រូវច្រមិលផ្ងារក្រោយ។
"ប្រយ័ត្នផង..."បេនឈីហក់ទៅទ្រនិងត្រកងកាយតូចជាប់ក្នុងរង្វង់ដៃ ខណៈដែលអ្នកខ្លះឡើងមកដល់ភ្លាម។
"បើគិតចង់ធ្វើអ្វីគ្នាក៏ចូលបន្ទប់សិនទៅ កុំប្រញាប់រហូតមិនមើលមុខមើលក្រោយបែបនេះមិនល្អទេ"ពាក្យសម្ដីសោះអត់ជាតិបន្លឺឡើងចេញពីបបូរមាត់ម្ចាស់រូបសង្ហាដែលរាងតូចថេហ្យុង ស្គាល់ច្បាស់ ជះសម្ដីមើលងាយដាក់គេបានយ៉ាងឈាមត្រជាក់។
ពេលបានលឺជុងហ្គុកនិយាយពីក្រោយខ្នងបេនឈីក៏ប្រញាប់លើកអ្នកដែលនៅក្នុងរង្វង់ដៃឲ្យឈរមានលំនឹង រួចគេក៏ប្រលែងនិងងាកទៅរកនាយក្រាដដើម្បីបកស្រាយតែ...
YOU ARE READING
លោកប្ដីម្ចាស់បេះដូង💜 (ចប់)
Fanfictionជុងហ្គុក អាឡិចសៀ & រ៉ាហ្វារៀ ថេហ្យុង បងនិងសងអូនគ្រប់យ៉ាងដែលបងធ្វើចំពោះរឿងដែលបងធ្លាប់ខុសឆ្គងលើកអូន