Ep 13: ស្អាតណាស់🔞

2.3K 106 2
                                    

ភាគទី១៣: ស្អាតណាស់🔞

សូមអានដោយរីករាយ🌿🌿

"យើងអស់អារម្មណ៍ហើយ" ជុងហ្គុកងើបអង្គុយហើយព្យាយាមសម្រួលអារម្មណ៍ប្រាថ្នាដែលកំពុងឆេះ និងសង្កៀតធ្មេញជាប់ព្រោះសម្រាប់គេគឺមិនចូលចិត្តចាប់បង្ខំអ្នកណានោះទេទើបពេលនេះគេត្រូវសម្រេចងើបនាំរាងកាយមាំមួនចេញពីរាងកាយតូចស្ដើងទាំងសោកស្ដាយ។

ជុងហ្គុកចុះពីគ្រែហើយដើរទៅបើកទ្វារតែចៃដន្យគេក៏ក្រឡេកភ្នែកទៅឃើញហ្វីណាដែលដើរសំដៅមកបន្ទប់ថេហ្យុង ទើបគេត្រូវដើរចូលទៅក្នុងវិញដោយមិនទាន់ទាំងចាក់សោបន្ទប់ផង។

"លោកចូលមកវិញធ្វើអ្វីអាយ៎..."សម្លេងតូចស្រួយស្រែកខណៈដែលមនុស្សគ្មានបេះដូងឡើងទ្រាប់ពីលើសាជាថ្មីដោយដៃរបស់គេចាប់ទាញឈុតគេងយប់របស់រាងតូចចេញ ខណៈដែលហ្វីណាលួចបើកទ្វារមើលពីក្រៅល្មម។

ជុងហ្គុកមិននិយាយអ្វីច្រើនព្រោះពេលនេះបើគេដើរចេញពីបន្ទប់ឲ្យហ្វីណាឃើញ ច្បាស់ណាស់ថារឿងដែលគេធ្វើមុននេះគ្មានផលទើបគេអោនទៅបឺតជញ្ជក់បបូរមាត់តូចសាជាថ្មីម្ដងទៀត តែថាម្ដងនេះគេមិនបានថើបធម្មតានោះទេ។

កែវភ្នែកមូលក្រឡង់ត្រូវបើកធំខណៈដែលជុងហ្គុកបឺតជញ្ជក់បបូរមាត់របស់ខ្លួនមិនព្រមប្រលែង គេបឺតនិងច្របាច់មាត់តូចឲ្យបើកទទួលយករសជាតិដែលគេផ្ដល់ឲ្យ ហើយរាងតូចក៏ឆ្កួតបើកនិងថើបតបស្នងទៅកាន់គេវិញដោយអារម្មណ៍ល្អថែមទៀត ដោយមិនគិតប្រឆាំងរឺតវ៉ាឆ្កួតមែន។

"ហឹម..." រាងក្រាស់ក្រហឹមក្នុងបំពង់កនៅពេលដែលស្រីក្រមុំនៅខាងក្រោមរាងកាយរបស់គេថើបតបវិញ ដឹងទេថាការពិតគេត្រូវការធ្វើឲ្យហ្វីយ៉ាឃើញហើយគេក៏ដើរចេញតែ តែពេលនេះឈាមក្នុងខ្លួនរបស់គេច្រាលឡើងរហូតមុខសង្ហាឡើងក្រហមងាំងទៅហើយ។

ដៃតូចលូកទៅអោបករបស់រាងក្រាស់ជាប់រួចក៏ងើយមុខឡើងដើម្បីឲ្យគេនោះថើប ដឹងទេថាពេលនេះវិនាទីនេះរាងតូចពិតជាឈ្លក់វង្វេងជាមួយក្លិនខ្លួនក្រអូបនិងរង្វង់ដៃរបស់គេខ្លាំង ខ្លាំងរហូតលាក់អារម្មណ៍ប្រាថ្នានិងក្ដីស្រឡាញ់ដែលគេមានទៅលើនាយនោះមិនជាប់ រឺគេភ្លេចហើយថានាយនេះហើយដែលធ្វើឲ្យខ្លួនវេទនាមកបីឆ្នាំដោយមិនដែលមកក្បែរនេះរាងតូចស្រឡាញ់នាយដល់ថ្នាក់ភ្លេចការឈឺចាប់កន្លងមកហើយមែនទេ។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now