រីករាយក្នុងការអាន
"នេះឯងឃើញដែលរឺ...!"បបូរមាត់ស្អាតញញឹមបន្តិចរួចក៏បន្ធូរកម្លាំងដៃដែលសង្កត់
"ប្រចណ្ឌមែនទេ?"នាយក្រាសអោនទៅខ្សឹបនិងព្រោះដកដង្ហើមស្រេកដាក់ប្រឡោះករបស់រាងតូចថេហ្យុង។
"ឆ.ឆ្កួត~អ្នកណាប្រចណ្ឌលោកលែងទៅ"ថេហ្យុងស្ទើរតែស្រវឹងត្រឹមស្រួបខ្យល់ដង្ហើមអ្នកដែលទ្រោបពីលើចូលពោះ ដឹងទេថាពេលនេះអារម្មណ៍ដែលខឹងអ្នកខ្លះមុននេះក៏រលាយបាត់អស់ត្រឹមតែបានឃើញនាយញញឹម...
"លោកចង់មានស្រីប៉ុន្មាននាក់ក៏អញ្ជើញ តែខ្ញុំសុំចុះមាន់ក្នុងវត្តកុំប៉ះពាល់អី"ថេហ្យុងនិយាយទាំងការអន់ចិត្ដ គេដឹងថាហ្វីណាមានបំណងលើស្វាមីជាមនុស្សដែលខ្លួនស្រឡាញ់ជារបស់ខ្លួន ហើយបើតាមរូបភាពនិងសភាពស្រវឹងជោគជាំរបស់នាយក្រាសជុងហ្គុកគេអាចដៅបានថានាយមិនមានអ្វី តែទោះចិត្ដគិតបែបនោះក៏ថេហ្យុងនៅតែអត់តូចចិត្ដមិនបាន។
"ខ្ញុំមិនសុីមាន់វត្តទេ"ជុងហ្គុកក្រហឹមរួចងើបមុខចេញពីប្រឡោះករបស់ថេហ្យុងហើយក៏បន្ត
"ប្រវត្តិសាស្ត្រមានតែម្ដងទេកុំបារម្ភ..."
"លោកស្រវឹងហើយ..."ពេលរំលឹកដល់ប្រវត្តិសាស្ត្រមុខតូចដែលក្រហមព្រឿងៗ ទៅជាក្រហមខ្លាំងភ្លាមហើយចំហាយក្ដៅត្រង់ប្រឡោះភ្លៅក៏កើតមានឡើងដោយងាយ ឆ្កួតមែននេះត្រឹមជារំលឹកដល់រឿងយប់នោះដែលគេត្រូវថ្នាំក្នុងខ្លួនរបស់រាងតូចបែរជាដង្ហើយរកគេស្ទើរឆ្កួតបានបាត់ទៅហើយ។
"បីឆ្នាំមុនដែលខ្ញុំសុីមាន់វត្ត ក៏ព្រោះតែមាន់នោះគួរឲ្យចង់សុី..."ជុងហ្គុកពោលដោយសម្លេងស្អករួចអោនទៅថើបថ្ពាល់រលាងរបស់ថេហ្យុងដោយអារម្មណ៍ល្អ ព្រោះថ្ងៃនេះរាងតូចដែលជាប្រពន្ធរបស់នាយមិនបានប្រើទឹកភ្នែកមកនិយាយជាមួយគេ ដឹងទេថាគេចង់ឃើញរាងតូចបែបនេះមកយូរហើយ។
"អ្នកណាជាមាន់ទៅ លែងទៅខ្ញុំធ្ងន់..."ដៃតូចធ្វើជារុញច្រានអ្នកដែលទ្រោបពីលើកចេញខណៈដែលនាយនេះហើយដែលនិយាយធ្វើឲ្យបេះដូងរបស់របស់ខ្លួនដែលលោតធម្មតាប្រែទៅជាលោតញ៉ាប់និងជ្រួលជ្រើមនៅមិនសុខ។
YOU ARE READING
លោកប្ដីម្ចាស់បេះដូង💜 (ចប់)
Fanfictionជុងហ្គុក អាឡិចសៀ & រ៉ាហ្វារៀ ថេហ្យុង បងនិងសងអូនគ្រប់យ៉ាងដែលបងធ្វើចំពោះរឿងដែលបងធ្លាប់ខុសឆ្គងលើកអូន