រីករាយក្នុងការអាន....
ព្រឹកថ្ងៃថ្មីជាព្រឹកដែលគ្រប់យ៉ាងត្រូវបញ្ចាប់ ពេលនេះនៅចំពោះមុខរបស់ថេហ្យុងគឺជាលខិតលែងលះដែលមាន ហត្ថលេខារបស់នាយក្រាសដែលជាប្ដូីអេតាសុីវិលនោះរួចជាស្រាច ដៃតូចញ័រកាន់ប៊ិចស្ទើរតែមិនជាប់ នេះគ្រប់យ៉ាងត្រូវចប់ហើយមែនទេ ចប់ទាំងបែបនេះមែនទេ។
"អ្នកប្រុសគ្រាន់តែសញ្ញេលើនេះជាការស្រាច ហើយរឿងកូនកុំបារម្ភព្រោះកូនគឺខាងអ្នកប្រុសអ្នកទទួលបាន"មេធាវីប្រញាប់ប្រាប់ពេលឃើញថេហ្យុវញ័រដៃនិងអារម្មណ៍ហោះហើរទៅឆ្ងាយ។
"បាទអរគុណ..."ថេហ្យុបតបដោយស្នាមញញឹមរួចក៏សញ្ញេលើលខិតលែងលះនោះទាំងអត់ដង្ហើម
"រួចរាល់ហើយតើខ្ញុំអាចដើរចេញពីទីនេះបានហើយមែនទេ?"
"ឡានចតចាំរួចហើយអញ្ជើញ"ក្រោយពីអង្គុយស្ងាត់យ៉ាងយូរជុងហ្គ្កក៏ឧទានឡើងហើយងើបឈរធ្វើដូចគ្មានអ្វី ទាំងដែលភាគីម្ខាងទៀតឈឺចាប់ស្ទើរតែដួលទាំងឈរទៅហើយ
"យើងសង្ឃឹមថាឯងនិងមើលថែកូនរបស់យើងឲបានល្អទៅបានហើយ"និយាយតែប៉ុណ្ណឹងជុងហ្គុកក៏ដើរចេញទៅដោយមិនងាកក្រោយ ដោយទុកឲ្យមនុស្សប្រុសដែលនាយបណ្ដាញឈរញ័រខ្លួនទទ្រើក។
"យ៉ាងម៉េចដែលចា៎ម្ចាស់តូច អេមិនមែនទេអាក្មេងល្ងង់នេះទៅហើយរឺ?"សម្លេងសើចសប្បាយបន្លឺឡើងដោយស្រីបម្រើដែលចូលចិត្ដឌឺដងមិនឈប់ ធ្វើឲ្យអ្នកដែលប្រុងដើរចេញបកមកវិញហើយ...
ផ្លាប់....
"អួយ..."ហ្វីនណាស្រែកកន្រ្ទាំខណៈដែលថ្ពាល់ដែលរលាងស្អាតបានដោយការវះកាត់ជាច្រើនលើកច្រើនសារបែរទៅតាមកម្លាំងដៃរបស់រាងតូចថេហ្យុង
"ហឺយនេះឯងហ៊ានទះយើង..."
"មិនត្រឹមតែទះទេលើសនេះក៏ខ្ញុំហ៊ាន"ដៃតូចដែលញ័រដោយសារកាន់ប៊ិចអម្បាញ់មិញប្រែមកជារឹងមាំបានដោយម្ចាស់របស់វាទះថ្ពាល់ម្ខាងទៀតរបស់ស្រីបម្រើរួចក៏ចាប់បោចសក់ឲ្យងើបមុខមកសម្លឹងភ្នែករបស់ខ្លួន
"ចាំទុកក្នុងអំបែងក្បាលរបស់នាងផងថា មនុស្សដូចខ្ញុំមិនខ្លាចអ្វីទេតែដែលខ្ញុំស្ងាត់កន្លងមកព្រោះខ្ញុំខ្ពើមច្រលុកជាមួយស្រីបម្រើធនទាបដូចនាងទៅវិញទេ"
YOU ARE READING
លោកប្ដីម្ចាស់បេះដូង💜 (ចប់)
Fanfictionជុងហ្គុក អាឡិចសៀ & រ៉ាហ្វារៀ ថេហ្យុង បងនិងសងអូនគ្រប់យ៉ាងដែលបងធ្វើចំពោះរឿងដែលបងធ្លាប់ខុសឆ្គងលើកអូន