Ep9: យើងត្រូវថ្នាំ តែមិនមែនថ្នាំសម្រើប

2.1K 112 1
                                    

ប្រលោមលោកថេហ្គុក🌿🌿🌿

សូមអានដោយរីករាយ🌺🌾🌺

"ខ្ញុំមិនមែនជាស្រីរបស់លោកទេ" ថេហ្យុងនិយាយនៅពេលដែលឈានជើងថយក្រោយលែងកើត ភ្លាមនោះម្ចាស់បន្ទប់ក៏ងាកមុខមកមើលកលោះតូចដែលបន្លឺសម្លេងមុននេះដោយក្រសែភ្នែកកាច។

ជុងហ្គុកសង្កៀតធ្មេញណែនពេលសម្លឹងមើលមុខតូចគួរឲ្យថើបទោះដោយអារម្មណ៍វេទនា និងដើរទៅរករាងតូចដែលខំឈរទប់ខ្លួនមិនឲ្យញ័រនោះចាប់ដៃតូចៗជាប់។

"អ្នកណាអនុញ្ញាតឲ្យឯហចូលបន្ទប់យើងហាស" សម្លេងធំមានអំណាចបន្លឺឡើងដាស់អារម្មណ៍រាងតូចដែលឈរស្ងៀមមិននិយាយស្តីឲ្យកម្រើក និងប្រញាប់ក្រវាសដៃដែលរាងក្រាស់ចាប់ព្រមជាមួយពាក្យពេចន៍ដែលឈឺចាប់បញ្ចេញឲ្យឃើញច្បាស់។

"ខ្ញុំមិនចង់ចូលមកក្នុងបន្ទប់នេះប៉ុន្មានទេ តែខ្ញុំគ្រាន់តែចូលមកប្រាប់ថាបើលោកនាំស្រីមកដេកដូចដែលលោកធ្លាប់ធ្វើដូចកាលពីមុន ខ្ញុំនិងនាំជុងហ្យុងទៅរស់នៅកន្លែងដែលខ្ញុំចង់រស់នៅវិញមិនខាន" រាងតូចព្យាយាមខាំមាត់និយាយនិងរេភ្នែកមើលទៅជញ្ជាំងបន្ទប់ដែលតុបតែងលំអទៅដោយពណ៌ក្រម៉ៅ ដើម្បីបន្លប់អារម្មណ៍ខឹងនិងប្រចណ្ឌមនុស្សដែលនៅចំពោះមុខ។

" អរដែលនិយាយថាដូចកាលពីមុននេះ រួមទាំងយប់នោះដែរមែនទេ?"រាងក្រាស់ដើរចូលទៅជិតហើយបានឱកាសពេលដែលរាងតូចថេហ្យុងគិតតែឈ្ងោកមុខឈ្ងោកមាត់ទើបចាប់ដៃរបស់រាងតូចនិងរុញខ្លួនថេហ្យុងឲ្យពិននិងជញ្ជាំង ហើយគេក៏ចាប់ដៃតូចទាំងគូឡើងនិងសង្កត់ជាប់...។

"យើងដឹងថាឯងដេញស្រីរបស់យើងទៅបាត់ហើយ"រាងក្រាស់លើកដៃម្ខាងដែលទំនេរមកអង្អែលលើថ្ពាល់ក្រពុំនោះខណៈដែលម្ចាស់មុខរើបម្រះ។

"ខ្ញុំមិនបានដេញ..." ថេហ្យុងព្យាយាមរើបនិងបដិសេធ ភ្លាមនោះរឿងដែលគេធ្លាប់ជួបកាលបីឆ្នាំមុនក៏បានកើតឡើងម្ដងទៀតដោយគរស្មានមិនដល់ទេថា ជុងហ្គុកអេឡិចសៀម្នាក់នេះឈាមត្រជាក់បានដល់ថ្នាក់នេះ...

"អួយ"

សម្លេងតូចស្រួយបន្លឺឡើងក្រោយត្រូវម្ចាស់មាឌធំទាញនិងក្រវាសទៅលើពូកដោយមិនគិតថ្នមសម្បីតែបន្តិចសោះ ជុងហ្គុកដើសំដៅពូកទន់ល្មៃដែលពេលនេះកំពុងមានមនុស្សប្រុសតូចល្អិចដេករមូលខ្លួននៅលើកនោះរួមក៏ឡើងទ្រាប់ពីលើ។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now