រីករាយក្នុងការអាន
ថេហ្យុងស្ទើរមិនជឿនិងភ្នែកពេលបានឃើញនាយក្រាស់ជុងហ្គុកដែលជាប្ដីអេតាសុីវិលរបស់ខ្លួនជាមនុស្សប្រុសដុំថ្មប្រលែងលេងនិងចាក់ចង្កេះតូចឲ្យរសើប ហើយអ្វីដែលធ្វើឲ្យថេហ្យុងបើកភ្នែកធំៗមិនប៉ប្រិចនោះគឺពេលនេះជុងហ្គុកមិនបានស្លៀកពាក់អ្វី មុនគេចូលងូតទឹកនាយបែបណាចេញមកវិញនៅតែបែបនិងដដែល។
"អាប៉ាងូតទឹកយូរដ៏ហើយ ឆាប់មកលេងជាមួយកូននិងលោកប៉ាមក ឆាប់ឡើងសប្បាយណាស់"ជុងហ្យុហបក់ដៃហៅអ្នកជាអាប៉ាឲ្យចូលមករក រួចក៏ងើបឈរលើពូកបង្ហាញរាងសង្ហាដែលបានមកពីលោកប៉ា។
"ជុងហ្យុហឈប់លេងបានហើយនេះមិនមែនពេលថ្ងៃទេណា"ថេហ្យុងស្រែកដាក់កូនកំហូច ចំណែកក្រសែភ្នែកក៏បាញ់ទៅរកអ្នកដែលជាប៉ា និងនិយាយតាមក្រសែភ្នែកប្រាប់ឲ្យជុងហ្គុកចេញពីបន្ទប់។
"ជុងហ្យុងយប់នេះប៉ាគេងជាមួយកូនណា កូនសម្លាញ់"ពេលត្រូវប្រពន្ធបណ្ដាយតាមក្រសែភ្នែកជុងហ្គុកក៏ប្រញាប់ងាកទៅនិយាយជាមួយកូនហើយផ្ដួលខ្លួនគេងនិងទាញជុងហ្យុងមកគេងក្បែរធ្វើប្រងើយ។
"តែថា...!"
"ឆាប់ឡើងគ្រែមកយប់ហើយមិនមែនថ្ងៃទេកូនងងុយគេងហើយ"នាយក្រាសនិយាយកាត់នៅអ្វីដែលថេហ្យុវចង់និយាយហើយវៃដៃលើពូកឲ្យអ្នកជាអាប៉ាចូលទៅគេង ឃើញហើយរាងតូចខ្នាញ់គេមែនទែនតែពេលនេះនៅចំពោះមុខកូនរាងតូចធ្វើបានត្រឹមឡើងគ្រែគេងក្បែរកូនប្រុស។
"យេយប់នេះមានអាប៉ាមានកូននិងលោកប៉ា ពិតជាមានក្ដីសុខណាស់..."ពេលបានគេងជុំគ្នាជុងហ្យុងពិតជាសប្បាយចិត្ដជាខ្លាំងពេលនេះគេទាំងទះដៃទាំងញញឹមរីករាយឃើញហើយធ្វើឲ្យមនុស្សចាស់ទាំងពីញញឹមសប្បាយចិត្ដជាមួយ។
"ចា៎បើមានក្ដីសុខអញ្ចឹងបិទភ្នែកគេងទៅកូនកំហូច"
"គេងមិនបានទេព្រោះអាប៉ាមិនថើបកូនមុនគេង"កម្លោះតូចនិយាយហើយធ្វើថ្ពាល់ប៉ោងឲ្យអ្នកជាអាប៉ាថើបតាមទម្លាប់។
"ជប់ៗក្រអូបណាស់ ប៉ុណ្ណឹងគេងបានហើយរឺនៅ?"
"បានហើយតែអាប៉ាថើបលោកប៉ាផងទៅដើម្បីឲ្យលោកប៉ាសុបិនល្អដែល"កម្លោះតូចធ្វើមាត់ស្រួចនិងបូចដាក់លោកប៉ាដែលគេងច្រត់ដៃក្បែរខ្លួន។
YOU ARE READING
លោកប្ដីម្ចាស់បេះដូង💜 (ចប់)
Fanfictionជុងហ្គុក អាឡិចសៀ & រ៉ាហ្វារៀ ថេហ្យុង បងនិងសងអូនគ្រប់យ៉ាងដែលបងធ្វើចំពោះរឿងដែលបងធ្លាប់ខុសឆ្គងលើកអូន