ភាគទី៤៣

1.1K 83 1
                                    

រីករាយក្នុងការអាន❎
តាំងចិត្តក្នុងការអាន✅

ហ្វីនបើកឡានជូនម្ចាស់តូចខ្លួនទៅសាលាដោយការពិបាកចិត្ដជាខ្លាំងនៅពេលដែលរូបគេបានឃើញទឹកមុខសោកស្ដាយនោះ ត្រូវហើយយប់មិញបើគេមិននិយាយគម្រោងដែលបញ្ឆោតខ្លាចូលទ្រុង ម្លេះពេលនេះជុងហ្គុកមិនទៅស្និទ្ធស្នាលជាមួយហ្វីណាហើយទុកប្រពន្ធចោលដោយមិនខ្វល់បែបនេះទេ។

ប្រាំមួយម៉ោងមុន

"ខ្ញុំសើបមកច្បាស់ហើយចៅហ្វាយ តាមពិតយ៉ាងហូវាគ្រាន់តែជួលប្អូនស្រីរបស់ខ្ញុំឲ្យផ្ដល់ដំណឹងគ្រប់យ៉ាងឲ្យ បំណងគ្រាន់តែចង់ធ្វើឲ្យចៅហ្វាយឆ្កួតចិត្ដនិងខ្វល់ខ្វាយតែប៉ុណ្ណោះ"គ្រប់យ៉ាងគឺដូចដែលហ្វីននិយាយ ព្រោះយ៉ាងហូពេលនេះគេក៏ជាម្ចាស់សាលាដែលបង្រៀននិងអប់រំទៅកាន់អ្នកដែលខ្សោយចំណេះដឹង បែបនេះហើយទើបគេអាចរំងាប់គំនុំបានដោយមិនចង់ធ្វើអ្វីឲ្យប៉ះពាល់ដល់មុខមាត់ខ្លួន រាល់ថ្ងៃដែលគេជួលហ្វីណាជួយសើបដើម្បីតែបង្វិលក្បាលនាយក្រាសលេងតែប៉ុណ្ណោះ។

"បើគ្រប់យ៉ាងដូចដែលឯងនិយាយចុះអ្នកណា អ្នកណាដែលនៅពីក្រោយការដាច់ប្រាំងឡានរបស់រ៉ូស្សា?"

"ចម្លើយនេះមាននៅលើមាត់ហ្វីណាតែប៉ុណ្ណោះចៅហ្វាយ ព្រោះប្រភពដែលខ្ញុំខំសើបមកគឺទទួលស្អាតបែបនេះមានតែសួរនាងដោយផ្ទាល់"

"បើចម្លើយនៅលើមាត់ហ្វីណាអញ្ចឹងយើងគួរធ្វើបែបណា ដើរទៅសួរត្រង់ៗតើនាងប្រាប់ទេ?"ជុងហ្គុកហាក់អន្ទះសាពេលដឹងថារឿងហេតុគ្រោះថ្នាក់របស់រ៉ូស្សាមិនមែនជាស្នាដៃរបស់យ៉ាងហូ ចុះបើបែបនេះតើអាចធានាបានទេថាប្រពន្ធសំណព្វចិត្តរបស់គេរួចផុតគ្រោះថ្នាក់នោះ។

"ខ្ញុំមានវិធីធ្វើឲ្យហ្វីណាព្រមនិយាយតែ..."

"តែអ្វី...ឆាប់និយាយមក"ប្រញាប់សួរនិងងើបចេញពីតុធ្វើការដើរទៅជិតអង្គរក្សខណៈដែលអង្គរក្សនៅអេះអុញមិនព្រមនិយាយ

"មានអ្វីក៏និយាយមកបើល្អយើងនិងធ្វើតាម"

"បាទបើអញ្ចឹងចៅហ្វាយអោនមុខមកទានខ្ញុំនិងប្រាប់..."

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now