ភាគទី៤២: បក្សីក្នុងទ្រង់មាសដាំពេជ្រ

1.3K 88 2
                                    

រីករាយក្នុងការអាន...

"ដែលថាប្រពន្ធយើងស្អាតនេះឯងមានគិតអ្វីជាមួយនាងរឺអត់បេនឈី?"អំណាចនៃការប្រចណ្ឌហួងហែងដែលលាក់ទុកត្រូវបញ្ចេញមកទាំងអស់នៅពេលដែលលឺបេនឈីសរសើរពីភរិយា ព្រះអើយថ្ងៃនេះគេពិតគេមួម៉ៅក្ដៅក្រហាយមែនទែនក្រោយបានជួបមុខប្រពន្ធ។

"អឺយើងទទួលស្គាល់ថាប្រពន្ធឯងស្អាតគួរឲ្យស្រលាញ់ តែយើងនៅដឹងថាថេហ្យុងគេជាប្អូនថ្លៃ ហើយម្យ៉ាងឯងក៏ដឹងថានៅក្នុងចិត្ដរបស់យើងមានអ្នកដែលស្រលាញ់រួចហើយ"បេនឈីដើរទៅទះស្មាអ្នកជាប្អូនមួយដៃព្រមជាមួយទឹកមុខខ្វាយខ្វល់រួចគេក៏ដើរចេញទៅ ដើម្បីងូតទឹកប្ដូរសំលៀកបំពាក់និងអាទៅកំដរអ្នករបួសនៅក្នុងមន្ទីរពេទ្យ។

ក្រោយបេនឈីដើរចេញទៅបាត់នាយក្រាស់ជុងហ្គុកក៏ដកដង្ហើមធំនិងសម្លឹងមើលដំណើបងប្រុសចុងដោយកែវភ្នែកញ័រព្រោះដឹងខុស ព្រោះតាំងពីដើមមកបេនឈីព្យាយាមធ្វើល្អនិងការពារខ្លួននៅចំពោះមុខប៉ារហូតព្រោះតែគេចង់លឺខ្លួនហៅគេថាបងប្រុស តែមើលគេធ្វើចុះនេះមិនត្រឹមតែមិនគោរពបេនឈីតែម្យ៉ាង កន្លងមកគេនៅគិតនិងចោទប្រកាន់បេនឈីថាលួចស្រលាញ់ប្រពន្ធខ្លួនទាំងដែលការពិតក្នុងចិត្ដគេដឹងច្បាស់ទៅហើយថាបេនឈីស្រលាញ់អ្នកណា។

មិនដឹងថាមកពីការហួងហែងលើសរឺក៏ជាការអន់ចិត្ដ ព្រោះកន្លះថ្ងៃដែលជុងហ្គុកយកការងារមកធ្វើនៅផ្ទះគេគិតតែពីឃុំខ្លួនឯងរហូតអាហារពេលល្ងាចក៏មិនទៅញាំ។

"ក្មេងល្ងីល្ងើនោះមិនគិតមកលួងយើងបន្តិចទេរឺ...!"ពេលអង្គុយធ្វើការដល់ម៉ោង៨ ជុងហ្គ្កក៏លើកដៃមើលនាឡិកាឃើញថាសមល្មមឈប់សម្រាកតែគេមិនចង់ចេញពីបន្ទប់ព្រោះតែចង់ឲ្យប្រពន្ធតូចមកលួងលោម។

//ងាកមកមើលខាងថេហ្យុងក៏ដូចគ្នាគឺថាអន្ទះសាខ្លាំងណាស់//

"ហឺយនេះវាណាស់ណាទៅ យប់មិញធ្វើដូចបារម្ភតែមើលថ្ងៃនេះចុះ តាំងតែត្រឡប់មកដល់ផ្ទះសូម្បីតែមុខក៏មិនមកឲ្យឃើញអាប្ដីគល់ឈើ"ថេហ្យុងរអ៊ូនិងដើរទៅមកដោយសំលៀកបំពាក់ជាសិស្ស ភ្លាមនោះសម្លេងបើកទ្វារក៏បន្លឺឡើងទើបអ្នកដែលគិតតែដើរទៅមកម្នាក់ឯងមិនឈប់រត់ទៅអង្គុយទាញសៀវភៅដែលដាក់នៅក្បាលគ្រែមកអាន។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now