Ep11: អេតាសុីវិល

2K 116 4
                                    

ប្រលោមលោកថេហ្គុក🌿🌿
សូមអានដោយរីករាយ🌿🌿

"បាទដេតធ្វើការបែបផ្លូវក្នុងជាមួយអាប៉ារបស់កូន អញ្ចឹងហើយកូនស្ងាត់ហើយធ្វើតាមម៉ាក់ទៅណា" អ្នកដែលជាប៉ាតប រួចក៏ធ្វើជាសញ្ញាឲ្យកូនប្រុសគេងពីក្រោយអ្នកជាអាប៉ា ទើបជុងហ្យុងដាក់ខ្លួនគេងជាលើកទីពី តែថាគេគេងមិនទាន់បានមួយនាទីផងក៏ងើបមកម្ដងទៀតហើយលោមុខសង្ហាទៅខ្សឹបដាក់លោកប៉ារបស់ខ្លួនសាជាថ្មី។

"គិតទៅអ្នកមានដូចលោកប៉ា ធ្វើការអោបគ្នាក៏បានលុយដែលណ៎" ជុងហ្យុងខ្សឹបដាក់ឪពុករួចក៏ដាក់ខ្លួនគេងនិងអោបរាងតូចពីក្រោយដោយមានដៃអ្នកជាប៉ាអោបក្រសោបទាំងអាប៉ានិងកូនជាប់។

ថេហ្យុងបើកភ្នែកខណៈដែលកម្លោះតូចអោបជាប់ពីក្រោយ ភ្លាមនោះស្នាមញញឹមក៏រំលិចឡើង ព្រោះជាធម្មតាជុងហ្យុនចូលចិត្តគេងអោបខ្លួនបែបនេះខ្លាំងណាស់។

"ជុងហ្យុនអាប៉ាសុំគេងបន្តិចសិនបានទេ អាប៉ាងងុយណាស់..." ថេហ្យុងពោលខណៈដែលកែវភ្នែកមូលធំបិទទៅវិញ ថ្ងៃនេះខ្លួនពិតជាមានក្ដីសុខមែនទែនព្រោះមានរង្វង់ដៃក្រាស់អោបជាប់និងដើមទ្រូងហើយក្លិនក្រអូបៗក៏ជួយឲ្យខ្លួនស្កប់ស្កល់ថែមទៀត...

"ក្លិនក្រអូប...!ហើយកក់ក្ដៅដូចអឺ...!"ពេលគិតដល់រង្វង់ដៃនិងក្លិនដែលរាងតូចចាំមិនដែលភ្លេចទោះរយៈពេលកន្លងផុតដល់ទៅបីឆ្នាំក៏កំលោះតូចកូនមួយសាច់ចាំគ្មានថ្ងៃភ្លេច ភ្លាមនោះកែវភ្នែកមូលធំបើកឡើង ចៃដន្យមនុស្សប្រុសដែលគេគិតដល់លោមុខមករកល្មម។

"អរភ្ញាក់ហើយរឺ~" ជុងហ្គុកសួរដោយទឹកមុខសោះកក្រោះនិងបាញ់ក្រសែភ្នែករឹងដាក់។

"លោក...!"ថេហ្យុងស្រែកខណៈដែលស្វាងងុយនិងគិតរុញច្រានអ្នកដែលដេកអោបខ្លួមជាប់ តែដៃតូចក៏ត្រូវឈប់ពេលដែល...

"អាប៉ាឆាប់បិទភ្នែកទៀតទៅប្រយ័ត្នមិនបានលុយណា"

" លុយ...!ជុងហ្យុងកូននិយាយពីអ្វីអាប៉ាមិនយល់!!!" អាប៉ាកូនមួយកាន់តែស្វាងងងុយពេលលឺកូនប្រុសនិយាយ មុននេះតើមានអ្វីកើតឡើងក្រែង ក្រែងខ្លួនត្រូវគេដាក់ថ្នាំសម្រើបហី ចុះនេះជាអ្វីគេពិតជាមិនយល់!។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now