Ep17:លោកតា....

1.5K 100 4
                                    

រឿង លោកប្ដីម្ចាស់បេះដូង

ភាគទី១៧: ចៅតា

ប្រលោមលោកថេហ្គុក

"ភរិយារបស់ខ្ញុំគេជាប្អូនប្រុសពៅរបស់ត្រកូល រ៉ាហ្វារៀ"ពេលឃើញលោកជីងគិតតែឈ្ងោកមុខចុះ នាយក្រាស់ក៏ឆ្លើយនៅអ្វីដែលខ្លួនគួរឆ្លើយ។

"អរ...បែបនេះទេរឺ បាទពូយល់ហើយ"លោកជីងតបទាំងស្នាមញញឹមសោះ ព្រោះមុននេះគាត់សង្ឃឹមណាស់ថាចម្លើយដែលចេញពីមាត់របស់ជុងហ្គុក គឺរាងតូចគ្មានគ្រួសារតែការពិតក៏បានចេញមកហើយថា ថេហ្យុងម្នាក់នោះជាកូនប្រុសក្នុងត្រកូលអភិជនដែលល្បីល្បាញទូទាំងពិភពលោក ដឹងហើយគាត់ធ្វើបានត្រឹមលាជុងហ្គុកត្រឡប់ទៅវិញ។

"ខ្ញុំថាលោកពូនៅញាំអាហារថ្ងៃត្រង់សិនទៅ យ៉ាងណាជ្រុលជាមកហើយ"

"ពូខ្លាចរំខាន តែបើក្មួយអញ្ជើញហើយពូមិនក្រែងចិត្ដទេណា"ពាក្យសម្ដីនិយាយថាខ្លាចរំខាន តែការពិតលោកជីងចង់នៅភូមិគ្រឹះអេឡិចសៀយូរដើម្បីបានឃើញមុខកំលោះតូចដែលគាត់បានជួបមុខនេះ ហើយបើមិនទាស់ត្រង់ស្នាមដៅដែលបញ្ជាក់ថាជាកូនរបស់គាត់រឺអត់នោះនៅត្រង់ចង្កេះទេ ពេលនេះគាត់ច្បាស់ជាសុំមើលបាត់ទៅហើយ។

#តុអាហារ

"ហេតុអ្វីលោកប៉ាអង្គុយឆ្ងាយពីអាប៉ាម្ល៉េះ..!"ជុងហ្យុងលាន់មាត់ខណៈពេលចាស់ៗគិតតែពីញាំអាហារដោយមិនសូម្បីដៀងភ្នែកមើលគ្នា ភ្លាមនោះកម្លោះក៏រំកិលខ្លួនចុះពីតុហើយដើរទៅទាញដៃរ៉ូស្សាដែលអង្គុយក្បែរដេតឌីរបស់ខ្លួនចេញ

"អ្នកមីនចេញទៅត្រង់នេះជាកន្លែងរបស់អាប៉ារបស់ជុងហ្យុងទេ"

"ហឺយហេតុអ្វីមីងត្រូវចេញ តុនេះមីងជាអ្នកមកអង្គុយមុន"រ៉ូស្សាបែរមុខមករកហើយប្រកែកជាមួយក្មេងតូចដែលឈរទាញដៃនាងមិនឈប់។

"ជុងហ្យុងឈប់ភ្លាម"ថេហ្យុងស្រែកឲ្យកូនប្រុសនិងចុះពីលើកៅអីមកចាប់ដៃកូន។

"ចិញ្ចឹមរបៀបម៉េចបានមិនចេះប្រដៅកូនទេនិង?"

"រ៉ូស្សាបិទមាត់ នេះប៉ាមិនបានប្រដៅទេរឺថាត្រូវមានសុជីវធម៌ដាក់មនុស្សដែលមានអាយុច្រើនជាង"

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now