Ep16: គូដណ្តឹង

1.4K 87 7
                                    

រឿង លោកប្ដីម្ចាស់បេះដូង


ភាគទី១6: គូដណ្ដឹង

សូមអានដោយរីករាយ

"នេះរឺជាមូលហេតុដែលគេស្អប់និងមិនចង់ក្បែរខ្ញុំ?"សំណួរគ្មានចម្លើយបន្លឺឡើងចេញពីបបូរមាត់តូចព្រមជាមួយដៃលើកមកខ្ទប់ទ្រូងខាងឆ្វេងដែលពេលនេះលោតខុសចង្វាក់ព្រោះតែម្ចាស់វាកំពុងថប់ដង្ហើមជាមួយអ្វីដែលខ្លួនបានលឺ។

កែវភ្នែកទាំងគូក៏ប្រែជាព្រិលមើលអ្វីលែងច្បាស់ខណៈម្ចាស់កំពុងឈឺចាប់នៅអ្វីដែលបានលឺ រឺថាកន្លងមកដោយសារបែបនេះរឺ។

"អាប៉ាៗ ហឹមនៅត្រង់នេះសោះកូនខំតែដើររក"សម្លេងស្រួយស្រែកពីក្រោយខ្នងតូចស្ដើង ហើយមិនយូរប៉ុន្មានកម្លោះតូចដែលជាម្ចាស់ក៏រត់មកអោបអ្នកជាអាប៉ាពីក្រោយ

"អាប៉ាកើតអ្វីមិចបានជាមួយរយៈនេះ មិនទៅលេងជាមួយកូន?"

"គឺអាប៉ាមិនចង់រំខានកូន"រាងតូចតូចតបជាមួយកូនព្រមជាមួយដៃម្ខាងលើកមកជូតទឹកភ្នែក ដឹងទេថាមួយរយៈដែលញេមកនៅភូមិគ្រឹះនេះគេមិនដែលទៅរកនិងលេងជាមួយកូនព្រោះគេមិនចង់ឲ្យកូនប្រុសចាប់បានថាគេយំរាល់ថ្ងៃ។

"រំខានជាអ្វី? ហើយមិចបានអាប៉ារំខានកូន កូនមិនយល់ទេ...!"ដៃតូចម៉ាប់ៗអោបអ្នកជាអាប៉ាកាន់តែខ្លាំងខណៈដែលនិយាយជាមួយអាប៉ា ភ្លាមនោះសម្លេងសុីភេ្លឡាននៅក្រៅភូមិគ្រឹះក៏បន្លឺឡើង ទើបថេហ្យុងបេះដៃកូនប្រុសហើយងើបឈរសម្រួលអារម្មណ៍ហើយបែរមកលើកកូនប្រុសពរ។

"អាប៉ាសុំទោសដែលទុកកូនចោល តែពីថ្ងៃនេះទៅអាប៉ាសន្យាណាថានិងនៅក្បែរកូនរហូត"ពាក្យសន្យាចេញពីបបូរមាត់តូច ព្រមជាមួយឡានកាពារគ្រាប់សេរីចុងក្រោយបើកមកចតនៅពីមុនភូមិគ្រឹះ ទើបពេលនេះកម្លោះតូចសម្រួតខ្លួនចុះពីដៃអ្នកជាអាប៉ារត់ទៅអង្អែលឡានទំនើបនោះ។

"អួយៗឡាននេះហើយ ជាឡានក្នុងក្ដីស្រមៃរបស់ខ្ញុំ"ដៃតូចដែលម៉ាប់ៗសុទ្ធតែសាច់អង្អែលឡានតម្លៃថ្លៃហើយញញឹមសប្បាយចិត្ដ ភ្លាមនោះម្ចាស់ឡានទំនើបក៏ឈានជើងចុះមកហើយញញឹមពព្រាយព្រមជាមួយមនុស្សស្រីម្នាក់។

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now