រីករាយក្នុងការអាន.....
បេនឈីញញឹមចុងមាត់នៅពេលដែលហ្វីណាដើរចេញទៅ គេជ្រែហោប៉ៅនិងសម្លឹងមើលទៅសួនផ្កាដែលមានផ្កាចំរុះស្រស់ស្អាត។
"ត្រឹមជាកូនចុងដូចឯងតើចង់ទៅព្រាបអ្វីជាមួយកូនដើមដូចជុងហ្គុកទៅអាបេនឈី"បេនឈីញញឹមបញ្ឈឺខ្លួនឯងនៅពេលដែលគ្រប់គ្នាតែងតែមើលរំលងខ្លួន ព្រោះក្រៅពីលោកដេកាំងដែលត្រូវជាឪពុកចុងគ្មានអ្នកណាចាប់អារម្មណ៍និងគេឡើយ
"អ្នកម៉ាក់ក៏បារម្ភពីឯងស្រលាញ់ឯង សូម្បីតែក្មេងសសៃប្រសាទក៏ស្រលាញ់ឯង"បេនឈីពោលដោយការអន់ចិត្ដរួចក៏ដើរចេញពីកន្លែងនោះឡើងឡានចេញទៅក្រៅដោយគ្មានទិសដៅ។
"ចៅហ្វាយ..."ហ្វីនដើរចូលមកព្រមជាមួយរបស់ជាច្រើននៅក្នុងដៃ គេដើរចូលមកអោនគំនាប់ព្រមជាមួយទឹកមុខពិបាកចិត្ដព្រោះរបស់ដែលគេកាន់ក្នុងដៃគឺមានជាប់ពាក់ព័ន្ធមនុស្សជាច្រើនរួមទាំងប្អូនស្រីរបស់គេផងដែល។
"យើងដឹងថាឯងពិបាកចិត្ដរឿងហ្វីណា តែរឿងនេះបើបណ្ដាយយើងខ្លាចថានាងនិងដើរទៅកាន់តែជ្រៅពិបាកដកខ្លួនមិនខាន"
"ខ្ញុំសុំទោសចៅហ្វាយដែលមើលថែប្អូនស្រីមិនបានល្អ"ហ្វីនអោនមុខចុះមិនព្រមងើប។
"នាងនៅក្មេងមិនយល់អ្វីយើងដឹង តែរឿងដែលនាងធ្វើវាហួសនិងទទួលយកនេះបើយើងនិងឯងមិនចាប់បានជាមុនម្លេះរ៉ូស្សាមិនមែនមានសុវត្ថិភាពដូចពេលនេះទេ"ជុងហ្គ្កញញឹមដាក់ភាពសោះត្រង់របស់ហ្វីនអង្គរក្សជំនិត ដែលព្យាយាមសើបនិងសម្ដែងឆាកល្ខោនរឿងដែលថារ៉ូស្សាត្រូវរបួសធ្ងន់ធ្ងរ។
"ដូចដែលខ្ញុំប្រាប់ ខ្ញុំសុខចិត្ដលះបង់ជីវិតដើម្បីបម្រើចៅហ្វាយ ចំណែករឿងហ្វីណានាងធ្វើខុសនាងគួរតែបានមេរៀនមួយដែលសាកសម"ហ្វីនងើបមុខហើយយកឯកសារជាច្រើនដាក់លើតុធ្វើការរបស់នាយក្រាស
"ឯកសារទាំងនេះខ្ញុំសើបច្បាស់ហើយទាន ហើយអ្នកដែលនៅពីក្រោយខ្នងការខាតបង់របស់លាសាគឺអ្នកស្រីម៉ារីនៅពីក្រោយខ្នងទាំងអស់"
"អឹមអរគុណ"ជុងហ្គុកអរគុណនិងចាប់យកឯកសារមកមើលហើយដកដង្ហើមធំ។
YOU ARE READING
លោកប្ដីម្ចាស់បេះដូង💜 (ចប់)
Fanfictionជុងហ្គុក អាឡិចសៀ & រ៉ាហ្វារៀ ថេហ្យុង បងនិងសងអូនគ្រប់យ៉ាងដែលបងធ្វើចំពោះរឿងដែលបងធ្លាប់ខុសឆ្គងលើកអូន