Ep28:កន្លែងគ្រោះថ្នាក់ជាកន្លែងសុវត្ថិភាព

1.4K 107 7
                                    

រថយន្តសេរីទំនើបបើកចេញពីភូមិគ្រឹះអេឡិចសៀដោយអ្នកអង្គុយធ្វើមុខតឹងតាំង កែវភ្នែកពណ៌ប្រផេះក៏ប្រែជាខ្មៅខណៈដែលភរិយាប្រាប់ថាទៅរៀននៅសាលាប៉ូហាំង ដឹងទេថាមុននេះគេគ្រាន់តែធ្វើជាឌឺដងដាក់ភរិយាក្មេងតែប៉ុណ្ណោះតែគេមិនបានដឹងទេថាថេហ្យុងផ្គើនគេបែបនេះ។

"ចៅហ្វាយមិនគួរយល់ព្រមឲ្យម្ចាស់តូចទៅរៀននៅសាលានោះទេ ព្រោះវាគ្រោះថ្នាក់ណាស់ទាន"ហ្វីនដាច់ចិត្ដហាមាត់និយាយនៅអ្វីដែលខ្លួនចង់ ហើយនិយាយម្ដងទៀតខណៈដែលនៅតែពីនាក់ក្នុងឡាន។

"មុនដំបូងយើងក៏គិតបែបនិង តែមកដល់ពេលនេះយើងគិតថាល្អហើយពេលនេះម្ចាស់តូចរបស់ឯងគេអាចឈរដោយខ្លួនឯងបានមិនបង្ហូរទឹកភ្នែកងាយៗ ម្យ៉ាងឯងត្រូវដឹងថាកន្លែងដែលគ្រោះថ្នាក់បំផុតក៏ជាទីកន្លែងដែលមានសុវត្ថិភាពបំផុត"

"ន័យចៅហ្វាយចង់សំដៅលើ...!"

"ត្រូវហើយន័យយើងគឺបែបនិង ព្រោះពេលដែលប្រពន្ធរបស់យើងទៅរៀននៅសាលារបស់វា វានិងមិនគិតទេថាយើងល្ងង់ដល់ថ្នាក់បណ្ដាយឲ្យមនុស្សដែលយើងស្រលាញ់ចូលក្បែរវា"ជុងហ្គុកប្រាប់នៅអ្វីដែលខ្លួនគិតអស់រួចក៏ដកដង្ហើមធំ ត្រូវហើយគ្រប់យ៉ាងដូចជានាយក្រាស់និយាយ ព្រោះបើកន្លែងនោះគ្រោះថ្នាក់យ៉ាងហូច្បាស់ជាដឹងថាគេនិងមិនបណ្ដាយឲ្យមនុស្សដែលគេស្រលាញ់ទៅតែម្នាក់ឯងនោះទេ។

សាលាប៉ូហាំង

"ស៊ូអិនច្បាស់ហើយមែនទេថាឲ្យខ្ញុំរៀននៅសាលានេះបន្ត?"ពេលចូលទៅដល់ទីធ្លាសាលាថេហ្យុងក៏ងើបមុខតូចងើយទៅមើលសាលាដែលមានកម្ពស់ជាងម្ភៃជាន់ ហើយបែរមកមើលមុខមិត្ដខ្លួន។

"ត្រូវហើយនេះជាសាលាដែលល្បី នោះមិនល្បីដល់សាលាស្វាមីរបស់ឯងតែក៏អាចរាប់បានថាសាលានេះជាលេខពី យ៉ាងម៉េចមិនចង់រៀននៅទីនេះរឺ?"

"ចង់តែខ្លាចរំខានលោកបើកឡានជូនរាល់ថ្ងៃព្រោះនៅកូរ៉េខ្ញុំគ្មានប័ណ្ណបើកបរទេ ថ្ងៃមុនសំណាងហើយដែលបើកឡានទៅឈប់ចំហាងរបស់លោក"

"មិនអីទេក្មេងតូចសម្រាប់ថេយ៏ទោះជាយ៉ាងណាក៏ខ្ញុំមិនអីនោះទេ តោះយើងចូលទៅខាងក្នុងទៅ"

លោកប្ដីម្ចាស់បេះដូង💜 (ចប់)Where stories live. Discover now