" និយាយឡប់ស្អីវា យើងមិនយល់ "
ពួកគេសម្លឹងមុខគ្នាស៊ីសាច់ហូតឈាមដោយអ៊ាន់ស្រ្ដាក្រោកចេញទៅចេញទៅបាត់ពាំនាំគំនុំទៅជាមួយ នាយមករករាងក្រាស់ដោយចង់បានពាក្យបកស្រា
យប៉ុន្ដែជីមីនបែបមិនដឹងមិនលឺ អញ្ចឹងកុំបន្ទោសគេថាជាមនុស្សអាក្រាក់ឲ្យសោះ ។
" ស៊ើបមើលថាអ្វីដែលវាស្រឡាញ់ជាងគេ " វាត្រូវហើយគេអាចចាប់ចំណុចខ្សោយរាងសង្ហាបានយ៉ាងលឿនគ្រាន់តែបំផ្លាញរបស់សំណប់ឬមនុស្សជាទីស្រឡាញ់របស់វា ម្ល៉េះគេគ្រាំទ្រូងឈឺចិត្ដស្លាប់ពុំខាន ។
" បាទទានចៅហ្វាយ "" ធ្វើស្អីវាបានជាវាខឹង អាក្រក់ចឹង " ជីនងឿងឆ្ងល់យូរហើយតាំងពីឃើញអ៊ាន់ស្រ្ដាស្ទុះមកដាល់មុខរាងក្រាស់ភ្លាមៗម្ល៉េះ វាពិតជាចម្លែកគ្មានរឿងអ្វីផងបែបឃើញមុខគ្នាដូចសត្រូវតាំងពីជាតិណាអញ្ចឹង ហើយក្រែងពួកគេជាមិត្ដនិងគ្នា .... ។
" គ្មានទេ " ជីមីនគ្រវីក្បាលហើយឈ្ងោកមុខពិនិត្យឯកសារយ៉ាងស្ងៀមស្ងាត់តែជីនមិនបានសង្កេតឃើញគេលួចញោចចុងមាត់ទេ ផែនការកំពុងដំណើរការហើយត្រៀមភ្នែកមើលសង្រ្គាមម៉ាហ្វៀចំណូលថ្មីនិងឃាតករលាក់មុខតើអ្នកណាអាចយកឈ្នះក្នុងសមរភូមិប្រយុទ្ធនេះបានទៅ " កុំបន្ទោសយើងសង្សារឯងជាអ្នកនាំទុក្ខទេ"
" ឲ្យយើងទៅស៊ើបទេ " ជីនចេញមុខស្មគ្រ័ចិត្ដទៅតាមដានរកមូលហេតុ
" បងទំនេរក៏ធ្វើវាទៅចាំបាច់សួរខ្ញុំដែរឬ "
" ឲ្យជួយគិតគ្នាមើលសម្ដីវាចុះ សមហើយដែលបែកមាត់ "
" មាត់ខ្ញុំតើ បងឈឺឆ្អាតម្ល៉េះ "
" អញថែមម៉ាដៃអាលូវហើយភ្លើៗនិង " ជីនខ្នាញ់ស្អប់អាស្រដីឌឺដងផ្លែផ្ការបស់គេនិងសមតែមួយដៃហូរឈាមចេញមកខាងក្រៅទៀតតើ
" ស្ងាត់កុំរំខានខ្ញុំធ្វើការ " ស្រែកមួយវ៉ាស់ឲ្យជីនឈប់និយាយរឿងឥតប្រយោជន៍និងទៅវាគ្មានផលអ្វីមកវិញទេ ចាំណាពេលវេលាគេជាមានប្រាក់អញ្ចឹងកុំសូវបបួលគេធ្វើរឿងអញ្ចឹងពេកវាសាំញុំាហើយតាប៉ែទៀត ។
ម៉ោង០៥ល្ងាចរាងក្រាស់បើកឡានចូលហាងខេកមួយកន្លែងក្បែរនេះដើម្បីទិញផ្គាប់ចិត្ដប្រពន្ធនិងកូនសំណប់ទាំងពីក្នុងផ្ទៃម្សិលម្ងៃនាយលឺនាងរអ៊ូឃ្លានរបស់ផ្អែមៗនិងជាតិប័រតិចៗ ចឹងក៏សម្រេចចិត្ដទីញវាម្ដងទៅ
" ប្រពន្ធសម្លាញ់ប្ដីមកដល់ផ្ទះហើយ " គ្រាន់មកដល់ខ្លោងទ្វាផ្ទះមិនទាន់គេស្រែកហៅប្រពន្ធភ្លែតដោយសេចក្ដីនឹកនា
" អូននៅទីនេះ " នាងតូចដើរចុះពីកាំជណ្ដើរមកដោយដៃលើគ្រវី
" ថ្នមៗប្រពន្ធ " ជីមីនរហ័សរហួនដៃជើងរត់ជួយគ្រានាងចុះមកខាងក្រោម
" ចាអរគុណលោកប្ដី "
" នេះនំដែលអូនចង់ញុំា " រាងក្រាស់ទាញប្រអប់នំដាក់លើតុហើយបើកវាហុចនំខេកតូចៗឲ្យញុំា
" ប្ដីអ្នកណាម៉េចក៏គួរឲ្យស្រឡាញ់ម្ល៉េះ ជុប "
" ប្ដីអូម៉ូអ៊ី "
ជីមីនញញឹមឃើញនាងមានក្ដីសុខសប្បាយចិត្ដគេរីករាយតាមនិងដែលអ្វីក៏ដោយឲ្យតែប្រពន្ធស្រឡាញ់ឬចូលចិត្ដនាយរកយកមកឲ្យទាំងអស់ ។
------
អូម៉ូអ៊ីទទួលដំណឹងតាមទូរសព្ទមកថាក្រុមហ៊ុនស្វាមីមានអគ្គីភ័យកើតឡើងហើយជីមីនជាប់គាំងនៅទីនោះទៀតផង ទើបនាងប្រញាប់បើកឡានសំដៅមកក្រុមហ៊ុនស្វាមីយ៉ាងលឿន ប៉ុន្ដែស្រាប់ឃើញឡានពីគ្រឿងចតបាំងផ្លូវនាង អូម៉ូអ៊ីខាំមាត់ខឹង អាមនុស្សកំពុងប្រញាប់មករាំងផ្លូវរកស្លាប់អី នាងចុចស៊ីផ្លេសឹងបែកក្រដាសត្រចៀកហើយពួកគេមិនព្រមចេញទៀត នាងតូចសម្រេចចចិត្ដចុះទៅនិយាយជាមួយផ្ទាល់ងាយស្រួលដោះស្រាយ
" ពួកលោកជៀសផ្លូវខ្ញុំធ្វើដំណើរ ... " រាងស្ដើងនិយាយមិននទាន់ចប់សេចក្ដីផងមានអ្នកខ្ចប់មុខនិងកន្សែងនាងទន់ខ្លួនសន្លប់បាត់ស្មារតី
" រួចរាល់ហើយចៅហ្វាយ "
" ល្អឆាប់យកនាងមក ហ៊ឹម គិតឬថាឯងឆ្លាតជាងយើង អាមីន "
បន្ទប់ក្រោមដី
" ពួកអ្នក ជានរណា ហើយម៉េចខ្ញុំមកនៅទីនេះដោយរប្រៀបណា "
" វាមិនសំខាន់នោះទេ ពីព្រោះបន្ដិចទៀតនេះនាងនិងស្លាប់ទៅកំដរលីជូហើយ " អ៊ាន់ស្រ្ដាបង្ហាញទឹកមុខដូចពពួករោគចិត្ដយ៉ាងអញ្ចឹង មុខគេគួរឲ្យខ្លាចទើបអូម៉ូអ៊ីរំកិលខ្លួនទៅខាងក្រោយជារឿយៗ ។
" ឆាប់ខ្លាចម្ល៉េះស្រីស្រស់ "
" ចេញទៅ ហ៊ឹកហ៊ឹក " នាងភ័យខ្លាចអាការះរបស់បុរសម្នាក់នេះណាស់នាងស្រែកហៅឈ្មោះជីមីនក្នុងចិត្ដសង្ឈឹមនិងមានអ្នកមកជួយ នាងអាចស្លាប់បានតែកូនៗនាងមិនទាន់ឃើញពន្លឺថ្ងៃទេ នាងក្រសោបឧបពោះទាំងហួងហែង ។
" គួរវះកូននាងកាត់ជាកង់ៗ ហើយសម្លាប់នាងតាមក្រោយល្អទេ "
" ចេញឲ្យឆ្ងាយ ហ៊ឹកហ៊ឹក "
" ឆាប់ខ្លាចលឿនម្ល៉េះខ្ញុំមិនទាន់បំភ័យនាងអស់ចិត្ដផង "
រាងក្រាស់លឺដំណឹងបាត់ប្រពន្ធគេនូវមិនសុខដើរចុះឡើងរង់ចាំដំណឹងយ៉ាងអន្ទះសាចិត្ដបំផុត នេះកូនចៅមួយគំនរបែបមើលថែស្រីតូចច្រឡោតម្នាក់ពុំកើតសមសម្លាប់ចោលទាំងអស់ទេតើ
" ជីមីនអង្គុយស្ងៀមទៅឯងដើរអញ្ចឹងយើងវិលមុខណាស់ "
" ឲ្យខ្ញុំអង្គុយស្ងៀមមិនបានទេខ្ញុំបារម្ភប្រពន្ធណាស់បង "
រាងក្រាស់ត្អួញត្អែប្រាប់បងប្រុសដោយទឹកនេត្រាធ្លាក់ចុះមកឈឺចាប់ក្នុងក្រអៅទ្រូង គេបាត់នាងតូចមួយថ្ងៃហាក់ទីនេះល្វឹងល្វើយស្ងប់ស្ងាត់គ្មានណាស់ គេក៏គ្មានប្រលឹងប្រលះក្នុងខ្លូនទេ
" មិនអីទេណារឹងមាំឡើងជីមីន "
ជីនអង្អែលក្បាលប្អូនប្រុសថ្នមៗដោយក្ដីអាណិត វាលើកទីមួយហើយដែលឃើញរាងក្រាស់យំចំពោះមុខ នាយរឹងមាំណាស់មិនងាយសម្រកទឹកភ្នែកផ្ដាសផ្ដេសទេ ក្រៅពីអូម៉ូអ៊ីចិត្ដគេទន់ជ្រាយមួយរំពេច ។
" ចៅហ្វាយខ្ញុំរកទីតាំងពួកវាចាប់អ្នកស្រីឃើញហើយទាន "
ដៃស្ដាំរបស់ជីមីនរត់មកត្រហេបត្រហបដកដង្ហើមសឹងមិនដល់គ្នា គេឈរសម្រួលផ្លូវដង្ហើមរួចគេរៀបរាប់តាមដំណើររឿងតាំងពីកន្លែងរាងតូចបាត់ក្នុងហើយនិងមេខ្លោងអ្នកចាប់ជាអ្នកណាទៀតផង បន្ទាប់ពីស្ដាប់រួចជីមីនខឹងក្រោធក្ដាប់ដៃជាប់កែវភ្នែកក្រហមឆេះគេខំជួយហ្វឹកហាត់អ៊ាន់ស្រ្ដាផ្ទាល់ដៃបែបវាបកចក់គេកើត
ជីមីនប្រមូលកូនចៅនិងនាំគ្នាគ្នីច្រើនសម្រុកទៅក្លឹបកណ្ដាលសមុទ្រដែរលជាកាដូររបស់គេផ្ដល់ឲ្យទៅអ៊ាន់ស្រ្ដាក្នុងឪកាសអបអរក្លាយជាម៉ាហ្វៀថ្មីថ្មេង អ្វីសំខាន់ទីនោះគេស្គាល់ភូមិសាស្រ្ដាច្បាស់អញ្ចឹងហើយភាគរយដណ្ដើមនាងតូចត្រឡប់មកវិញគឺសង្ឈឹមខ្ពស់។
រាងក្រាស់ធ្វើដំណើរទៅកោះនោះដោយប្រើពេលអស់២ម៉ោងហើយកូនចៅចូលបន្លំខ្លួនធ្វើអ្នកយាមហើយនូវសល់សម្រុកចូលទៅបន្ទប់ក្រោមដី រាងក្រាស់ឃើញអាការះភ័យខ្លាចរបស់នាងធ្វើឲ្យគេធ្លាក់ថ្លើមក្ដុលមនុស្សស្រីដែលគេខំថ្នាក់ថ្នមប្រែជាស្នាមជាំនិងឈាមកកឡើយ គេឃើញនាងអួលដើមកភ្លាមៗ
" បងសុំទោស "
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Lãng mạnករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ