" កុំលេងសើចផ្លូវចិត្ដខ្ញុំណាថេយ៉ុង " អូម៉ូអ៊ីគ្មានពេលទំនេរស្ដាប់រឿងកំប្លែងដែលថេយ៉ុងនិពន្ធឡើងទេ នាងត្រូវជួបរាងក្រាស់ជាបន្ទាន់ពីព្រោះជិតដល់ការបង្ហាញខ្លួនគ្រួសារនាងនូវលើឆាក ។
" ទេរឿងពិតខ្ញុំគ្មានពេល prank ឯងអូម៉ូអ៊ី "
" ល្អ អាកញ្ចាស់ហ៊ានបណ្ដើរស្រីក្មេងផង ងាប់ក៏ពិបាកដែរ "
...
រាងក្រាស់ខ្សឹបដាក់ត្រចៀក នាងត្រូវជឿជាក់លើគេព្រោះអ្វីដែលគេនិយាយវាស្ទើរ៩៩ភាគរយហើយជាការពិតមនុស្សគេមិនចេះទៅបោកប្រាស់អ្នកដទៃដើម្បីរួចខ្លួនទេចាំទុកផង
" ចាំយប់បងហ្នឹងបកស្រាយគ្រប់យ៉ាងឲ្យអូនដឹង "
" នាងសមចិត្ដហើយឬដែលឃើញប្ដីប្រពន្ធគេឈ្លោះគ្នា "
រាងតូចស្ងាត់មាត់មិនតបតនិងរាងក្រាស់ បែបជាងាកសម្លក់អ៊ីហ្សារ៉ានាងពេញចិត្ដហើយឃើញគ្រួសារគេចាប់ផ្ដើមមានជំទាស់និងគ្នា សប្បាយទេដែរមកបំបែកបំបាក់គ្រួសារអ្នកដទៃ ។
" នាងកំពុងនិយាយអី " អ៊ីហ្សារ៉ាធ្វើពើជាមិនខ្យល់សួរសំនួរទៅនាងតូចវិញដោយទឹកមុខស្លូតបូត
" នាងពូកែធ្វើពើណាស់ កម្មពៀរហ្នឹងតាមនាងថ្ងៃខាងមុន "
អូម៉ូអ៊ីខ្ជិលវាចាបន្ដក៏អូសដៃរាងក្រាស់ចេញពីសួនច្បារទាំងក្នុងចិត្ដឆេះសន្ធោសន្ធៅនាងចង់យកកាំបិតឈូតមុខឲ្យអាយះខ្ទេចក្លាយជាស្រីមុខបិសាចទេតើឯរាងក្រាស់ស្ងាត់មាត់ឲ្យឈឹងមិនបន្លឺក្អកអ្វីបន្ដិច ។
" ពួកយើងលែងលះគ្នាទៅ "
រាងតូចនិយាយបើកឆាកមុនដំបូងនាងពិតជាហត់នឿយក្នុងការកម្ចាត់មេរោគរាលដាលអស់នេះណាស់មួយថ្ងៃៗគិតជេរប្រមាថវាយធាក់ទាត់ជាមួយស្រីកំណានរបស់រាងក្រាស់នេះនាងក៏ចេះហត់ដែរម្ដងពីម្ដងនាងអាចកម្ចាត់បានប៉ុន្ដែរឿងនេះវាញឹកញាប់ពេកនាងពិបាកទទួលយកវាណាស់ ។
" អូនឯងយកស្អីមកគិតគ្រាន់រឿងអ៊ីហ្សារ៉ាសោះអូនចង់ចែកផ្លូវ "
ជីមីនគាំងស្ញេញពេលលឺពាក្យលែងលះចេញពីមាត់រាងតូចនេះទោះខឹងស្អប់ប៉ុណ្ណានាងត្រូវគិតកូនជាចម្បងដែរ កូនគេកើតមកចង់បានភាពកក់ក្ដៅពីគ្រួសារមានប៉ាមានម៉ាក់ចាំមើលថែ កុំយកការខឹងមួយឆាវមកនិយាយអារកាត់វាអី
" ខ្ញុំហត់នឿយ លោកទៅរកនាងទៅខ្ញុំចង់សម្រាកហើយ " នាងមិនយល់ពីខ្លួនឯងទេដឹងហើយថាវាជាល្បិចម៉េចក៏ បណ្ដែតបណ្ដោយឲ្យរឿរឿងតូចក្លាយជាធំអញ្ចឹងនាងដឹងថាការនិយាយមុននេះគ្មានពិចារណាច្បាស់លាស់ទើបហ៊ានសម្រេចចិត្ដមួយខ្យល់ ។
" នែ អូម៉ូអ៊ីនិយាយឲ្យដឹងរឿងសិន "
រាងក្រាស់ស្រែកឃាត់នាងឲ្យនិយាយដឹងរឿងសិនចាំបែរខ្នងដាក់គ្នា ពួកគេត្រូវដោះស្រាយដោយសន្ដិវិធីទើបត្រឹមត្រូវជាងយកកំហឹងដោះស្រាយ ជីមីនដើរតាមនាងពីក្រោយត្រុកៗដូចកូនឆ្កែមួយក្បាលតាមអង្វរម្ចាស់អញ្ចឹង
" ខ្ញុំគ្មានអ្វីត្រូវនិយាយទេ " នាងទាញវ៉ាលីដើរទៅបើកទូរប្រមូលសម្លៀកបំពាក់បិតដាក់ក្នុងវ៉ាល់
" អូនកុំប្រើអារម្មណ៍មួយឆាវផ្ដាច់ទំនាក់ទំនងពួកយើងអីបងសុំអង្វរអូន អូម៉ូអ៊ីអូនមិនខ្វល់ពីបងវាមិនអ្វីទេប៉ុន្ដែអូនត្រូវខ្វល់ខ្វាយពីកូនក្នុងពោះតើពួកគេកើតចេញមកសួរប៉ាអូនឆ្លើយតបពួកគេរប្រៀបណាសុំយល់ចិត្ដពួកគេបង ព្រោះបងមិនចង់ឲ្យពួកគេជាន់ដានបងឡើយ "
" ទេខ្ញុំមិនស្ដាប់ ជៀសផ្លូវ "
រាងតូចបន្លឺឡើងញ័របបូរមាត់ទទ្រើតនាងខំទប់ទឹកភ្នែកកុំឲ្យហូរស្រកមក នាងក៏ពិបាកចិត្ដមិនចាញ់គេទេនាងខំបំភ្លេចរូបភាពមុននិងហើយតែវាដក់ជាប់ក្នុងខួរនូវឡើយទោះប្រឹងបំភ្លេចយ៉ាងណាក៏មិនភ្លេចវាដែរ ។
" បងមិនជៀស ពួកយើងអាចសម្រួលគ្នាបានតើ អូម៉ូអ៊ី "
" សម្រួលអីទៀតខ្ញុំវាហត់លោកយល់ពាក្យហ្នឹងទេ "
" អូនហត់មែនទេ អូនអាចសម្រាកបានតើម៉េចក៏ជ្រើសរើសផ្លូវមួយនេះ "
ជីមីនសម្លឹងមុខប្រពន្ធទាំងទឹកភ្នែករលីងរលោង បន្ដិចទៀតគេត្រូវបាត់បង់នារីជាស្រឡាញ់ពេញបេះដូង ហើយឬ តើនាងទៅបាត់ឲ្យគេរស់រានដោយរប្រៀបណា នាងជាម្ចាស់កែវភ្នែកដែល អាចបំភ្លឺគេចេញពីកន្លែងងងឹតនិងម្ចាស់បេះដូងដែលបង្រៀនឲ្យនាយស្គាល់ពីអ្វីយោគយល់ស្នេហាទៀតផងប្រសិននាងចាកចេញអញ្ចឹងវាជាថ្ងៃចុងក្រោយនៃជីវិតគេផងដែរ ។
" ខ្ញុំហត់ហ្នឹងស្រីរបស់លោកឯងស្ដាប់លឺទេ "
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romantizmករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ