" លោកឯងកុំចេះ " ម៉ាហ្សាសម្លក់មុខអង្គរក្សឡើងស្លែងគ្រាន់ជួយយកអាសារសោះស្ដីអោយដែរ ចំមែនមនុស្សយើងនេះ
សំឡេងឡូឡាប្រកែកគ្នានៅខាងក្រៅខ្លាំងពេករាងតូចក៏ដើរមកបើកទ្វាមើលថាពួកគេជាអ្នកណាអ្វីដែលត្រូវស្រឡាំងកាំងនោះ គឺព្រះអង្គម្ចាស់នាងបែកញើសត្រជាក់ ចុងដៃចុងជើងខ្លាចក្រែងទ្រង់មកដើម្បីបំបែកបំបាក់ពួកនាងដោយយកជីមីនចេញឆ្ងាយ ។
" សូមយាមព្រះពរ " រាងតូចនិយាយត្រដិតជាប់គ្នា
" នាងដឹងថាពួកវាជាអ្នកណាទេ "
" ទូលបង្គំមិនដឹងទេក្រាបទូល "
" មិនដឹង? ? "
" ទ្រង់គួរបន្ថយសំឡេងបន្ដិច "
" ទើសទល់ណាស់នោះ ទ្វា អញ្ជើញ "
" យើងនិងនាងជាប្ដីប្រពន្ធហ្នឹងគ្នាតើទ្រង់ដេញប្រពន្ធយើងទៅណា " ជីមីនក្រោកអង្គុយនិយាយទល់មុខអ្នកជាឪពុក
" ម៉ាហ្សាទើបជាប្រពន្ធឯងពិតប្រាកដ "
" ទ្រង់ដឹងច្បាស់ជាងយើងម្ល៉េះ "
" ឯងគ្មានសិទ្ធិជំទាស់ហ្នឹងយើង " ព្រះអង្គម្ចាស់និយាយដាច់អហង្ការថាដាច់ខាតត្រូវតែស្របតាមបំណងរបស់ទ្រង់
" ទ្រង់ក៏ដឹងថាយើងជាមនុស្សបែបណា " រាងក្រាស់សង្កេតសម្លឹងមើលទ្រង់ហាក់មានពិរុទ្ធ
" ហ៊ឹម " ទ្រង់ធ្វើជាដកដង្ហើមធំបែបតាងតឹងអារម្មណ៍
" ទ្រង់ខ្លាចខ្ញុំធ្វើឲ្យកិត្តិយសទ្រង់ធ្លាក់ចុះឬ "
នាងខាំមាត់សង្កាត់ចិត្ដលែងបានហើយទ្រង់បន្ទាលមកគាបសង្កត់និងហួងហែងជីវិតរាងក្រាស់ណាស់ទាំងពីមុនគ្មានឃើញអើតកមករកស្វាមីនាងផង ។
" អ្នកដទៃដូចនាងគ្មានសិទ្ធិពាក់ពន្ធ័ "
" អញ្ចឹងស្រីម្នាក់នោះក៏គ្មានសិទ្ធិដែរ " នាងតូចចង្អុលម៉ាហ្សាដែរឈរពីក្រោយទាំងទឹកមុខក្រមិចក្រមើមក្រអឺតក្រទមចឹងតើបាននាងខ្មើតម្ល៉េះដោយសារខ្នងធំបែបហ្នឹងសោះ
" នាងជា អង្គរក្សផ្ទាល់ខ្លួនរបស់បុត្រយើង "
" កូនប្រុសបីខែមែនព្រះអង្គម្ចាស់ "
អាថ៌កំបាំងគ្មាននូវលើលោកទេតាំងពីនាងស្គាល់ជីមីនមកនាងមិនដែលដឹងលឺរឿងជីមីនជាកូនស្ដេចឡើយអ្វីសំខាន់គឺទ្រង់យកជីមីនរបស់នាងចេញទៅ
" នាងនិយាយស្អី "
" អាថ៌កំបាំង គ្មានលើកលោកទេ ព្រះអង្គម្ចាស់ "
" បានហើយយើងនិយាយប៉ុណ្នឹងទេ បុត្រសម្រាកទៅ " ទ្រង់រហ័សក្រោកឈរដោយបោះជំហានចេញទាំងប្រញាប់ប្រញាល់ទ្រង់បញ្ចេញពិរុទ្ធច្បាស់ណាស់ ។
" ទ្រង់ប្រញាប់ទៅណា ខ្ញុំម្ចាស់និយាយទាន់អស់សេចក្ដីនោះទេ "
" នាងពូកែស្រដីមិនធម្មតាទេនាង ច្រម៉ក់ "
" បាច់សរសើរក៏អូនដឹងដែរ ហាសហា អូនមែនហើយបន្ដិចទៀតបងណាំជូននាំពួកយើងទៅកន្លែងមួយ រស់នៅទីនោះមួយរយះសិន "
" ហ៊ឹម តាមនាងទេ "
" ម៉ោះដល់ពេលហើយ អូម៉ូអ៊ី "
ណាំជូនចូលមកប្រាប់ដោយ អង្គរក្ស ជួយគ្រាជីមីនចេញទៅតាមច្រកក្រោយនៃមន្ទីរពេទ្យ ព្រោះទីនោះវាសុវត្ថិភាពជាង បន្ទាប់មកពួកគេឡើងឡានសំដៅទៅភូមិគ្រិះផ្ទាល់របស់ ណាំជូនដើម្បីឡើងជិះ ឧម្ថាទត្ភចក្រធ្វើដំណើរទៅកោះរបស់គេ ។
កោះកណ្ដាលសមុទ្រ
ភូមិគ្រិះដល់ធំស្កឹមស្កៃដែលសាងសងចំកណ្ដាលកោះ ជុំវិញរុំពន្ធ័ទៅដោយដើមឈើធំៗបែកមែកសាខាសម្លេងសត្វយំលាន់លឺពេញព្រៃ នៅខាងក្រោយផ្ទះមានបឹងធំមួយពណ៍ទឹកខៀវស្រងាត់ពន្លឺព្រះអាទិត្យជះរស្មើបង្ហាញឲ្យឃើញរុក្ខជាតិដុះនឹងពពួកត្រីគ្រប់ប្រភេទហែលប្រលែងគ្នាលេងក្នុងបឹងនៅចំកណ្ដាលបឹងមានចំការផ្លែឈើស្ដេ្រប៊ីរីនឹងឱឡឹកបន្ថែមបន្លែផ្លែឈើផ្សេងទៀតដែលគេជួលឲ្យពួកគេដាំចុះដើម្បីធ្វើម្ហូបប្រចាំថ្ងៃ មានអ្នកបម្រើជាច្រើនដែលស្នាក់នៅក្នុងភូមិគ្រិះស្រាប់ ។
" ព្រះអើយដូចឋានះសួគ៍ ពិតៗបងប្រុស " អូម៉ូអ៉ី ភ្ញាក់ផ្អើលនិង ទេសភាព កោះនេះមែនទែននេះគ្រាន់មើលពីលើផងចុះទម្រាំចុះក្រោមទៀត
" ធម្មតាៗទេ " ណាំជូនតបទាំងញឹមៗ
" មិនទេស្អាតណាស់ខ្ញុំស្រឡាញ់ទេសភាពវាណាស់ "
" ចុះតាមសម្រួលណា ជីមីន " ឧម្ថាទត្ភចក្រក៏ចុះថតនៅលើទីលាន
ណាំជូនចុះមកដោយជួយគ្រាជីមីនមកជាមួយផងដែរ ។
" ទីនេះឬដែលនាងនិយាយប្រាប់យើង "
" ត្រូវហើយ ទាំងនេះសុទ្ធជាគំនិតរបស់បងប្រុសទាំងអស់ "
ស្រមៃ
ពេលដែលណាំជូនអូសដៃនាងចេញមកខាងក្រៅគឺគ្រាន់ ពិភាក្សា នាងរឿងភៀសខ្លួនមួយរយះដើម្បីស៊ើបរឿងថេយ៍ ខូហ្សៀយូ
" បងប្រុស? ? "
" ឯងត្រូវទៅ ស្នាក់នៅ ទីនោះមួយរយះសិនទៅ ឆ្លៀតឱកាស រំញោច
ចងចាំជីមីនផង "
ណាំជូនចង្អុលរូបភូមិគ្រិះកណ្ដាលសមុទ្រធំល្វើងល្វើយក្នុងកោះ ដាច់ស្រយាល មួយកន្លែងដោយធ្វើដំណើរទៅទីនោះ ដោយប្រើប្រាស់ ឧម្ថាទត្ភចក្រក្នុងរយះពេល៣០នាទីនិងដល់ឬតាមកប៉ាល់គឺ៤ម៉ោងវាជាកោះមួយដែលណាំជូនទិញទុកលាក់បាំងពីសមាជិកក្នុងក្រុមគេទុកកន្លែងនោះដើរកំសាន្ដម្ដងកាលប៉ុណ្ណោះ។
" ចាប៉ុន្ដែបងអាចជូនពួកខ្ញុំអោយដល់កន្លែងបានទេព្រោះខ្ញុំខ្លាចកូនចៅបងចាប់ពួកខ្ញុំឆី ហាសហា "
" ឯងនេះ មិនអីទេ បងរីករាយនិងនាំទៅ "
បញ្ចប់ការស្រមៃរាងក្រាស់សម្រាកនៅបន្ទប់ដោយទុកនាងតូចដើរមើល ទេសភាពម្នាក់ឯងនៅទីនេះ នាងដើរបណ្ដើរគំនិតពីរឿងកើតហេតុបីខែមុនបណ្ដើរ
" គាត់រួចផុតពី បំផ្ទុះគ្រាប់បែកនោះដោយរប្រៀបណា "
វាចម្លែកណាស់តាមដែលជំនិតនិយាយឲ្យនាងស្ដាប់មក រាងកាយជីមីនត្រូវអ្នកស្រីហ្គាលីណាបាញ់ពីក្រោយខ្នងចំនួនមួយគ្រាប់ហើយគ្រាប់កាំភ្លើងនោះវា មិនមែនគ្រាប់ធម្មតាទេវាជាគ្រាប់ផ្សំដោយជាតិពិស ។
" អ្នកណាជួយគាត់ទៅឬមួយ ព្រះអង្គម្ចាស់ ? ? "
សំនួរគ្មានចម្លើយនាង ងឿងឆ្ងល់ មិនបាត់ទេនូវមានរឿង ថេយ៍ ខូហ្សៀយូទៀតហេតុការណ៍កើតឡើង ផ្ទួនៗ គ្នា វាដូចអ្វីដែលគេរៀបចំទុកជាមុនអញ្ចឹង ។
" មកធ្វើអីទីនេះម្នាក់ឯង អូម៉ូអ៊ី "
" មើលទេសភាពនិងណាបងប្រុស "
" មិនមែនឯងកំពុងគិតពីរឿង ថេយ៍ ខូហ្សៀយូទេណា "
" ចាគិតហើយខ្ញុំឆ្ងល់ដែរ ម៉េចក៏ថេយ៍និង វៃប្រហារលើជីមីនបានភ្លាមៗអញ្ចឹង "
" ហ៊ឹមរឿងនិងវាអាស្រ័យលើជីមីនទេដែលអាចដោះស្រាយចេញព្រោះគេដឹងពី ប្រវត្តិ ថេយ៍ ខូហ្សៀយូនិងច្បាស់ជាងអ្នកណាទាំងអស់បងចាំកាលនិង ជីមីនបបួលបងទៅមើល គម្រោងសាងសង់អគារប៉ុន្ដែបង បធិសេធ ដោយសារ ក្រុមហ៊ុន មានបញ្ហា "
ជីមីនបានតេមកបបួលគេទៅមើល គម្រោងនិងសិក្សាពីទីតាំងកន្លែង សាងសង់ ដែរតែបញ្ហាសេដ្ឋកិច្ច ក្នុង ក្រុមហ៊ុន ចុះខ្សោយលឿនពេកទើបតម្រូវឲ្យគេហោះទៅ អាមេរិក ដើម្បីស្ដារវាឡើងវិញដោយប្រើរយះពេល២ខែ ។
" សង្ឈឹមលើគាត់ហើយ " នាងតូចបន្លឺបន្ដ " អូ!! បងអាចជូនខ្ញុំទៅមើលចំការបន្ដិចមក ខ្ញុំចង់ដឹងទីនោះមានអ្វីខ្លះដែលគេដាំដុះ "
" អូខេ តោះ "
ពួកគេបណ្ដើរគ្នាឆ្លងស្ពានទៅចំការដោយមានមេការចាំត្រួតពិនិត្យបន្លែផ្លែឈើដែលត្រូវបេះយកទៅស្ដុកទុកឬ ផលិតវាចេញជាទឹកក្រូច ដំណាប់ផ្លែឈើនិងស្រាក្រហម បន្លែផ្លែឈើដាំចម្រុះគ្នាជាជួរៗ ។
" អូមែនជី ទាំងអស់នេះគេយកវាទៅទីណាបងប្រុស "
" លក់លើទីផ្សារ "
" អស្ចារ្យ ណាស់បងប្រុសទីនេះមានសឹងតែគ្រប់មុខហើយ "
" តោះទៅមើលចំការទំពាំងបាយជូរម្ដងដោយយើងប្រើទូកឆ្លងទៅត្រើយម្ខាងទៀត ព្រោះវាមិនអាចលាយឡំនិងបន្លែផ្លែឈើផ្សេងៗបានទេ ពីព្រោះយើងត្រូវបាញ់ថ្នាំការពារសត្វល្អិតនិងមើលថែវាដោយប្រុងប្រយ័ត្នបំផុត "
" ពិតជាឡូយមែន ខ្ញុំសុំសរសើរបងហើយបងប្រុស "
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ