ភាគ០៣៖ដេកបែកបន្ទប់!!

1.1K 42 0
                                    

"​ យើងស្គាល់​ អ្នកនាងជាកូន​រដ្ឋមន្រ្តី​ក្នុងប្រទេសយើងដែលត្រូវជាប្រពន្ធពេញច្បាប់ចៅហ្វាយ​អូគាត់របស់ឈ្មោះ​ ឈិន​ អូម៉ូអ៊ីអាយុប្រហែល១៩អីហ្នឹងឯង​ គាត់ចិត្ដល្អ​ "​ បុគ្គលិក​ម្នាក់ប្រាប់គ្នីគ្នា​គេថារាងតូចចិត្ដល្អណាស់មិន​ឆ្នើមឆ្នៃនោះឡើយ​ ។
"​ ម៉េចដឹងថាគាត់ចិត្ដល្អ​ "​ នាងចងចិញ្ចើមសួរមិត្ដការងារដឹងមកពីណាថារាងតូចចិត្ដល្អនោះ
"​ ថីមិនដឹងកាលនោះគាត់ជាអ្នកចេញថ្លៃមន្ទីរពេទ្យ​ព្យាបាលជំងឺ​ប្អូនប្រុសយើងហើយក៏ជាអ្នកណែនាំចូលធ្វើការក្រុមហ៊ុននេះដែរ​ "
គ្មានរាងស្ដើងម្ល៉េះនាងប្រហែលបាត់បង់ប្អូនដោយសារគ្មានប្រាក់គ្រប់គ្រាន់បង់ថ្លៃពេទ្យហើយ នាងហ្នឹងក្លាយជាជនអនាថាគ្មានផ្ទះសម្បែងរស់នៅវាជាគុណបុណ្យរបស់អូម៉ូអ៊ីទាំងអស់នាងតូចប្រៀបដូចទេពធីតាជួយសង្រ្គោះនាងក្នុងគ្រោះអាសន្នចឹង ។
"​ អូហូ​ យើងស្មានកូនអ្នកមានសុទ្ធ​ឆ្នើម​ ឆ្នៃ​ក្អេងក្អាង​មើលងាយអ្នកក្រទេតើ​ "​ កាលវាយតម្លៃអ្នកដទៃត្រឹមសម្បកក្រៅវាមិនមែនរឿងត្រឹមត្រូវឡើយ
"​ បើមិនដឹងកុំចេះតែនិយាយម៉ោះ ចូលធ្វើការវិញប្រយ័ត្នមេការដេញក្បាលចោល​ "​ នាងរហ័សបញ្ចប់ការសន្ទនាព្រោះវាមិនល្អទេបើមេការឃើញពួកនាងនិយាយដើមប្រពន្ធអគ្គនាយក ។
"​ អឺៗ​ "​ ពួកនាងនាំគ្នាធ្វើការងាររៀងខ្លួន​ក្រឡេកមើលប្ដីប្រពន្ធបណ្ដើរគ្នា​អម្បាញ់មិញ​កំពុងបំពាក់មុខយក្សដាក់គ្នា​ ហាក់ដូចសង្រ្គាមកំពុងរៀបនិងផ្ទុះ
"​ ស្រីមិញនរណាគេ​ "​
អូម៉ូអ៊ីនិយាយចោទសួររាងក្រាស់ចង់ដឹងចម្លើយពីមាត់គេថាស្រីមិញពាក់ពន្ធ័ឬមាន​ទំនាក់ទំនង​អីមួយគេគ្រាន់ឈានជើងចូលបានកន្លះជំហានផងមានស្រីរត់ឱបទៅហើយគេរាយមន្ដស្នេហ៍ខ្លាំងថ្នាក់ហ្នឹង​ ។
"​ ខ្ញុំមិនស្គាល់នាងទេ​ "​ ជីមីនគ្រវីក្បាលគេពិតជាមិនស្គាល់មែននរណាទៅដឹងសុខៗរត់មកឱបចំពោះមុខប្រពន្ធគេនេះ​ ខ្លាចតែអាយះក្បាល៥ថ្នេរអីទេ​ ឆ្នាស់នោះឆ្នាស់
"​ មិនស្គាល់តែគេរត់ឱបឈរថ្មឹងចឹង​អាហ្នឹងមែនថាមិនស្គាល់នោះ​ ជីមីន​ ហ្គាលីណា​ "​ អូម៉ូអ៊ី​ហៅឈ្មោះគេពេញៗមាត់នាងខឹងញ័រសាច់អស់ហើយអាមិនស្គាល់ឱបថើប​អ៊ីចឹង​ចុះអាទម្រាំស្គាល់គ្នាទៀតមិនឡើងគ្រែទេអី​ ។
"​ អូម៉ូអ៊ី​កុំរករឿងខ្ញុំបានទេ​ ខ្ញុំទៅ​កុហកនាងធ្វើអី​ "​
រាងក្រាស់និយាយទាំងក្រពុលមាត់ពិបាកបកស្រាយប្រាប់ប្រពន្ធកំពូលឆ្នាស់របស់គេណាស់​ អាមិនស្រឡាញ់គ្នាផងខឹងប្រច័ណ្ឌដូចដុំភ្លើងឆេះព្រៃ ​ ចុះទ្រាំស្រឡាញ់មិនជួលអង្គរក្សដើរតាមដានហើយទេ​
" ​ណ្ហើយថ្ងៃនេះខ្ញុំមិនរករឿង​ ប៉ុន្ដែពេលក្រោយខ្ញុំចាប់បានខ្ញុំវៃទាំងមីស្រីចង្រៃនោះនិងលោកផងដែរ​ "​
អូម៉ូអ៊ី​ញញឹមចុងមាត់និយាយគម្រាមគេជាមុន​ ថានាងចាប់បាននូវកន្លែងដឹងសុះសាច់​របស់​អូម៉ូអ៊ី​ហើយ​ កុំសង្ឈឹមថារត់គេចបាននោះ​ ។
"​ អូខេអង្គុយលើសាឡុងសិនទៅ​ ខ្ញុំធ្វើការសិន​ "​ ជីមីន
"​ ដឹងហើយ​ "​
រាងតូចដេកលេងទូរសព្ទ៍លើសាឡុងរង់ចាំគេធ្វើការរួច
រាល់​ ប្រហែលជាម៉ោង៥ល្ងាចរាងក្រាស់នាំរាងតូចដើរលេងបន្ដិចទើបត្រឡប់មកផ្ទះវិញ​ ប៉ុន្ដែត្រូវភ្ញាក់ផ្អើលឃើញវត្ដមានមនុស្សប៉ាម៉ាក់របស់រាងតូចអង្គុយចាំសម្លក់សម្លឹងពួកគេតាំងពីចម្ងាយ​ជីមីននិង​អូម៉ូអ៊ីងាកមើលមុខគ្នាលេបទឹកមាត់ក្អឹកតាមស្មានទឹកមុខពួកគាត់ប្រហែលជាដឹងរឿងពីគេគេងបែកបន្ទប់គ្នាហើយ​ ។
រាងក្រាស់បោះជំហានដោយកាន់ដៃនាងតូចទៅជាមួយដល់ពេលត្រូវប្រឈមមុខ​ចំពោះពួកគាត់ហើយគេម៉េចអាច​គេចវេស​បានរហូតទៅ
"​ បកស្រាយ​ "​
គ្រាន់ពួកគេអង្គុយមិនទាន់ក្ដៅផងចាស់ទុំប្រញាប់ចោទសួរជាសំនួរចំពោះពួកគេទាំងពី​ នេះណាតាំងពីរៀបការមកពួកគេមិនដែល​អើពើឡើយ​តែ​ឥឡូវ​ចប់ហើយ ចប់មែនទែនហើយ
"​ បកស្រាយអី្វទៅប៉ាម៉ាក់​ "​ អូម៉ូអ៊ី​រហ័សសួរគាត់បញ្ជាក់ថាបកស្រាយរឿងអ្វីដែរ​ នាងដឹងច្បាស់ថារឿងនោះតែធ្វើពើជាមិនដឹងដៃកេះឲ្យរាងក្រាស់បន្លឺតាមក្រោយ
"​ មែនហើយប៉ាម៉ាក់សំដៅអី្វ​ "​
ជីមីន​សហការរីករាយជាមួយនាងតូចធ្វើជាទាញចង្កេះឱបជាប់បញ្ជាក់ថាពួកគេមិនមែនអ្វីដែលពួកគាត់ដឹងពីអ្នកបម្រើក្នុងផ្ទះបរិយាយឡើយ​ ។
"​ បាច់ធ្វើពើទៀតទេពួកឯងជាប្ដីប្រពន្ធម៉េចដេកបែកបន្ទប់គ្នា​អ៊ីចឹង​ "​
លោកស្រីឈិននិយាយបន្លឺទាំងខកចិត្ដស្មានថាកូនៗស្រឡាញ់គ្នា​ស្អិតរមួតដូចចំពោះមុខប៉ុន្ដែក្រោយខ្នងបែបនេះសោះ​ដឹង​អ៊ីចឹង​គាត់មកយាមតាំងពីការដំបូងម្ល៉េះមិនគួរសោះបណ្ដាយឲ្យ​កើតហេតុបែបហ្នឹងទេ
"​ មានណាម៉ាក់ខ្ញុំគេងមួយបងមីនរាល់យប់សោះ​ គ្រាន់ខោអាវកន្លែងផ្សេងប៉ុណ្នឹង​តើ " អូម៉ូអ៊ីនិយាយកុហកថាខ្លួនគេងក្បែររាងក្រាស់រហូតហើយខោអាវនោះមិនដូចអ្វីដែលពួកគាត់ឃើញ ​
"​ អរចឹងល្មមដល់ពេលយកចៅឲ្យម៉ាក់ហើយណា​ "​
លោកស្រីឈិនមិនជឿសម្ដីកូនស្រីឡើយគេងមួយគ្នាក្នុងបន្ទប់មានសម្ភារៈ​ផ្សេងគ្នាទាំងអស់មកកុហកមនុស្សចាស់ដូចគាត់ខុសហើយ ​ គាត់នឹកឃើញល្បិចមួយបើយកចៅនោះពួកគេប្រាកដជាបង្ហាញការពិតមិនខាន
"​ ហាស៎​ថាម៉េចយកចៅ​ "​
ជីមីននិង​អូម៉ូអ៊ី​ស្រែកព្រមគ្នាអីគេត្រចៀកពួកគេស្ដាប់ច្រឡំហើយម៉េចអាចទៅរួចទៅអាមនុស្សមិនស្រឡាញ់គ្នាផងយកចៅអាម៉េច​គ្មានអារម្មណ៍​ទេ​​ ។
"​ មែន​ភ្ញាក់ផ្អើល​ម្ល៉េះ​ "
​លោកស្រីឈិនសង្កេតអាការះពួកគេដូចមាន​ពិរុទ្ធ​អ៊ីចឹង​ដូចតាមការស្មានគាត់មែនហើយ​
"​ ទេ...គ្រាន់កូនថាលឿនពេកប៉ុណ្នឹង​ "​
ជីមីនចេញមុខសុំជំនួសរាងតូចថាវាលឿនពេកណាមួយពួកគេរវល់អីផងមានពេលឯណាយកកូនចៅនោះ​ ។
"​ មែនហើយម៉ាក់កូនថាលឿនពេកហើយណាមួយបងមីនគាត់រវល់ការងារផង​អ៊ីចឹង​ពួកកូនគិតថា២ឬ៣ឆ្នាំអីទៀតហ្នឹងណា​ "​
អូម៉ូអ៊ី​ញញឹមមិនសូវសមនាងមិនសូវពិនប្រសព្វអាខាងកុហកបោកប្រាស់ចាស់ទុំប៉ុន្មានទេ​ តែជំនាញនេះជីមីនប្រហែលជាអាចមានខ្លះ​
" ​មិនលឿនទេប៉ាគិតថាពួកកូនរៀបការជាមួយគ្នា២ខែហើយល្មមបង្កើតចៅ២ឬ៣នាក់ឲ្យរត់លេងក្នុងផ្ទះហើយណា​ "​
លោកឈិនបាត់មាត់យូរនិយាយបន្លឺម្ដងថាគាត់ចង់បានចៅពរហ្នឹងគេមើលមិត្ដភក្ដិគាត់ចុះចៅពីបីរត់ឱបជើងទាមទាររបស់លេងឯគាត់វិញគ្មានសូប្បីមួយគ្រាប់ពិតជាខ្មាស់គេខ្លាំងណាស់​ ។
"​ អួយលោកប៉ាកូននេះណាមិនទាន់ចង់បានទេចា៎​ "​
អូម៉ូអ៊ីរកអីប្រកែកលេងចេញលេសថាមិនចង់បានចឹងទៅប្រហែលរួចខ្លួន
"​ មានកូនស្រីមួយធ្វើអ្វីមិនដូចចិត្ដសោះ​ មែនទេបង​ "​
លោកស្រីឈិនផ្អែកក្បាលលើស្មាប្ដីពុតជាយំសោកបោកខ្លួនថាកូនស្រី​ជំទាស់ចិត្ដមិនធ្វើតាមអ្វីដែលពួកគាត់សុំ​
"​ ចាំពួកកូន​ពិភាក្សា​គ្នាសិនណាប៉ាម៉ាក់ណា​ "​
អូម៉ូអ៊ី​ពិបាកចិត្ដឃើញប៉ាម៉ាក់ពូកែសម្ដែងចឹង​បណ្ដាលតាមចិត្ដពួកគាត់មួយពេលសិនទៅ​ ខំប្រកែកទៀតលើកអ្វីផ្សេងនិយាយអាលូវហើយ​ ។
"​ ចឹងយប់ហ្នឹងប៉ាម៉ាក់សុំសម្រាកផ្ទះពួកកូនមួយយប់​ "​
"​ ចា៎បានណាចាំកូនប្រាប់ពួកគេឲ្យរៀបចំ​ លោកប៉ាអ្នកម៉ាក់និយាយលេងមួយបងមីនសិនទៅកូនយកទឹកមកជូន​ "​
អូម៉ូអ៊ីរហ័ស​ភៀសខ្លួន​ចេញទៅកន្លែងផ្សេងសិន​ មិនយូរទេគាត់និយាយអារឿងចៅម្ដងទៀត​
"​ ប៉ាម៉ាក់​អើយមកមិនផ្ដល់ដំណឹងសោះ​ "​
រាងស្ដើងផ្ដុំខ្យល់ចេញមកក្រៅបែបតឹងទ្រូងហើយ​រអ៊ូ​ងូវៗមិនគួរចឹងសោះ​ ពួកគាត់បិះចាប់បាន​ បែកការអ្នកទទួលរងធ្ងន់ប្រាកដជានាងនេះឯង​ រកនរណាទៀតបើជីមីនរកក្រឡាត្រូវអាហូតចឹង​ ។
"​ ស្អែកនាំប្អូនទៅដើរលេងទៅណាកូនប៉ាម៉ាក់កក់​សំបុត្រ​យន្ដហោះ​ដើរលេងនៅ​ឌូបៃ​ហើយៗ​ "​ លោកស្រីឈិនហុចសំបុត្រ​យន្ដហោះ​ពីសន្លឹកឲ្យរាងក្រាស់​និយាយ​ខ្សឹបខ្សៀវ​ប្រាប់ថែមហុចថ្នាំ​មួយ​កញ្ចប់ទៀតផងមិនដឹងថាថ្នាំនោះជាអ្វីទេរាងក្រាស់ចេះទទួលទៅណាមួយពួកគាត់មិនបញ្ជាក់ផង
"​ ប្រភេទថ្នាំនេះជាអី្វដែរម៉ាក់​ "​
"​ ថ្នាំ​ប៉ូវ​កម្លាំង​ហ្នឹងណា​ ចាក់ចូលទឹករបស់​អូម៉ូអ៊ី​ទៅម៉ាក់ទិញឲ្យនាងព្រោះមួយរយះនេះលឺថាខ្សោយកម្លាំង​ "
​លោកស្រីឈិននិយាយប្រាប់ថាជំនួយកម្លាំងទៅវិញតាមពិតវាជាថ្នាំសម្រើបកម្រិតខ្លាំងទៀតផង​ ដឹងសប្បាយដៃហើយចាំមើលទៅ​
"​ បាទចាំខ្ញុំទុកឲ្យនាង​ "​
ជីមីនងក់ក្បាលទាំងមិនយល់សេចក្ដីសោះគេក្បែររាងតូចយូរហើយមិនដែលឃើញខ្សោយកម្លាំងផងចុះពួកគាត់ដឹងពីប្រឡោះណា​ចេះ​ អត់យល់តាសម៉ង់​ ។
"​ ទៅគេងទៅកូនធ្វើការហត់ផងស្អែកត្រូវចេញដំណើរផ្លូវឆ្ងាយទៀត​អ៊ីចឹង​ប៉ាម៉ាក់លែងរំខានហើយ​ "​
លោកស្រីឈិនចាប់ដៃប្ដីឡើងទៅខាងលើបាត់​ អូម៉ូអ៊ី​កាន់ទឹកពីកែវភ្នែករកប៉ាម៉ាក់នាងបាត់ទៅណាក្រែងមិញនិយាយមួយរាងក្រាស់ទេតើអាលូវអត់ឃើញស្រមោលសោះ​
"​ រកប៉ាម៉ាក់ក្មេកមែន​ ពួកគាត់សម្រាកហើយ​ "​
"​ អរចឹងនេះផឹកទៅកុំឲ្យខ្ញុំខាតជើង​ "​
អូម៉ូអ៊ី​ហុចកែវទឹកឲ្យគេផឹកខ្ជិលយកទៅវិញខាតទឹកស្លាប់ហើយ​ ជីមីនទទួលអក់ផឹកមួយក្អឹកឲ្យនាងវិញគេដើរចេញ
"​ ពួកគាត់មាននិយាយអ្វីប្លែកទេ​ ​"
អូម៉ូអ៊ីជ្រើសរើសបង្កើតការសន្ទនាមុនមិនចង់ស្ងាត់ផ្ទះ​អ៊ីចឹង​អីណា​
"​ ទេ​ប៉ុន្ដែ​ស្អែកពួកយើងត្រូវទៅ​ឌូបៃ​ "​
ដើរបណ្ដើរនិយាយប្រាប់នាងបណ្ដើរដើម្បីឲ្យនាងត្រៀមខ្លួនទៅលេង​ឌូបៃ​កុំថាស្ងាត់ៗមាត់អូសនាងទាំងមិនដឹងអី​ នាយមិនចង់លឺពាក្យហ្នឹងទេ​ ។
"​ អរចឹងយប់នេះខ្ញុំសុំគេងជាមួយលោកមួយយប់ណា​ "​ រាងស្ដើងសុំ​អនុញ្ញាត​ម្ចាស់បន្ទប់នាងគេងមួយគេតែមួយយប់ទេពេលប៉ាម៉ាក់នាងទៅវិញនាងត្រឡប់គេងកន្លែងដើមហើយ
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now