" បងកើតអី មីនមីន ហ៊ឹកហ៊ឹក "
នាងឱបពីក្រោយខ្នងគេស្រែកយំមិនចាញ់គ្នាអង្គរក្សលឺសម្រែកម្ចាស់រត់ឡើងមកដោយដៃកាន់ប្រអប់ថ្នាំជាច្រើនសម្រាប់ព្រះរាជបុត្រពួកគេ
" សូមអ្នកនាងអញ្ជើញអង្គុយមួយកន្លែងសិនទៅ "
" ហ៊ឹកហ៊ឹក "
នាងខ្លាចគេកើតអ្វីធ្ងន់ធ្ងរនេះនាងទើបរករូបគេឃើញទេកុំប្រញាប់យកគេចេញពីទ្រូងនាងទៀតអីអង្គរក្សដាក់ឲ្យជីមីនសម្រាកលើគ្រែដណ្ដប់ភួយរៀបរយដោយផ្ដាំរាងតូចថាកុំនិយាយអ្វីផ្ដេសផ្ដាសបើមិនចង់ឃើញអាការះមុនហ្នឹងទៀត នាងក៏ងក់ក្បាលយល់ព្រម
" អូនសុំទោសណា ប្ដីសម្លាញ់ "
នាងតូចអង្អែលសក់ទន់រលោងដូចសរសៃសូត្រនាងឡើងលើពូកគេងជាមួយគេដោយមុខផ្អឹបនិងទ្រូងសំងំបិទភ្នែកគេង
" ពួកគេសង្ឈឹមឬថាបានរស់នៅជាមួយគ្នាដោយក្ដីសុខ "
ស្រមោលបុរសឈុតខ្មៅឈរជ្រុងម្ខាងនៃទីងងឹតគេញញឹមចុងមាត់ពោរពេញដោយល្បិចកលមួយរយជំពូក ។
ទម្រាំគេនិយាយបញ្ចុះបញ្ចូលកុំឲ្យរាងតូចទៅតាមខាតទឹកមាត់មិនស្ទើរទេពេលនេះរាងក្រាស់កំពុងបើកឡានទៅកាន់វិមានរបស់បិតាគេឡានស្ព័រឈប់ចតដោយអ្នកបម្រើរហ័សបើកជូនដោយគេទម្លាក់ជើងជាន់បេតុងដើរចូលទៅយ៉ាងស្វាហាប់ តែត្រូវផ្អាកដោយឃើញអ្នកជាឪពុកលើកជើងគង់អន្ទាក់ខ្លាអានកាសែត
" ឯងនិងនាងដាច់ខាតមិនត្រូវជួបគ្នាឡើយ " គ្រាន់អង្គុយទាន់ក្ដៅគូទផងព្រះអង្គបោះសម្ដីភ្លែតដោយក្រសែភ្នែកលាក់បាំងអ្វីម្យ៉ាងពីខាងក្រោយ
" ហេតុអីខ្ញុំជួបនាងមិនបាន អ្នកកំពុងបិទបាំងអ្វីឬ " ជីមីនចងចិញ្ចើមសួរអ្នកជាឪពុកម៉េចគាត់ដឹងថាគេនិងនាងជួបគេឬមានអ្នករាយការណ៍ប្រាប់ គេចង់បានជីវិតឯកជនមិនបានទេឬម៉េចក៏ឃុំឃាំងបិទសិទ្ធគេម្ល៉េះតាំងពីគេដឹងខ្លួនមកអ្នកអង្គម្ចាស់តែងតែបង្ហាញសកម្មភាពប្លែកៗជានិច្ច
" យើងគ្មានអ្វីលាក់បាំងនិងឯងទេ "
" អ្នកប្រាកដចិត្ដទេ មនុស្សខ្ញុំស្អប់អ្វីជាងគេអ្នកដឹងទេនោះគឺមនុស្សកុហក "
គេនៅមិនជឿស្រដីគាត់ដដែល គេសួរគាត់បញ្ជាក់ទៀតថាពិតជាគ្មានការភូតកុហក ដឹងស្រាប់ចរិតគេស្អប់បំផុតអ្នកដែលកុហកជាពិសេសមនុស្សទុកចិត្ដ ។
" គឺ... យើងជាឪពុកឯងណា " អ្នកអង្គម្ចាស់និយាយទាំងសំឡេងរដាក់រដុបលួចភ័យក្នុងចិត្ដ
" ទ្រង់ជាឪពុកខ្ញុំឬអត់ឲ្យតែអ្នកណាកុហកខ្ញុំសម្លាប់អ្នកនោះ " សម្ដីមុតស្រួចចាក់ដោតបេះដូងនាយនិយាយហើយនាយហ៊ានធ្វើគ្រប់យ៉ាងមិនថាសម្លាប់
" ឯងកុំបញ្ចេញចរិតព្រៃពេក ហ៊ូហ្វាកា "
" ហាសហា ទ្រង់ប្រញាប់ភ័យម្ល៉េះ ឬទ្រង់កុហកមែន បុត្រគ្រាន់និយាយចោលប៉ុណ្ណោះ បិតាកុំយកទុកព្រះទ័យអី " រាងក្រាស់ក្រោកឈរមួយអស់កម្ពស់បោះជំហានដើរចេញទៅវិញដោយគ្មានពាក្យថាលាសូប្បីមួយម៉ាត់
" ទ្រង់លាក់ខ្ញុំមិនជិតទេ ខ្ញុំនិងស្វែករកវាដោយខ្លួនឯង " គេស្វែងរកវាតាមរយះរាងតូចគេចង់ដឹងថាអត្តសញ្ញាណពិតជាអ្នកណាមកពីណាម៉េចបើកភ្នែកឡើងភ្លាមគេភ្លេចអ្វីគ្រប់យ៉ាងមិនចាំសូប្បីតែឈ្មោះខ្លួនឯងអញ្ចឹង ។
រយះពេលមួយម៉ោងដែរស្រីតូចអង្គុយចាំគេមុខផ្ទះ នាងភ័យខ្លាចគេទៅចោលខណះនោះសំឡេងឡានបើកចូលមកនាងប្រញាប់ឈរញញឹមពីចម្ងាយគ្រាន់គេបើកទ្វាឡានចេញក្រៅភ្លាមនាងស្ទុះទៅឱបភ្លែត
" ហ៊ឹកហ៊ឹក បងទៅណាយូរម្ល៉េះ "
" យើងគ្រាន់ទៅជួបបិតាយើងប៉ុណ្ណោះ ចូលទៅក្នុងទៅទីនេះក្ដៅណាស់វាធ្វើឲ្យនាងក្ដៅបានណា " ជីមីនអង្អែលសក់នាងតិចៗដោយប្រាប់អ្វីតាមត្រង់
" កុហកអូនទេ " អូម៉ូអ៊ីងើយមុខសម្លឹងមុខគេចំៗ
" មិនទេ ឃ្លានឬនៅ "
" អូនឃ្លានពិសេសឃ្លានក្លិនបង ហិហិ "
អស់ពីយំចូលសើចនាងចំជាក្មេងអាយុបីឆ្នាំមែន ជីមីនគ្រវីក្បាលហួសចិត្តនិងនាងផ្លាស់ប្ដូរលឿនដូចរន្ទះបាញ់អ្នកណាតាមទាន់ទៅនេះឬអារម្មណ៍មនុស្សស្រីពោះធំប្រែប្រួលមិនទៀង ???
" ឡប់មែន ម៉ោះ " ប្រអប់ដៃរាងក្រាស់លូកឱបចង្កេះនាងទាំងមិនដឹងខ្លួន គេក៏មិនយល់ពីទង្វើខ្លួនឯងដែរ ម៉េចសុខៗចង់ឱបនាងចឹងនាងជាអ្នកណាមនុស្សសំខាន់ជាងគេក្នុងជីវិតឬអ្វីឲ្យប្រាកដគេវង្វេងអស់ហើយ ។
យប់ឡើងអូម៉ូអ៊ីចាប់ផ្ដើមធ្វើតាមគម្រោងការដែលគិតទុកអស់មួយថ្ងៃនាងចាកថ្នាំមួយប្រភេទនេះលាយជាមួយកាហ្វេខ្មៅ
" នេះកាហ្វេខ្មៅរបស់បង " អូម៉ូអ៊ីហុចកែវកាហ្វេឲ្យ
" អរគុណលំបាកនាងហើយ យើងពិតជាក្រែងចិត្ដមែនទែន "
" លំបាកអីប៉ុណ្នឹង កុំក្រែងចិត្ដ អូនជាប្រពន្ធបងតើ ជុប "
" ប្រហើន នាងថើបយើងចឹង " ជីមីនទម្លាក់កែវចុះគេងាកមើលមុខនាងដោយដៃត្រដុសថ្ពាស់តិចៗ
" ប្ដីអូនមិនឲ្យអូនថើបចុះអូនទៅថើបអ្នកណា "
" នាងគិតថាយើងជាប្ដីនាងអញ្ចឹងឬ នាងមានអ្វីពិសោធន៍ "
" ស្នាមសាក់របស់បងនៅលើដើមដៃព្រោះអូនជាអ្នកទាមទារឲ្យសាក់ "
" ប៉ុន្ដែយើងគ្មានទេ "
" បងដឹងមិនច្បាស់ដូចអូនទេ " ខ្វោក អាវសាមីតម្លៃកប់ពពកបានរហែកក្លាយជាក្រណាត់អស់នាងពិនិត្យមើលរាងកាយគេ លេចស្នាមញញឹមឡើងភ្លាមៗ
" នាងហែកវាធ្វើស្អី " រាងក្រាស់គំហកទាំងមិនពេញចិត្ដ
" ហែករកភស្ដុតាង "
" ភស្ដុតាងនាងស្អីរបស់នាង "
" ក្រែងបងជាអ្នកឲ្យអូនបញ្ជាក់ហី "
" ប៉ុន្ដែ... " រាងក្រាស់ហារមាត់និយាយនាងតូចថើបបំបិទមាត់គេមុនបាត់ដោយទាញទូរសព្ទថតសាក់ឲ្យគេមើល
" នេះឃើញទេអូននិយាយហើយបងជាប្ដីអូន " ជីមីនភ្ញាក់ផ្អើលនេះនាងពាក់ពន្ធ័រឿងអតីតកាលគេឬ ប្រហែលនារីក្នុងសុបនិរាល់យប់របស់គេជានាងនិងឯង
" គឺជានាង "
" ចាំហើយមែនទេ អូនគឺ ឈិន អូម៉ូអ៊ីណា "
" យើងធ្លាប់លឺឈ្មោះមួយនេះ អួយ... " គេព្យាយាមនឹកគិតពេកធ្វើឲ្យក្បាលឈឺម្ដងទៀតគេស្រែកមួយទំហឹងដោយក្នុងរង្វង់ដៃអូម៉ូអ៊ី
" សម្រួលអារម្មណ៍ ដកដង្ហើមវែងៗណាប្ដីសម្លាញ់គិតមួយៗសន្សឹមៗអូនមិនបង្ខំបងទេណា " នាងពន្យល់ប្រាប់គេឲ្យនឹកគិតមួយៗដោយមិនបង្ខំ នាងមិនចង់ឃើញការឈឺចាប់របស់គេទេ មួយស្របក់ក្រោយជីមីនក៏ធូរស្បើយគេឱបរឹត
" គឺជានាងមែន " គេនិយាយពាក្យនេះច្រើនសាររហូតគេងលក់បាត់ នាងតូចដកដង្ហើមធំ " ពេលណាការចងចាំបងមកវិញ " នាងមិនល្ងង់ទេនាងដឹងតាំងពីដំបូងថាគេមិនចាំរឿងនាងនិងគេបន្ដិចសោះ នាងហ្នឹងវែកមុខមេខ្លោងដែលហ៊ានយកស្វាមីនាងចាកឆ្ងាយពីនាងជាយូរខែ ។
" អូនស្បថអ្នកណាក៏ដោយហ៊ានដណ្ដើមបងចេញពីទ្រូងអូនម្នាក់នេះហ្នឹងស្លាប់ "
យប់ជ្រៅបន្ដិចជីមីនងើបពីដំណេកគេឃើញកែវកាហ្វេនាងយកមកតាំងពីក្បាលល្ងាចគេក្រែបផឹកតិចៗដោយភ្នែកសម្លឹងមើលផ្កាយរះចែងចាំងលើផ្ទៃមេឃនៃពេលរាត្រី ១៥នាទីក្រោយកម្ដៅក្នុងខ្លួនរបស់គេចាប់ផ្ដើមក្ដៅភាយៗ
" ម៉េចក្ដៅចឹង " គេតំឡើងលេខម៉ាស៊ីនត្រជាក់ស្ទើរកកក្លាយជាទឹកកក
" ស្បែកទន់ដូចស្បែកកូនក្មេង "
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ