" អួយ អាចង្រៃ "
នាងឈឺប៉ុណ្ណាក៏ត្រូវជេរបុរសម្នាក់ហ្នឹងឲ្យបានបួនដប់ម៉ាត់ដែរជីមីនបានប្រឹងស្វែងរកទីតាំង ដែលជនអាថ៌កំបាំងនោះចាប់ខ្លួននាងទៅ អ្វីសំណាងគេបានដាក់អ្វីម្យ៉ាងក្នុងខ្សែកគូរបស់គេនោះជា GPS គេបើកឡានសំដៅទិសដៅតែអ្វីដែលគេហួសចិត្ដ មិនស្ទើរនោះជាមិត្តភ័ក្ដិជិតស្និទ្ធរបស់ខ្លួនទៀតគេគាំងស្ញេញ មិនហ៊ានស្រមៃថាមិត្ដហ៊ានធ្វើទង្វើថោបទាប ហ្នឹងដែរ ។
" ហេតុអ្វី ឯងក្បត់យើង " ជីមីនក្ដាប់ដៃទាំងញ័រទទ្រើតស្ទើរដល់មុខស្រស់សង្ហាមិត្ដក្បត់មួយនេះហើយ ម៉េចក៏សត្រូវគេជា មិត្ដសម្លាញ់គេវិញគេពិបាកត្រៀមចិត្ដទទួលរឿងមួយនេះណាស់ ប៉ុន្ដែរាងក្រាស់បិទភ្នែកសម្រួលអារម្មណ៍ពេលនេះអ្វីដែលសំខាន់បំផុតគឺជីវិតរាងតូចចំណែករឿងរ៉ាវទាំងអស់នេះគេទុកមួយឡែកសិន
" ឯងសួររក មូលហេតុ ឬ ឯងចាំទេគម្រោង របស់ឯងនិងអា ម្សៀលនោះទេ ឯងចាំទេយើងធ្លាប់ប្រាប់ឯងថាម៉េច " គេចូកសក់ឡើងលើទាំងអស់ថែមញញឹមចុងមាត់ ក្រអក្រអឺតក្រទម ទៀតគេបោះជំហានមួយៗសម្លឹងរាងសង្ហាមិនដាក់ឡើយ
" យើងចាំប៉ុន្ដែយើងមិនដឹងទេថាពួកគាត់ជាប៉ាម៉ាក់ឯង យើងសុំទោស ហ៊ឹកហ៊ឹក "
រាងក្រាស់ រន្ធត់ ចិត្ដមិនស្ទើរពេលដែលដឹងថាគ្រួសារមួយដែលនាយ វិប្បដិសារី មកជារៀងរហូតតាមពិតជាគ្រួសារសម្លាញ់របស់គេសោះ
គេស្ដាយហ្នឹងការបង្កើតគម្រោងមួយនេះឡើង គេស្ដាយណាស់ទឹកភ្នែកនៃការ សោកសៅដឹងកំហុសរបស់គេបញ្ជាក់មកច្បាស់ៗលើផ្ទៃមុខ នាយឈានជើងដើរសន្សឹមៗទៅរកមិត្ដតែ គេបែបជាថយជំហានទៅក្រោយវិញ
" ឯងយំឬ យំធ្វើអីមិត្តភ័ក្ដិ ឯងយំហើយបានអ្នកមានគុណយើងមកវិញទេ គឺអត់ទេគាត់ទៅឆ្ងាយសែនឆ្ងាយថ្នាក់យើងទៅមិនដល់ រីឯឯងក៏ដូចគ្នា "
ជេហូប ដែលឈ្មោះពិតគឺ ថេយ៍ ខូហ្សៀយូ ព្រះរាជបុត្រ កំណាចដែលបាត់ដំណឹងសូន្យឈឹងគ្មានតម្រុយបន្ដិចគេព្យាយាមលាក់ខ្លួនពីមហាជនទាំងហៅអ្នកផ្សេងថាជាម្ដាយដណ្ដើមតំណែង រាជបល្ល័ង្កមកដើម្បីការសងសឹករាប់ឆ្នាំនេះ
គេហត់នឿយ ហ្នឹងសម្ដែងជាមនុស្សចិត្ដល្អចំពោះសត្រូវណាស់ ដឹងទេថាគេទម្រាំឈានជើងក្បែរ ជីមីន ហ្គាលីណា បានគេចំណាយពេលវេលាអស់ច្រើនស្ទើរទេ ។
" យើងសុំអង្វរ ឯងដោះលែងនាងសិនទៅ " រាងក្រាស់ទន់ជង្គង់ ដួលចំពោះមុខ លើកទីមួយហើយដែលគេហ៊ានធ្វើចឹង
" ទេគ្មានថ្ងៃឡើយ " ហ៊ូស៊ុកញញឹមចុងមាត់ឃើញស្ថានភាពទន់ជ្រាយ របស់សត្រូវអញ្ចឹងគេសប្បាយចិត្ដសឹងហោះហើយ
" ឯងត្រូវការអ្វីអោយពិតប្រាកដទៅ ហ៊ូស៊ុក "
រាងក្រាស់ក្រោកឈរច្បូតមុខទាំងតាំងតឹង តប់ប្រមល់ចិត្ដគោលដៅគេចង់បានអ្វីម៉េចក៏អូសទាញនាងតូចមកពាក់ពន្ធ័អញ្ចឹង គេមិនយល់ពីទង្វើហ៊ូស៊ុក សោះ
" ភាព សោកសៅ របស់ឯង " ហ៊ូស៊ុក និយាយទាំងភ្នែកបាញ់ទៅរកគេ
ទាំងគូរពោរពេញកំហឹងគំនុំ ភាពសោកសៅរបស់គេវាជាក្ដីសុខរបស់នាយ ។
" រឿងកន្លងហួសយូរហើយយ៉ាងណាឯងគួរបញ្ឈប់វាដែល ហ៊ូស៊ុក "
" បញ្ឈប់អញ្ចឹងឬ ហាសហា វាកំប្លែងពេកហើយជីមីនឯងដឹងអត់អាគម្រោងឆ្គួតឡប់របស់ឯងនិងហើយទើបយើងគ្មានសាច់ញាតិនិងគេដោយសារតែឯងម្នាក់គត់ទើបយើងធ្លាក់ក្នុងសភាពបែបនេះគ្រប់យ៉ាងមកពីឯងម្នាក់គត់ជីមីន ហ្គាលីណា "
ហ៊ូស៊ុក និយាយទាំងអួលដើមកនឹករឿងពីអតីតកាលវាឈឺចាប់ប៉ុណ្ណាដែលឃើញសមាជិកក្រុមគ្រួសារសម្លាប់ចំពោះមុខដោយសារ ម្រោងខុសបច្ចេកទេស របស់គេ ទើបធ្វើឲ្យ អាគារបាក់រំលំសង្កត់លើខ្លួនប្រាណប៉ាម៉ាក់ខ្លួន។
" យើងសុំទោស យើងគ្មានចេតនាទេដោះលែងនាងទៅនាងមិនពាក់ពន្ធ័និងរឿងមួយនិងទេ ហ៊ូស៊ុក "
" មិនងាយឡើយឯងដឹងទេ យើងស្ទើរក្លាយជាមនុស្សឆ្គួតនូវពេលបាត់បង់គ្រួសារម្ដងទាំងអស់ដូច្នេះអញ្ចឹងឯងគួររៀនពីការឈឺចាប់របស់យើងខ្លះហើយ ជីមីន ហ្គាលីណា "
ហ៊ូស៊ុក ផ្លាស់ប្ដូរទឹកមុខមួយរំពេចពីយំមកសើចកក្អឹកដូចមនុស្សរោគចិត្ដនាយកាន់ខ្សែត្រីវាយពីលើរាងកាយតូចច្រឡឹតមួយទំហឹង
ឆ្វាវ គ្រាន់ឃើញទិន្នភាពអញ្ចឹងភ្លាមរាងក្រាស់ស្លុតចិត្ដបេះដូងធ្លាក់ដល់កែងជើងភ្លាមៗ ប្រពន្ធដែលនាយខំថ្នមបីជាយូរខែត្រូវមិត្ដជិតស្និតធ្វើបាបទាំង កម្រោល
" ប៉ុណ្នឹងបានហើយ ហ៊ូស៊ុក យើងសុំអង្វរ " រាងក្រាស់ស្រែកហាមឃាត់មិត្ដទាំងទឹកភ្នែករមៀលធ្លាក់មកឥតឈប់ឥតឈរ
" ហ៊ឹក ហ៊ឹក ឈឺ ... " បបូរមាត់ ស្លេកស្លាំង បន្លឺដោយសំឡេង ខ្សោយៗ
" អង្វរយើងឲ្យលឺៗទៅ " ឆ្វាវ សំឡេងខ្សែតីទីពីប៉ះនិងនាងម្ដងទៀតនាងខាំក្រែបមាត់ខាងក្រោមស្ទើររបកមកទាំង ផ្ទាំងៗហើយ
" សូមអង្វរវាយយើងជំនួស " ជីមីនមិនអាចឈរសម្លឹងមើលសភាពទុកវេទនាប្រពន្ធអញ្ចឹងទេ គេស៊ូទទួលរងជំនួស
" ល្អឯងអ្នកនិយាយទេ ពួកឯង " ហ៊ូស៊ុក ស៊ីញ៉ែអោយកូនចៅយកដំបងវាយជង្គង់អោយដួល ផ្អឹបនិងដី ដោយក្រវ៉ាស់ដៃទៅខាងក្រោយជាប់និងខ្នោះ ឆ្វាវ ឆ្វាវ នាយកំលោះវាយពីក្រោយខ្នងគេជាច្រើនខ្សែទាំងកំហឹងផ្ទុះឡើងឆេះសន្ធោសន្ធៅគេមិនសងសឹកហាក់មិនគប្បី និងប្រលឹងប៉ាម៉ាក់គេដែលស្លាប់ទៅ
" ពីខ្សែនេះសម្រាប់ប៉ាម៉ាក់យើង ឆ្វាវ វាសម្រាប់អាគម្រោងឆ្គួតឡប់របស់ឯង ឆ្វាវ មួយនេះសម្រាប់យើងដែលឈឺកន្លងមក " ហ៊ូស៊ុក វាយបណ្ដើរនិយាយរៀបរាប់ប្រាប់គេបណ្ដើរពីក្ដីទុក្ខលំបាកដែលនាយបាត់សមាជិកគ្រួសារទាំងព្រម
" វាយវាសល់ដង្ហើមចង្រិត ចាំឈប់ " ហ៊ូស៊ុក ទម្លាក់ខ្សែតីពីដៃដោយទម្លាក់ខ្លួនលើកៅអីដកដង្ហើមញឹកស្ញេរ អម្បាញ់មិញគេប្រើកម្លាំងហួសពេកទើបជំងឺផ្លូវដង្ហើមរើឡើងជួនផ្សំនិងការខឹងច្រឡោតទៀតវាធ្វើទុកគេភ្លាមៗ
ឌឹប ឌឹប កូនចៅ ហ៊ូស៊ុក វាយទាត់ធាក់លើរាងកាយ ជីមីនយ៉ាងដំណំវាយគ្មានប្រណីដៃ រាងក្រាសបិទភ្នែកទទួលវាដោយការពេញចិត្ដគេសងជំងឺចិត្ដអ្នកដែលគេខំតាមជាយូរណាស់ហើយ ពេលនេះគេសងវាឲ្យជនរងគ្រោះយ៉ាងសមចិត្ដបំផុត វាឈឺសាច់បន្ដិចប៉ុន្ដែវាមិនអីទេ
" ឈប់ប៉ុណ្នឹងបានហើយ ទៅវិញ " ហ៊ូស៊ុកលើដៃ បង្អាក់សកម្មភាពពួកគេ ប៉ុណ្នឹងគេ ស្កប់ស្កល់មួយពេលហើយ ណាមួយគេមិនមែនមកដើម្បីសម្លាប់គេចោលទេ គេគ្រាន់មកប្រមាថជាលើកទីពីប៉ុណ្ណោះ
" ចុះពួកគេចៅហ្វាយ "
" បន្ដិចទៀតនិងមានអ្នកជួយហើយទៅវិញ " ហ៊ូស៊ុក ក្រោកឈរមួយអស់កម្ពស់រួចបោះជំហានទៅជិតជីមីនដោយទម្លាក់ក្រដាសមួយសន្លឹក ក្នុងក្រដាសនោះមានពាក្យមួយប្រយោគថា ( ឯងអាចមានក្ដីសុខបានដរាបណាគ្មានវត្ដមានរបស់យើង ប៉ុន្ដែឯងនិងមាន ទុក្ខសោក នៅពេល វត្ដមាន លេចមុខមក ) ។
ជុងហ្គុកសំងំលួនយ៉ាងយូរទើប លេចមុខមកជួយរាងក្រាស់ដោយគ្រានាងតូច អូម៉ូអ៊ីទៅមុនបន្ទាប់មកជីមីន គេមិនមែនខ្លាចនោះទេគ្រាន់ចង់ឃើញមុខ ថេយ៍ ខូហ្សៀយូប៉ុណ្ណោះ គេសង្ស័យ សកម្មភាព ហ៊ូស៊ុក តាំងពីមុនដំបូងម្ល៉េះ ហ៊ូស៊ុក ចូលចិត្ដសម្លឹងជីមីនដោយក្រសែភ្នែកចងអាឃាត ។
" ទ្រុឌខ្លួន ទាំងប្ដីទាំងប្រពន្ធ " ជុងហ្គុក ចាប់ ចង្គួត បើកសំដៅទៅមន្ទីរពេទ្យរបស់ខ្លួន នាយឱនចុចទូរសព្ទបណ្ដើរមើលផ្លូវបណ្ដើរ គេចុចនេះគឺតេ ទាក់ទង ទៅពេទ្យឲ្យរៀបចំ បន្ទប់សង្រ្គោះឲ្យរៀបរយមិនចឹងទេអ្នកដែលសភាពបន្ទាប់ពីជីមីននិង អូម៉ូអ៊ីគឺគ្រូពេទ្យនិងហើយ ។
" សង្រ្គោះពួកគេឲ្យល្អ ប្រសិនមិនចង់ឃើញមុខយមរាជ "
" បាទលោកម្ចាស់ "
" ហ៊ឹម " ជុងហ្គុក សម្លឹងគ្រែទាំងពីរុញចូលក្នុង បន្ទប់សង្រ្គោះបន្ទាន់ផុត
ពីក្រសែភ្នែកទើបដកងាកមើលអ្វីផ្សេង
" ហេតុអ្វី ទាក់ទង ទៅ បងជូនមិនបានអញ្ចឹង ចង្រៃយ៍ " ប្រាវ ទូរស័ព្ទ
សេរីទំនើបត្រូវបែកខ្ទេចក្រោមដៃជុងហ្គុកគេអត់ម៉ួម៉ៅនិងវាមិនបានតេទៅជាប់រវល់រហូត មិនដឹងស្អីណាស់ណាទេរឿងប៉ុណ្នឹងហើយនៅមានអារម្មណ៍បិទប្រព័ន្ធសេវាទៀតលេងសើចនិងគេឬ ។
២ម៉ោងក្រោយមក សញ្ញាមុខបន្ទប់ សង្រ្គោះបន្ទាន់ ក៏លោតសញ្ញាពណ៍បៃតងដាស់សតិជុងហ្គុកឲ្យងាកយ៉ាងឆាប់រហ័ស
" ពួកគេយ៉ាងម៉េចហើយ " ជុងហ្គុកបោះសម្ដីយ៉ាងក្រអឺតក្រទមបំផុតគេមិនឱនគោរពឬស្រដីពិរោះដាក់អ្នកណាឡើយក្រៅពីអ្នកជិតស្និត
" អ្នកនាងត្រូវរបួសបន្ដិចប៉ុណ្នឹងដោយសារតក់ស្លុតពេកទើបគឺសន្លប់អស់សារ៉ូមអាចចេញពីពេទ្យបានឯ ព្រះរាជបុត្រទ្រង់ត្រូវរបួសធ្ងន់ធ្ងរពេកតម្រូវឲ្យសម្រាកព្យាបាលទីនេះមួយរយះសិន "
" យើងចូលមើលពួកគេបានឬនៅ "
" លោកម្ចាស់រង់ចាំបន្ដិចពួកយើងចាប់ចែងបញ្ជូលអ្នកជំងឺចូលបន្ទប់
សម្រាកសិន "
" រហ័សធ្វើឲ្យលឿនទៅ "
" បាទលោកម្ចាស់ "
" ចៅហ្វាយ "
" វាថីឯង "
" ទូរស័ព្ទ ថ្មីទាន "
" ចេញទៅ " ជុងហ្គុក ឆក់ទូរស័ព្ទពីដៃជំនិតថែមស្រែកគំហកដេញ
កូនចៅចេញដូចឆ្កែឆ្មា សួរថាគេខឹងចៅហ្វាយទេគឺអត់ទេដោយសារគាត់អារម្មណ៍មិនល្អប៉ុណ្ណោះ
" ចូលហើយ ចាំមើលណាបងជូន "
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romansaករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ