ភាគ៣៨៖ជាឧបករណ៍

439 18 0
                                    

"​ អ្នកកំពុងនិយាយអំពីអ្វី ​ "​ ជីមីន​និយាយទាំង​ច្របូកច្របល់​ស្អីគេក្នុងភ្លើងនោះ​ តើវាពាក់ពន្ធ័អ្វីនិងគេ​ ហេតុអ្វី​ស្រី្ដម្នាក់នេះនិយាយមកដូច​អាថ៍កំបាំង​ម្ល៉េះ
"​ ហាសហា​ ឯងមិនមែនជាកូនយើងទេឯងជាកូនអាព្រះរាជបុត្រចង្រៃនោះ​ ឯងដឹងទេឪពុកម្ដាយរបស់ឯងតាមរកូនសឹងវិលក្បុងទៅហើយ ប៉ុន្ដែពួកវាមិនដឹងទេថាយើងយកឯងមកចិញ្ចឹមដើម្បីបំផ្លាញពួកវាទេ តែឯងបែបជាងប់ងុលហ្នឹងស្រីមិនហ៊ានធ្វើស្អីអាចង្រៃនិង ពិតជាចោលម្សៀតណាស់​ "​
"​ ដូច្នេះកន្លងមកខ្ញុំជា​ឧបករណ៍​ឬ​ អរគុណសម្រាប់ការមើលថែកន្លងមកលាហើយ​ "​ គេដឹង​មូលហេតុហើយម៉េចបណ្ដាលឲ្យលោកស្រី​ហ្គាលីណា​ព្រៃផ្សៃ​លើគេម្ល៉េះដោយសារគេមិនមែនជាកូនបង្កើត ប៉ុន្ដែយ៉ាងណាក៏អរគុណកន្លងមកដែរ​ ជីមីនបោះជំហានទៅកាន់ប្រពន្ធទាំង​ស្រាយខ្សែថ្នមៗ
"​ ឯងគ្មាន​សិទ្ធយកនាងចេញពីនេះទេ​ "​
"​ ហេតុអ្វី​ខ្ញុំត្រូវស្ដាប់អ្នក​ "​ រាងក្រាស់​រហ័សលើបីនាងដើរចេញទៅក្រៅដោយ​អង្គរក្ស​ត្រៀមខ្លួនស្រេច ​អ្នកស្រី​ហ្គាលីណា​ត្រឹម​សម្លឹងមិនហ៊ាន​កម្រើធ្វើអ្វីដែរផ្ដេសផ្ដាស ។
ផាំង​ សំឡេងគ្រាប់កាំភ្លើងបាញ់ទម្លុះពីក្រោយខ្នងធ្វើឲ្យរាងក្រាស់បាត់បង់ជំហរភ្លាមៗគេទន់ជង្គង់ស្ទើរតែដួល ប៉ុន្ដែរូបគេ​ពង្រីកស្មារតីប្រឹងលើបីនាងតូចទាំង​ត្រហេបត្រហប​ រាងក្រាស់ប្រគល់ប្រពន្ធសំណប់ទៅជំនិតដោយមិនភ្លេច​ផ្ដាំផ្ញើពាក្យមួយចំនួន គេដឹងស្ថានភាពច្បាស់ បន្ដិចទៀតនាយនិងបាត់បង់ជីវិត
"​ ជួយមើលថែនាងពេលអត់ពីយើងផង ជាពិសេសនាងយំប្រាប់នាងថា
យើង ជីមីន ហ្គាលីណាមិនសប្បាយចិត្ដឃើញនាងយំទេកុំភ្លេចណា ​ "
"​ ចៅហ្វាយហេតុអ្វីមាន​ប្រសាសន៍​ដូច្នេះទាន​ "​
"​ អ្វីរៀបនិងកើតឡើងវាកើតនាពេលឆាប់ៗគ្រាន់យូរឬឆាប់ប៉ុណ្ណោះ​ "​ ពាក្យចម្លែកពីចៅហ្វាយប្រុសធ្វើឲ្យគេចាប់ផ្ដើមមិនស្រួលហើយវាដូចភាពផ្ដាំផ្ញើនៃថ្ងៃចុងក្រោយក្នុងជីវិតអញ្ចឹង ។
"​ ចៅហ្វាយចេញទៅជាមួយអ្នកស្រីទៅ ទីនេះខ្ញុំចាប់ចែង​ "
"​ គ្មាន​ប្រយោជន៍​ទេ​ ឯងទៅចុះ​ ជីវិតយើងជិតអស់ហើយ​ " គេដឹងថាម្ដាយចិត្ដមាម្នាក់នេះតែងតែ​ដាក់ពិសលើគ្រាប់កាំភ្លើងជានិច្ចគេទាយដឹងថាមិនយូរហ្នឹង​ចាកចេញពីនាងទាំងមិនលា​ គេស្រណោះខ្លួនឯងណាស់ដែលឆាប់អស់ជីវិតទាំងមិនទាន់
ឃើញកូនភ្លោះមួយគូរនេះផង ។
"​ ចៅហ្វាយ​ "​ នាយជំនិតទឹកភ្នែក​រលីងរលោង​ក្ដុកក្ដួល​ក្នុងចិត្ដ​
"​ ទៅៗ​ប្រាំនាទីទៀត​ទីតាំងមួយនេះហ្នឹងផ្ទុះ​ ឯងជួយបើកឡានចេញឲ្យលឿនទៅ លាហើយជំនិតល្អរបស់យើង "​ ជីមីនដឹងពីកម្រិតនៃគ្រាប់បែកមួយនេះអាចផ្ទុះដល់ចម្ងាយឆ្ងាយឯណោះដូច្នោះហើយគ្មានសង្ឈឹមថាហ្នឹងរស់នោះទេប្រសិនបើយឺតយ៉ាវ​បន្ដិចទៀតអាចគ្មានឆ្អឹងបញ្ជុះសពផង ។
"​ ទៅៗ​ ប្រាប់នាងផងថាយើងស្រឡាញ់នាង​ សង្ឈឹមថាថ្ងៃខាងមុននាងហ្នឹងជួបអ្នកល្អជាងយើង​ជាតិក្រោយពួកយើងក្លាយជាប្ដីប្រពន្ធម្ដងទៀត​ ជុប​ " ​​
រាងក្រាស់បន្សល់ស្នាមថើបលើថ្ងាល់មួយខ្សឺតធំ គេអង្អែលពោះប៉ោងតិចៗគេលាកូនសម្លាញ់​ក្នុងចិត្ដ​គេសុំទោសដែលក្បត់សន្យា​គេសុំទោសដែលមិនអាចដើរតួនាអទីជាលោកប៉ាល្អសម្រាប់ពួកគេ ។
"​ ប៉ាលាហើយកូនសម្លាញ់​ ជាតិក្រោយពួកយើងជួបគ្នាម្ដងទៀតណា ពួក
ប្រហែលគ្មាននិស្ស័យនិងឃើញគ្នាទេ ​ "
ទឹកភ្នែកជ្រាបចេញមកដោយកែវភ្នែកសម្លឹងឡានកំពុងបើកចេញទាំងស្នាមញញឹម ផាំង​ សំឡេងផ្ទុះគ្រាប់បែកក៏បន្លឺឡើង​កក្រើក​ផ្អើលពេញ​ប្រទេសឃ្លាំងមួយនោះវាមិនឆ្ងាយពី​ទីក្រុងប៉ុន្មានទេ ​ អ្វីដែលសោកស្ដាយ​បំផុតគឺ​ អ្នកស្រី​ហ្គាលីណា​ ជីមីន​ និងប្អូនប្រុសក្រៅខោ​ លោក​ហ្គាលីណា​ត្រូវស្លាប់ក្នុងនោះទាំងអស់តែអ្វីចម្លែកចិត្ដគឺបាត់​ខ្លួន​អ៊ីហ្សារ៉ា​មុនហេតុការណ៍និងកើតឡើង​
ដំណឹងការស្លាប់របស់ជីមីន​ ធ្វើឲ្យរាងតូចយំ​ទទ្រើត​ពិបាកទទួលយកឯណាលោកប្ដីជាទី​ស្រឡាញ់របស់នាងគាត់មិនបានស្លាប់ដូចសម្ដី​ប៊ូលីសប្រាប់ឡើយគេ
កំពុងចំណីម្ហូបអោយនាងញុំា គេគ្មានវត្ដមាននៅរោងចក្រនោះទេ គ្មានទេ ​
"​ ហ៊ឹកហ៊ឹក​ មីនមីន​ត្រឡប់មកវិញមក​ ហ៊ឹកហ៊ឹក​ ​អូនធ្វើចិត្ដពុំទាន់បានទេបងសម្លាញ់លឺអូនហៅទេត្រឡប់យកអូននិងកូនទៅជាមួយផង​ហ៊ឹកហ៊ឹក​ ឲ្យអូនរស់នៅអត់បងដោយរប្រៀបណា ហ៊ឹក ​ "​
សម្រែកយំនៃការឈឺចាប់​ តំណក់ទឹកភ្នែកធ្លាក់ចុះតក់ៗជារយតំណក់តើឲ្យនាងពឹងពាក់អ្នកណា​ទៀតនាងស្រឡាញ់គេស្រឡាញ់ស្ទើរបាត់មុខមិនបានផង​ តែឥឡូវគេប្រែទៅចោលនាងរៀងរហូតទៅគ្មានថ្ងៃបង្ហាញរូបកាយលើផែនដីនេះជាថ្មីឡើយ គេពិតជាដាច់ចិត្ដណាស់ ។
"​ កាត់ចិត្ដទៅ​អូម៉ូអ៊ី​ ជីមីនគេទៅបានសុខហើយណា​ "​ ថេយ៉ុងទះស្មា​អូម៉ូអ៊ីតិចៗ​អោយកាត់ចិត្ដទៅទោះនាងប្រឹងស្រែកយំប្រេះមេឃទៀតមិនអាចទទួលសម្លាញ់គេមកវិញដែរ​ រៀនធ្វើចិត្ដទទួលរឿងមួយនេះ ។
"​ ខ្ញុំមិនជឿទេ​ ប្ដីខ្ញុំនៅរស់​ គេគ្មានបានទៅណាទេគេកំពុងឈរក្បែរខ្ញុំ​ ហ៊ឹកហ៊ឹក​ "​ រាងស្ដើងឱបក្រសោបរូបថតជាប់នាងមិនជឿទេ ជីមីនប្ដីនាងមិនស្លាប់ដូចអ្វីពួកគេនិយាយទេ គេកំពុងសម្លឹងមុខនាងហើយ​ ថេយ៉ុងាកមុខទៅមើល​មឈូស​ទទេគ្មានសាកសព​ ការផ្ទុះមួយនោះវាបំផ្លាញ​សរីរាង្គ​កាយគេឆេះអស់ ។
តាំងពី​រោងបុណ្យ​ជីមីនត្រូវបញ្ចប់​អូម៉ូអ៊ី​សំងំក្នុងបន្ទប់ឱបរូបថតគេជាប់ផ្អឹបនិងទ្រូងនាងពិបាកធ្វើចិត្ដទទួលរឿងពិតនេះណាស់​ បេះដូងនាងបញ្ជាមកថា រស់នៅមានជីវិតឡើយទេ គ្រាន់តែមិនបង្ហាញមុខប៉ុណ្ណោះ​ នាងជឿជាក់អញ្ចឹង
"​ ហ៊ឹកហ៊ឹក​ មីនមីន​ អូនជឿជាក់លើបង​ ហ៊ឹកហ៊ឹក​កុំយូរពេកណាអូនរង់ចាំបង​ "​ ទោះបីគ្មានការវិលត្រឡប់របស់គេក៏ដោយនាងសប្បាយចិត្ដដេកចាំផ្លូវគេជានិច្ច
រយះពេល​២ខែកន្លងផុត​​រាងតូចរៀនកាត់ចិត្ដបានខ្លះហើយៗ នាងកាន់​បាច់ផ្កាដើរទៅថ្នូរប្ដីខ្លួនដោយ​បន្ទោបខ្លួនបន្ដិច
"​ សួស្ដីមីនមីន​ តើបងរស់នៅទីនេះឯកាដែរទេមានគំនិតថាចង់ត្រឡប់ទៅផ្ទះពួកយើងដែរ​ទេ​ ហិហិ​ អូននិយាយលលេងទេណា​ ទោះបីបងចង់ក៏វាមិនអាចដោយ​ បងសប្បាយចិត្ដទេដែលឃើញអូនមកលេង ​ ពេលនេះ​២ខែហើយនៃការចាកចេញរបស់បង​ ហ៊ឹកហ៊ឹក​ អូន​ នឹកបងណាស់​ មីនមីន​ ពេលនេះកូនពួកយើង៥ខែហើយខ្វះប៉ុន្មានខែទៀតពួកគេហ្នឹងចេញមកក្រៅសម្លឹងឃើញ ពិភពលោកធំល្វើងល្វើយនេះ​បងប្រាកដជាសប្បាយចិត្ដ​ត្រេកអរ​ដែលដឹងថាកូនពួកយើងជាកូនស្រីភ្លោះអូននឹកបងលឺទេ​ជីមីន​ ហ្គាលីណា​ ហេតុអ្វី​ក៏បងព្រមដេកស្ងៀមមួយកន្លែងវាមិនសប្បាយទេឆាប់ក្រោកឈ្លោះជាមួយអូនមក អូនអផ្សុក អូនរួយជើងក្រោកមកប្របាច់ជើងអោយអូនកុំភ្លេចសួរអូនផងថាអូនឈឺទេ មើលចុះជើងស្រឡូនៗនេះមិនគួរដើរយូរទេវាហើមអាក្រក់មើលប៉ុណ្ណាមកស្ដីបន្ទោសអូនមក មនុស្សអាក្រក់របស់អូន​ ហ៊ឹកហ៊ឹក លឺអូនស្រែកហៅទេ ហ៊ឹកហ៊ឹក​ "​
ដំបូងនាងសន្យាមិនយំឡើយ ប៉ុន្ដែនាងឃើញស្នាមញញឹមរបស់គេវា​លោតប្រព័ន្ធការចងចាំនៃ​អនុស្សាវរីយ៍​ពួកគេប្រលែងគ្នា​ រូបភាពសំណើចសើចសប្បាយរីករាយ​ ក៏ដំណើរកំសាន្ដទៅប្រទេសក្រៅ​ សម្ដី​លួងលោម​នាងពិតជានឹកសំឡេងរបស់គេដែលហៅ​នាងអ៊ីអ៊ីឬអូនសម្លាញ់ក្រោកឡើងព្រឹកហើយ​
កុំគេង​ទ្រមក់​អីអូនមិនមែនខ្លួនមួយដូចមុនទេ​គេថែមផ្ដាំនាងទៀតឲ្យទៅដើរហាត់ប្រាណដើម្បីសុខភាពទារកនិងចំណីអាហារ​គេតែងតែរកល្អលេខមួយឲ្យនាងញុំា​ ការថើបសែនកក់ក្ដៅ​សំឡេងឈ្លោះគ្នាដោយសារការ​ប្រច័ណ្ឌ​ឯណាស្វាមីនាង តើថ្ងៃណាទើបអាចបន្ដសកម្មភាពទាំងអស់នោះតទៀត ។​
"​ ហ៊ឹកហ៊ឹក​ បងដឹងទេបងស្អប់អ្នកណាធ្វើឲ្យអូនយំ ប៉ុន្ដែវាជាបងម្នាក់គត់​ ឆាប់មកលួងលោមអូនមក​មីនមីន​អូននឹកសំឡេងបង បងបម្រុងគេងដល់ណាទៀត​ ហ៊ឹកហ៊ឹក​ " ​
ថ្ងៃណាទីណាខែណាឆ្នាំណាទើបគេក្រោកពីកន្លែង​កណ្ដោចកណ្ដែង​មួយនេះនាងពិតជា​ល្ងីល្ងើ​ណាស់មនុស្សស្លាប់ឯណាអាចរស់ឡើងវិញនោះ​
ទោះបីវាជា​ពាក្យលួងលោមខ្លួនឯងក៏ដោយតែការពិតនូវជាការពិត​ គេស្លាប់ហើយគេចាកចោលនាងតាំងពីថ្ងៃកើតរឿងមួយនោះមកម្ល៉េះ ។
រាងស្ដើងអង្គុយនិយាយពីនេះពីនោះចំពោះមុខថ្នូរស្វាមីតាំងពី​ព្រឹកប្រលឹមរហូតដល់ល្ងាចនាង​លើកអាហារបង្ហាញឲ្យគេឃើញ គ្មានគេនូវក្បែរនាងក៏អាចរកអ្វីញុំាដោយខ្លួនឯងដែរ​ សង្ឈឹមថាគេលែងបារម្ភ​
តំណក់ទឹកភ្លៀងហូរធ្លាក់ចុះមក​ឥតឈប់ឥតឈររាងតូចអង្អែលប្រអប់ដៃខ្លួនឯងក៏ដោយសារ​ប៉ះត្រូវចំហាយទឹកភ្លៀង​ នាងកាន់​ឆ័ត្រ​បណ្ដើរនិយាយទៅកាន់​រាងក្រាស់បណ្ដើរតស៊ូមិនទៅណាចោលគេទេ​
"​ ឃើញអត់អូនមិនទៅណាចោលបងឡើយ​ អូនកំដរបងជានិច្ច​ ហ៊ឹកហ៊ឹក​ "​ ទឹកនេត្រាហូរមិនចេះ​រីកស្ងួតនាងនិយាយចប់មួយប្រយោគភ្លាមនាងប្រលែងទឹកភ្នែកទាំងប៉ុន្មានមកទាំងអស់​ ហេតុអ្វី​វាសនាប្ដីប្រពន្ធនាង​ព្រាត់ប្រាស​បែបនេ ​អ្នកណាយល់​អារម្មណ៍​នាង​ នាងស្រឡាញ់គេខ្លាំងណាស់ ​ប៉ុន្ដែ​ព្រះ​ផ្ដាច់មេត្ដាចំពោះនាងនិងកូននាំយករូបគេលឿនដូច្នេះ​ ។
"​ ស្រីម្នាក់ឈរចំពោះមុខថ្នូរ​ជីមីននោះជាអ្នកណា​ "
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now