រាងក្រាស់ប្រាប់ពួកគេទៅវីឡាខ្លួនព្រោះមានរឿងត្រូវដោះស្រាយកែវភ្នែកមុតមាំសម្លឹងកូនចៅឈ្ងោកមុខដោយដឹងកំហុសដោយសារប្រហែសទើបនាងតូចអូម៉ូអ៊ីនាំព្រះរាជបុត្ររត់គេចធ្វើអោយព្រះម្ចាស់ខឹងស្ទើរលើកកាំភ្លើងបាញ់ទម្លុះក្បាលពួកគេ ដោយបញ្ជាផ្ដាច់អហង្ការត្រូវទាក់ទងរាងក្រាស់ឲ្យត្រឡប់មកមិនអញ្ចឹងទ្រង់បញ្ជូលពួកគេនិងប្រពន្ធកូនចុះឋានះនរកកំដរគ្នាហើយ ។
" ព្រះរាជបុត្រអញ្ជើញយាងក្រាបទូល " អង្គរក្សប្រញាប់មកទទួលម្ចាស់ដោយសេចក្ដីត្រេបអរ មានតែទ្រង់ទេអាចសម្រួលបញ្ហាទាំងឡាយនេះបាន
" ព្រះបិតាមកអុកឡុកទៀតហើយឬ " សង្កេតឃើញស្នាមជាំមុខមាត់កូនចៅដឹងច្បាស់ក្នុងចិត្ដដោយមិនបាច់រាយការណ៍ គ្មានម្ដងណាទ្រង់មិនវាយដុំពួកគេនោះ
" ក្រាបទូល "
" ទៅលាងរបួសទៅ អ្នកណាធ្ងន់ជូនទៅមន្ទីរពេទ្យចាំយើងចេញថ្លៃថ្នាំពេទ្យអោយ ហើយបើកប្រាក់ខែគុណនិងពី ដោយផ្អាកធ្វើការងារមួយរយះមូលហេតុត្រូវសម្រាកព្យាបាលខ្លួន "
រាងក្រាស់បញ្ជាក់ច្បាស់ៗដើម្បីការពារសុវត្ថិភាពពួកគេព្រោះបិតាគេមិនលើកលែងនរណាឡើយប្រសិនជំរាបរឿងនេះអោយបុត្រទ្រង់ដឹង ។
" ក្រាបទូល អរព្រះគុណព្រះរាជបុត្រ ដែលជួយសង្រ្គោះពួកយើង " រកចៅហ្វាយឯណាពិនរាងក្រាស់ទៀត នាយតែងតែខ្វល់ខ្វាយពីជីវិតអ្នកជុំវិញខ្លួនជាពិសេសជីវិតថ្នាក់ទាបដូចពួកគេ ត្រូវអ្នកមានអំណាចប្រើប្រាស់ជីវិតពួកគេដូចកូនអុកអញ្ចឹង បញ្ជាទៅស្លាប់ពួកគេនិងស្លាប់មួយរំពេច ។
" មិនអីទេ ប្រសិនអាចកុំមកជាន់ទីនេះអី ពួកលោកអាចប្រកបមុខរបបចិញ្ចឹមជីវិតប្រសើរជាងប្រថុយជីវិតក្បែរយើង ទៅចុះ "
រាងក្រាស់និយាយញឹមៗបែបរអៀសចិត្ដ គេមិនត្រូវការអ្នកណាមកស្លាប់ជំនួសនាយទៀតទេវាគ្រប់គ្រាន់ហើយ ។
" ជីមីន តើពួកគេត្រូវរបួសដោយសារអ្នកណា "
រាងតូចក្រោកពីគេងទាំងធើងធាងមិនទាន់អស់ជាតិងងុយ នាងញីភ្នែកតិចៗចោទសួររកមុខអ្នកបង្ក
" គ្មានទេ ម៉ោះចូលក្នុង "
" ចា " រាងតូចដើរតាមពីក្រោយត្រុកៗ ។
" យប់នេះវាចេញពីវីឡាពួកឯងត្រៀមខ្លួនទៅចាប់ស្រីរបស់វា "យប់ម៉ោង៧
រាងក្រាស់តុបតែងកាយត្រូវទៅជួបសាច់ញាតិក្នុងកម្មវិធីជួបជុំរបស់ព្រះបិតារបស់នាយ ដំបូងជីមីនប្រកែកមិនទៅចូលរួមទេ ប៉ុន្ដែទ្រង់លើកលក្ខខណ្ឌមួយ
" យើងប្រាប់ទ្រង់ហើយតើថាយើងមិនចូលចិត្ដភាពរញ៉ែរញ៉ៃ "
ក្នុងកម្មវិធីមាននារីៗស្រស់សោភាជាច្រើនតម្រង់ជួររង់ចាំជ្រើសរើសដៃគូររាំរបស់គេវាបង្កការឈ្លោះដណ្ដើមគ្នាយករូបគេ គ្រាន់គិតឈឺក្បាលជាមុនហើយ ។
" ម្ដងនិងទេ យើងសន្យានិងលែងលូកដៃរឿងបុត្រនិងអូម៉ូអ៊ីទៀត "
" ល្អទ្រង់ចាំសម្ដីនេះផង " ជីមីនចុចទូរស័ព្ទបិទភ្លាមៗដោយមិនស្ដាប់ស្រដី
ព្រះអង្គរាជបន្ទូលបន្ដឡើយ ។
" ត្រូវការអូនរើសសម្លៀកបំពាក់អោយបងទេ "
" បាទតាមចិត្ដនាង " រាងក្រាស់អង្គុយលើពូករង់ចាំនាង
" ក្រវ៉ាត់កពណ៍ខៀវនិងអាវខាងក្នុងពណ៍សចំណែកអាវធំបងត្រូវពាក់វា
ពណ៍ខ្មៅណាលោកប្ដី ឆាប់រៀបចំទៅអូនផ្ដុំសក់បន្ដិច "
" អឹម អរគុណ "
រាងក្រាស់បើកឡានចេញផុត៥នាទីក្រោយមានឡានពណ៍ខ្មៅឈប់ចតមុខវីឡារបស់គេដោយដៃកាន់កាំភ្លើងសារីទំនើបគ្រប់ដៃ វាវៃបំបែកសោររបងចោលដោយដើរចូលក្នុងហាក់រកអ្វីម្យ៉ាង
" ស្រីចង្រៃហ្នឹងវានៅឯណា "
បុរសម្នាក់ច្រឡំបន្លឺសំឡេងខ្លាំងៗលាន់ដល់បន្ទប់គេងរបស់អូម៉ូអ៊ីធ្វើអោយអ្នកបម្រើនាំគ្នា បង្កភាពចលាចលពេញហ្នឹងស្រែកផ្ទើល ប៉ុន្ដែត្រូវពួកជនល្មើសវៃដំបងកញ្ចឹងកពីក្រោយសន្លប់បាត់មាត់ឈឹង
" ឡូឡាអត់ប្រយោជន៍ពួកស្រីចង្រៃអស់នេះ " គេនិយាយមកហាក់ខឹងសម្បារមិនចេះសាបរលាត់អញ្ចឹង ភ្លើងកំហឹឆេះសន្ធោសន្ធៅពួកវាដើរស្វែងរករាងតូចស្ទើរកម្ទេចផ្ទះទាំងមូលទៅហើយនៅមិនឃើញទៀត ។
" មិនឃើញទេវើយទៅវិញ "
ពួកគេប្រមូលគ្នាត្រឡប់ទៅវិញអស់បាត់បានរាងតូចចេញមកដោយដៃញ័រទទ្រើត ប្រសិននាងគ្មានកូននាងអាចបាញ់ប្រហារពួកវាបានប៉ុន្ដែនាងខ្លាចគ្រោះថ្នាក់ដល់កូន ដៃញ័រចុចលេខទូរសព្ទតេទៅរកជីមីនតែស្រាប់មនុស្សវៃកញ្ចឹងកនាងពីក្រោយសន្លប់បាត់
" យើងសុំទោសទោះយើងដឹងថានាងមិនពាក់ពន្ធ័
ប៉ុន្ដែនាងជាមនុស្សរបស់វា " នាយកំលោះលើកនាងបីបោះជំហានចេញមកក្រៅដោយបញ្ជាកូនចៅដុតវីឡាមួយនេះចោលដើម្បីបំបាត់ភស្ដុតាង តែអកុសលវាមិនឆេះខ្ទេចខ្ចីដូចចិត្ដឡើយដោយសាររាងក្រាស់មកដល់ទាន់ពេលវេលា ព្រោះគេភ្លេចទូរសព្ទទើបបកមកវិញ។
" អាម្សៀលណាហ៊ានរញ៉េរញ៉ៃកន្លែងយើង "
រាងក្រាស់ក្ដាប់ដៃទាំងញ័រទទ្រើតកំហឹងខឹងក្រោធរបស់គេវាខ្លាំងថ្នាក់ឆេះឆួលក្នុងទ្រូង តែភ្លាមៗគេរហ័សសម្រុកចូលក្នុងដោយអង្គរក្សព្យាយាមចាប់គេមិនឲ្យទៅខាងក្នុង
" លែងយើងអាចង្រៃនាងកំពុងនៅក្នុងនោះ ប្រាប់ថាឲ្យលែង "
" ពួកខ្ញុំមិនលែងទេ "
" លែងយើង អូម៉ូអ៊ីលឺយើងហៅទេ " ជីមីនស្រែកមួយអស់សំឡេងហៅនាងក្នុងវីឡាដែលកំពុងឆេះត្រូវឡានទឹកពន្លត់
" ព្រះរាជបុត្រស្ងប់ព្រះទ័យព្រះពរ "
" ពួកឯងឲ្យយើងស្ងប់យ៉ាងម៉េច នាងកំពុងនៅទីនោះ ផ្សែងណាស់នាងស្រូបវាចូលហ្នឹងប៉ះពាល់ដល់កូន លែងយើង "
រាងខ្ពស់ប្រឹងបិះដៃអង្គរក្សចេញគេបារម្ភពីសុវត្ថិភាពនាងតូចនិងកូនក្នុងពោះ សុខៗរូបភាពមនុស្សប្រុសស្រីមួយគូលោតចូលខួរក្បាលគេមានទាំងសំឡេងសើច យំ សម្ដីលួងលោមរបស់គេទៅនាងគេព្យាយាមទប់ទល់ហ្នឹងការឈឺចាប់រហូតសន្លប់ស្មារតី ។
ទម្រាំរាងក្រាស់ដឹងខ្លួនជិតភ្លឺទៅហើយនាយងើបចេញពីពូកទាំងប្រញាប់ប្រញាល់ពេលនេះគេដឹងហើយថានាងឋានះអ្វីឲ្យពិតប្រាកដសម្រាប់គេ
" អូម៉ូអ៊ី សុំអង្វរអូនកុំកើតអ្វីសោះណា ចាំបងណា " ជីមីនរត់ចុះយ៉ាងលឿនឡើងឡានបើកចេញស្ទើរអង្គរក្សដេញតាមមិនទាន់ គេបើកនេះកុងទ័រគត់ៗស្ទើររ៉េចង្គួតបុកមនុស្សដើរថ្នល់ជើងអស់ហើយ ខ្ទង់ម៉ោងនេះអ្វីសំខាន់ជីវិតនាងតូចនិងកូនស្រីភ្លោះរបស់គេ ។
---
រាងស្ដើងភ្ញាក់ពីសន្លប់សម្លឹងមើលទេសភាពក្នុងបន្ទប់មួយនេះនាងឃើញរូបមួយផ្ទាំងធំតាំងទល់មុខហ្នឹងគ្រែគេងនេះគេហ៊ានក្បត់ចប់នាងមកទីនេះឬ អ្វីសំខាន់នាំងគ្មានដឹងថាប្រវត្តិរូបពាក់ពន្ធ័ហ្នឹងគេជាអ្វីផង តែពេលនេះនាងភ្លឺភ្នែកហើយថាព្រះរាជបុត្រកំណាចនោះជាអ្នកណា
" តាមពិតជាលោកសោះ ខ្ញុំសឹងមិនជឿ "
" ទោះជឿឬអត់ក៏នាងមិនអាចប្រាប់អ្នកដទៃបានដែរ "
" លោកចង់ធ្វើស្អីខ្ញុំ "
" បងថ្លៃខ្ញុំប្រាប់បងម៉េចសប្បាយទៅ ចាំខ្ញុំទុក surprise ប្ដីបងប្រសើរជាងមិនអញ្ចឹង "
" អាលោកឯងវាថោបទាបគ្មានភាពក្លាហានស៊ូតតាំងពីមុខគេបែរចាក់ពីក្រោយខ្នងវិញសមទេ គិតថាអស្ចារ្យណាស់ត្រូវទេ តែសម្រាប់ខ្ញុំតម្លៃនិងសមត្ថភាពលោកវាអន់ជាងសត្វឆ្កែទៅទៀត ហេតុអ្វីមកពីលោកឯងហ៊ានសូប្បីធ្វើបាបអ្នកដទៃទាំងគ្មានប្រយោជន៍អ្វីចូលក្នុងផ្ទះលោកផង "
" វាគ្មានប្រយោជន៍សម្រាប់នាងតែវាជាប្រយោជន៍សម្រាប់យើង "
" ម៉ាអាចោលម្សៀល ម៉ាអាប្អូនថ្លៃលាមក "
" ជេរយើងផង " ផ្លាច់ មួយកំផ្លៀងងៀកមុខទៅតាមកម្លាំងនៃការទះរបស់គេ នេះគេហ៊ានទះស្ដ្រីភេទជាម្ដាយផង
" អួយ អាចង្រៃ "
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ