" បងមីនពួកគេធ្វើបាបអូន "
ជេសហ្សាមកនិយាយម្ញ៉ិកម្ញ៉ក់ចង្អុលកាន់បុគ្គលិកចោទថាធ្វើបាបនាង ទាំងញញឹមលាក់គំនួចចាំមើលពួកអស់ហ្នឹងគ្មានអីឈរជើងទៀតទេតែប៉ុណ្នឹងបាត់បង់ការងារហើយ ពិតជាមានក្ដីសុខមែន
" មកធ្វើអី នរណាប្រើឲ្យនាងមក "
ស្រដីគំរោះគំរើយដូចព្យុះបោកបកអញ្ចឹង មួយម៉ាត់ៗបាញ់ស្ពឹកមុខជេសហ្សានេះនាងខំមកហើយសួរថានរណាប្រើឲ្យមក លឺឆ្អែតបាយជំនួស នាងមិនចាញ់ឈឺចឹងមានន័យថានាងស្បែកស្វិតជាកាស៊ូថ្នល់ជាតិ ។
" គឺអូននឹកបងហ្នឹងណា "
ជេសហ្សាព្យាយាមញញឹមញឹមៗ យ៉ាងណាក៏សប្បាយចិត្ដដែរ ដោយឃើញជីមីនចេញមកតែឯងចឹង នាងគិតថាឆ្អឹងទទឹងកថ្ងៃនិងលែងតាមតោងទៀតហើយវាជាឪកាសមាសប្រាក់របស់នាងហើយ ។
" សុំទោសផងខ្ញុំគ្មានពេលស្ដាប់សម្ដី!ឥតប្រយោជនទេឯណាសន្ដិសុខ "
ជីមីនប្រឡេះដៃគេចេញពីនាង លូកយកកូនកន្សែងមកជូតត្រដុសខ្លាំងទាំងខ្ពើមរអើងរាងក្រាស់ដោះអាវគ្រវាសចោលចង់អ្នកណារើសយកក៏រើសទៅគេមិនឈឺក្បាលទេ ទោះអាវគ្រ័រស៊ែតម្លៃរាប់ម៊ឺនប៉ុណ្ណា ជាប់ក្លិនស្រីមិនល្អគួរបោះចោលទើបជាជម្រើសប្រសើរជាងគេជីមីនក៏និយាយបន្ដ " នាងទៅវិញតាមសម្រួលឬសន្ដិសុខចាប់បោះឲ្យខ្មាស់គេ "
" យ៉ាងម៉េច អូននឹកពេកទើបមករកបង " ជេសហ្សា
" នឹកអញ្ចឹងឬ វាគួរអស់សំណើចទេដែរនាងតាមតោងខ្ញុំប្រៀបដូចជាសត្វឈ្លើងទាំងដឹងថាខ្ញុំមានប្រពន្ធទៅហើយ ជេសហ្សាតើនាងមានយល់ចិត្ដមនុស្សស្រីដូចគ្នាទេ អេ!! ហេតុអ្វីខ្ញុំប្រដៅណែនាំនាងទាំងខ្ញុំមិនមែនជាគ្រូផងនិង ហិហិ "
" ប៉ុន្ដែនាងមកក្រោយអូន "
" ទោះប្រពន្ធខ្ញុំមិនឈរលំដាប់ទីមួយក៏ពិតមែនប៉ុន្ដែនាងជាមនុស្សចុងក្រោយដែលខ្ញុំយកមកមើលថែ ចំណែកនាងពួកយើងដាច់គ្នាយូរឆ្នាំហើយម៉េចក៏ប្រឹងស្រវាតោងក្បែរខ្ញុំ ខ្ញុំគ្មានសេចក្ដីស្រឡាញ់សេសសល់សម្រាប់នាងទេ ជេសហ្សាហើយក៏មិនកើតឡើងដែល នាងរស់នៅដោយនាង ខ្ញុំដោយខ្ញុំកុំបង្ករឿងរញ៉ែរញ៉ៃធ្វើឲ្យអ្នកដទៃលំបាកជាមួយ ប្រសិនបើនាងធ្វើវាដោយសារភាព អត្មានិយម ហើយមួយទៀតខ្ញុំសុំផ្ដាំនាងបន្ថែមដើម្បីឲ្យខួរក្បាលរីកចម្រើនជាងមុន នោះគឺល្មមៗរកស៊ីសុចរិតទៅ ប្រយ័ត្នស្ដាយក្រោយនាពេលខាងមុន "
" ទេអូនមិនឈប់ រហូតបងក្លាយជាកម្មសិទ្ធិអូនម្នាក់គត់អ្នកណាអាចដណ្ដើមពីបងចេញពីទ្រូងអូនឡើយ "
ជេសហ្សាក្បាលរឹងសន្ទុះរត់ទៅឧបរាងក្រាស់ពីក្រោយដោយទឹកភ្នែកហូរជ្រាបនិងសាច់ក្រណាត់សើមជោកមួយដុំ ជីមីនគ្រឺតធ្មេញក្ដាបដៃស្ទើរតែបាក់ម្រាមគេខឹងប៉ុណ្ណា ព្យាយាមទប់កំហឹងដែរ ព្រោះនាយគោរពស្រ្ដីភេទជាធំគេតែងតែផ្ដល់តម្លៃជានិច្ច ប៉ុន្ដែ ជេសហ្សាទោះផ្ដល់ឲ្យម្ដងហើយម្ដងទៀតចរិតនាងមិនកែលំអក្លាយជាមនុស្សថ្លៃថ្នូវដែរ មាយារគួរឲ្យសមជាកូនអភិជនបន្ដិចសោះឡើយ មាយារមិនស្មើនារីលក់ខ្លួនក្នុងបារក្លឹបផង ។
" ចេញឲ្យឆ្ងាយពីជីវិតខ្ញុំទៅ "
រាងខ្ពស់ស្រែកមួយអស់សំឡេងលឺទ្រហឹងឡូឡាលាន់ទៅជាន់ខាងលើ នាយចាប់ទាញដៃជេសហ្សាចេញហើយសម្លុតទំហឹង បុគ្គលិកនាំគ្នាឧបមុខចុះគ្រប់គ្នា ឲ្យតែរាងក្រាស់ខឹងម្ដងណាវាគ្មានផលល្អសម្រាប់ពួកគេទេ ស្ដាប់តែសំឡេងក៏ដឹងច្បាស់ហើយ ការខឹងក្រោធរបស់នាយវាប្រៀបនិងខ្លារខិនគ្រហឹមលេបត្របាក់ស៊ីចំណីជំពោះមុខចឹង ថ្វីគេកំណាចឃោឃៅប៉ុណ្ណាតែសម្រាប់រាងតូចល្អិតយើងវិញថ្នមដូចពេជ្យប្រណិតយ៉ាងអញ្ចឹង ។
" អ្ហឹកៗៗ ហ៊ឹក ជីមីន "
អូម៉ូអ៊ីក្រោកពីដំណេកហាក់ដូចផែនដីកំពុងក្រឡាក់ចាក់អញ្ចឹង ហើយម៉េចក៏វិលមុខខ្លាំងពេក នេះនាងចាញ់ឡើងក្អួតទន់ល្អក់ក្លាយជាមនុស្សឥតឆ្អឹងហើយ ឯទឹកមុខស្លេកស្លាំងគ្មានឈាមសូប្បីបន្ដិច ត្រជាក់ចុងជើងនិងចុងដៃដូចខ្មោចទើបស្លាប់ថ្មីៗ ខណះដែររាងក្រាស់ដោះស្រាយបញ្ហារួចរាល់ នាយមកឧបលួងលោម ទះស្មាតិចៗសញ្ចឹកសញ្ចឹង គិតរឿងអ្វីម្យ៉ាង
" គេងទៅណាប្រពន្ធសម្លាញ់ បងកំដរ "
" ហ៊ឹម "
នាងតូចងក់ក្បាលទាំងទឹកភ្នែកគេងវិញដោយដៃកាន់ជាប់ខ្លាចគេទៅចោលយ៉ាងអញ្ចឹងល្ងាចបន្ដិចពួកគេត្រូវទៅផ្ទះម្ដាយបង្កើតរបស់ជីមីនដោយយល់ថាពួកគេនៅពីនាក់វាមិនកើត ណាមួយកូនដំបូងទៀតខ្លាចបង្កកំហុសអចេតនាបង្កឲ្យទារកក្នុងផ្ទៃគ្រោះថ្នាក់ឬរលូតដោយយថាហេតុក្នុងប្រការណាមួយ
ខណះនោះផងដែរអ្នកជាម្ដាយកាន់ទឹកដោះគោមួយកែវសម្រាប់ប៉ូវចៅក្នុងពោះ គាត់នឹកដំណឹងនិងភ្លាមធ្វើអ្វីលែងត្រូវអស់ហើយរំភើបពេកប្រអប់ដៃមានស្នាមជ្រួញពីលើតិចៗរុញទ្វាបន្ទប់ចូលទៅខាងក្នុងដោយឃើញកូនប្រុសចេះស្រឡាញ់ថ្នាក់ថ្នមកូនប្រសារអញ្ចឹងគាត់ញញឹមរីកមុខរីកមាត់អស់ហើយ ដោយមិនភ្លេចទាញទូរសព្ទ៍ថតរូបពួកគេឲ្យដន្លងឃើញថាកូនប្រុសគាត់ស្រឡាញ់ប្រពន្ធប៉ុណ្ណា បន្ទាប់ពីរូបបានពីបីសន្លឹករួចហើយគាត់ធ្វើជាគោះទ្វាបន្ទប់សុំការអនុញ្ញា
" តើម៉ាក់អាចចូលក្នុងបានទេជីមីន "
" បាទ អ្នកម៉ាក់មករកអ្វីទាំងយប់ដូច្នេះ "
" គឺយកទឹកដោះគោឲ្យកូនប្រសារ "
" ទុកលើតុសិនទៅអ្នកម៉ាក់ "
" កុំភ្លេចឲ្យនាងញុំាផងណាកូន "
" បាទមិនភ្លេចទេ " បន្ទាប់ពីអ្នកស្រីទៅផុតរាងក្រាស់ដាស់ឲ្យនាងតូចក្រោកមកញុំាទឹកដោះគោតាមសម្ដីម្ដាយផ្ដាំផ្ញើមុននេះ
" ក្រោក ញុំាទឹកដោះគោសិនទៅ " នាយកាន់កែវមកបញ្ចុកតែនាងតូចរុញចេញឲ្យឆ្ងាយថែមខ្ចប់មាត់រកក្អួតចង្អោតអីតិច
" ក្លិនអាក្រក់ណាស់ មីនមីន " ជីមីនឃើញចឹងខ្ជិលនិយាយលួងលោមច្រើនលើកអកមួយដង្ហើមហើយអោនថើបបបូរមាត់បញ្ជូនវាឲ្យនាងលេបវាអស់ទើបគេដកមាត់ចេញវិញជូតទឹកដោះគោជាប់តាមក្រែបមាត់នាងឲ្យសម្អាត ។
" បញ្ចុកតាមមាត់រហូតមកអូនចូលចិត្ដ ហិហិ "
" កុំក្បាលខូចពេកតែម្ដងនិងទេគ្មានលើក្រោយឡើយ "
" ហេតុអ្វី ពេលបងធ្វើចឹងអូនញុំាបានច្រើនហើយអត់ក្អួតទៀតផង "
" វាជារឿងរបស់អូន ពាក់ពន្ធ័អ្វីនិងបង "
" ពាក់ពន្ធ័ ព្រោះអូនជាប្រពន្ធបង អូនស្រឡាញ់បងអស់ពីបេះដូង "
" បងអត់ស្រឡាញ់អូនទេ "
" ហ៊ឹកហ៊ឹក ម៉េចចឹង "
" កុំអារយំ ស្ដាប់បងនិយាយចប់សិនហើយមើលមាត់របស់បង គឺ បងស្រឡាញ់អូម៉ូអ៊ីជាភរិយាស្របច្បាប់បងម្នាក់គត់ " ជីមីនចង្អុលមាត់ឲ្យនាងចាំស្ដាប់ស្រដីរបស់គេ បេះដូងនាយមិនងាយដាក់ចិត្ដស្រឡាញ់អ្នកណាទេហើយក៏មិនសារ
ភាពស្នេហ៍ផ្ដេសផ្ដាសនោះដែរ អាចជឿទុកចិត្ដលើគេបាន នាយគ្មានថ្ងៃឲ្យអូម៉ូអ៊ីយំឡើយ ។
" មនុស្សឆ្គួតបោកគេឲ្យយំទៅកើត " រាងស្ដើងផ្ដួលក្បាលផ្អែកនិងដើមទ្រូងគេដោយបិទបាំងភាពអឹមអៀនខ្លួន នាងខ្មាស់គេ គ្រាន់ពាក្យផ្អែមល្ហែមពីបីម៉ាត់នាងមុខក្រហមទៅហើយ
" កូន២ហើយអៀនស្អីទៀតអូម៉ូអ៊ី "
" បិទមាត់ទៅអាប្ដីឆ្គួត "
" ជេរផង "
" អ្អាយ !! " សំឡេងសើចកក្អឹកបន្លឺឡើងដោយជំនួសការក្អួតចង្អោតរបស់នាង ជីមីនមិនសុំអ្វីច្រើនក្រៅពីនាងលែងចាញ់ប៉ុណ្ណោះ ព្រោះនាងក្អួតម្ដងៗគេថប់ដង្ហើមអាណិតប្រពន្ធស្ទើរស្លាប់ ។( សុភមង្គលវាមិនចេះនូវស្ថិតស្ថេរទេ ប្រសិនបើអ្នកប្រហែសមួយពេល )
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ