" ស្រីម្នាក់ឈរចំពោះមុខថ្នូរជីមីននោះជាអ្នកណា "
" ប្រពន្ធព្រះពរ "
" នាងមិនបំភ្លេចគេចោល ហេតុអ្វីចាំបាច់នៅសោកសៅកើតទុក្ខធ្វើអី មានបុរសច្រើនណាស់ចាំឲ្យនាងជ្រើសរើសយកជាគូ " បុរសឈុតទឹកមាសនិយាយបន្លឺទាំងចម្ងល់ នាងទាំងស្អាតទាំងជាកូនរដ្ឋមន្ត្រីទៀត នាងគួររៀនបើកចិត្ដសម្រាប់អ្នកដទៃដើរចូលក្នុងជីវិតសារសុភមង្គលសារថ្មី ហេតុអ្វីនាងកប់ខ្លួននិងភាពឈឺចាប់បែបហ្នឹងធ្វើស្អី??
" ខ្ញុំម្ចាស់មិនដឹងទេព្រះពរ " ពួកគេបន្ដមើលសកម្មភាពនាងមួយសន្ទុះធំទើបសម្រេចបើកចេញទៅ ។
" ម៉ោង៧យប់ហើយអូនប្រញាប់ត្រឡប់ទៅផ្ទះវិញ កុំខឹងអូនអីណាប្ដីសម្លាញ់អូនខ្លាចបេប៊ីពួកយើងឈឺប៉ុណ្ណោះ ថ្ងៃស្អែកអូនសន្យាថាហ្នឹងត្រឡប់មកម្ដងទៀត កុំភ្លេចនឹកអូនណាអូនទៅសិនហើយ មីនមីន " រាងតូចគ្រវីដៃសើចញឹមៗដាក់គេទាំងប្រលឹងនិងរាងកាយគ្មានស្ថិតក្នុងទីនោះក៏ដោយ
" ហ៊ឹកហ៊ឹក "
នាងចេញផុតបន្ដិចក៏ស្រែកយំប្រណាំងនិងទឹកភ្លៀងនាងឈឺចាប់ប៉ុណ្ណានាងខំសម្ដែងក្លាយជាមនុស្សរីករាយហើយ ហេតុអ្វីនាងនឹកគេលើសដើម នឹកស្ទើរដាច់ខ្យល់ទៅហើយ នឹកអ្វីដែលនាយប្រគល់មក នឹកសំឡេងនឹកពាក្យទូន្មាន នឹកការហៅរបស់គេអូម៉ូអ៊ីហ្អា៎អូនធ្វើស្អីហ្នឹងសំងំគេងមកអូនសម្លាញ់ឃ្លាទាំងនេះវាពិតជាកក់ក្ដៅណាស់អូនដឹងទេបងស្រឡាញកូនណាស់ជាពិសេសគឺកូនស្រី គេប្រាប់នាងស្ទើររាល់ថ្ងៃគេចង់បានកូនស្រី ព្រោះគេនិងធ្វើជាលោកប៉ាល្អដឹកដៃកូន ចងសក់ឲ្យកូនទៅរៀន នាំកូនស្រីទៅទិញសម្លៀកបំពាក់ស្អាតៗប្រាប់ទៅកាន់កូនស្រីថានាយស្រឡាញ់នាងខ្លាំងណាស់ គេប្រាប់នាងបន្ថែមទៀតកុំនិយាយស្ដីឬសម្លុតកូនស្រីខ្លាំងៗពេកនាងអាចយំឬអន់ចិត្ដ គេទិញសៀវភៅនិងសម្លៀកបំពាក់ជាច្រើនទុកសម្រាប់កូនទោះបីគេមិនដឹងថាជាប្រុសឬស្រីក៏ដោយ
" ហ៊ឹកហ៊ឹក អូននឹកបងជីមីន ហ៊ឹកហ៊ឹក " រាងតូចខ្ទប់ទ្រូងស្រែកយំកណ្ដាលភ្លៀង
" តើពេលណាពួកយើងជួបគ្នាទៅ លោកប្ដី ហ៊ឹកហ៊ឹក ? "
១ខែទៀតហើយ រាងស្ដើងកាត់បន្ថយការនឹកនាគ្រាន់ប្រសើរជាមុនពេលនេះនាងមមាញឹកនិងការងារដែរជាទ្រព្យសម្បត្តិបន្សល់ទុកពីរាងក្រាស់
ឥឡូវនាងកំពុងបោះជំហានជើងចូលក្រុមហ៊ុនដោយភាពជឿជាក់និងមានទំនុកចិត្តបំផុត កើតចាស់ឈឺស្លាប់ជារឿងធម្មតាធម្មជាតិអញ្ចឹងហើយនាងត្រូវរៀនបត់បែនវា បច្ចុប្បន្នគេសម្លឹងមើលនាងពីចម្ងាយហើយ
" សួស្ដីអ្នកស្រី " បុគ្គលិកឱនគំនាបគ្រប់គ្នាតាំងពីបើកសាខាក្រុមហ៊ុននេះមកបុគ្គលិកជាច្រើនប្រាថ្នាចូលកន្លែងមួយនេះសឹងទាំងអស់គ្នា ហេតុអ្វី? ដោយសារនាងតូចចិត្ដមេត្ដាកុរណាជួយទុក្ខធុរះអ្នកដទៃ ពួកគេគោរពស្រឡាញ់នាងណាស់
" ចាអរគុណសម្រាប់ស្វាគមន៍ អញ្ចឹងពួកបងអាចទៅធ្វើការងារបន្ដចុះ " រាងតូចឆ្លើយតបទាំងស្នាមញញឹមជាប់លើផ្ទៃមុខ
" ចាអ្នកស្រី "
" ហៅខ្ញុំថាអូម៉ូអ៊ីធម្មតាបានណា មិនបាច់អ្នកស្រីអ្វីទេចាំទុកថាកន្លែងនេះជាផ្ទះរបស់ពួកបងទៅចុះណា "
" ដូចជាមិនសមទេដឹងអ្នកស្រី "
" ហេតុអ្វីថាមិនសម ទោះបងជាបុគ្គលិកក៏ដោយប៉ុន្ដែពួកបងមានអាយុច្រើនជាងខ្ញុំដូច្នេះហៅខ្ញុំអូម៉ូអ៊ីទៅ "
" បាទ/ចា ក្រមុំតូចអូម៉ូអ៊ី "
" ហាសហា ពួកបងនេះ ចំមែនហើយបំបែកគ្នាចុះ " អូម៉ូអ៊ីអស់សំណើចពាក្យសម្ដីពួកគេឲ្យហៅធម្មតាចេញក្រមុំតូចឯណាវិញ នាងទៅដល់ជាន់លើឈ្ងោកមើលឯកសារត្រួតពិនិត្យម៉ត់ច៉ត់ជៀសវាងមានការភ័ន្តច្រឡំប្រការណាមួយ នាងអាច
កែបញ្ហាមួយនិងទាន់ពេលវេលា ។
តុក តុក សំឡេងគោះទ្វាបន្លឺឡើងពីដងដើម្បីសុំការអនុញ្ញាតអ្នកខាងក្នុង
" អញ្ជើញចូលចា "
" សួស្ដីអូម៉ូអ៊ី " ថេយ៉ុងបើកទ្វាចូលដោយដៃកាន់ផ្លែឈើមួយកន្រ្ដក
" អូ! ! ថេយ៉ុងទេអី អញ្ជើញអង្គុយចា "
" អរគុណហើយអ្នកស្រីប្រធាន "
" លោកកុំគួរសមពេកអីគ្នាឯងតើ "
" យកគួរទេអ្នកនាងអើយ ម៉េចហើយការងារលឺល្វើយៗថានាងងប់ងុលការងារភ្លេចបាយភ្លេចទឹកណាស់គ្មានគិតកូនឃ្លានអ្វីទេ "
" ប្រលើសទេដឹង ខ្ញុំឯណាហ៊ានធ្វើអញ្ចឹង យ៉ាងណាខ្ញុំគិតកូនស្រីពីនាក់ក្នុងពោះដែរណា " ដៃបន្លាក្រូចអង្អែលពោះប៉ោងតិចៗដោយក្ដីស្រលាញ់នាងម៉េចហ៊ានរវល់ថ្នាក់ភ្លេចបាយទឹកទៅ នាងស្រឡាញ់កូនដូចអ្វីដែលជីមីនស្រឡាញ់នាងអញ្ចឹង នាងមិនអាចឲ្យគេខកចិត្ដចំពោះនាងឡើយ ។
" អញ្ចឹងឬ "
" ចា "
" ទៅផ្សារទំនើបទេខ្ញុំជូន ព្រោះថ្ងៃនេះហ្វ្រីពេញ២៤ម៉ោង "
" ចិត្ដល្អម្ល៉េះ មានអ្វីមែន " អូម៉ូអ៊ីចងចិញ្ចើមស្ទើរមិនជឿនិងត្រចៀកទាំងគូរ នេះថេយ៉ុងបបួលនាងដើរផ្សារឬ ប្រវត្តិសាស្រ្ដហើយកំលោះសោះកក្រោះចេះបបួលមនុស្សស្រីមុន ។
" គ្មានទេគ្រាន់រកអ្នកកំដរដើរ ព្រោះអីមួយរយះនេះវាស្រ្ដេសពេក "
" ការងារឬមនុស្សស្រី "
" ទាំងពីហ្នឹង នាងដឹងទេខ្ញុំនេះណាធ្វើបាបគេពេកឬបានគេហ៊ានសម្លាប់ខ្លួនដូច្នោះ " ថេយ៉ុងងាកមុខសួរនាងដោយមិនអស់ចិត្ដសោះគេឃោឃៅប៉ុណ្ណាដល់ថ្នាក់លេបថ្នាំសម្លាប់ខ្លួននោះ
" ហាសហា បើខ្ញុំជាស្រីម្នាក់នោះ ខ្ញុំដណ្ដើមកាំភ្លើងពីលោកហើយបាញ់លោកសម្លាប់ចោលតែម្ដង "
" ព្រៃផ្សៃម្ល៉េះ "
" ហាសហា ខ្ញុំនិយាយលេងទេតោះទៅឥឡូវតែម្ដងទៅ "
" លឿនម្ល៉េះក្រែងធ្វើការហី "
" ការងារទុកមួយដុំវាមិនសំខាន់ដល់ពេលដើរលេងទេ ម៉ោះ " រាងតូចក្រោកឈរដើរទៅកន្លែងថេយ៉ុងអង្គុយអូសដៃគេចុះទៅខាងក្រោមដោយឆ្លងកាត់ភ្នែកបុគ្គលិក ពួកគេគិតថានាងនិងថេយ៉ុងជាប្ដីប្រពន្ធនិងគ្នាព្រោះតាំងពីការចាកចេញជីមីនមកថេយ៉ុងកំដរនាងស្ទើរពេញមួយថ្ងៃក៏មានដែរ ។
ផ្សារទំនើបពួកគេដើរមើលទីនេះទីនោះចូលសឹងគ្រប់ហាងតែរករបស់ពេញចិត្ដមួយគ្មានឃើញសម្រេចចិត្ដអង្គុយនៅលើបង់សាធារណៈលេងតែត្រូវឈប់សើចភ្លាមៗ
" ជីមីន ពិតជាបងពិតមែន ហ៊ឹកហ៊ឹក " អូម៉ូអ៊ីរហ័សក្រោកចេញពីកៅអីសាធារណៈនោះភ្លាមៗមកឱបក្រសោបបុរសម្នាក់នោះណែនៗពេញដៃផ្អឹកមុខនិងទ្រូង
" អ្នកនាងច្រឡំមនុស្សហលយ? ? " គេរៀងភ្ញាក់ដែរឃើញដៃមនុស្សស្រីមកឱបបែបនេះ ប៉ុន្ដែក្នុងចិត្ដហាក់បីកក់ក្ដៅ
" មិនមែនទេអូនប្រាកដចិត្ដណាស់ " អូម៉ូអ៊ីគ្រវីក្បាលញាក់ស្ងេកនាងទ្រាំចាំគេយូរខែហើយម៉េចអាចប្រលែងដៃងាយៗនោះ ។
" ហ៊ឹម តាមចិត្ដចុះអ្នកនាង " គេឈរស្ងៀមឲ្យនាងឱបមួយសេរីប្រហែល១៥នាទីក្រោយអង្គរក្សឈុតខ្មៅ បម្រុងទាញនាងចេញតែគេលើដៃហាមថែមគ្រវីក្បាលបញ្ជាក់មិនបាច់ទេនាងមិនបង្កគ្រោះថ្នាក់លើគេឡើយ
" ហ៊ឹកហ៊ឹក បងបាត់ទៅណា ម៉េចក៏មិនរកអូន " នាងចង់ដឹងគេទៅណាយូរម្ល៉េះ ម៉េចថ្ងៃហ្នឹងទើបបង្ហាញខ្លួនឲ្យនាងឃើញអញ្ចឹង ។
" សុំទោសដែលឲ្យចាំយូរ " សាមីខ្លួនមិនដឹងថាគេនិយាយពាក្យហ្នឹងចេញកើតដែរ ដឹងត្រឹមតាមអារម្មណ៍គេហាក់ស្គាល់នារីម្នាក់នេះខ្លាំងណាស់ ថែមស្និទ្ធស្នាលទៀតផង
" ហ៊ឹកហ៊ឹក "
នាងតូចយំឡើងសន្លប់ សុខភាពនាងខ្សោយណាស់ប៉ះពាល់ឬរំជួលចិត្តខ្លាំងក៏អាចសន្លប់ដែរប្រអប់ដៃរឹងមាំក្រសោបនាងលើកបីកាត់ភ្នែកមនុស្សជាច្រើនក្នុងផ្សាររីឯថេយ៉ុងចំហរមាត់ស្ទើរជឿនិងភ្នែកនេះខ្មោចមិត្ដគេមកលេងឬមនុស្សមែនទែន ?
" ព្រះជួយ ខ្មោចកាមីនមកលង " ថេយ៉ុងទះកំផ្លៀងខ្លួនឯងពីបីដៃក្រែងខ្មោចលងមែនឬយល់សុបនិ
" ព្រះរាជបុត្រទ្រង់ចង់យាងទៅណាទាន "
" វីឡា យើងចង់នាំនាងទៅទីនោះ "
" ហេតុអ្វីព្រះពរ "
" គ្មានចម្លើយទេ លោកធ្វើអ្វីតាមយើងបញ្ជាមុននេះទៅ "
" ព្រះរាជទានទោសព្រះពរ " អង្គរក្សបើកឡានចេញទៅតាមគោលដៅដែរគេកំណត់ ប្រហែលកន្លះម៉ោងក្រោយឡានឈប់ចតមុខវីឡាកូនកាត់មួយកន្លែងវាស្រស់ស្អាតប្រណិតមិនចាញ់ព្រះរាជវាំងប៉ុន្មានទេ ។
" យើងប្រហែលមុខនាងនូវកន្លែងណា "
រាងតូចសន្លឹងស្ដូកស្ដឹងលើគ្រែអស់ពាក់កណ្ដាលថ្ងៃទើបនាងដឹងខ្លួននាងអង្គុយសម្លឹងជុំវិញទាំងចម្លែកចិត្ដបន្ទប់នេះម្ចាស់វាជាអ្នកណាម៉េចក៏ប្រណិតល្អម្ល៉េះពិសេសគឺរូបក្បាលដំណេកនាងចំហរមាត់ឃើញផ្ទាំងរូបប្រុសសង្ហាកាន់ដាវយ៉ាងអង់អាចទឹកមុខសោះកក្រោះរាបស្មើគ្មានញញឹមសូប្បីបន្ដិចនេះ រាងក្រាស់មុខងាប់ទៀតហើយឬ ហ៊ើយ
" មុខហ្នឹងថ្ងៃណាចេះញញឹមញញែមដូចគេ "
" យើងមិនចូលចិត្ដស្នាមញញឹម " ជីមីនផ្អែកជញ្ជាំងសម្លឹងតាមនាងនិយាយរូបគេអាក្រក់ខ្លាំងឬគ្រាន់មិនញញឹមសោះ ។
" មកតាំងពីពេលណា "
" ពេលនាងនិយាយថាយើងមុខមិនរីក "
" ចុះបងញញឹមទៅអូនលែងនិយាយហើយ "
" យើងមិនចាញ់បោកនាងទេ បើក្រោកហើយម៉ោះយើងជូនទៅផ្ទះវិញ មនុស្សស្រីចូលផ្ទះមនុស្សប្រុសគេមើលមកនាងមិនសម " រាងក្រាស់បបួលនាងទៅផ្ទះប្រសិនអ្នកជិតខាងឃើញគេនាំក្មេងស្រីពោះធំចូលផ្ទះដឹងព័ត៍មានធំមិនខាន ។
" អូនចង់ក្បែរបង " អូម៉ូអ៊ីពេបមាត់នាងទើបភ្ញាក់ពីសន្លប់គេរហ័សដេញនាងម្ល៉េះ
" កុំអីពួកយើងមិនដែលស្គាល់គ្នាផង "
" អូនស្គាល់បង "
" នាងស្គាល់យើងច្បាស់ណាស់ឬ ? " រាងក្រាស់ចង្អុលខ្លួនឯងចងចញ្ចើមជាប់នេះគេឃើញនាងលើកទីមួយហើយណា
" មែនអូនស្គាល់ បងឈ្មោះ ជីមីន ហ្គាលីណាជាបុរសផ្អែមល្ហែមចិត្ដមេត្ដាជាងគេដែរអូនធ្លាប់ជួប បងតាមចិត្ដអូន បងតែងតែទទួលកំហុសទាំងបងមិនបានសាង បងចូលចិត្ដចងសក់អូនព្រោះបងស្រឡាញ់កូនស្រីខ្លាំង បងតែងតែប្រាប់អូនមុនគេថា កូនសម្លាញ់ប៉ាសង្ឈឹមថាកូនជាកូនស្រី ថែមឈ្លោះដណ្ដើមប្រុសស្រីជាមួយអូនបងចូលចិត្ដសោះកក្រោះតែមិនសោះអង្គើយឡើយ បងហ៊ានប្រឈមមុខមហាជនហ៊ានបង្ហាញក្ដីស្រឡាញ់ចំពោះមុខពួកគេ ប៉ុណ្នឹងបងល្មមទទួលស្គាល់ថាអូនដឹងអំពីបងហើយណា មីនមីន " នាងហៅឈ្មោះនេះទៀតហើយម៉េចក្បាលគេចាប់ផ្ដើមឈឺដូចគេវៃអញ្ចឹង វាឈឺពិបាកទ្រាំណាស់
" អួយ...សឺត " ប្រអប់ដៃក្រសោបក្បាលខ្លួនឯងស្រែកថ្ងូរឈឺចាប់គេឈឺដូចញញួរដំពីលើក្បាល ។
" បងកើតអី មីនមីន ហ៊ឹកហ៊ឹក "
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ