" ជីមីន ហ្គាលីណា ជាឈ្មោះរបស់ឯងអាប្អូនប្រុស " ដោយមិនចង់ឲ្យគេ ពិបាកចិត្ដណាំជូននិយាយឈ្មោះពិតប្រាកដប្រាប់អោយគេដឹង
" ពិរោះម្យ៉ាងដែរ "
" ចុះឈ្មោះ ព្រះអង្គម្ចាស់ ហៅបងនោះឈ្មោះអ្វី "
រាងតូចចាប់ផ្ដើមសួរ ដេញដោលចង់ដឹងឲ្យប្រាកដចិត្ដ ព្រោះអាការះរាងក្រាស់បាត់បង់ការចងចាំមិនលើកលែងសូប្បីឈ្មោះខ្លួនឯង វាចម្លែកត្រង់ព្រះអង្គម្ចាស់មិនរំលឹកពីវាឬទ្រង់ចង់អោយរាងក្រាស់បំភ្លេចរឿងអតីតកាលចោលទាំងអស់ ។
" ហ៊ូហ្វាកា មូលីគ្រីស្ទាម៉ាសូ "
" ត្រកូល មូលីគ្រីស្ទាម៉ាសូ ជាគ្រួសាររាជវង្សថ្នាក់ខ្ពស់ក្នុងប្រទេស "
" គឺបែបនិងឯងបង " គ្រួសារ មូលីគ្រីស្ទាម៉ាសូមានអំណាចជាងគេក្នុងរាជវង្សអ្វីចម្លែកគេធ្លាប់លឺឈ្មោះ ខូហ្សៀយូពីមុនមក ។
" តើខ្ញុំអាចមើលវាបានទេ អូម៉ូអ៊ី " រាងក្រាស់និយាយសុំក្រដាសពីដៃ
នាងដោយសំឡេង ស្រទន់យ៉ាងពិរោះ
" នេះមានបញ្ហាអ្វីមែន បងជីមីន "
" គ្មានទេគ្រាន់ចង់ដឹងប៉ុណ្ណោះ " រាងក្រាស់គ្រវីក្បាលប្រកែកគ្មានអ្វី
ទាំងអស់គ្រាន់ចង់ដឹងពីប្រវត្តិបុរសម្នាក់និងឲ្យច្បាស់ប៉ុណ្នឹង ។
" ថេយ៍ ធ្លាប់ធ្វើការជាមួយខ្ញុំឬ " ខ្ញុំសំដៅទៅលើជីមីនពីមុនមិនមែន
ហ៊ូហ្វាកានាពេលនេះឡើយ
" ជាដៃគូរកស៊ីរបស់ឯង ជីមីន "
" អរខ្ញុំយល់ហើយ នេះយកទៅវិញចុះខ្ញុំអរគុណ " រាងក្រាស់ប្រគល់
ឯកសារទៅណាំជូនវិញគេមើលត្រួសៗប៉ុណ្ណោះខួរក្បាលនាយចាប់វាបានយ៉ាងរហ័សដោយមិនទន្ទេញវា ។
" អូម៉ូអ៊ីនាំជីមីនទៅលេងចំការផ្កាទៅចាំបងឲ្យកូនចៅនាំផ្លូវ "
ណាំជូន ជម្រុញឲ្យពួកគេក្បែរគ្នាដើម្បីឲ្យនាងជួយរំលឹកការចងចាំ នោះត្រឡប់មកវិញលឿនបំផុត ព្រោះពួកគេមិនសល់ពេលវេលាច្រើនទេ បន្ដិចទៀតទីជម្រកមួយនេះនិងត្រូវ ក្រុមថេយ៍រកឃើញមិនខាន ។
" ចាបងជូន ម៉ោះឆាប់ទៅពួកយើង " រាងតូចចាប់ប្រអប់ដៃនាយក្ដាប់ជាប់និងដៃរួចអូសគេចេញទៅខាងក្រៅយ៉ាងសប្បាយចិត្ដបំផុត
" មើលទៅនាង រីករាយណាស់ "
" ត្រូវហើយពិសេសក្បែរបងអូនរីករាយទ្វេដង ហិហិ "
" យើងមានអ្វីពិសេសទៅទើបនាងញញឹមញញែមបិទមាត់មិនជិតដូច្នេះ "
" តើគួរផ្ដើមពីចំនុចណាមុនទៅ ណ៎ " រាងតូច បង្អាក់ជំហានឈរគិត
ហើយបន្លឺសូរសំឡេងបន្ដ " មុខមានមន្ដស្នេហ៍ សំឡេងស្រទន់ពូកែTake care មនុស្សស្រី ពូកែយកអាសារអ្នកដទៃ សំខាន់គឺបងឆ្លាតវៃក្នុងវិស័យជំនួញនិងការវិយោគទន់ " ប៉ុណ្នឹងគ្រាន់គោលសំខាន់ៗទេនូវមានទៀតឲ្យនាងរៀបរាប់គឺមិនងាយអស់ឡើយ ។
" គេ ពូកែ ណាស់ "
" គេជាបងនិងហើយរកឯណាទៀត ប្រុសឡប់ ជុប "
" នាងថើបខ្ញុំទៀតហើយ អូម៉ូអ៊ី "
" ថីថើបមិនបាន យី!! "
" គ្មានទេ "
ដោយខ្ជិលតវ៉ាច្រើនរាងក្រាស់ស្ងាត់មាត់សម្លឹង ទេសភាព យ៉ាងស្ងៀមស្ងាត់មើលទឹកបឹងនិងចុះមានកូនសត្វនិងត្រីចម្រុះស្អាតៗណាស់ អ្វីកាន់ប្លែកភ្នែកគឺ ពន្លឺព្រះអាទិត្យជះមកឃើញផ្ទៃខាងក្រោមនៃបឹងយ៉ាងច្បាស់វាស្អាតលើសបឹងផ្សេងទៀតដែលនាយធ្លាប់ស្គាល់ ខណះចាប់ភ្លឹកនិង ទេសភាព បាតបឹងពេកនាយមិនបានក្រឡេកមើលអ្វីនៅអមនោះឡើយ ។
" លោកយូរប៉ុណ្ណាទៅដល់ " រាងតូចងាកសួរអ្នកចែវទូកតើត្រូវចំណាយប៉ុន្មានទៀត
" ៥នាទីប៉ុណ្ណោះ អ្នកនាង "
" យូរគួរសមដែរ អរគុណជីមីនបងមានយកកាមេរ៉ាមកទេ " ទេសភាព ស្រស់ស្អាតអញ្ចឹងមិនថតរូបពីបីសន្លឹកស្ដាយស្លាប់ហើយមិនងាយទេណាដែលមកដល់ទីនេះ
" ហ៊ឹម យកមកតើ "
" អញ្ចឹងជួយថតរូបអូនបន្ដិចមកណា "
" អូខេ ត្រៀមៗ ១ ២ ៣ ក្រឹប " រាងក្រាស់សារ៉េកាម៉េរ៉ា ថតរូបឲ្យនាងតូចរហូតទៅដល់ចំការផ្កាសម្លឹងត្រឹម ខ្លោងចូលទៅមុខដាច់កន្ទុយភ្នែកគឺជួរផ្កាវែងល្អណាស់សំបូរដោយផ្កាលីលី ស្បៃរឿង កុលាបនិងDianthus ចម្រុះពណ៍ ។
រាងស្ដើងដើរត្រង់ជួរផ្កាលីលីដោយក្លិនសាយភាយពីស្របក់ផ្ការបស់វា
ក្រអូបប្រហើរជាប់ច្រមុះរាងតូចបន្ទន់ជង្គង់ឱនទៅកាច់ផ្កាលីលីបីទង់ដើម្បីស្រងក្លិនរបស់ផ្កា នាងរំញោចញញឹមពេញចិត្ដនិងក្លិនរបស់វា ។
" ជីមីន "
" បាទ " រាងក្រាស់ ដើរញាប់ស្ញេកតម្រង់មករករាងតូចកំពុងឈរ មិញ
នាយគ្រាន់ដើរមើលផ្កាប្រភេទនីមួយៗប៉ុណ្ណោះ ទើបពួកគេបែកគ្នាឆ្ងាយយ៉ាងនេះ ដោយដៃរាងក្រាស់កាន់បាច់ផ្កាមួយបាច់ដែលគេសុំពី កម្មករជិតៗនិង
" នេះសម្រាប់នាង ខ្ញុំមិនដឹងថានាងពេញចិត្ដវាឬអត់នោះទេប៉ុន្ដែសង្ឈឹមថានាងទទួលវា "
" ចាអរគុណបងច្រើនណាស់ជីមីន តោះថតរូបជាមួយគ្នា " រាងតូច
ឱបដើមដៃនាយជាប់ដោយលើដៃស្ទាយ៍ប្រចាំត្រកូលនោះគឺដៃពីពួកគេបន្ដថតរូបឲ្យគ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ។ នាងតូចទម្លាក់ខ្លួនដេកលើកម្រាលក្រោមដើមឈើធំមួយទាំងអស់កម្លាំង
" ហត់ទេ នេះញុំាទឹកសិនទៅ " រាងក្រាស់លូកយកកូនកន្សែងពីហាវប៉ាវ
មកផ្ដិតញើសលើថ្ងាស់នាងចេញថ្នមៗ
" ចា អឹម " រាងតូចអក់ទឹកផឹកអស់កន្លះដបដោយសារស្ងួតបំពង់កពេក ។
" បងជូនផ្ដាំតាម កម្មករថាពួកយើងឆាប់ត្រឡប់ទៅ វិញ"
" ហ៊ឹម តោះយើងប្រហែលមានបញ្ហាហើយទើបគាត់ហៅពួកយើង
ប្រញាប់ប្រញាល់ ដូច្នេះ "
" តោះ " ពួកគេរហ័សឡើងទូកជិះទៅ ត្រើយម្ខាងទៀត ដោយក្នុងចិត្ដ
អន្ទះអន្ទែងក្នុងចិត្ដ ប្រើពេល១៥នាទីបានពួកគេមកដល់ផ្ទះ ។
" រៀបចំតាមអ្វីយើងប្រាប់ទៅ ឲ្យលឿនឡើង " ណាំជីនកំពុងឈរបញ្ជាកូនចៅអោយញាប់ដៃញាប់ជើងព្រោះ៣ម៉ោងក្រោយនិងមានព្យុះបោកបកមកហើយពួកគេត្រូវប្រមូល ស្បៀង អាហារ និង ផ្លែឈើមួយចំនួនទុកក្នុងឃ្លាំង មិនអញ្ចឹងទេពួកវានិងខូចខាតទាំងស្រុង ។
" មានរឿងអី បងជូន "
" ព្យុះកំពុងសំដៅមក កោះពួកយើងហើយ ពួកឯងទៅរៀបចំអីវ៉ាន់ទៅនិងអាលឡើងឧម្ថាទត្ភចក្របន្ដិចទៀតពួកគេមកទទួលពួកឯង "
" ចា " នាងងក់ក្បាល រហ័សទៅជាន់ខាងលើរៀបចំ សម្លៀកបំពាក់ និងរបស់បន្ដិចបន្ទួតព្រោះវាទាន់ហន់ពេកនាងធ្វើអ្វីលែងត្រូវហើយ។
កម្មករនិងអ្នកបម្រើក្នុងភូមិគ្រិះ និងណាំជូនភៀសខ្លួនទៅកន្លែងទីសុវត្ថិភាពដោយសាងសងបម្រុងទុកស្រាប់ តាមចាំមានម្ដងនោះវាបំផ្លាញដាំណាំគេខ្ទេចខូចខាតច្រើនណាស់ថ្នាក់គ្មាន បន្លែចេញលក់លើកទីផ្សារ ប៉ុន្ដែអ្វីដែលបញ្ហាចម្បងគឺ ដៃគូប្រកួតប្រជែងពួកគេកាលដែរគេរៀបចំស្ដារវា ទម្រាំលេចមុខលើទីផ្សារវិញគឺប្រើពេលយូរគួរល្មមដែរ តែវាមិនអីទេគេសាំនិងភាពបរាជ័យនេះហើយ ។
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ