" ប៉ា! ! តាមខ្ញុំចាំពេលខ្ញុំកើតមកមានប៉ាម្នាក់គេឈ្មោះ សូម៉ា ហ្គាលីណា ប៉ុន្ដែអាលូវក្លាយជាលោកពូបង្កើតចំណែកលោកវិញខ្ញុំគ្មានថ្ងៃព្រមទទួលស្គាល់ឡើយចាំសម្ដីខ្ញុំទុកផង "
ជីមីននិយាយមួយៗច្បាស់ៗ បញ្ជាក់ថាគេមិនព្រមទទួលស្គាល់បុរសអង្គុយលើសាឡុងជាឪពុកទេ គេស្អប់មុខម៉េចក៏លេចមកនៅពេលគេពេញយុវវ័យ ឯណាឪពុកដែលផ្ដល់កក់ក្ដៅហ្នឹងមើលថែកូនទេគាត់គឺអត់ទេ
ពេលត្រូវសូម៉ាវៃទាត់ធាក់ឯណាគាត់និងម្ដាយពួកគេសុទ្ធឈរសម្លឹងមើលការឈឺចាប់គេទាំងឈាមត្រជាក់គេក៏ជាកូនពួកគាត់ម្នាក់ដែរម៉េចក៏អ្នកអើពើនាយដូចប្អូនប្រុសអញ្ចឹងអ្នកពិតជាលំអៀងណាស់អ្នកជួយទំនុកបម្រុងគេរហូតត្រឡប់មកស្រុកកំណើតវិញចុះចំណែកគេវិញខំប្រឹងត្រដាបត្រដួសរៀនបណ្ដើរធ្វើការបណ្ដើរដើម្បីបង់ថ្លៃសាលាហ្នឹងលុយចាយក្នុងសាលា ថែមដើរក្នុងការងារផ្លូវងងឹតទៀតគ្មាទទួលរងអ្វីខ្លះ
អ្នកណាថាគេប្រើលុយត្រកូលហ្គាលីណាអ្នកណាថាគេរស់នៅស្រួលដូចឋានះសួគ៌ពួកអ្នកគិតគិតខុសហើយខុសទាំងស្រុង វាប្រៀបដូចនរក១៨ជាន់សម្រាប់គេអញ្ចឹងទម្រាំមានអំណាចនាពេលសព្វថ្ងៃនេះគេទទួលរងការឈឺចាប់ឆ្អែតឆ្អន់ហើយ
អ្វីដែលជីមីនមិនធ្លាប់ជួបនោះ អត់បាយទុកលុយបង់សាលាខំទឹកផឹកបំពេញក្រពះ ជំនួសបាយពេលព្រឹកនិងថ្ងៃ នាចេញពីសាលាត្រូវធ្វើការទាំងពោះទទេ មានអ្នកណាខ្វាយខ្វល់រូបគេទេ វាគ្មានទេ ពួកគេកំពុងសើចសប្បាយលើទ្រព្យសម្បត្ដិរីឯគេព្យាយាមរកលុយផ្គត់ផ្គង់ការចំណាយផ្ទាល់ខ្លួន ។
" ជីមីន ហ្គាលីណា ឯងកុំប្រហើនដាក់ប៉ាឯងពេកឆាប់លុតជង្គង់ភ្លាមទាន់ម៉ាក់ល់កលែងទានឲ្យឯង "
" លុតជង្គង់ អ្នកស្រីជាអ្នកណាចុះចំណែកបុរសចំពោះមុខជាអ្នកណាក្រែងខ្ញុំនិយាយអ្វីខ្លះប្រាប់អ្នកស្រីនោះ អ្នកស្រីធ្វើភ្លេចឬ "
ជីមីនញញឹមតិចៗដោយដៃឱបត្រឹមទ្រូងគេនិយាយបញ្ជាក់ម្ដងទៀត ក្រែងទំនាក់ទំនងរវាងគេនិងត្រកូលហ្គាលីណាត្រូវកាត់ផ្ដាច់ទាំងអស់មិនថាមនុស្សឬទ្រព្យសម្បត្តិឡើយ ។
" ជីមីនឯងយូរៗ កាន់ឡើងច្រាំងហើយ " អ្នកស្រីហ្គាលីណាប្រកាន់ខឹងចរិតព្រៃរបស់រាងក្រាស់ទាំងមិនដឹងថាវាជាលទ្ធផលដែលគាត់ចាប់បង្ខំគេពេកនោះទេ
" ខ្ញុំក្លាយជាបែបនេះដោយសារអ្នកណា " ជីមីនញញឹមបញ្ឈឺចំពោះម្ចាស់ដើមហេតុ រាងក្រាស់ប្ដូរដោយសារអ្នកស្រីម្ល៉េះគេមានជីវិតស្រស់បំព្រងបាត់ហើយ
" បានឯងនិយាយអញ្ចឹងហើយ ក្រុមហ៊ុនមួយនោះយើងផ្ទេរសិទ្ធឲ្យទៅប្អូនប្រុសរបស់ឯង " អ្នកស្រីញញឹមគម្រាមគិតថារាងក្រាស់និងអង្វរតែផ្ទុយទៅវិញត្រូវគាំងមួយកន្លែងដោយសារសម្ដីកូនច្បង
" អ្នកគ្មានសិទ្ធដណ្ដើមក្រុមហ៊ុនខ្ញុំឡើយ អ្នកដឹងទេកាលពី៥ឆ្នាំមុនអ្នកនិយាយអ្វីខ្លះមកកាន់ខ្ញុំ អ្នកថាអ្នកគ្មានសមត្ថភាពដើម្បីយកវាមកវិញទេ ព្រោះអ្នកធ្វើឲ្យក្រុមហ៊ុននោះដួលរំលំខ្លួនឯងដោយអ្នកយកខ្ញុំធ្វើជារបាំងដើម្បីដណ្ដើមមកវិញ វាជាញើសឈាមខ្ញុំអ្នកចង់យកវាទៅស្រួលៗ អញ្ចឹងឬ ហាសហា កុំសង្ឈឹមចំណែកឯងវិញយើងពីមុនមិនប្រកាន់ខឹងនោះទេតែចាប់ទុកថាដាក់ទានប្អូនគ្មានកំណើតទៅចុះ "
ជីមីនញោចស្នាមញញឹមចុងមាត់ចង់ប្រលែងលេងជាមួយគេត្រូវមានសមត្ថភាពខ្ពស់ជាងហ្នឹងបន្ដិចហើយគីឡូអន់ៗកាកដូចជាគ្រួសារហ្គាលីណាមិនមែនជាដៃគូប្រកួតរបស់គេទេ ។
ជីមីនដើរចេញយ៉ាងប្រងើយ ដោយមិនខ្វល់ថានរណាស្អប់ឬក្ដៅក្រហាយទេពាក្យពេចន៍គេនិយាយមកសុទ្ធតែជាការពិតបើពិបាកទទួលលោតទឹកសម្លាប់ខ្លួនទៅ ហើយក្រុមហ៊ុនមួយនោះដួលរំលំតាំងពីយូរ
គាត់ជាអ្នកជំរុញឲ្យគេទៅដណ្ដើមក្រុមហ៊ុននោះជំនួសប្អូនទាំងវាមិនមេនជាតួនាទិរបស់គេផង ហើយថែមលួចបញ្ជូលប្អូនប្រុសទៅស្រុកក្រៅរងចាំទទួលប្រយោជន៍ពីគេអញ្ចឹងឬ នាយជាអ្នកទទួលថ្មបាកស៊ូប្រឆាំងសង្គមខាងក្រៅតែឯង ពួកគាត់ពិតជាអត្មានិយាមណាស់ ។
កុហកគេបង្កឡើងបន្ដិចលោកស្រីហ្គាលីណាបង្អត់បាយមួយថ្ងៃឃុំឃាំងគេធ្វើមើលដូចសត្វធាតុ នាយចង់សួរណាស់ថាគេជាកូនបង្កើតឬកូនចិញ្ចឹមម៉េចក៏លំអៀងទៅខាងគេម្ល៉េះ ការងារមួយរយជំពូកគេធ្វើទាំងអស់មិនត្អូញត្អែរសូប្បីតែម្ដងចំណែកវាទៅរៀនដល់ក្រៅប្រទេសរអ៊ូចេះរអ៊ូចុះមានគិតក្បាលអាអ្នករកលុយដែរទេគិតអត់តែវាគ្មានទេគិតបំផ្លាញថែមទាំងដឹងថាគេធ្វើគ្មានដេកពួនក៏ដោយវាឯម្ដាយចិត្ដធម៍ស្ដីបន្ទោស ធ្វើមិនកើតសុទ្ធជេរប្រមាថអាគ្មានកំណើតដៀលគ្រប់សព្វយ៉ាង មានមើលទង្វើអ្នកធ្វើលើគេទេ
" ដល់ពេលខ្ញុំទាមទារយុត្តិធម៌មកវិញហើយ "
ពាក្យស្រដីចេញពីបបូរមាត់រាងក្រាស់ គេពិតជាទ្រាំទ្រលែងបានហើយនាយហ្នឹងសងសឹកឲ្យសាកសមទង្វើដែរពួកទាំងនោះបង្កឡើងមិនថាបច្ចុប្បន្នឬអតីតកាលនោះទេគ្មានម្នាក់ណារួចខ្លួនទេ សូប្បីតែដូម៉ា ហ្គាលីណា ។
( វាជារឿងអតីតសែនខ្មៅងងឹតរបស់ជីមីន ដែលស្នាក់នៅក្រោមអំណាចអ្នកស្រីហ្គាលីណាកន្លងមក គេទទួលរងអយុត្ដិធម៍រាប់មិនអស់ )
-ផ្ទះត្រកូលឈិន
ឡានជីមីនចូលចតក្នុងរោងឡានដោយដៃម្ខាងកាន់ផ្លែឈើនិងរបស់ពៅជាច្រើនសម្រាប់ប្រពន្ធបណ្ដូលចិត្ដនិងកូនទាំងពីក្នុងពោះ សួរថាគេពិបាកចិត្ដទេ គេពិបាកប៉ុន្ដែរាល់ឃើញស្នាមញញឹមនិងសំឡេងសើចប្រពន្ធរបស់គេទុកសោកទាំងនោះក៏រលាយបាត់អស់វាប្រៀបដូចថ្នាំទិព្ធអញ្ចឹង ដូច្នោះហើយបានជាគេទាមទារសុំក្បែរស្រីតូចច្រើនៗ
រាងក្រាស់ឈានជើងដើរចូលខាងក្នុងដោយប្រគល់អីវ៉ាន់ឲ្យអ្នកបម្រើរៀបចំយកទៅជាន់ខាងលើ នាយសង្ហាសួរអ្នកបម្រើតើប្រពន្ធគេកំពុងនូវទីណា
ពួកនាងឆ្លើយតបទាំងអឹមអៀន នរណាមិនអៀនបុរសសង្ហាសួរទាំងមូលសំខាន់គេជាចៅហ្វាយពួកនាងទៀតអញ្ចឹងហើយគ្មានសង្ឈឹមក្បែរត្រឹមសម្លឹងមើលពីចម្ងាយ
" អង្គុយធ្វើអីនៅទីនេះ "
ជីមីនឱបក្រសោបពីខាងក្រោយអូម៉ូអ៊ីនាងមកអង្គុយភ្លឹកនៅសួនច្បារធ្វើអីទាំងក្បាលល្ងាចអញ្ចឹង ត្រូវទឹកសំណើមប្រាកដជាឈឺមិនខានទេ ហេតុអ្វីចូលចិត្ដធ្វើអ្វីអោយគេបារម្ភចឹង ចុះគ្មានគេក្បែរនាងមើលថែខ្លួនបានដែរទេ ។
" អូនចង់មើលផ្កាហ្នឹងណា ចុះបងត្រឡប់មកយូរឬនៅ "
" មុននេះបន្ដិច ជុប ក្រអូបម្ល៉េះ " ជីមីន
" បោកទេដឹងអូន មិនទាន់ងូតទឹកផងប្រាប់ថាក្រអូបកុហកសុទ្ធ "
" ប្រពន្ធបងមិនងូតរាប់ខែក៏ក្រអូបដែរ សឺត "
រាងក្រាស់ថើបថ្ពាស់មួយខ្សឺតទៀតដៃស្ទាបអង្អែលក្បាលពោះនាងមិនឈប់ពេលនេះពោះនាងបីខែទៅហើយវាធំដូចអ្នកមានទម្ងន់៥ខែអញ្ចឹងធំខុសប្លែកគេឯង
" ពោះអូនធំណាស់ " ជីមីនលាន់មាត់បន្លឺឡើងទាំងបើកភ្នែកធំៗ
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ