" អ្នកកំពុងសំដៅលើអ្នកណា "
" គ្មានទេ មិនអោយវាក៏ប្រញាប់ត្រឡប់ទៅវិញទៅ " អ្នកស្រីហ្គាលីណានិយាយញឹមៗហាក់មានទុក្ខលំបាកក្នុងចិត្ដដែលមិនអាចទំលាក់ចេញមកខាងក្រៅបាន
" ចម្លែក "
ជីមីនត្រឡប់មកផ្ទះវិញមិនបាននិយាយរាក់ទាក់ប៉ាម៉ាក់ក្មេកច្រើនទេនាយសង្ហាប្រញាប់ទៅបន្ទប់វាលឡើងលើគ្រែថ្នមៗច្រត់ដៃសម្លឹងមើលមុខប្រពន្ធកំពុងគេង
" ជុប អូនគ្មានរបួសបែបនេះបងអស់ទុក្ខភ័យហើយ " ឃើញរាងកាយប្រពនធគ្មានស្លាកស្នាមជាំលើស្បែកគេដូចដកបន្លាចេញពីទ្រូងអញ្ចឹង ។
" បងសន្យាការពារអូននិងកូនដោយជីវិត " រាងក្រាស់ទាញភួយដែលធ្លាក់មកដណ្ដប់ពីលើហើយទាញក្រសោបនាងអោយជាប់ផ្អឹបនិងទ្រូងហើយសំងំគេង ។
គិតឬថាលោកស្រីហ្គាលីណាមិនព្រមមាសពេជ្ររបូតពីដៃនោះ ពួកគេកំពុងរៀបគម្រោងការសារថ្មីដោយបញ្ជូនស្រីស្រស់បំព្រងកញ្ញាអ៊ីហ្សារ៉ាជានុយទាក់រាងក្រាស់នៅឯភូមិគ្រិះដើម្បីទៅបន្លំលួចឯកសារប្លង់ភូមិគ្រិះប៉ុណ្ណោះ
" ម៉ាក់អ៊ំទុកចិត្ដចុះ ខ្ញុំហ្នឹងយកវាឲ្យបាន " អ៊ីហ្សារ៉ានិយាយទាំងអំនួតរឿងប៉ុណ្នឹងនាងធ្វើមិនបានកោរសក់ទៅធ្វើដូនជីម៉ង់
" ល្អ ម៉ាក់ចាំកូនណា " លោកស្រីហ្គាលីណាញញឹមស្រស់ដូចផ្កាកំពុងស្រពោនត្រូវទឹកសន្សើមប៉ះត្រូវអញ្ចឹង តែប៉ុណ្នឹងលែងមានអ្នកណាបុកទោនម្នេញ
បញ្ជោះបន្សោកគាត់ពីលើទៀតហើយ ។
ពីបីថ្ងៃកន្លងផុតអូម៉ូអ៊ីនិងជីមីនត្រូវរើទៅកន្លែងស្នាក់នៅថ្មីនោះគឺភូមិគ្រិះដែលម្ដាយគេប្រាថ្នាចង់បាន ដោយមានអង្គរក្សឈរយាមកាមទៅលើសុវត្ថិភាពយ៉ាងតឹងរឹង ទោះអ៊ីហ្សារ៉ាព្យាយាមពុះពារយ៉ាងណាក៏ឆ្លងមិនផុតនោះដែរ នាងមកឆាឆៅស្រែកឡូឡាផ្អើលគេឯងត្រូវសន្ដិសុខនាំអង្គរក្សចាប់បោះចេញខាងក្រៅតែញឹកនិង ។
" អ្ហាយ លែងយើង ឯងជាអ្នកណាម៉េចក៏ប្រហើនម្ល៉េះ លែងៗៗ "
អ៊ីហ្សារ៉ារើបម្រាស់ស្រែកស្ដីឲ្យអង្គរក្សលែងខ្លួន ថ្ងៃនេះលើកទីបីហើយនាងហត់ហ្នឹងតស៊ូចូលទៅខាងក្នុងណាស់ ភូមិគ្រិះវាអស្ចារ្យប៉ុណ្ណាបានលោកស្រីហ្គាលីណាញ័រចង់បានខ្លាំងអ្វីម្ល៉េះ
" បងមើលនាងចុះ ព្យាយាមរុកចូលសាហាវ " អូម៉ូអ៊ីឈរមើលតាមបង្អួចសកម្មភាពអ៊ីហ្សារ៉ារមួលដូចសត្វអន្ទង់អាំងភ្លើងអញ្ចឹង ចាប់មិនឈ្នះទេ
" ផ្ដល់មេរៀនឲ្យគ្រួសារនាងខ្លះទេ អូនសម្លាញ់ "
" បងចង់ធ្វើស្អីលើនាង "
" អូនចាំមើលទៅ ប្រពន្ធសម្លាញ់ ជុប " ជីមីនដឹកដៃនាងចុះទៅខាងក្រោមដោយកូនចៅដើរពីក្រោយហែលហមរហូតជិតរបង
" នាងមករញ៉េរញ៉ៃទីនេះគោលបំណងចង់បានអ្វី "
" គ្រាន់សុំចូលខាងក្នុងមើលប៉ុណ្ណោះ "
" កំប្លែងទេដឹង តើពួកយើងជឿសម្ដីនាងយ៉ាងម៉េចកើតទៅ ផ្ទះមួយនេះគ្មានអ្វីដែលអស្ចារ្យសម្រាប់ដើរទស្សានាទេ អ៊ីហ្សារ៉ា "
" តែបងជីមីនយ៉ាងណាក៏ដោយ បងអញ្ជើញខ្ញុំចូលក្នុងផងខាងក្រៅក្ដៅខ្លាំងណាស់ " អ៊ីហ្សារ៉ាលើដៃបាំងពន្លឺព្រះអាទិត្យជះលើនាងពេញៗ វាក្ដៅស្ទើរប្រេះលលាដ៍ក្បាល ។
" អូនអនុញ្ញាតទេ " ជីមីនសុំយោបល់ពីប្រពន្ធព្រោះទីនេះជាកម្មសិទ្ធិរបស់នាងដែលគេរៀបចំទុកជាស្រេចមុននិងមានបញ្ហាកើតឡើងប្រការណាមួយ ។
" អូខេ "
អូម៉ូអ៊ីងក់ក្បាលយល់ព្រម វាមិនខាតទេដែរនាំសត្រូវចូលផ្ទះនោះ មិនព្រមប្រថុយមួយក្ដារម៉េចដៅដឹងពីគោលដៅសត្រូវទៅ
" ពួកឯងលែងនាងទៅ ចូលមកអ៊ីហ្សារ៉ា "
បន្ទាប់ពីលឺម្ចាស់ផ្ទះអនុញ្ញាតភ្លាមអ៊ីហ្សារ៉ាញញឹមញញែមឌឺដងដាក់អង្គរក្សឃើញទេនាងអាចចូលខាងក្នុងបានដោយចិត្ដចង់ អ្វីពិសេសម្ចាស់ភូមិគ្រិះអញ្ជើញផ្ទាល់ទៀតនាងពិតជាមានកិត្តិយសណាស់ ស្រីស្រស់បបូរមាត់ក្រហមដើរកាច់ឬកកាច់រាងចូលអង្គុយមុនម្ចាស់ផ្ទះ ធ្វើដូចទីនេះជាកន្លែងរបស់ខ្លួនចឹង ។
" ពួកនាងយកទឹកមួយកែវមក " អូម៉ូអ៊ីងាកប្រាប់អ្នកបម្រើឲ្យយកទឹកមិនភ្លេចស៊ីញ៉ូវភ្នែកដាក់ហាក់បីដូចមានចេតនាប្រើធ្វើអ្វីមួយ
" ចាអ្នកស្រី " ពួកគេឱនគំនាបហើយដើរទៅយកទឹកតាមបញ្ជា
" នេះទឹកអញ្ជើញពិសារចា "
" អរគុណច្រើន ខ្ញុំស្មានអ្នកនាងអូម៉ូអ៊ីគ្មានចិត្ដហើយតើ "
" ចាមនុស្សខ្ញុំណាមានចិត្ដសម្រាប់តែមនុស្សទេចំណែកឯសត្វមួយចំនួនវាចង់ព្រូសខ្លាំងប៉ុណ្ណាក៏ខ្ញុំមិនសប្បុរសធម៌ដែរចា "
អូម៉ូអ៊ីចេតនានិយាយបញ្ឈឺឌឺដាក់អ៊ីហ្សារ៉ាយ៉ាងចាស់ដៃ សម្ដីនាងតូចនិយាយប្រៀបដូចដាវចាក់ទម្លុះបេះដូងស្លាប់ភ្លាមៗ ។
" នាងឯង " អ៊ីហ្សារ៉ាសឹងឈ្លក់ទឹកផឹកនេះនាងនិយាយចំៗញែតៗម៉ង់ អត់ចេះក្រែងចិត្ដអ្នកដទៃអ្វីសោះ
" អួយពុទ្ធោម៉េចហើយអ្នកនាងខ្ពង់ខ្ពស់ ទឹកបង្គន់ឆ្ញាញ់ទេ "អូម៉ូអ៊ីធ្វើជាភ្ញាក់ផ្អើលហ្នឹងទឹកដែលអ្នកបម្រើលើកឲ្យមុននេះ
" អ្ហាយ មីអូម៉ូអ៊ីឆ្គួត " អ៊ីហ្សារ៉ារត់ទៅបន្ទប់ទឹកក្អួតទឹកបង្គន់ចេញឲ្យអស់
" អូនស្វាគមន៍នាងមិនធម្មតាមែនកាអ៊ី "
" ហៅប្រពន្ធឲ្យស្រួលប្រយ័ត្នដាច់ចុង " លឺនាងនិយាយចឹងជីមីនរហ័សលើកដៃបិទចន្លោះភ្លៅភ្លាម ឃើញឆ្នាសចឹងមែនតែអារឿងគម្រាមកាត់ចុងសំណប់គេ
ញឹបញាប់សម្បើមណាស់មក
" ប្រពន្ធហ្អា៎! !កុំកាចដាក់ប្ដីបានទេ " រាងក្រាស់និយាយទាំងសំឡេងម្ញ៉ិកម្ញ៉ក់ដាក់នាងមនុស្សប្រុសធ្លាប់តែម៉ត់ច៉ត់ហ្នឹងការងារបែបរំអួយស្រែកត្អូញត្អែរដាក់ប្រពន្ធទៅវិញ វាមិនចម្លែកអ្វីទេព្រោះការដឹងដំណឹងថាស្រីតូចមានកូនដំបូងភ្លាមគេយកស្ពាយតាមខ្លួនស្ទើរ២៤ម៉ោងមិនថាប្រជុំធំប៉ុណ្ណាក៏នាយដែរចោលប្រពន្ធទុកឲ្យក្អួតចង្អោរ វេទនាម្នាក់ឯងនូវឯផ្ទះឡើយ ។
" ត្រូវតែកាច មិនចឹងមីស្រីចង្រៃណាលួចបាត់ "
" គ្មានអ្នកណាលួចទេព្រោះចិត្ដបងស្រឡាញ់ស្មោះតែអូនមួយប៉ុណ្ណោះ " ទោះមនុស្សស្រីស្អាតលំដាប់ផ្កាយប្រាំក៏គេមិនបោះភ្នែកសម្លឹងមើលដែរ វាផ្ទុយស្រឡះពីអូម៉ូអ៊ីដំបូងគេជួបនាងបេះដូងផ្ដើមច្របូកច្របល់លោតសឹងធ្លាយចេញមកខាងក្រៅគេព្យាយាមធ្វើជាសោះអង្គើយប៉ុន្ដែនូវចាញ់ភាពក្រមិចក្រមើមរបស់នាងទាល់តែបាន
" បើបងមានពី បងលាក់ទុកមួយត្រូវទេលោកប្ដី "
" មិនត្រូវទេប្រពន្ធសម្លាញ់គ្មានអ្នកណាល្អស្អាតប្រៀបបានដូចរូបអូនឡើយ "
" ល្អខែហ្នឹងអូនថែមលុយឲ្យកន្លះលាន " តាំងពីការមករឿងលុយកាក់ចាយវាយគឺត្រូវគ្រប់គ្រងដោយ ឈិន អូម៉ូអ៊ីផ្ដាច់មុខដូច្នេះគេចង់ចំណាយលើសម្ភារះនិយមគឺត្រូវស្នើរសុំមេប្រពន្ធកន្លះថ្ងៃសិន មានស្អីប្រពន្ធជួយសន្សំសំចៃទុកដាក់លុយគឺវាល្អប្រសើរហើយ អ្វីសំខាន់បំផុតទ្រព្យសម្បត្តិ របស់ជីមីនហ្គាលីណាត្រូវផ្ទេរឈ្មោះ
អោយអូម៉ូអ៊ីទាំងអស់ មិនថាក្រុមហ៊ុនឬកាស៊ីណូ ...។ល។
" អូហូ! ! ប្រពន្ធបងចិត្ដល្អមែនទែន ជុប "
" ថើបម្ខាងទៀតមកនេះ " អូម៉ូអ៊ីចង្អុលថ្ពាស់ឲ្យគេថើប
" ជុប សឺត ក្រអូបសាហាវ "
" ត្រូវតែក្រអូបព្រោះវាជារបស់បង "
" ក្បាលខូចយករបស់បងប្រើទៀតហើយចុះទឹកអប់អូននោះក្រែងបងទិញថ្ងៃមុនឲ្យតើ "
" ក្លិនស្អុយណាស់មិនដូចរបស់បងទេ ប្រហើរជាប់ច្រមុះ "
" អូខេធ្វើតាមព្រះទ័យប្រពន្ធចុះ ហើយ ថ្ងៃស្អែកសម្ភោធក្រុមហ៊ុនថ្មី "
" បងលួចធ្វើតាំងពីកាល " រាងតូចចាប់ផ្ដើមឆ្ងល់ហ្នឹងគំនិតប្ដីដំបូងប្រគល់ក្រុមហ៊ុននាំចេញនាំចូលផ្ដាច់មុខដែរមានសេវាកម្មលឿនរហ័សទាន់ចិត្ដទៅឲ្យអ្នកស្រីហ្គាលីណាប៉ុន្ដែគេនិយាយសម្ភោធក្រុមហ៊ុនថ្មីគេគិតរឿងហ្នឹងតាំងពីពេលណា
" តាំងពីអូនមានបេប៊ីបួនសប្ដាហ៍ម្ល៉េះ ជុប "
" កុំថើបពេកមើលសឹកថ្ពាស់អូន "
" មិនសឹកទេ ថ្ពាស់ប្រពន្ធបងស្បែកក្រាស់ណាស់ "
" ហិហិ ប្រសព្វម្ល៉េះបងឯងនេះ "
" នៅពេលដែរសត្វល្អិតរំខានសេចក្ដីសុខពួកយើងគឺត្រូវធ្វើយ៉ាងម៉េច អូម៉ូអ៊ី " គេនិយាយសំដៅសត្វល្អិតដែលកំពុងលួចផ្ទៀងស្ដាប់រាល់ការសន្ទនារបស់ពួកគេទាំងពីនាក់ ។
" សម្លាប់ចោល ហាសហា " រាងស្ដើងឆ្លើយតបទៅកាន់ប្ដីទាំងលេងសើច ដឹងជាស្អីទេនិយាយអ្វីប្លែកៗសត្វល្អិត ឯណាមកស្ដាប់រឿងពួកគេនិយាយនោះប្ដីនាងឆ្គួតទេដឹង ។
" ប្រហែលនិងឯងអូន ជុប "
---
ថ្ងៃបើកសម្ភោធក្រុមហ៊ុនថ្មីនូវចំកណ្ដាលទីក្រុងដោយមានប្រជុំជនជាច្រើនរស់នៅអ្វីដែលពិសេសនោះមានកិត្តិយសធំធេងបំផុតមានវត្ដមានលោកប្រធានាធិបតីប្រទេសជិតខាងជាច្រើនមកចូលរួម អ្នកណាមិនស្គាល់ ជីមីន ហ្គាលីណាដែលជាស្ដេចជំនួញល្បីលាញទាំងវ័យក្មេងនោះ សមត្ថភាពក៏បានសម្រល់ក៏សង្ហា ស្រីណាមិនចាប់ចិត្ដលើរូបគេ ទោះបីគេមានប្រពន្ធរួចស្រេចក៏ដោយក្រមុំៗខ្លះនូវប្រាថ្នាក្បែរកាយគេដដែល ប៉ុន្ដែអកុសលបុរសម្នាក់នេះស្មោះស្ម័គ្រតែអូនម្នាក់គត់ ខណះនោះដែរសារព័ត៌មានចុះតាមទស្សនាវដ្ដី កាសែតគ្រប់ទំព័រមុខកំពុងផ្ទុះការគាំទ្រឥតឧបមាថែមព័ត៌មានខ្លះលើសរសើរពីគំនិតវៃឆ្លាតរបស់គេនិងការស្មោះត្រង់ស្រឡាញ់ភរិយាទៀតផង ។
" ឯងហ៊ានណាស់ ជីមីន ហ្គាលីណា " បុរសឈុតខ្មៅបោកតេឡេចោលទាំងខឹងសម្បារហ្នឹងភាពជោគជ័យរបស់រាងក្រាស់
" ចៅហ្វាយបញ្ជូនកូនចៅទៅកម្ចាត់វាទេទាន "
" ធ្វើការកុំទាន់ឆេវឆាវមើលសកម្មភាពវាសិន " នាយលើដៃហាមប្រាមកុំឲ្យធ្វើការតាមអារម្មណ៍មួយឆាវអាចខូចផែនការធំ ។
" បាទចៅហ្វាយ "
ឈ្មោះក្រុមហ៊ុនដែលត្រូវសម្ភោធនោះ អូម៉ូអ៊ី ហ្គាលីណា ដែលបូក
បញ្ជូលនិងត្រកូលរបស់ជីមីន គេធ្វើអញ្ចឹងដើម្បីលើកតម្លើងភរិយាអោយខ្ពស់លើស
នារីឯទៀត នាយមិនចង់លឺអ្នកណាមើលងាយសមត្ថភាពប្រពន្ធរបស់គេនោះទេ ។
" ពេញចិត្ដអត់ "
" មិនពេញចិត្ដម្ល៉េះអូនមិនអង្គុយយំទេ អាប្ដីឡប់ " អូម៉ូអ៊ីទាញក្រដាសជូតទឹកភ្នែកបណ្ដើរនិយាយអណ្ដឺតអណ្ដក់បណ្ដើរ គេលេង surprise នាងមួយឈុតធំ ម៉ង់ មនុស្សអាក្រក់ ហិហិ ។
" រឿងសប្បាយចិត្ដសោះ អូនយំខ្លាំងម្ល៉េះ អូនសម្លាញ់ " ក្រសោបមុខនាង
ផ្ដិតទឹកភ្នែកចេញពីរង្វង់ភ្នែកនាងថ្នមៗ រហាបរហាមណាស់អ្នកនាងប្រពន្ធជូតយ៉ាងណាក៏មិនចេះស្ងួតដែរ បណ្ដាយតាមនិងទៅ ហាសហា ។
" ដឹងទេអូនរំភើបថ្នាក់គាំងរកស្អីវាចាលែងចេញ "
" គាំងយំមួយព្រឹកធំចឹង " ជីមីនហួសចិត្ដហ្នឹងប្រពន្ធគាំងនេះគឺគាំងសាហាវមែនមួយព្រឹកលឺតែសំឡេងយំរបស់នាងរង៉ូវៗមិនបាត់សោះ ។
" ទឹកភ្នែកអូនតើបងចេះស្អីដែរ ឆើស "
" ដឹងតើវាជាទឹកភ្នែកអូន ប៉ុន្ដែបងវាអាណិតគ្រាប់ភ្នែកអូនទេមើលហើមពិនជើងជ្រូកហើយ "
ព័ត៌មានសម្ភោធក្រុមហ៊ុនថ្មីរបស់ជីមីន លេចលឺទៅដល់ត្រចៀកអ្នក
ស្រីហ្គាលីណាគាត់ក្ដាប់តេឡេទូរទស្សន៍ជាប់ស្ទើរតែបាក់ប្រេះជាពី កែវភ្នែកសម្លឹងកញ្ចក់អេក្រង់ទូរទស្សន៍ទាំងខឹងច្រឡោត ដោយសាររាងក្រាស់ហ៊ានបោកប្រាស់គាត់ដោយឲ្យសំបកក្រុមហ៊ុនមកគ្រប់គ្រង ចំណែកឯគេវិញបែបទៅជាបើកក្រុមហ៊ុនថ្មីធំប៉ុណ្ណាប៉ុណី សម្រាប់អ្នកដទៃឃើញភាពជោគជ័យរបស់ជីមីនពួកគេតែងតែសរសើរអំពីការច្នៃប្រឌិតគេជានិច្ចតែ សម្រាប់អ្នកស្រីវិញគឺឈ្នានីសតាមនិន្ទាមិនឲ្យជីមីនឡើងខ្ពស់ជាងកូនប្រុសពៅគាត់ទេ ។
" ធម៍ត្រជាក់ឯងមិនចង់លេងបែបប្រើធម៍ក្ដៅជាមួយយើងបានតើ អញ្ចឹងកុំបន្ទោសយើងអោយសោះ " អ្នកស្រីហ្គាលីណាញញឹមក្រែបបបូរមាត់តិចៗ រួចលូកដៃទាញទូរសព្ទ៍តេទៅរកអ្នកណាមិនដឹងមួយស្របក់ធំ
" ត្រៀមខ្លួនទទួលទុក្ខសោកឲ្យហើយទៅ នាងចង្រៃ "
" ថ្ងៃហ្នឹងអូនទៅ shopping ជាមួយអ្នកម៉ាក់ បងមិនបាច់ដើរតាមពីក្រោយអូនក៏បានដែរជីមីន "
រាងស្ដើងអង្គុយលើកៅអីរង់ចាំប្ដីចងសក់ឲ្យគេពូកែថ្នាក់ថ្នមនាងណាស់មិនថាញុំាឬអ្វីផ្សេងឡើយនាងទទួលការមើលថែប្រៀបដូចនិងព្រះនាងតូចក្នុងផ្ទះអញ្ចឹងទៅណាមកណាតែងតែមានអ្នកខ្វាយខ្វល់ហាមប្រាមអ្វីដែលខុស សូប្បីតែចំណីអាហារសព្វថ្ងៃក៏ប្ដីនាងជួលចុងភៅលំដាប់ផ្កាយប្រាំដែរ ព្រោះអាហារនីមួយៗមានស្ដង់ដារ គុណភាពខ្ពស់និងមានវីតាមីនចិញ្ចឹមសារីរាង្គទារកក្នុងផ្ទៃ ។
" បងមិនដាច់ចិត្ដសោះ " ថ្ងៃហ្នឹងគេចិត្ដចង់ក្បែរនាងមួយថ្ងៃពេញចឹងមិនដឹងកើតអ្វី វាហាក់មានអារម្មណ៍ថាខ្លួនជិតចាកឆ្ងាយពីនាងអញ្ចឹង
" ហេតុអ្វី "
" មិនអីទេប្រហែលបងគិតច្រើនពេក ជុប shopping ឲ្យសប្បាយចុះណា សម្រាប់តម្លៃអីវ៉ាន់ចាំបងជាអ្នកចេញអោយទិញតាមចិត្ដ "
" អរគុណច្រើនលោកប្ដី អូនទៅសិនហើយណា ជុប អូនស្រឡាញ់ "
" បាទបងស្រឡាញ់អូនដូចគ្នា ទៅចុះសុវត្ថិភាពតានផ្លូវប្រពន្ធ "
បន្ទាប់ពីផ្លាស់ប្តូរសំលៀកបំពាក់ហើយនាងឡើងឡានដោយជីមីនជូនដោយផ្ទាល់ រាងក្រាស់សម្លឹងឡានពីក្រោយទាំងប្រថ្នូរមិនល្អយ៉ាងម៉េចមិនដឹង សង្ស័យគេគិតផ្ដេសផ្ដាសពេក នាងម៉េចអាចនិងមានរឿងទៅនាងគ្រាន់ជួបម៉ាក់បង្កើតនាងតើ ខួរក្បាលហ្នឹងល្មមឈប់គិតរឿងអវិជ្ជមានទៀតទៅសុំអង្វរ ។
" លោកពូបើកឡានឲ្យលឿនជាងនេះ "
អូម៉ូអ៊ីក្រឡេកឃើញម៉ូតូធំមួយក្រុមកំពុងដេញតាមពីក្រោយដោយដៃពួកវាមានកាំភ្លើងគ្រប់ដៃ ស្រីតូចញ័របបូរមាត់ភិតភ័យទទ្រើតនាងស្រវាចាប់ទូរសព្ទ៍តេទៅកាន់ស្វាមី
( " អាឡូ អូម៉ូអ៊ីយ៉ាងម៉េចនឹកបងមែនទេ " )
" មីនមីន ប្រញាប់មកជួយអូនផងមានម៉ូតូក្រុមស្ទាវដេញតាមឡានអូនហើយ អ្ហាយ " គ្រាប់កាំភ្លើងបាញ់ចំកង់ឡានខាងក្រោយរ៉េចង្គូតឡានបុកនិងដើមឈើមួយទំហឹងព្រោះអ្នកបើកពិបាកគ្រប់គ្រងវាណាស់ទើបកើតហេតុការណ៍និងកើតឡើង
រាងតូចបោកក្បាលនិងកៅអីមួយទំហឹងឈាមហូរជ្រាបចេញមក ធ្វើអោយនាងស្រវាំង
មើលអ្វីលែងច្បាស់ទៀត បបូរមាត់បន្លឺខ្សោយៗ
" ជី អូ...អូន...ស្រ..ឡាញ់...ឞ...ឞង " ត្រឹមប៉ុន្មានម៉ាត់និងរួចនាងតូចសន្លប់បាត់ស្មារតី ។
" អូម៉ូអ៊ី លឺបងហៅទេ អូនមានត្រូវត្រង់ណាដែរអត់ អូនលឺបងនិយាយទេ " គ្រាន់លឺសម្រែកនាងតូចស្រែកមួយភាំងអម្បាញ់មិញគេប្រហោងពោះបាត់ហើយដៃ
ជើងត្រជាក់ស្រេបសង្ស័យពួកឃាតករមិនខានជីមីនដាក់ទូរសព្ទ៍ក្បែរត្រចៀកបណ្ដើរស្រែកបញ្ជាអង្គរក្សមួយក្រុមបំបែកគ្នាស្វែករកទិសដៅនៃឡានរបស់រាងតូច
" សូមអង្វរអូនកុំកើតអ្វីឲ្យសោះ អូម៉ូអ៊ី "
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ