" នរណាអនុញ្ញាតឲ្យនាងចូលមក " រាងក្រាស់បោះសម្ដីសួរអ្នកមាត់ទ្វាថានរណាព្រមឲ្យនាងចូលខាងក្នុងដោយចិត្ដឯងទោះបីជាភរិយាគេក៏ដោយ ក៏ត្រូវមានសុជីវធម៌ក្នុងខ្លួនដែរ ។
" ដើរចូលខ្លួនឯង លោកប្ដីប្រកាន់ឬ អ៊ីចឹងចាំបន្ដិច " អូម៉ូអ៊ីក៏បិទទ្វាសារថ្មីដោយលើដៃគោះទ្វាពីបីដង តុងៗៗ រុញចូលបោះជំហានយ៉ាងសមសួនបំផុត ឯជីមីនឃើញនាងធ្វើបែបហ្នឹងគេដាច់ចង្កេះតែម្ដង មនុស្សអីក៏ពូកែផ្គើនម្ល៉េះមិនចាញ់គេម្ដងប្រហែលដាច់ខ្យល់ស្លាប់ឬ
" មានរឿងអីក៏និយាយមកខ្ញុំរវល់ "
" ជួយជូនអូនដើរជុំវិញទីក្រុងនេះបានទេចា "
" ទេ ខ្ញុំរវល់នាងមិនឃើញទេឬ " ជីមីននិយាយបធិសេធសំណើរអូម៉ូអ៊ី គេរវល់ណាស់ការងារគជើងគ្នាមិនទាន់ពិនិត្យរួចហើយត្រូវគេបញ្ជូនមកពីបីដុំទៀតគេសំបូរពេលហោះហើរណាស់ ។
" ណាៗលោកប្ដីតែម្ដងទេ " អូម៉ូអ៊ីលើដៃចង្អុលឡើងបញ្ជាក់ថានាងសុំគេតែម្ដងនេះទេលែងមានលើកក្រោយៗហើយ
" ម្ដងអាចជាពីដង ចេញទៅ " ជីមីន
" ហេតុអីគេមានប្ដីគេជូនប្រពន្ធដើរលេងតាមចិត្ដប្រពន្ធគ្រប់យ៉ាង ប៉ុន្ដែចំណែកខ្ញុំមានប្ដីតាមទ្រតាមលួងហើយសុំមិនដែរបាន អាហ្នឹងអីវិញ ហ៊ឹកហ៊ឹក "
រាងស្ដើងសម្ដែងជាយំសោកបោកខ្លួននាងតូចចិត្ដដែលឃើញប្ដីរបស់នាងខ្វាយខ្វល់រឿងធ្វើការ ទុកនាងចោលរហូត
" បានឈប់ ទៅរៀបចំសម្លៀក បំពាក់ទៅខ្ញុំជូន "
នាយសុំចាញ់ហើយអាងអីតិចទឹកភ្នែកទឹកសំបារទួយសោកបោកខ្លួនអីចឹង នរណាដាច់ចិត្ដទៅ ។
ជីមីនក៏ស៊ីញ៉ែបានពីបីក៏ក្រោកទៅបន្ទប់ដើម្បីរៀបចំខ្លួនទៅជាមួយនាងតូចកំពូលរំអុកគ្រាន់មកដល់ភ្លាមគេក្រឡេកឃើញអាវយឺតដៃវែងមួយហ្នឹងខោអៀមកាប៊យមួយ ចុមនាងចង់លេងអីជាមួយគេទៀតហើយ
" នែ ... គិតអីបានយកខោអាវចឹងឲ្យខ្ញុំពាក់នេះបាក់មុខមាត់ខ្ញុំអស់ហើយយកអាផ្សេង " រាងក្រាស់ស្រែកហៅរាងស្ដើងកំពុង make up មុខមាត់របស់នាង
" អត់ទេ គេសុំអង្វរលោកប្ដីតែម្ដងទេណា " នាងគ្រវីក្បាលថាមិនប្ដូរទេនាងចង់ឃើញគេពាក់អាហ្នឹងណាស់វាស្អាត
" អត់ថាទេគឺទេហើយ កុំនិយាយតាប៉ែច្រើនទៅរកសំលៀកបំពាក់ថ្មីឲ្យខ្ញុំភ្លាម " ជីមីនមិនព្រមពាក់វាទេងាប់ហើយអគ្គនាយកក្រុមហ៊ុនឲ្យមកពាក់ខ្យូតៗអ៊ីចឹងបាក់មុខខ្ទេចម៉ង់
" ហ៊ឹកហ៊ឹក ហេតុអីក៏មានប្ដីពិបាកម្ល៉េះខំរកខោអាវស្អាតៗគេមិនព្រមពាក់ អន់ចិត្ដ "
" ណ្ហើយ តែម្ដងទេ " ឃើញទេគេព្រមម្ដងប្រាកដជាមានលើកក្រោយមិនខានឥឡូវទាន់ផុតពីមាត់ផងម្ដងទៀតបាត់ពិតជាកំពូលប្រពន្ធមែន ។
" អូហូ លោកប្ដីពាក់ចឹងទៅស្អាតសន្លប់ "
" ដូចឆ្គួត " រាងក្រាស់មុខស្អុយដូចប៉ាម៉ាក់បែងចែកទ្រព្យសម្បត្តិមិនស្មើគ្នា
" ញញឹមបន្ដិចទៅកុំធ្វើដូចខ្ញុំបង្ខំលោកប្ដីពេកអី "
" បង្ខំហ្នឹងឯង " ជីមីន
" នែ... ខ្ញុំប្រាប់ថាញញឹម " អូម៉ូអ៊ី
" ប៉ុណ្នឹងបាននៅ " រាងក្រាស់ស្ញេញធ្មេញទាំង៣២ម៉ង់ខ្ជិលកាច់កុងច្រើនស្ញេញម៉ង់ទៅលឿន
" អត់ទេអាញញឹមភ្លាម "
" រឿងច្រើន " ជីមីនញញឹមស្ងួតដាក់នាង
" តោះយើងទៅ "
រាងតូចចាប់ដៃគេអូសទៅម៉ង់ដោយជីមីនជាអ្នកបើកឡានតាមការស្នើរសុំប្រពន្ធ នាងចង់ជិះតែពីនាក់ដោយគ្មានអង្គរក្សគេក៏ព្រមតែមនុស្សតាមការពារសុវត្ថិភាពពីខាងក្រោយជានិច្ច ។ ខណះឡានឈប់ចតភ្លាមរាងស្ដើងកាន់ដៃគេជាប់ដើរតាមផ្លូវ នាងចង់បង្ហាញគេថាការរស់នៅបែបសាមញ្ញពិតល្អ
" បងពាក់ចឹងទៅស្អាតប្លែកភ្នែក " អូម៉ូអ៊ីងាកមុខសម្លឹងមុខគេតាមនាងសង្កេតមកគេពាក់វាស្អាតពិតមែន រាល់ដងមានតែអាវធំអ្នកធ្វើការរហូត
" មិនដឹង " រាងក្រាស់ញាក់ស្មាតិចៗពេបមាត់ថាគេមិនដឹងទេ
" ពួកយើងញុំាហាងនោះទៅ "
រាងតូចលើដៃចង្អុលហាងមួយកន្លែងដែលជាប់ហ្នឹងផ្លូវជាតិតាមមើលវាមិនសូវតូចក៏ធំណាស់ណាដែរ ល្មមគួរសមប៉ុណ្នឹង អូម៉ូអ៊ីរកអូសទៅតែត្រូវផ្អាកដំណើរបែរមុខម្ចាស់ប្រអប់ដៃនេះវិញ
" បងយ៉ាងម៉េច " អូម៉ូអ៊ីលើកចិញ្ចើមម្ខាងសួរគេ ម៉េចក៏ឈប់មិនដើរទៅមុខ គេមានបញ្ហាអ្វីមែន???
" ទៅហាងផ្សេងទៅ " មនុស្សគេធ្លាប់តែចូលហាងល្បីៗក្នុងប្រទេសឲ្យចូលហាងតាមផ្លូវ រៀងពិបាកបន្ដិចហើយ ។
" បងខ្លាចគេធ្វើគ្មានអនាម័យឬ "
អរនាងយល់ហើយម៉េចក៏គេមិនព្រមដោយសាររឿងចឹងសោះ យ៉ាប់ណាស់បានប្ដីកូនសេដ្ឋីមកធ្វើឯងមិនចេះញុំាអីណាអត់ដឹងរបស់ឆ្ញាញ់
" ហ៊ឹម " ជីមីនគ្រហឹមដើមក គឺអ៊ីចឹងឯងគេមិនហ៊ានញុំានោះទេហើយណាមួយនាយជាមនុស្សអនាម័យខ្ពស់
" ឥឡូវបងជានាំអូនទៅ ល្អទេ " ដោយឃើញទឹកមុខស្វាមីមិនសូវស្រស់នាងក៏ឲ្យគេជ្រើសរើសទីតាំងផ្សេង
" ល្អ "
ជីមីននិយាយញឹមៗពួកគេត្រឡប់មកឡានបើកទៅហាងមួយកន្លែងដែលសូវឆ្ងាយពីទីនោះប៉ុន្មានទេ រាងក្រាស់បណ្ដើរនាងតូចចូលក្នុងហាង ដោយមានការស្វាមគន៍ពីបុគ្គលិកក្នុងហាង នាយរើសយកបន្ទប់VIPព្រោះគេមិនចូលចិត្ដភាពរញ៉េរញ៉ៃនោះទេ អ្វីៗក៏បញ្ចប់ដោយរលូន ពួកគេត្រឡប់មកផ្ទះដោយសុវត្ថិភាពពេលនេះជីមីននាំនាងតូចចូលហាងមួយកន្លែងដើម្បីញុំាអាហារពេលព្រឹកបន្ទាប់ពីញុំារួចរាល់អូម៉ូអ៊ីចង់សុំឲ្យគេជូនទៅហាងលក់ផ្លែឈើស្រស់ៗមួយកន្លែង សុខៗនាងស្រាប់តែឃ្លានផ្លែប៊ីរី ស្រ្ដេប៊ឺរីផងដែរ ជីមីនកាន់ថង់ផ្លែឈើដាក់គូទឡានដើរសំដៅទៅកន្លែងភូមិគ្រិះ ។
" ស្អែកទំនេរទេ ខ្ញុំចង់មើលកុន " អូម៉ូអ៊ី
" មិនសូវរវល់ប៉ុន្មានដែរ " ជីមីន
" ចឹងសម្រេចថាទៅមើលហើយណា " អូម៉ូអ៊ី
" តាមចិត្ដនាងចុះ " ជីមីនស្ងាត់មាត់ផ្ដាតលើការបើកបររបស់ខ្លួន ឯរាងស្ដើងរំភើបមិនតិចទេដែលគេព្រមតាមគំនិតនាងនោះ
" អូខេ ស្អែកបងជួយប្ដូរសាឡុងថ្មីតិចទៅអូនធ្វើឲ្យរហែកខ្ទេចអស់ហើយ " រាងតូចឱនមុខចុះដឹងកំហុស បើនាងមិនដាក់ឆ្នាំងអ៊ុតលើកម្រាលសាឡុងទេកុំអីក៏មិនឆេះមួយដុំដែរ
" រហែកឬ ឆេះ " ជីមីនចាប់ផ្ដើមសួរដេញជើងក្មេងខូចគេចេញមកឃើញច្បាស់គឺស្នាមឆ្នាំងអ៊ុតមែនរហែកដូចនាងនិយាយប្រាប់គេទេ
" ឆេះហ្នឹងហើយ "
" ទៅអ៊ុតអីកន្លែងហ្នឹង ចុះកន្លែងផ្សេងម៉េចក៏មិនអ៊ុត "
" មកពីឈរចុកជើងពេកក៏អង្គុយអ៊ុតលើហ្នឹងទៅ "
" មានកំណើតដល់ហើយអ្នកនាង " រាងក្រាស់និយាយតម្លើងសំឡេងបន្ដិច រៀងខឹងតិចតួចដែរសាឡុងនោះគេទើបប្ដូរពីថ្ងៃមុនទេឥឡូវខូចទៀតហើយថ្ងៃក្រោយខ្ជិលទិញដាក់ម៉ង់ឲ្យតែម៉ាកៗហ្នឹងទៀតរលាយក្រុមហ៊ុន ។
" អូនមិនបានតាំងចិត្ដទេបងមីន អូនសុំទោសកុំខឹងអូនណា "អូម៉ូអ៊ីអង្រួនដៃគេតិចៗយកចិត្ដ គេខឹងនាងស្អែកប្រាកដជាអត់មើលមិនខានទេ
" ហ៊ឹម ខ្ញុំកាត់លុយក្នុងកាតនាងមួយចំនួនដើម្បីជួយចេញថ្លៃសាឡុង "
" ហេតុអីក៏កាត់លុយអូន " អូម៉ូអ៊ី
" ថ្លៃសាឡុងដែលនាងធ្វើខូច ថ្ងៃក្រោយចាំនាងធ្វើបែកឬខូចសម្ភារៈអ្វីមួយក្នុងភូមិគ្រិះ ខ្ញុំកាត់លុយតាមហ្នឹងហើយ "
" អត់ទេអូនមិនព្រម "
" ប្រកែកគ្មានប្រសិទ្ធភាព " ជីមីនបត់ឡានចូលភូមិគ្រិះបើកទ្វាចេញដោយបោះសោរឡានទៅកូនចៅបញ្ជូនកន្លែងចតជំនួសហើយគេចូលក្នុងបាត់ ទុកឲ្យស្រីតូចស្រែកទាំងមិនពេញចិត្ដ អីក៏គំរះម្ល៉េះត្រឹមសាឡុងមួយក៏យកលុយនាងដែរ
" អាប្ដីឆ្គួត "
ថ្ងៃបន្ទាប់ពេលព្រឹករាងក្រាស់ចេញធ្វើការតាមទម្លាប់ដោយឲ្យអូម៉ូអ៊ីមកតាមជានិច្ចទោះបីគេខំប្រឹងនិយាយរីកបបូរមាត់ទៀតក៏មិនហោះចូលត្រចៀកអ្នកម្នាងអូម៉ូអ៊ីដែរចេះមានះចង់ធ្វើតាមចិត្ដខ្លួនគ្រប់យ៉ាង គេក៏ព្រមដូចម្សិលមិញទៅថ្ងៃនេះលេខាថ្មីកំពុងដាក់ពាក្យជ្រើសរើសនាងតូចតាមសួរថាថីស្រីដើមទ្រូងពិនដូងនោះនាងទៅណាហើយ ជីមីនមិនតបសំនួរនាងថែមដើរគេចទៀតផង នាងអត់មិនបានអង្គុយពីលើភ្លៅគេចំពេលបុគ្គលិកនាំអ្នកសម្ភាសន៍ចូលមកដល់
" លោកប្រធាននេះអ្នកមកសម្ភាសន៍ថ្ងៃនេះ " នាងបង្ហាញគេថាអ្នកសម្ភាសន៍មកថ្មីត្រូវការឲ្យគេសួរផ្ទាល់ រាងក្រាស់បម្រុងលើនាងចេញពីភ្លៅឲ្យអង្គុយកៅអីក្បែរនាយហើយតែនាងតោងស្អិតជាប់ហ្នឹងករបស់គេ ។
" យ៉ាងម៉េច " ជីមីនសួរនាងថាចង់បានអ្វីអោយប្រាកដគេឲ្យនាងចេញនេះដើម្បីការពារគេឯងនិយាយមិនល្អពីនាងចុះមើលម្ចាស់សាមីខ្លួនចុះមិនអើពើអីបន្ដិចសោះ
" អូនឈឺក្បាលសុំគេងកើយទ្រូងបងបានទេជីមីន " អូម៉ូអ៊ីធ្វើពុតជាឈឺក្បាលនាងផ្ដួលក្បាលផ្អឹបហ្នឹងទ្រូងរបស់គេដោយដៃឱបចង្កេះគេជាប់បំណងថាទោះដេញក៏នាងនៅតោងទាមដដែល
" ឈឺខ្លាំងណាស់ឬ " រាងក្រាស់ក៏លើប្រអប់ដៃរឹងមាំអង្អែលក្បាលនាងថ្នមៗសួរទាំងអាណិតនាងប្រហែលឈឺខ្លាំងពិបាកទ្រាំណាស់ហើយបានឱបគេជាប់បែបនេះ ទាំងការពិតនាយមិនដឹងថាល្បិចនាងសោះ
" ហ៊ឹកហ៊ឹក ឈឺខ្លាំង " រាងស្ដើងនិយាយអណ្ដឺតអណ្ដក់ទឹកភ្នែកហូរកាត់ផែនថ្ពាស់មែនទែន នាងអាចធ្វើជាតារាសម្ដែងបានប្រហែលជាប់ពានលេខមួយខាងទឹកភ្នែកមិនខាន ។
" រំសាយលើកទៅថ្ងៃក្រោយទៅ ហើយចេញទៅទិញថ្នាំឲ្យប្រពន្ធយើងលេបផង " ជីមីនងាកមុខប្រាប់បុគ្គលិកឲ្យទៅរំសាយការសម្ភាសន៍ទាំងប៉ុន្មានចោល នាយត្រូវការពេលវេលាដើម្បីមើលថែប្រពន្ធម្ដង
" ប៉ុន្ដែលោកប្រធាន ... "
" នាងចង់ជំទាស់ឬ " រាងក្រាស់និយាយដោយសំឡេងរឹងកំព្រឹសកែវភ្នែកទទស្អាតគេរៀងម៉ួម៉ៅបន្ដិចឃើញមនុស្សក្រោមខ្លួនជំទាស់គេចឹង
" អត់ទេលោកប្រធានអ៊ីចឹងចាំខ្ញុំទៅទិញឲ្យ "
" ១៥នាទីក្រោយត្រូវបានថ្នាំ បើមិនចឹងនាងត្រូវគេបញ្ឈប់ការងារទាំងអស់ក្រុមហ៊ុនទូទាំងប្រទេស " ជីមីននិយាយគម្រាមនាង ហ៊ានធ្វើឲ្យគេទាស់ចិត្ដហើយត្រៀមខ្លួនទទួលទៅ មនុស្សគេព្រៃផ្សៃពិតមែនតែសុទ្ធមានហេតុផលទាំងអស់ដូច្នេះភាគរយនៃការឈ្នះរបស់គេគឺខ្ពស់
" បងមីនអូនឈឺ "
" អស់អីហើយណា សម្រាកទៅចាំខ្ញុំមើលកំដរណា "
" កុំទៅចោលអូន " នាងបន្ថែមកម្លាំងដៃនៃការឱបគេទៀតខ្លាចគេទៅចោល
" មិនទៅណាទេគេងចុះ "
រយះពេល១៥នាទីបុគ្គលិកក៏យកថ្នាំមកឲ្យដូចចិត្ដមែនតែគេមិនមាត់ស៊ីញ៉ែអ្វីម្យ៉ាងឲ្យចំណិតបន្ទាប់មកកើតរឿងអ្វីទៀតក៏គ្មានអ្នកណាដឹងនោះដែរក្រៅពីគេម្នាក់គត់ ប្រហែលម៉ោង១១ថ្ងៃត្រង់ អូម៉ូអ៊ីក៏ភ្ញាក់ពីដំណេកដោយគេងលក់ពូក
" ហ៊ឹម " នាងគ្រហឹមបន្ដិច ញីភ្នែកបណ្ដើរស្ងាប់បណ្ដើរមិនទាន់អស់ជាតិងងុយ
" គេងបន្ដទៀតឬចង់ញុំាបាយពេលថ្ងៃ " ជីមីន
" ញុំាបាយ " អូម៉ូអ៊ី
" ចឹងទៅលុបមុខចេញទៅ " រាងតូចក៏ងក់ក្បាលដើរទៅបន្ទប់ទឹកលុបមុខចេញដោយចេញមកវិញជីមីនបើកប្រអប់ម្យ៉ាងជាស្រេចនោះគឺគ្រឿ make up នាយខ្លាចថាស្រីតូចមិនស្អាតទើបបញ្ជាកូនចៅទិញរបស់ទាំងអស់ហ្នឹងមក
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ