" ចូលហើយ ចាំមើលណាបងជូន " គ្រាន់ចុចចូលភ្លាម ជុងហ្គុក ត្រៀមមាត់ស្ដីឲ្យណាំជូនប្រាវៗម៉ង់
" អាឡូ ខ្ញុំគឺណាំជូន "
" មិនបាច់ វែងអន្លាយច្រើនទេឆាប់មកមន្ទីរពេទ្យឲ្យលឿនមកខ្ញុំមានរឿងត្រូវពិភាក្សាជាមួយបង " គ្រាន់និយាយចប់គេចុចបិទចោលភ្លាមដោយដើរទៅបន្ទប់សម្រាកអ្នកជំងឺនៅជាន់ខាងលើបង្អស់ដែលជាបន្ទប់ពិសេសប្រចាំមន្ទីរពេទ្យមួយនេះ
" យីសំគីរនេះវើយ " ណាំជូនមិនទាន់បានសួរនាំអ្វីផងចុចបិទលឿនជាង រន្ទះបាញ់ទៀតណ្ហើយទ្រាំទៅវាជាប្អូនជីដូនមួយនេះទៀតមិនអីទេកុំប្រកាន់ក្មេងឈ្លើយអីណាំជូនរហ័សចេញដំណើរមកមន្ទីរពេទ្យប្អូនចោលម្សៀត កូនចៅម្ភៃនាក់ដើរពីក្រោយផ្អើលអ្នកជំងឺក្នុងមន្ទីរពេទ្យអើតកមើលដូចសត្វកុក
" ជាន់បន្ទប់ពិសេសនៅជាន់ណា "
" ទី២០ លោកម្ចាស់ " នាងដឹងថាណាំជូនជាអ្នកណាព្រោះក្នុង សារព័ត៌មានគេចុះផ្សាយសឹងផ្អើលប្រទេសហើយពីគុណសម្បត្ដិរបស់បុរសចំពោះមុខនាងនោះណាំជូនចុចជណ្ដើរយន្ដទៅជាន់ពិសេសរនាយបោះជំហានដោយទឹកមុខមាំ
" ហៅយើងប្រញាប់ប្រញាល់អញ្ចឹងមានរឿងស្អី "
" ថេយ៍ ខូហ្សៀយូ "
" ហើយយ៉ាងម៉េច "
" ថេយ៍ ខូហ្សៀយូជា ហ៊ូស៊ុក "
" ឯងថាយ៉ាងម៉េច ហ៊ូស៊ុក អញ្ចឹងឬវាម៉េចអាចទៅរួចទៅ ជុងហ្គុក "
" អ្វីៗទៅរួចស្រាប់ហើយបង គឺជាគាត់ខ្ញុំឃើញផ្ទាល់ភ្នែកណា "
" យើងមិនជឿទេ "
" យកអានេះទៅអានទៅ ក្រែងបងដឹងច្បាស់ " ជុងហ្គុក ខ្ជិលសាំញុំាច្រើនហុចក្រដាសដែលបន្សល់ទុកនោះឲ្យគេមើល
" ឯងអាចមានក្ដីសុខបានដរាបណាគ្មានវត្ដមានរបស់យើងប៉ុន្ដែឯងនិងមាន ទុក្ខសោក នៅពេល វត្ដមាន លេចមុខមក ស្អីនិង ហ៊ូស៊ុក វាឆ្គួតហើយ " ណាំជូនសូវជឿនិងភ្នែក ទាំងគូរ
" និងហើយខ្ញុំថា " ជុងហ្គុកផ្អែកខ្នងនិងជញ្ជាំងដោយប្រអប់ដៃស៊កចូលហាវប៉ាវខោ
" ឯងដឹងដោយរប្រៀបម៉េច ជុងហ្គុក "
" ខ្ញុំតាមឡានពីក្រោយ ជីមីន "
" អញ្ចឹងមានន័យថាវាតាំងកើតឡើងតាំងពី ម្សិលមិញ "
" ត្រឹមត្រូវ ហើយ "
" ហ៊ឹម ចុះ ហ៊ូស៊ុក គេទៅណាហើយ "
" មិនដឹងទេ " អោយដឹងរប្រៀបម៉េចទៀតបើគេរវល់ជួយជីវិតមនុស្សមិនបានទៅចាប់អារម្មណ៍ស្អីនិងរឿងនិងផង
" ជួយឆ្លើយនិងយើងឲ្យពិរោះបន្ដិចទៅមើល យើងបងឯងណា "
" បងក៏បងទៅ ខ្ញុំទៅហើយពឹងមើលពួកគេផង "
" នែជុងហ្គុក " ណាំជូនព្រូសខ្យល់ចេញខាងក្រៅយ៉ាងហួសចិត្ដស្អីនេះហៅគេទាន់ហន់អញ្ចឹងរឿងប៉ុណ្នឹងទេ រយះពេលដោយជីមីន ព្យាបាលនៅមន្ទីរពេទ្យការចងចាំគេក៏ត្រឡប់មកវិញបាន១០០%ផងដែរព្រោះមានគ្រូពេទ្យប្រចាំចិត្ដចាំជួយ
" បងអរគុណអូនហើយណា អូម៉ូអ៊ី ដែលមិនទៅណាចោលបង "
" កុំអរគុណអូនអីអូនធ្វើវាដោយការពេញចិត្ដសូមត្រឹមកុំទៅណាចោលអូនទៀតបានហើយលឺទេ " នាងមិនត្រូវការអ្វីទេក្រៅពីកុំទៅចោលនាងស្ងាត់ៗដូចកាលពីមុនទៀត
" អ្នកណាដាច់ចិត្ដនោះ ជុប "
" ប្រុសកំហូច បងនេះ " នាងវាយទ្រូងគេតិចដោយខ្លាចនាយឈឺ
" ល្មម ឈប់ញ៉ែគ្នាបានហើយ ខ្ញុំវាជ្រេញ " ជុងហ្គុក អង្គុយសម្លឹងឡើងយូរទើបហារមាត់និយាយចេញមក ដំបូងថាខ្ជិលឲ្យពួកគេបន្ដទៅតែអ្នកណាទៅដឹង ឱបគ្នា ស្និតរមួតអញ្ចឹងគេក៏ចេះអៀនខ្មាស់ដែរណា គួរយល់អារម្មណ៍គេគ្មានគូរផងកុំបញ្ចេញវាពេកគេច្រណែល
" ជ្រេញបិទភ្នែកអាក្អូន "
" ឆើស "
ពួកគេនាំគ្នាសើចកក្អឹកមិនងាយស្ងត់ឡើយនេះសំណាងដែលបន្ទប់នេះជាបន្ទប់ពិសេសមិនចឹងទេទុកអ្នកជំងឺផ្សេងទៀតស្រែកជេរស្ដីពួកគេមិនខាន ។
" ទីបំផុតមកដល់ផ្ទះពួកយើងហើយ " រាងក្រាស់ ត្រដាងដៃលានវាយ៉ាងធំស្រូបខ្យល់បរិសុទ្ធចូលសួតបបូរមាត់ញញឹមញញែមសប្បាយចិត្ដតាំងពីគ្រោះថ្នាក់ផ្ទុះគ្រាប់បែកមកគេចាកឆ្ងាយពីលំនៅមួយនេះយូរគួរសមហើយ
" ចូលទៅខាងក្នុងទៅបង ប៉ាម៉ាក់អូនកំពុងរង់ចាំ "
" មានអារម្មណ៍ថាដូចកាលជួបពួកគាត់ដំបូងអញ្ចឹងប្រពន្ធសម្លាញ់ ហិហិ "
រាងក្រាស់សើចញឹមៗ ភ័យបុកពោះដឹងរៀបចំខ្លួនរប្រៀបណាជួបមុខពួកគាត់ទេណា
មួយនាយក៏ខានពួកហៅយូរណាស់ដែរ អញ្ចឹងហើយមិនសូវទម្លាប់សោះ ។
" លេងសើចម្ល៉េះ ចូលទៅគាត់មិនស៊ីបងទេ "
" បាទប្រពន្ធ ជុប "
ពេលវេលាដែលរាងក្រាស់ទន្ទឹងរង់ចាំបានមកដល់ហើយពេលនេះគេកំពុងបើកឡានជូនប្រពន្ធទៅសម្រាលនូវមន្ទីរពេទ្យនាងបែកទឹកភ្លោះតាំងពីបន្ទប់ម្ល៉េះកូននាយខ្វះពេលកើតណាស់អញ្ចឹងលេងឈុតធំតែម្ដង
គឺម៉ោង៣ព្រឹកប្រលឹមរកគេប្រមូលសម្ភារះមួយចំនួនបម្រុងទុកសឹងមិនទាន់ហើយព្រោះនាងតូចឈឺពោះស្រែកគ្មានអោយអ្នកក្នុងផ្ទះបានសម្រាកម្នាក់ទេ ទម្រាំគេចេញឡាននាងស្រែកជេកសុះសាច់ទៅហើយ ដំណឹងមួយនេះធ្វើអោយអ្នកជាលោកតាលោកយាយសប្បាយចិត្ដភ័យអរដែលជិតឃើញចៅស្រីសំណប់របស់ពួកគាត់ អ្វីដែលប្លែកភ្នែកគឺព្រះអង្គម្ចាស់ក៏មករង់ចាំមើលមុខចៅស្រីរបស់គេផងដែរ
" ហ៊ូហ្វាកា ចៅបិតាប្រសូតឬនៅបុត្រ "
" នៅទេព្រះបិតា គ្រូពេទ្យទើបរុញចូលមិញនិងទេ ខ្ញុំទៅលាងរបួសសិនចាំមកជជែកជាមួយទ្រង់ទៀត "
កុំសួរអ្នកបង្កស្នាកស្នាមអី នាងកំពុងស្រែកនៅបន្ទប់សម្រាលដោយមានពេទ្យឆ្មប់ចាំជួយសម្រួលនាងពីក្រោយ មុនមកដល់ដៃគេឡើងស្នាមហូរឈាមមករឹមៗដោយសារនាងខាំពេក
" ដៃបុត្រត្រូវនិងអ្វីម៉េចស្នាមម្ល៉េះ "
" ប្រពន្ធខាំ បិតាកំដរអ្នកដន្លងបិតាសិនទៅ "
រាងក្រាស់ដើរទៅបន្ទប់ក្បែរនេះដោយគ្រូពេទ្យលាងរបួសអោយគេខាំមាត់ទប់ភាពឈឺចាប់ដោយទឹកអាល់កុល
" ព្រះរាជបុត្រ ប្រសិននាងខ្ញុំជ្រុលដៃសូមទ្រង់មានរាជបន្ទូលមកចុះព្រះពរ "
គ្រូពេទ្យញញឹតមិនហ៊ានប្រើកម្លាំងដៃខ្លាំងខ្លាចបាត់ក្បាលចេញពីកណាស់ នាងខំលាងស្រាលដៃហើយ
" មិនអីទេ តាមសម្រួលចុះ " ឃើ
ញនាងទើសទាស់អញ្ចឹងគេនិយាយអនុញ្ញាតនាងធ្វើវាតាមចិត្ដរបួសប៉ុណ្នឹងៗគេអាចទ្រាំឈឺវាបាន មិនអីទេ ។
" ក្រាបទូល "
បងប្អូនក្រៅសាច់ឈាមរបស់រាងក្រាស់មកទាំងអស់អត់តែជេហូបម្នាក់គត់ដែលគ្មានវត្ដមាននៅទីនេះ ពួកគេញ័រដៃឈរចាំលែងស្ងៀមហើយ ម្នាក់ៗជ្រួលជ្រើមចង់ឃើញមុខក្មួយណាស់ ខំទិញចំណីប៉ូវឲ្យអូម៉ូអ៊ីមិនតិចទេដោយសារខ្លាចក្មួយកើតមកសុខភាពមិនល្អ
" គ្រូពេទ្យធ្វើស្អីវាម៉េចក៏យូរសម្បើមម្ល៉េះ និយាយអញ្ចឹងណាលោកប៉ាថ្មីថ្មោងនោះបាត់ស្រមោលឲ្យឈឹង "
ណាំជូនកំពុងម៉ួម៉ៅនិងគ្រូពេទ្យនាំនាងតូចចូលយូរហើយមិនឃើញចេញមកទៀត សង្ស័យនាងពិបាកនិងការបង្កើតតាមធម្មជាតិពុំខាន ព្រោះពោះនាងតូចធំណាស់ដែរ នាយកំលោះចោលកន្ទុយភ្នែករ៉េរករាងក្រាស់
" គេរវល់លាងរបួស " ព្រះអង្គម្ចាស់ចេញមុខឆ្លើយតបជំនួស
" អៅ មានរឿងអ្វីទៅក្រាបទូល "
" អូម៉ូអ៊ីនាងខាំពេលកំពុងធ្វើដំណើរមកទីនេះ "
" ចុមខ្លាំងដៃបាត់ "
ចង់សើចក៏សើចមិនចេញដែលនេះអូម៉ូអ៊ីស្រឡាញ់ស្បែកប្ដីណាស់សូប្បីថេយ៉ុងរកដាល់ក៏គ្រហឹមដាក់ដែលអាលូវបែបខ្លួនជាអ្នកបង្កវិញ
" ខ្ញុំមកហើយ " ម្ចាស់សាមីខ្លួនស្រែកអោយអ្នកទាំងអស់គ្នាដឹង
" មកហើយមើលទឹកមុខចុះ ញញឹមសម្បើមណាស់ "
" ត្រូវអញ្ចឹងហើយ ហិហិ នេះមិនទាន់ចេញទៀតឬ "
កន្លះម៉ោងក្រោយសំឡេងក្មេងយំក៏បន្លឺឡើងពួកគេឈរចាំនៅក្រៅនាំគ្នាឈរចាំទទួលនាងតូចទាំងពីទាំងញាប់ញ័រក្នុងចិត្ដ
ក្រាក ទ្វាបើកបង្ហាញគ្រូពេទ្យពីនាក់ដែលបីទារកមកជាមួយ ជីមីនសម្លឹង
ពួកនាងទាំងរលើងរលោងរំភើបថ្នាក់និយាយលែងចេញ នាយមិននឹកស្មានថាគេមាន
ថ្ងៃនេះដូចលោកប៉ាដទៃទេ គ្រូពេទ្យញញឹមមុនហុចអោយលោកប៉ាបីដើម្បីអោយកូន
ទទួលភាពកក់ក្ដៅពីលោកប៉ា ។
" មុខនាងដូចអូម៉ូអ៊ីណាស់ គ្មានកាត់រកលោកប៉ាស្អីបន្ដិច "
នាមជាលោកពូលោកអ៊ំចោមរោមមើលក្មួយលាន់មាត់ពីទម្រង់មុខពួកនាងកាត់រករាងស្ដើងណាស់មិនថាបបូរមាត់ទម្រង់ច្រមុះឬចិញ្ចើមទេដូចសុខសាធតែម្ដង ។
" ឈ្មោះពួកនាងគឺ ជីទ្រីម៉ូ ហ្គាលីណាជាកូនច្បង និង អូនីម៉ូ ហ្គាលីណាជាកូនពៅ "
" ឈ្មោះពិរោះណាស់នាងល្អិតរបស់ប៉ាអ៊ំ "
ណាំជូនបានបីជីទ្រីម៉ូមុនគេដោយដៃទះគូទនាងថ្នមៗសម្លឹងមុខនាងពោរពេញដោយក្ដីស្រឡាញ់ នេះគេលង់ស្នេហ៍នាងល្អិតតូចនេះហើយឬ ប្រហែលគេទាមទារលក្ខខណ្ឌនោះនិងក្រមុំតូចនៅលើដៃហើយ ។
" ចុះប្រពន្ធយើងលោកគ្រូពេទ្យ " រវល់សប្បាយអរនិងកូនស្រីភ្លេចនាង
តូចដេកសន្លប់ក្នុងនោះអោយឈឹង
" លោកស្រីសុវត្ថិភាពសុខភាពល្អទេ ព្រះពរបន្ដិចទៀតពួកយើងបញ្ជូលអ្នកស្រីទៅបន្ទប់សម្រាកហើយ ព្រះពរ អញ្ចឹងទូលបង្គំសូមព្រះនាងតូចទៅសម្អាតព្រះកាយសិនព្រះពរ " ដំបូងនាងត្រូវហៅអូម៉ូអ៊ីថាព្រះនាងដោយសាមីខ្លួនប្រកែកហៅត្រឹមលោកស្រីបានហើយនាងមិនប្រកាន់អ្វីច្រើនទេ
" ហ៊ឹម យកពួកនាងទៅចុះ "
" អរព្រះគុណក្រាបទូល "
ពួកនាងទទួលទារកពីដៃពួកគេដោយបីថ្នមៗខ្លាចរំខានដំណេកពួកនាង
រាងតូចតម្រូវសម្រាកនៅមន្ទីរពេទ្យរយះពេលបីថ្ងៃទើបត្រឡាប់ទៅផ្ទះវិញនាងដើរយឺតៗដោយរាងក្រាស់ជួយទប់ចង្កេះនាងពីខាងក្រោយនាងតូចអត់ញញឹមមិនបាន
នាងអរគុណគេណាស់ដែលខ្វល់ខ្វាយមើលថែនាងរហូតមកដល់ពេលឆ្លងទន្លេមួយនេះ ណាំជូនបីជីទ្រីម៉ូសំណប់ចិត្ដមុនម្ចាស់ផ្ទះទៀតគេរើមកនៅផ្ទះជាមួយអូម៉អ៊ីដោយហេតុលើកថាចង់នៅក្បែរក្មួយ មិនត្រឹមតែណាំជូនទេអ្នកផ្សេងក៏អញ្ចឹងដែរតាមក្មួយអោយឡើងស្អិត ឈ្លោះគ្នាដណ្ដើមរឿងពរក្មួយឡើងញឹកញាប់ណាស់ ។
៥ខែកន្លងផុតទៅ
អួក អួក សំឡេងក្អួតក៏បន្លឺក្នុងភូមិគ្រិះសារជាថ្មី រាងតូចអោនក្អួតនិងបង្គន់
ឡើងល្វើយខ្លួនទៅហើយ នាងដឹងច្បាស់ពីអាការះមួយនេះគ្មានស្អីក្រៅពីមានផ្ទៃពោះទៀតទេប្រាប់ហើយថាកុំបញ្ជូលមេជីវិតចូលក្នុងខ្លួន នាងមិនទាន់ត្រៀមចិត្ដពពោះទេតែស្វាមីនេះណាក្បាលរឹងមិនស្ដាប់សោះ អាលូវលទ្ធផលគឺវិជ្ជាមានមួយសូន្យ
" អូនម៉េចហើយ មិនស្រួលខ្លាំងបងជូនទៅពេទ្យ "
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ