ក្រោយពីការចងចាំគេត្រឡប់មកវិញគេពេញចិត្ដនិងមានមោទនភាពចំពោះសមត្ថភាពរបស់អូម៉ូអ៊ី នាងពូកែទាំងរឿងជំនាញពូកែទាំងម្ហូបអាហារនាងប្រែប្រួលក្លាយជាមនុស្សចាស់ទុំម្នាក់ដែលមានគោលដៅនិងបំណងច្បាស់លាស់ នាងមិនធ្វើឲ្យគេអស់សង្ឈឹមលើនាងទេប្រសិនបើឲ្យគេប្រៀបធៀបនិងអូម៉ូអ៊ីពីមុននិងបច្ចុប្បន្នវាឆ្ងាយគ្នាដាច់ប្រៀបនិងមនុស្សពីផ្សេងគ្នាអញ្ចឹង ។
" ប្រពន្ធជីមីន ហ្គាលីណាត្រូវតែអញ្ចឹងហើយ "
នាងពើតទ្រូងបែបអំនួតនាងត្រូវតែពូកែសព្វគ្រប់ នាងមិនអាចធ្វើឲ្យរាងក្រាស់បាក់មុខដោយសារនាងមិនចេះអ្វីសោះនោះទេ វាគ្មានថ្ងៃកើតឡើងឡើយ ។
" នាងច្រម៉ក់ តោះចូលទៅខាងក្នុងវិញទៅអូនត្រូវខ្យល់យូរហើយខ្លាចក្រែងផ្ដាសាយ "
" ជីមីន "
" ហ៊ឹម " ជីមីនគ្រហឹមដើមកឈប់ស្ងៀមចាំស្ដាប់សម្ដីនាងនិយាយ
" តើអាចជូនអូនសម្រាកក្នុងបន្ទប់បានទេ អូនពិតជាមិនអាចទ្រាំនិងកម្មវិធីរញ៉េរញ៉ៃនោះបានទេ " រាងតូចធ្វើមុខជូរលឺគេបបួលចូលក្នុងកម្មវិធីវិញ
" មិនអីទេតោះចាំបងឲ្យ យ៉ុនហ្គីហ្យុងរៀបចំឲ្យណា "
" អូនអរគុណបងណាស់លោកប្ដី "
សកម្មភាពទាំងអស់គឺស្ថិតក្រោមក្រសែភ្នែកមួយគូរដែលឃើញរឿងមួយនេះតាំងពីដើមរហូតដល់ពួកគេចាកចេញពីទីកន្លែងនោះនាយដកដង្ហើមធំគេតឹងទ្រូងណាស់ដែលទៅបំផ្លាញគ្រួសារផ្អែមល្ហែមមួយនេះ
" តើខ្ញុំគួរបន្ដសងសឹកឯងដែលទេ ជីមីន "
ហ៊ូស៊ុកសម្លឹងផែនខ្នងពួកគេបូករួមនិងទឹកមុខស្រងូតស្រងាត់ហើយងាកទៅសម្លឹងផ្ទៃសមុទ្រយ៉ាងស្ងៀមស្ងាត់ដោយគិតក្នុងចិត្ដ
" ខ្ញុំបិះនិងធ្វើឲ្យក្មេងពីនាក់ត្រូវស្លាប់ តើខ្ញុំឃោឃៅដែលទេខ្ញុំគ្រាន់ចង់ធ្វើវាសងជំងឺចិត្ដដែលគេធ្វើដាក់គ្រួសារប៉ុណ្ណោះ ពូសុំទោសណាអូនីម៉ូ "
នាយសង្ហាបន្លឺពាក្យសុំទោសក្នុងចិត្ដគេមិនអាចបញ្ឈប់រឿងគំនុំគុំកួនមួយនេះភ្លាមៗទេ គេត្រូវការពេលវេលាដើម្បីបន្សាបភាពស្អប់ខ្ពើមនិងកំហឹងនៃគំនុំនេះចោល
គេលើកដៃសម្លាប់ជីមីនមិនកើតព្រោះរាងក្រាស់មានតួនាទីច្រើនក្នុងគ្រួសារប្រសិនគេបំបែកបំបាក់ឪពុកពួកនាងចុះតើមានអ្វីសង្ឈឹមទៀត នាងត្រូវក្លាយជាក្មេងកំព្រាឪពុកទាំងវ័យក្មេងអញ្ចឹងឬ តើនាងបាត់បង់ជីមីនហើយនាងប្រឈមមុខនិងសង្គមខាងក្រៅបែបណា គេគួរគិតឲ្យល្អិតល្អន់ចំពោះចំនុចមួយនេះ ។
" វាល្មមដល់ពេលដោះលែងខ្លួនឯងចេញពីគំនុំហើយថេយ៍ ខូហ្សៀយូ ឯងមិនត្រូវធ្វើវាទេឯងត្រូវដើម្បីពួកនាង ឯងមិនអាចឲ្យមានអារម្មណ៍វិប្បដិសារីសម្រាប់អ្នកណាឡើយ " ហ៊ូស៊ុកដាស់តឿនចិត្ដខ្លួនឯងដោយផ្ដាច់ខ្លួនចេញពីគំនុំមួយនេះឲ្យបាន
" ឯងគិតវាត្រឹមត្រូវហើយ ថេយ៍ ខូហ្សៀយូ " ណាំជូនសំងំស្ដាប់គេ
និយាយយ៉ាងយូរទើបបង្ហាញខ្លួន
" ណាំជូន ឯងលឺគ្រប់យ៉ាងហើយឬ "
" មែនលឺទាំងអស់ " ណាំជូនងក់ក្បាលគេនឹកនាយនិយាយគ្រប់ម៉ាត់
" តើឯងគិតថាយើងអត្មានិយមដែរទេ "
" អត់ទេ ឯងគិតវាបែបនេះយើងសប្បាយចិត្ដណាស់ហើយអ្នកណាក៏ធ្លាប់សាងកំហុសឡើងមកដែល ប៉ុន្ដែត្រូវកត់សម្គាល់ថាមនុស្សមួយប្រភេទនោះចេះភ្ញាក់ខ្លួនកែចរិតនេះចេញដែរទេ អ្វីដែលឯងធ្វើវាត្រឹមត្រូវគ្រាន់ហួងហែងបន្ដិចប៉ុណ្នឹង "
អ្នកណាក៏ធ្លាប់សាងកំហុសដែលមិនបាច់តាងតឹងក្នុងខ្លួននោះទេ ព្យាយាមសារភាពនូវកំហុសមួយនោះដោយទទួលយកការពិត ទោះបីគេសងសឹកសម្រេចក៏ពិតមែនប៉ុន្ដែពួកគាត់រស់ឡើងវិញទេ គឺអត់ទេ អញ្ចឹងហើយរឿងខ្លះត្រូវបំភ្លេចក៏បំភ្លេចវាចោលទៅ មិនគួរទុករឿងឥតប្រយោជន៍ច្រើនពេកទេ បច្ចុប្បន្នគឺបច្ចុប្បន្ន មិនអាចលាយឡំនិងអតីតកាលឡើយ ។
" ហ៊ឹម យើងបញ្ឈប់វាហើយ យើងអាណិតនាងល្អិតនោះយើងមិនចង់ឃើញអ្នកណាហៅនាងថាក្មេងគ្មានឪពុកទេ "
" ល្អម្យ៉ាងដែរឯងគិតអញ្ចឹងសមបន្ដិច និយាយអញ្ចឹងស្អែកទៅធ្វើដំណើរកំសាន្ដជាមួយពួកយើងទេ "
" នៅឯណា " ឲ្យគេដើរលេងនៅឯណាទៀតព្រោះកន្លែងណាក៏នាយធ្លាប់ទៅដែល ទៅឡើងសាំហើយ ។
" កោះរបស់យើង "
" កោះ? ? "
" ត្រូវហើយកោះ ថ្ងៃស្អែកឯងរៀបចំអីវ៉ាន់និងត្រៀមខ្លួនទៅព្រោះពួកយើងធ្វើដំណើរតាមកប៉ាល់របស់សូហ្គាហ្យុង "
" យើងខ្លាចថា... "
" គ្មាននរណាស្អប់មិនស្វាគមន៍ឯងទេកុំគិតច្រើនពេក ទៅសម្រាកចុះយើងត្រូវទៅមើលក្មួយហើយ ប្រហែលនាងយំរកយើងមិនខានទេលាហើយមិនបានកំដរឯងយូរទេ ហ៊ូស៊ុក " ណាំជូនគេមិនស្រណុកចិត្ដទេដែលដើរចោលក្មួយសំណប់នោះគេខ្លាចនាងយំបន្ទាប់ពីនាងភ្ញាក់ពីគេងមក នៅបន្ទប់តែឯងដោយគ្មានវត្ដមានរបស់ខ្លួន ។
" អរគុណដែលកំដរទៅចុះ ណាំជូន " អារម្មណ៍ស្មុគស្មាញអម្បាញ់មិញវារលាយរសាបតាមខ្យល់អស់ហើយ គេធូរស្រាលក្នុងចិត្ដណាស់ ។
ថ្ងៃស្អែកក៏មកដល់ពួកគេត្រៀមខ្លួនធ្វើដំណើរកំសាន្ដទៅកាន់កោះឯកជនរបស់ណាំជូន ដោយប្រើកប៉ាល់ព្រោះអាចមើលទេសភាពនៅមហាសមុទ្រមួយនេះបានយូរជាពិសេសនាពេលយប់ដែលអាចឃើញពន្លឺផ្កាយរះរាប់ពាន់ដែលបំភ្លឺមេឃពេលរាត្រី និងពន្លឺចេញពីផ្ទៃសមុទ្រនាពេលយប់ផងដែរ
ណាំជូនតាមពីក្រោយក្មួយសំណប់ត្រុកៗប្រៀបដូចនិងកូនឆ្កែតាមម្ចាស់អញ្ចឹង គេដើរបញ្ចុកអាហារពេលថ្ងៃឲ្យនាងញុំា នាងតែងតែគេចវេសលេសឆ្លើយថាមិនឃ្លានរហូត នាយខ្លាចក្មួយនាយឈឺក្រពះទើបស៊ូមុខក្រាស់អង្វរកសុំក្មួយ ឯប៉ាម៉ាក់នាងទោះចង់ហារស្ដីឲ្យក៏មិនអាចដោយហេតុណាំជូនសម្លឹងមុខពួកគេស៊ីសាច់ហុតឈាមអញ្ចឹង ចឹងហើយគ្មាននរណាហ៊ានគ្រហឹមដាក់កូនស្រីច្បងទេ ស្ងាត់ឲ្យជ្រាបម៉ង់
" ម៉ូជេហ្អា កុំងរនិងប៉ាបានទេទោះងរខឹងប៉ាប៉ុណ្ណាក៏មិនត្រូវបង្អាត់បាយខ្លួនឯងដែរ "
" ប៉ាៗអូនមិនឃ្លានម៉េចប៉ាៗបង្ខំអូនញុំាវា "
" ម៉ូជេហ្អា អត់ញុំាបាយវាអាចឈឺក្រពះណា "
" ឆើស អូនញុំាហើយប៉ាៗឈប់ត្អូញត្អែរទៀតទៅ "
" អួយម៉េចស្ដីឲ្យប៉ាៗអញ្ចឹង ឈឺចិត្ដណាស់ "
" ស្ដីឲ្យតិចតួចឈឺចិត្ដធ្វើស្អី មកពីប៉ាៗទេ "
" អូហូ ម៉េចមកពីប៉ាអញ្ចឹងព្រះនាងតូច "
" ឈប់មាត់ បញ្ចុកអូនមកអូនឃ្លានហើយ "
នាងបញ្ឈប់សង្រ្គាមទឹកមាត់រវាងនាងនិងប៉ាអ៊ំសំណប់ចិត្ដ នាងខំដើរតាំងៗចេញពីតុញុំាបាយដោយសាររឿងខឹងនិងណាំជូននិយាយជាមួយស្រីនិងឯងគ្មានស្អីផ្សេងទៀតនិងទេ នាងជាកូនក្មេងម៉េចយល់អារម្មណ៍ថាប្រច័ណ្ឌហួងហែងទៅ ។
" ម៉ូជេឆ្លាតឈប់រករឿងទៀតណាសន្យានិងប៉ាៗមក "
" ទេអូនលឺប៉ាៗថាស្អប់មនុស្សសន្យា ហេតុអ្វីបបួលអូនសន្យាអញ្ចឹង "
នាងដើរកាត់បន្ទប់របស់ណាំជូនលឺឃើញដោយចៃដន្យពេលនោះគេខឹងស្រែកសម្លុតនិងអ្នកណាមិនដឹងទេមើលតាមទឹកមុខហាក់ខឹងខ្លាំងណាស់អញ្ចឹងដោយភ្ជាប់និងពាក្យសន្យាពីក្រោយ
( លោកដឹងទេសន្យានោះជាស្អីវាអស្ចារ្យប៉ុណ្ណា ទើបលោកហ៊ានមកប្រហើនបង្ខំយើងឲ្យរៀបការនិងកូនស្រីរបស់លោកនេះ លោកឯងគិតស្អីគ្រាន់សន្យាមនុស្សស្លាប់ហើយមកទាមទារវាជាមួយខ្ញុំអញ្ចឹងឬលោកឯងជីកថ្នូរអ្នកដែលសន្យាជាមួយលោកមកនិយាយគ្នាមក ) ណាំជូនស្ដីឲ្យម៉ត់ៗអាមនុស្សកំពុងស្ងប់សុខផងចេះមកបំផ្លាញអារម្មណ៍គេទៅកើត មនុស្សចាស់ក៏ដោយនិយាយស្ដីមិនចេះគិតគេសាបទៅវិញមួយរយៗហើយ ។
( ណាំជូនឯងកុំប្រហើនពេក និយាយស្ដីដឹងយើងចាស់ទុំឯងផង )
( ចាស់ទុំស្អី លោកឯងខ្សែសាច់ឈាមនិងខ្ញុំខាងណា ហើយម្នាក់ដែលលោកឯងសន្យានោះជាអ្នកណា ខ្ញុំគ្មានសាច់ញាតិទេខ្ញុំរស់នៅតែឯង អញ្ចឹងហើយសូមកុំហ៊ានតម្លើងឬកដាក់ខ្ញុំម្ដងទៀតឲ្យសោះមិនអញ្ចឹងទេលោកឯងគ្មានទីតាំងឈរជើងឡើយ ) ណាំជូននិយាយប្រមាថគម្រាមទុកជាមុនប្រសិនធ្វើឲ្យនាយឃ្នើសចិត្ដត្រៀមខ្លួនទៅ
( ឯង.... )
( ប៉ុណ្នឹងបានហើយខ្ញុំគ្មានពេលវេលាច្រើននិយាយឥតប្រយោជន៍ជាមួយលោកច្រើនទេ បាយ ) ណាំជូនចុចផ្ដាច់ប្រព័ន្ធទំនាក់ទំនងភ្លាមៗ គេស្អប់អាមនុស្សពូកែមកទាមទារសន្យាពីមនុស្សស្លាប់ណាស់ស្អីកូនស្រីលោកឯងនិងស្អីបានមកគំរាមកំហែងឲ្យគេទៅការនុងស្អីក៏អស្ចារ្យតែឯងម្ល៉េះ ។
" ម៉ូជេ លឺវាមកពីពេលណាប្រាប់ប៉ាមកមើល ហ៊ឹម "
" អូនឆ្លងកាត់បន្ទប់ប៉ាៗលឺវាដោយចៃដន្យទេ តើពិតទេប៉ាៗ "
នាងតូចទម្លាប់មាត់ទៅហើយនាងហៅគេប៉ាៗជានិច្ចក្រៅពីនិងគេហៅពូឬអ៊ំតាមធម្មតាជាពិសេសពូពៅ នាងមិនចូលចិត្ដមាត់រអិលនិយាយស្ដីស្មោកគ្រោកគ្មានចេះគិតថានាងជាកូនក្មេងទេ នាងស្អប់
" ថ្ងៃក្រោយកុំស្ដាប់វាលឺទេ សន្យានិងប៉ាមក "
" ប៉ាៗកុំបង្វែងសំនួរអូន ឆ្លើយនិងអូនមកថាប៉ាៗពិតជាស្អប់មែនឬ "
" អត់ទេ " កំលោះចាស់គ្រវីក្បាលគេមិនបានស្អប់ទេគ្រាន់មិនចូលចិត្ដប៉ុណ្នឹងឯង
" អូខេអូនដឹងហើយ បញ្ចុកអូនបន្ដមក " នាងឃ្លានណាស់នាងមិនគួរ
បបួលគេនិយាយឲ្យវែងអន្លាយដូចអន្ទង់វែងឆ្នាំងវែងទេមិនគួរសោះ
" ពេលទៅដល់ម៉ូជេគេងជាមួយប៉ាទេ "
ណាំជូនបញ្ចុកនាងបណ្ដើរសួរនាងបណ្ដើរ ព្រោះនៅភូមិគ្រិះមួយនោះមានបន្ទប់តែ៨ប៉ុណ្ណោះ៧ទំនេរឯមួយទៀតគឺសម្រាប់ដាក់សម្ភារះចាស់ៗរបស់គេវាជាជាន់ខាងលើចំណែកខាងក្រោមជារបស់អ្នកបម្រើនិងកម្មករ ។
" ប្រាកដហើយខ្ញុំនិងឱបប៉ាៗឲ្យណែល ហិហិ " នាងកម្របានគេងក្បែរគេណាស់ អាចថានាងមិនសូវទម្លាប់ក្នុងការគេងជាមួយមនុស្សផ្ទុយភេទនិងនាង សូប្បីប៉ាបង្កើតក៏នាងហាមប្រាមមិនឲ្យគេងជិតដែរ ។
" ក្មេងឆ្លាតនេះញុំាឲ្យអស់និងឆាប់បានសម្អាតខ្លួនចូលគេង " ណាំជូនញញឹមបិទមាត់មិនជិតពេលក្មួយមិនបធិសេធបំណងរបស់គេ
" បងគិតដូចអូនទេ " នាងងាកមុខចេញពីសកម្មភាពរបស់ពួកគេងាក
មកសួរប្ដីកំពុងឱបចង្កេះនាង
" ហ៊ឹម បងគិតថាគាត់ស្រឡាញ់នាងល្អិតនិងហើយ "
" ចុះបងព្រមលើកនាងឲ្យទៅបងជូនអត់ "
នាងពិតជាមិនចង់ឃើញទឹកភ្នែកកូនស្រីនិងបងប្រុសសែនល្អរបស់នាងទេ នាងចង់បំពេញបំណងពួកគេណាស់ប៉ុន្ដែនាងមិនអាចសម្រេចចិត្ដខ្លួនឯងដោយគ្មានមតិពីស្វាមីនោះឡើយ
" ទោះបំបែកក៏គ្មានប្រយោជន៍ដែលតាមនិងទៅអូន " ប៉ាឯណាទៅបំផ្លិចបំផ្លាញក្ដីសុខរបស់កូនស្រីនោះទោះបីអាយុណាំជូនច្រើនមែនក៏គេមិនប្រកាន់និងរឿងអាយុនិងដែលសំខាន់ពួកគេស្រឡាញ់គ្នាដោយចិត្ដស្មោះស្ម័គ្រនិងគ្នាគេសប្បាយចិត្ដ
ហើយ ណាមួយណាំជូនជួយជ្រោមជ្រែងគេច្រើនណាស់ទម្រាំនាយនិងអូម៉ូអ៊ីរួមរស់ក្រោមដំបូលផ្ទះរួមគ្នានេះឆ្លងកាត់រឿងទុក្ខលំបាកមិនតិចទេ
" អញ្ចឹងលើកកូនស្រីឲ្យគាត់មើលថែតែម្ដងទៅល្អទេ ហិហិ "
" មិនល្អទេបងមិនចង់ឲ្យសង្គមខាងក្រៅសម្លឹងមកថាបងជូនជាមនុស្សចិញ្ចឹមក្មេងទុកស៊ីពេលក្រោយទេ បងមិនចង់លឺវាទាល់តែសោះអញ្ចឹងហើយប្រសិនគាត់ស្រឡាញ់សូមគាត់រស់នៅក្រោមដំបូលផ្ទះពួកយើងរហូត ម៉ូជេធំធាត់ពេញវ័យទើបបងព្រមប្រគល់នាងឲ្យគាត់មើលថែជំនួស "
វាជាសិទ្ធសម្រេចចិត្ដរបស់កូនស្រីនាងធំឡើងចង់ស្រឡាញ់អ្នកណាការជាមួយអ្នកណាវាជាសិទ្ធរបស់នាងទោះគេចិញ្ចឹមនាងតាំងពីតូចក៏ដោយប៉ុន្ដែគេមិនអាចចិញ្ចឹមចិត្ដរបស់នាងនោះទេ អញ្ចឹងហើយគេមិនសូមអ្វីច្រើនគ្រាន់ត្រឹមឃើញការលូតលាស់របស់កូនស្រីពេញក្រមុំប៉ុណ្ណោះ ។
" ហៃយ៉ា ស្វាមីឯណាគិតម៉ត់ច៉ត់ល្អម្លេះ ជុបៗ "
" ស្វាមី អូម៉ូអ៊ី ហ្គាលីណា "
" ទេ ឈិន អូម៉ូអ៊ី ទើបត្រូវ "
" អូនជាប្រពន្ធបងអញ្ចឹងអូនគួរយកត្រកូលតាមបង អូម៉ូអ៊ី ហ្គាលីណា"
" ទៅៗអូនអោយបងឈ្នះម្ដងចុះ លោកប្ដី "
" ជុប គួរឲ្យស្រលាញ់ណាស់ "
រាងក្រាស់ឱបរឹតនាងផ្អឹបនិងទ្រូងគេជួបសុភមង្គលពិតប្រាកដហើយ គេលែងក្លាយជាមនុស្សគ្មានភាពកក់ក្ដៅនិងឯកាទៀតហើយ គេមិនមែនជាជីមីន ហ្គាលីណាដែលធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយក៏មិនមែនក្រោមការគាបសង្កត់ពីនរណាម្នាក់នោះទេ
គេមានសិទ្ធសម្រេចចិត្ដដោយខ្លួនឯងហើយទាំងពូ ទាំងប៉ាម៉ាក់ធ្លាប់ចិញ្ចឹមគេតាំងពីតូចក្រូចឆ្មាមកទោះពួកគាត់មិនដែលធ្វើអំពើល្អចំពោះគេក៏ដោយប៉ុន្ដែគេអរគុណដែលចិញ្ចឹមគេឲ្យធំធាត់គេអហោសិកម្មឲ្យលោកស្រីហ្គាលីណានិងជីហូសូមឲ្យជាតិក្រោយៗពួកគេល្អជាងនិង ។
កោះកណ្ដាលសមុទ្រ
កប៉ាល់ក៏ឈប់ចតទៅនិងច្រាំងដោយមានមនុស្សឈរជាជួររង់ចាំដើម្បីស្វាគមន៍វត្ដមានលោកម្ចាស់ពួកគេ ពួកគេគោរពស្រឡាញ់ណាំជូនហ៊ានលះបង់ជីវិតដើម្បីការពារជីវិតម្ចាស់ទៀតផង ហេតុអ្វី? ?
ក៏ដោយសារណាំជូនជាអ្នកជួយសង្រ្គោះជីវិតពួកគេចេញពីព្យុះសមុទ្រដំបូងឡើយពួកគេរស់នៅលើទឹកដោយបណ្ដែតទូកតាមខ្សែទឹកគេប្រកបមុខរបបនេសាទត្រីដើម្បីចិញ្ចឹមជីវិត ថ្ងៃមួយព្យុះបោកបកជាខ្លាំងបំផ្លាញផ្ទះរបស់ពួកគេរសាបអណ្ដែតលើទឹកសមុទ្រល្វើងល្វើយមួយនេះ
ណាំជូនប្រទះឃើញអញ្ចឹងក៏ហៅកូនចៅជួយស្រង់ពួកគេចេញពីទឹកដោយមិនគិតថាវាជាល្បិចរបស់ចោរសមុទ្រឬអត់ទេសំខាន់ជីវិតមនុស្សបន្ទាប់មកណាំជូនផ្ដល់កន្លែងស្នាក់នៅដោយឲ្យពួកគេបញ្ចេញកម្លាំងការងារដើម្បីដោះដូរនិងកន្លែងស្នាក់នៅនិងចំណីអាហារពីព្រោះនាយកំលោះខ្លាចពួកគេរអៀសចិត្ដអញ្ចឹងហើយក៏ដាក់សំណើរមួយនេះឡើងមកដូច្នេះ ។
" បំបែកគ្នាទៅសម្រាករៀងខ្លួនសិនចាំល្ងាចបន្ដិចជួបជុំគ្នា "
ណាំជូននិយាយមួយៗច្បាស់ៗប្រាប់សាច់ញាតិឲ្យសម្រាកយកកម្លាំងសិនទៅធ្វើដំណើរយូរណាស់ហើយ គួរសម្រាកកុំឲ្យបាក់ស្បាតល្វើយគ្មានកម្លាំងដើរលេងជុំវិញកោះមួយនេះ
ណាំជូនពរម៉ូជេសំដៅចូលក្នុងផ្ទះមុនគេដោយមិនចេះនិយាយសាំញុំាច្រើន ។
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ