ភាគ២៦៖រឿងសម្ងាត់

506 20 0
                                    

"​ ឯង​ យ៉ាងណាក៏យល់មុខថាយើងជាម្ដាយឯងដែរ​ "
"​ យល់មុខ ហាសហា ប្រហែលអ្នកឃ្លានទ្រព្យទាំងនេះខ្លាំងណាស់ហើយ​ ​ស្អែកអ្នកជួបមកទទួលឯកសារផង​ "​ ចង់បានវាណាស់ឬល្អគេមិនបំពេញបំណងឲ្យ
"​ ល្អចាំសម្ដីឯងទុក​ តោះ​ ជីហូ​ "​ ម្ដាយសែន​ប្រពៃដឹកដៃកូនប្រុសបណ្ដូលចិត្ដទៅវិញ​ ជីមីនអង្គុយលើកៅអីទាំងឆេះឆួលក្នុងចិត្ដ​
"​ ម៉េចក៏បងប្រគល់វាឲ្យគេទទេ​អញ្ចឹង​ "​ អូម៉ូអ៊ី​មិនយល់សោះម្ដាយគេដៀលប៉ុណ្នឹងហើយម៉េចចិត្ដព្រះឲ្យទៀតតើសមទេ
"​ បងមានវិធីតើកុំភ័យពេកសំណប់ចិត្ដ​ ឯងទៅធ្វើការចុះ​ " ជីមីនប្រាប់ជំនិតទៅធ្វើការចុះ​ ទាញចង្កេះរាងតូចមកអង្គុយលើភ្លៅអង្អែលសក់នាងតិចៗទាំងពេញក្ដីស្រឡាញ់
"​ ប្រាប់អូនបានទេ​ "​
"​ ទេជារឿង​សម្ងាត់​ "​ ជីមីនគ្រវីក្បាលមិនប្រាប់ឡើយឲ្យនាងចាំមើលថាថ្ងៃស្អែកមានរឿងអ្វីកើតឡើង​
"​ តែ​ក្រុមហ៊ុន​នេះជាញើសឈាមបងណា​ បងជីមីន​ "
"​ អូនទៅខ្វល់ធ្វើអី​ "​
"​ អូនខ្វល់ព្រោះវាជារបស់ប្ដីអូន​ "​
"​ បងពិតជាសំណាងដែលប្រពន្ធដូចជាអូន​ "​
"​ គួរយល់ហើយ​ អូនល្អចឹងគួរផ្ដល់​រង្វាន់​មកអូនខ្លះតើល្អទេហិហិ​ "​
ថ្ងៃស្អែកក៏ឈានមកដល់ម្ដាយកូនមួយគូរបណ្ដើរគ្នាមកកាន់ក្រុមហ៊ុន​ទាំងប្រលឹមដោយខ្លាចថា​ជីមីនលេងល្បិចពួកគេអង្គុយចាំប្រហែល១០នាទី​អង្គរក្ស​ក៏បើកផ្លូវឲ្យពួកគេចូលក្នុងការិយាល័យ​ដើម្បីរង់ចាំ​អគ្គនាយក​ចេញពីប្រជុំ​
ប៉ុន្ដែពួកគេនិយាយប្រាប់ម្ដាយកូនទាំងពីផ្សេង​ គឺលោកប្រធានកំពុងធ្វើដំណើរមកប្រហែល១៥នាទីទើបមកដល់​ ដូច្នេះរង់ចាំបន្ដិចទៅ​   មួយសន្ទុះក្រោយ​ជីមីនកាន់ដៃ​អូម៉ូអ៊ី​ដើរចូលក្នុង​ក្រុមហ៊ុន​ចុច​ប៊ូតុង​ជណ្ដើរយន្ត​ឡើងទៅជាន់បង្អស់ហើយក៏យកឯកសារមួយចំនួនជាកាន់ជាមួយ​ មកដល់ភ្លាមជីមីនទាញអូម៉ូអ៊ី​មកអង្គុយលើភ្លៅរបស់គេ​ ដោយសម្លឹងមុខពួកគេទាំងក្រសែភ្នែក​ឈាមត្រជាក់​
"​ នេះឯកសារ​ផ្ទេរសិទ្ធ​ "​
រាងក្រាស់ហុចឲ្យដោយដៃអង្អែលសក់ក្បាល​ប្រពន្ធតិចៗភ្នែកសម្លឹងម៉ែកូនមិនដាក់​ឃ្លានចង់បានរបស់គេហួសណាស់មែនទេ​បានតើ ស្គាល់គេតិចពេកហើយ ​។
"​ តោះ​ជីហូ​ ត្រឡប់ទៅវិញ​ "
"​ ឈប់មុនចាកចេញអ្នកស្រីចុះ​ហត្ថលេខា​ត្រង់នេះបន្ដិច​ "
"​ ហេតុអ្វី​ "​
"​ បញ្ជាក់ប្រាប់​បុគ្គលិក​ប៉ុណ្ណោះ​ "​
ជីមីននិយាយប៉ុណ្នឹងក៏អ្នកស្រីចុះ​ហត្ថលេខា​ភ្លាមដោយគ្មានគិតអ្វីច្រើន​ កាន់ដៃកូនពៅដើរចេញទៅបាត់ទាំងញញឹមញញែតសប្បាយចិត្ដដែរបានក្រុមហ៊ុន​នេះទទេគ្មានបញ្ចេញកម្លាំងអ្វីសោះ​
"​ ម៉ាក់វាពិតជាភ្លើមែនដែលប្រគល់មកពួកយើងស្រួលៗ​ "​
ជីហូនិយាយទាំងសើចចំអកគូសត្រូវមិនដឹងថាបាន​ក្រុមហ៊ុន​នោះមកយ៉ាងងាយដូច្នេះ​អញ្ចឹង​សោះ​ឋានះអ្នកដឹកនាំគេដែលប៉ុន្ដែខួរក្បាលមិន​ឆ្លាតវៃ​អ្វីបន្ដិច
"​ ត្រូវហើយកូនប្រុស​ យប់នេះពួកយើង​ ជក់លៀង​អបអរសាទរ​ឲ្យអស់ដៃល្អទេ​ "​
"​ មានអីម៉ាក់ល្អតើ​ អញ្ចឹង​កូនហៅមិត្ដពីបីនាក់បានទេ​ "
"​ ប្រាកដជាបាន​ កូនប្រុសម៉ាក់សុំហើយម៉េចអាចជំទាស់បានទៅ​ "​
---
"​ មុខបងនេះឬឲ្យគេស្រួលៗចឹង​ អូនមិនសូវជឿ​ "​ អូម៉ូអ៊ី​មិនជឿថាជីមីនព្រមបែបហ្នឹងទេ​ ម៉េចក៏ព្រមឲ្យការខិតខំទាំងប៉ុន្មានទៅមនុស្ស​អាត្មានិយម​ចឹង​
"​ បងមានផែនការរបស់បង​ អូនត្រៀមភ្នែកចាំមើលទៅ​ "ជីមីនលឺនាងនិយាយ​​ក៏ញញឹមយ៉ាងស្រស់មិនមែនគេល្ងង់ឬភ្លើទេតែគេកំពុងធ្វើអ្វីម្យ៉ាងដោយ​សម្ងាត់គ្មានអ្នកដឹងប៉ុណ្ណោះ​ សម្រាប់រឿងម្ដាយកូននេះគេត្រៀមឈុតឆាកពិសេសហើយៗ
"​ មិនប្រាប់ទេឬ​ អូនចង់ដឹង​ "​ ​
"​ ប្រាប់អូនម៉េច​សប្បាយទៅ​ "​
"​ អូខេ​ខានស្អែក​ខួប​អាពាហ៍ពិពាហ៍​របស់ប៉ាម៉ាក់អូនតើបងត្រៀមរៀបចំកាដូរអ្វីឬនៅ​ "​ នាងនិយាយទៅកាន់​ជីមីននាងប្រាប់គេ​​ក៏ដោយសារប្ដីនាងមិនដឹងថ្ងៃខួបច្បាស់ដូចខ្លួនឡើយ
"​ ជាគ្រួសារឬកម្មវិធី​ "​ រាងក្រាស់សួរនាងតូចថាកម្មវិធីនោះធ្វើរប្រៀបម៉េចងាយស្រួលគេរើសតាមនុងផងដែរ
"​ កម្មវិធី​ មានមនុស្សច្រើនណាស់ដែលចូលរួម​ ដូច្នេះបងកុំតែងខ្លួនសង្ហាពេកក៏ល្អដែរ​ ព្រោះអូនប្រច័ណ្ឌ​ "​
"​ បាទអ្នកស្រីខ្ញុំមិនតែងខ្លួនឡូយ​ឆើយទេបាទ​ "​
"​ បងគួរតែបែបនោះហើយ​ ហាសហា​ "​
"​ សើចពិរោះម្ល៉េះ​ សំណប់ចិត្ដ​ជុប​ "​
"​ សឹកថ្ពាស់គេអស់ហើយ​ "​ រាងស្ដើងលើដៃជូតស្នាមថើបអម្បាញ់មិញ​ចោលមើលចុះសុទ្ធទឹកមាត់​គគ្រិចម្ល៉េះ
"​ ចេះខ្ពើមប្ដីទៀត​ឥឡូវ​ "​
"​ ថីមិនខ្ពើមមើលទឹកមាត់ទៅ​ "​
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now