ភាគ១៨៖អាណិតជីមីន!!

683 28 0
                                    

" បងសុំទោស "
ទារណុកម្មមុននេះវាប៉ះពាល់ចិត្ដនាងតូចណាស់ថ្នាក់រវើរវាយស្រែកយំដូចមនុស្សឆ្គួតអញ្ចឹង បន្ទាប់ពីរំដោះនាងតូចចេញគេឃើញអ៊ាន់ស្រ្ដាសម្លឹងញញឹមចុងមាត់សើចចំអកវាស្ទើរហើយវាមិនស្មើនិងក្ដីឈឺចាប់ដែលបាត់បង់មនុស្សពិសេសដូចគេទេ ។
" ប៉ុណ្នឹងវាស្ទើរផង "
" រឿងយើងនិងឯងទេម៉េចអូសនាងមកពាក់ពន្ធ័ "
" ម៉េចមិនទាក់ទង នាងជាប្រពន្ធឯងអញ្ចឹងឲ្យនាងទទួលទោសជំនួសឯងបង្កទៅវាមិនល្អទេសម្លាញ់ "
" ខ្ញុំស្ដាយមិនគួរណាទៅស្រឡាញ់មនុស្សដែលលោកទេ អ៊ាន់ស្រ្ដាវាសមហើយដែលគ្រួសារខ្ញុំមិនទទួលស្គាល់លោក លោកហ៊ានធ្វើបាបនាងទាំងមានកូនក្នុងផ្ទៃខ្ញុំស្អប់លោក អ៊ាន់ស្រ្ដា "
លីអូឃើញទង្វើព្រៃផ្សៃរបស់សង្សារនាងហួសចិត្ដកោតគេចេះលើកដៃធ្វើបាបនារីភេទទៅកើត គេមិនស៊ើបច្បាស់លាស់ថានាងស្លាប់ឬការនៅគេហ៊ានអាកាត់អើអឺម្នាក់ឯង លីអូរត់ចេញដោយទឹកភ្នែកហូរមិនដាច់នាងធ្វើបាបអ្នកមានគុណតើនាងមានមុខស្អីប្រឈមមុខនិងគេទៀត ។
បួនថ្ងៃមុន
លីជូគេចខ្លួនមករស់នៅប្រទេសជិតខាងមួយរយះ ហើយការឃើញក្រុមហ៊ុនជីមីនបិទក្រដាសរើសបុគ្គលិក នាងក៏សាកធ្វើពាក្យចូលក្រែងនិងជាប់មានប្រាក់ខែផ្គត់ផ្គង់ទឹកភ្លើងនិងគ្រឿងបរិភោគក្នុងផ្ទះ គោលបំណងនាងចូលក្បែររាងក្រាស់មិនមែនតោងទាមគេនោះទេ រឿងនោះដំបូងឡើយនាងបន្លំធ្វើជាចាប់អារម្មណ៍ដើម្បីសុំជំនួយ
ពីព្រោះនាងធ្លាប់ឃើញរូបគេក្នុងរូបភាពតាំងក្នុងបន្ទប់របស់ អ៊ាន់ស្រ្ដា នាងក៏សួរសង្សារថាបុរសម្នាក់និងជាពីណាគេហើយពាក់ពន្ធ័អ្វីនិងនាយដែរ គេប្រាប់ថាមិត្ដជំនាន់សិក្សា គេជាមិត្ដកំពូលល្អរបស់នាយ អ្វីក៏ដោយគេតែងតែជួយគេរហូតមក មិនថារឿងប្រាក់កាកឬការសិក្សានោះទេហើយក៏ជាគេដែលផ្ដល់គំនិតឲ្យចូលខាងម៉ាហ្វៀនេះផងដែរ ។
ពេលដែលគេបញ្ជាឲ្យនាងដើរទៅកន្លែងអ្នកចាប់ការនោះទើបនាងសារភាពមុននិងស្លាប់ក្លាយជាខ្មោច គោលបំណងគឺសុំជំនួយប៉ុណ្ណោះគ្មានអ្វីផ្សេងទេ
" សូមលោកជឿខ្ញុំទៅ ខ្ញុំមករកចៅហ្វាយឲ្យជួយទេ ហ៊ឹក ហ៊ឹក "​
" ជួយ ??យ៉ាងម៉េច នាងឈ្មោះអ្វីហើយអ្នកណាជាអ្នកឲ្យមករកគាត់ "
" គ្មានអ្នកណាទេខ្ញុំមកដោយខ្លួនឯង ប្រាប់ចៅហ្វាយទៅ ខ្ញុំ លីជូ អ៊ីវ៉ាត្រាត្រូវជាសង្សារ របស់អ៊ាន់ស្រ្ដា គូរីស៊ី "
អ្នកចាប់កការទម្លាក់កាំភ្លើងចុះទាញទូរសព្ទ៍ទាក់ទងនិងចៅហ្វាយជាមុន វាករណីលើកទី០១ហើយដែលស្ដេចយមរាជដូចជាគេស្ដាប់ហេតុផលអ្នកដទៃនោះ ចាប់ទុកថានាងសំណាងទៅចុះ ។
" អាឡូចៅហ្វាយ "
" មានអ្វីឬ "
" គឺស្រីដែលចៅហ្វាយបញ្ជូលមុននេះ នាងប្រាប់ថាជាសង្សារលោកប្រុសអ៊ាន់ស្រ្ដាទាន "
" សង្សារ ? "
ជីមីនស្ទើរជឿនិងត្រចៀក ប្រវត្ដិសាស្រ្ដាហើយដែលអ៊ាន់ស្រ្ដាយកសង្សារនិងគេនោះ អាម្មៀលនេះព្រាននារីសឹងស្លាប់មិនដែលយកអ្នកណាប្រាកដប្រជាទែ ។
" បាទទាន​គឺសង្សារ នាងឈ្មោះ លីជូ អ៊ីវ៉ាត្រា "
" ហ៊ឹម ដោះលែងនាងសួរពីមូលហេតុម៉េចក៏មកទីតាំងហើយមួយទៀតកុំភ្លេចរៀបចំកន្លែងឲ្យសមសំផងប៉ុណ្នឹងហើយយើងរវល់ " ​
ជីមីនមិនរវល់ណាស់ណាទេគ្រាន់យកដំណឹងអាចង្រៃអ៊ាន់ស្រ្ដាប្រាប់គ្រុប ប៉ុណ្ណោះតែប៉ុណ្នឹងមានរឿងបង្អាប់វាទៀតហើយ គិតៗទៅប្រាប់វាភ្លាមៗអត់សូវសប្បាយអញ្ចឹងឲ្យវាដើររកនាងឲ្យក្រឡាប់ចាក់ផែនដីសិនទៅ ខិខិ ។
អ្នកណាដឹងការលេងបិទលួននេះបង្កគ្រោះថ្នាក់ដល់ជីវិតរបស់នាងតូចវាជាកំហុសគេដែលលេងសើចហួសជ្រុលអញ្ចឹង រាងក្រាស់នាំអូម៉ូអ៊ីទទៅមន្ទីរពេទ្យពិនិត្យសព្វគ្រប់វាគ្មានអ្វីគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃទេគ្រាន់ប៉ះពាល់សតិអារម្មណ័បន្ដិចបើគេមើលថែដិតដល់នាងក្លាយជាធម្មតា ។
ជីមីនអង្គុយកំដរនាងនៅមន្ទីរពេទ្យទោះអ្នកណាឲ្យគេទៅសម្រាកគេរឹងចចេះមិនទៅណាដាច់ខាត បើអូម៉ូអ៊ីមិនដឹងខ្លួនគេក្រសោបដៃទាំងគូររបស់នាងមកប៉ះនិងថ្ពាស់គេរៀបរាប់ប្រាប់នាងជាច្រើនធ្វើឲ្យ ​អ្នកឈរស្ដាប់ខាងក្រៅអួលដើមកយំចេញមកលែងខ្មាស់គ្រូពេទ្យ
" អូនដឹងទេ កាលបងជួបអូនដំបូងណាអូនចាំវាទេអូនស្រែកប្រកែក ជាមួយបងរករឿងបងចូលក្លិប អូនដឹងទេបងគ្រាន់ឌឺឲ្យអូនខឹងជេរស្ដីបងប៉ុណ្ណោះ ប៉ុន្ដែវាអស់សំណើចអូនមិនជេរបែបចូលក្លិបចាក់ ឌឺជេធ្វើមិនដឹង ពេលនោះអារម្មណ៍បងវាច្របូកច្របល់ បែងចែកមិនដាច់ថា ប្រច័ណ្ឌ ហួងហែង ដោយក្ដីស្រឡាញ់ឬអារម្មណ៍តែមួយឆាវ ពិតជាខ្លាចធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អូនណាស់ ហ៊ឹកហ៊ឹក អូបងសុំទោស បងអត់បានយំទេគ្រាន់បងឈឺភ្នែកប៉ុណ្ណោះ អូនហ្អាឆាប់ភ្ញាក់មកណាកូនពួកយើងគេឃ្លានហើយអូនដាច់ចិត្ដគេងទាំងពោះទទេអញ្ចឹងឬ ឆាប់ក្រោកមកណា ចាំបងនាំដើរលេងគ្រប់ប្រទេសបងសម្រាកមួយរយះធំនាំអូនទៅគ្រប់កន្លែងបងសន្យា "
គេយល់ហើយពេលនេះវាគ្មានអ្វីសំខាន់ជាងប្រពន្ធកូនគេទេទោះរវល់ប៉ុណ្ណាគេក៏គួរឆ្លៀតនាំនាងដើរលេងដែរ មកដល់ពេលនេះគេដឹងច្បាស់ជីវិតមនុស្សខ្លីណាស់មើលពុំឃើញទេអញ្ចឹងហើយគេគួរធ្វើអ្វីសម្រាប់មនុស្សពិសេសឲ្យហើយ ទាន់ពួកគេនូវក្បែរ ។
" យើងអាណិតជីមីនណាស់ អាហ្គា " ជីនលែងសម្លឹងអ្នកខាងក្នុងទៀតគេប្រឹងទប់ទឹកភ្នែកលែងជាប់ជីមីនតែងតែកំដរនាងតូចជានិច្ចទោះការងារសំខាន់ក៏គេមិនទៅណាចោលនាងដែរ នាយស៊ូបោះបង់វាគ្មានអ្វីសំខាន់ស្មើនិងប្រពន្ធទេ
តាំងពីចេញមន្ទីរពេទ្យមកអូម៉ូអ៊ីថ្មឹងៗភ្លឹកៗនរណាបបួលនិយាយអ្វីនាងមិនឆ្លើយតបដែរ នាងឈ្ងោកមុខអោបជង្គង់រហូតទាល់គេងលក់ ទ្រូងជីមីនស្ទើរប្រេះជាពីហេតុអ្វីក៏ប្រពន្ធគេមិនព្រមហារមាត់ស្រដីអញ្ចឹង តើកាលនោះមានរឿងអ្វីកើតឡើងទើបនាងប្រែជាសតិមិនល្អដូច្នេះ ?
" អូម៉ូអ៊ីហ្អា អូនឃ្លាននំខេកទេវាឆ្ញាញ់ណាស់ណា "
អូម៉ូអ៊ីគ្រវីក្បាលបធិសេធនាងមិនចង់ញុំាឬផឹកអ្វីទាំងអស់ នាងលេបវាមិនចូលព្រោះទិន្នភាពគួរឲ្យខ្លាចនោះតាមបន្លាចនាងរឿយៗគ្មានពេលណាដែលមិននឹកឃើញទេ​ ។
" ចុះទឹកក្រូច​ "
នាងប្រកែកមិនទទួលទានអ្វីទាំងអស់នាងគេងបែរខ្នងដាក់គេ ជីមីនអស់សង្ឈឹមក្នុងការលួងលោមនាងទៀតហើយ អានេះអត់អានោះទេ ឲ្យគេធ្វើយ៉ាងណាទៅទើបនាងព្រមញុំា ផឹកនិងបាយចូលក្រពះខ្លះ​នាងបង្អាត់អាហារចឹងមានអាណិតកូនទេយ៉ាងច្រើនប្រឹងលេបវាដើម្បីសុខភាពកូនផង ។
" មិនអីទេ ជីមីន អ្វីៗមិនប្រសើរឡើងវាណាកុំពិបាកចិត្ដពេក "​ សូហ្គាគោះស្មានរាងសង្ហាតិចៗ
១ខែក្រោយអូម៉ូអ៊ីធូរស្បើយជាងមុន នាងអាចញុំាបានដើរបានទាល់ម្យ៉ាងនាងខ្លាចសង្គមខាងក្រៅនូវឡើយអញ្ចឹងហើយតម្រូវឲ្យជីមីននាំដើរលេងទីប្រជុំជនដើម្បីកាត់បន្ថយឬនាងអាចសាំភាពអ៊ូអរនោះឡើងវា គ្រាន់នាងនិយាយតបអ្នកផ្សេងរដាក់រដុបបន្ដិច វាមិនថ្វីប៉ុណ្នឹងចាំទុកថានាងពូកែហើយ ។
" ម៉ូអ៊ីអូនឃ្លានការ៉េមទេ បងទិញអោយ "
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now