ភាគ០៨៖អាចមានស្នាមទេ!!

1K 28 0
                                    

"​ ម៉េចក៏នាងធ្វើ​អ៊ីចឹង​ដាក់ប្រពន្ធខ្ញុំ ​"​ រាងក្រាស់និយាយគំហកខ្លាំងៗ​ គេខឹងញ័រសាច់ទៅហើយនេះគេថ្នមប្រពន្ធណាស់សូប្បីតែមុសក៏នាយបកចេញដែរ​ ចុះស្រីហ្នឹងអីគេ​ ! ! !
"​ អត់ទេ​អគ្គនាយក​នាងទាក់ជើងខ្ញុំទេ​ " នាងព្យាយាមនិយាយចោទប្រកាន់​
"​ មិនពិត​ នរណាទៅភ្លើអោយដៃរលាកទេ​ "​ អូម៉ូអ៊ី​និយាយប្រកែកនាងមិនរកល្បិចឈឺសាច់​អ៊ីចឹង​ទេ​ ទោះស្អប់លេខានេះប៉ុណ្ណាក៏មិន​បណ្ដាលឲ​សាច់រលាក​ស្នាមអាក្រក់លើស្បែកនាងដែរ
"​ សម្រេចថានាងត្រូវខ្ញុំដេញចេញហើយ​ អញ្ជើញនោះទ្វា​ " ជីមីននិយាយ​យ៉ាងម៊ឺងម៉ត់ថាគេដេញនាងចេញហើយ បន្ដទៀតក៏គ្មានប្រយោជន៍សម្រាប់ក្រុមហ៊ុនគេដែរមានតែគ្រោះថ្នាក់លើសដើម ពិសេសសុវត្ថិភាពប្រពន្ធគេ នាងធ្វើមិនទាន់បានកន្លះថ្ងៃស្រួលប្រួលផងប្រែបង្កកំហុសធំប៉ុណ្នឹងហើយចុះទម្រាំទៅមុខទៀត
"​ អ្អាយ!! ខ្ញុំមិនព្រម​ នេះខ្ញុំទើបផ្ដើមការងារពីម៉ោងប៉ុណ្ណោះ​ អគ្គនាយក​ "
"​ អញ្ជើញ​ "​ គេនេះឬដែលទៅខ្លាចសម្ដីមនុស្សធនអន់ប្រភេទនាងនោះគិតខុសទាំងស្រុង នេះ ជីមីន ហ្គាលីណាមិនមែនបុរសសាមញ្ញៗដូចដែរអ្នកឃើញនោះឡើយ អ្នកដឹងពីរឿងសម្ងាត់គេច្រើនជីវិតអ្នកក៏កាន់តែខ្លីផងដែរ ។​
"​ អត់​ "​ នាងក្បាលរឹងប្រកែកដាច់ខាតថាមិនទៅណាឡើយនាងបង្កកំហុសតិចតួចដេញនាងចេញពីការងារតើសមដែរឬទេ​ ហើយណាមួយ​ក្រុមហ៊ុន​នេះប្រាក់ខែខ្ពស់ទៀតនាងម៉េចប្រលែងចោលងាយៗនោះ​ ។
"​ អង្គរក្ស​ "​ សំឡេងក្រលរធំស្រែកហៅ​អង្គរក្ស​មុខបន្ទប់ឲ្យចូលមកខាងក្នុង​ ពួកគេមកលឿនដូចចិត្ដម៉ង់​ ហៅភ្លាមមកដល់ភ្លែតតែម្ដងរហ័សទាន់ចិត្ដ
"​ បាទចៅហ្វាយ​ "​
"​ យកនាងធ្វើតាម​ច្បាប់​ក្រុមហ៊ុន​យើងទៅ​ "​
ជីមីនបន្លឺឡើងដោយភាពត្រជាក់ស្រេបវាជាផ្នែកម្ខាងប៉ុណ្ណោះដែរអ្នកស្គាល់ពីរូបគេ នូវមានរឿងច្រើនទៀតដែលអ្នកដឹងនឹងភ្ញាក់ផ្អើលនិងវា តើច្បាប់ក្រុមហ៊ុនគេនោះមានអ្វីខ្លះ គឺតាមច្បាប់ទម្លាប់ពួកគេគឺ ​សម្លាប់ចោលដោយមិន​បន្សល់ដាន​ ឬនរណាម្នាក់ប្រឆាំង ឬរនុកក្នុងដែរឈានជើងចូលក្នុង​ក្រុមហ៊ុន​មួយនេះហើយត្រៀមចិត្ដទទួលសេចក្ដីស្លាប់ជាមុនទៅ ខណះដែរ អង្គរក្សអូស​រ៉ូស្សា​ចេញទៅបាត់ រាងស្ដើងអង្គុយលើកំភ្លៅគេពេបមាត់លើដៃបង្ហាញនាងឈឺមុខរបួសណាស់ជួយព្រួយបារម្មណ៍លើនាងតិចមករាងក្រាស់ឃើញនាងបញ្ចេញឬកពារចឹងរៀងអស់សំណើចបន្ដិចគេក៏លើកបីនាងទៅកាន់មន្ទីរពេទ្យឆ្ងល់ទេរបួសរលាកតូចមួយគេនាំនាងមកទីនេះព្រោះខ្លាចមានស្នាមអាក្រក់នេះលើស្បែកដៃប្រពន្ធ
"​ តើអាចមានស្នាមទេ​ "​ ជីមីន
"​ អត់នោះទេ​ ចាំខ្ញុំឲ្យ​បុគ្គលិក​យកថ្នាំមកជូន​ "​ គ្រូពេទ្យ​
"​ ល្អ​ "​
ថាហើយគេក្រោកឈរអស់កម្ពស់ដើរចេញដោយដៃបីរាងស្ដើង​កំពុងគេងនៅក្នុងរង្វង់ដៃនៅឡើយ​ នាយលួចថើបថ្ពាស់ហ៊ាៗមួយខ្សឺតរួចត្រឡប់ទៅ​ភូមិគ្រិះវិញ​ មកដល់ផ្ទះគេបញ្ជាអ្នកបម្រើឲ្យលើកទឹកមួយចានដែកហ្នឹងកន្សែងពោះគោមួយយកមកជាន់ខាងលើ​ ដោយទុកលើតុគេចាប់ផ្ដើមជូតលើរាងកាយរាងស្ដើងរួចស្រេចក៏ចូលបន្ទប់ទឹកសម្អាតខ្លួនបាត់ទៅ​ ប្រហែល១០នាទីក្រោយគេងូតទឹករួចប្ដូរ​សំលៀកបំពាក់​ហើយចូលគេងក្បែរ​អូម៉ូអ៊ី​ទាញមកឱបផ្អឹបហ្នឹងដើមទ្រូងសំងំគេង​ ។
ព្រះអាទិត្យ​រះចែងចាំជះពន្លឺចូលតាមប្រឡោះ​វាំងនន​ចូលក្នុងបន្ទប់​ រាងក្រាស់លើកដៃបាំងពន្លឺថ្ងៃបើកភ្នែកសន្សឹមៗសាំហ្នឹងវា​ គេ​គ្រហឹមបន្ដិចព្រោះមានអារម្មណ៍ថា​ធ្ងន់ដូចអ្វីមួយសង្កត់ពីលើចឹង​ នាយសង្ហាក៏សម្លឹងមើលឃើញ​អូម៉ូអ៊ី​គេងផ្គាប់មុខហ្នឹងដើមទ្រូងគេ​ ឯដៃលេងដោះគេមិនឈប់សោះគេខ្នាញ់ណាស់ចឹងតើបាន​ ស្រគៀលសាច់ម្ល៉េះ ​ដើមហេតុជានាងសោះ ​ ជីមីនទាញនាងតូចទៅគេងជ្រុងម្ខាងហើយក្រោកសំដៅបន្ទប់ទឹក​ ដើម្បីសម្អាតខ្លួនហ្នឹងបានទៅខាងក្រោមរកអ្វីទុកសម្រាប់ប្រពន្ធរបស់គេញុំា​។
អូម៉ូអ៊ីរាវរកម៉ាស៊ីនកម្ដៅសែនកក់ក្ដៅពីយប់មិញបាត់ទៅណា​នាងស្ទុះក្រោកអង្គុយញីភ្នែកតិចៗពេបមាត់បាត់វត្ដមានស្វាមីខ្លួនអ៊ីចឹង នាងដើរចុះទៅខាងក្រោមដោយសម្លៀកបំពាក់ឈុតគេងនូវឡើយ ​
"​ ភ្ញាក់ហើយឬ​ ឆាប់មកអង្គុយមក​ "​ ជីមីនដាក់ចានបានម្ហូបលើតុហើយ​ គេក៏បកដៃហៅនាងឲ្យចូលអង្គុយទាំងស្នាមញញឹមយ៉ាងស្រស់សង្ហាមិនធ្លាប់បង្ហាញពីមុនមក​ នាងសឹងបម្រុងលើដៃទះ​កំផ្លៀង ឲ្យឆាប់ស្វាងពីសុបនិមួយនេះ វាជាការប្រឌិតស្រមើស្រមៃរបស់នាងប៉ុណ្ណោះ ​ ជីមីនឯណាមកញញឹមស្រស់ៗដូចខ្មោចចូលសន្ធិតរាងកាយចឹងនោះ ថ្ងៃនឹងភ្លៀងដឹងតែបាក់មេឃហើយដែលបុរសមុខងាប់មកញញឹមដាក់នាងអ៊ីចឹង ពិតជាគួរឲ្យខ្លាចស្នាមញញឹមគេមែន
"​ ទម្លាក់ដៃចុះភ្លាម​ "​ "​ នាងកើតឆ្គួតអី​ ម៉េចសុខៗក៏ចង់ទះមុខខ្លួនចឹង​​ "​ ជីមីននិយាយគំហកតិចៗថ្នមមិនហ៊ានសម្ដីតូចធំចំពោះប្រពន្ធឡើយចាំកាលនោះទេនាងងរង៉ក់ដាក់គេពីថ្ងៃទម្រាំលួងបានសម្រេច គេខាតទឹកមាត់ពេលវេលាមិនស្ទើរទេ ។
"​ គឺអូនស្មាន​ស្រវាំងភ្នែកចង់ទះឲ្យភ្លឺភ្នែកនិងណា​ "​ នាងរកលសខុសទំនងហើយស្អី??គេស្រវាំងភ្នែកទៅទះកំផ្លៀតខ្លួនឯងកុហកខុសបច្ចេសទេសហើយអូម៉ូអ៊ី ?
"​ ថ្ងៃក្រោយកុំ​ចឹង​ទៀត​ "​ រាងក្រាស់ប្រលែងដៃនាងទាញកៅអីឲ្យនាងចូលអង្គុយ​ ដៃម្ខាងលូកយក​កាស៊ូចងសក់មកចងឲ្យនាងមើលចុះ​ ធ្លាក់​រញ៉េរញ៉ៃ​ណាស់ហើយស្រដីនាងនិយាយមុននឹងចាំទុកថាមិនលឺចុះ ។

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now