ភាគ១៥៖ក្មេងឈ្លើយ!!

822 28 0
                                    

"​ យើងប្រាប់ថាឲ្យបិទមាត់​ "​
រាងក្រាស់ស្រែកសម្លុតសំឡេងពួកគេរំខានសតិគេឲ្យខឹងក្រោធជាងមុនទៅហើយ ​ "​ សម្លាប់ពួកគេចោលទាំងអស់​ ទៅ
" ជីមីនសម្លឹងទិន្នភាពនិងលើកចុងក្រោយហើយបែរខ្នងបោះជំហានចេញពីបន្ទប់នេះគ្មានចិត្ដស្រណោះគេចិត្ដដាច់ចំពោះអ្នកបង្កចលាចលក្នុងគ្រួសារគេប៉ុណ្ណោះចាំទុកផង
"​ សុំក្ដីមេត្ដា​ លោកម្ចាស់​ "​ ផាំងៗៗសំឡេងគ្រាប់កាំភ្លើងបន្លឺជាប់ៗបន្សល់សាកសពគជើងគ្នា​ បូករួមទាំង​ជេសហ្សាផងដែរ ។​
"​ កាត់ចិញ្ច្រាំសាកសពពួកវាឲ្យ​ម៉ត់ចាំបោះចូលអាងក្រពើ " ជំនិតរបស់គេជួយសម្អាតសាកសពរលួយនេះចេញដោយមិនបានសួរនាំច្រើនគេដឹងច្បាស់ ។
---
"​ ហ៊ឹម​ មីនមីន​ "​ រាងស្ដើងបើកភ្លាមដៃរាវរករាងក្រាស់ភ្លែតនាងស្ទុះក្រោកអង្គុយទាំង​ទឹកភ្នែក​រលីងរលោង​ពេកមាត់រកយំ  គេទុកនាងចោលឬ​គេលែងស្រឡាញ់នាងហើយ​ គេទៅបាត់គ្មានទុកពាក្យសូប្បីមួយម៉ាត់គេពិតជាចិត្ដអាក្រក់ណាស់ ។
"​ ក្មេងក្រោកពីគេងទាន់បានប៉ុន្មានផង​ យំទៀតហើយឬ​ "​ ជីមីនដាក់ថាសលើតុដើរមកក្បែរនាង​ រហ័សក្រសោបចង្កេះបាវខ្សាច់មកអោប
"​ គេបានយំទេ​ "​ អូម៉ូអ៊ី​ងាកមុខចេញដើម្បីកុំឲ្យគេប៉ះ​ នាងស្អប់គេហើយ​ ស្អប់គេមែនទែន​
"​ នេះអីគេសើមៗនេះ​ "​
"​ ទឹកនោមដឹង​ "​ អូម៉ូអ៊ី​ឆ្លើយតបហីៗ​ ទឹកភ្នែកពិនទឹកភ្នែកមកធ្វើពើសួរថាអាអីគេសើមៗនេះ​ បើដឹងហើយធ្វើឆោតសួរនាងធ្វើអី​ គេចង់ញ៉ោះនាងមែន
"​ អូ​ សម័យ​ឥឡូវ គេនោមតាមភ្នែក​ ឡូយខ្លាំងណាស់​ "
"​ បិទមាត់ទៅអាឡប់​ "​ រាងស្ដើងច្រានគេចេញសម្លក់មុខ
"​ ចុមវៃសិន ក្មេងឈ្លើយ​ ផ្លាច់​ៗៗ​ "​
ទះគូទរាងស្ដើងពីដៃលើលាន់ពេញបន្ទប់ស្រីតូចស្រែកយំទ្រហឹង ផ្អើលមួយផ្ទះទាំងឪក្មេកម៉ាក់ក្មេកក៏សម្រុកចូលបន្ទប់គេដែរ​ នាយសឹងបោកក្បាលហ្នឹង​ជញ្ជាំង​អាស៊ូគេវៃមួយទំហឹងទៅលោក​ វៃតិចៗសោះ​ និស្ស័យក្មេងកំហូចអញ្ចឹងមែន
"​ អាក្បាលខូចហែងធ្វើអីប្អូន​ "​
លោក​ហ្គាលីណា​សម្លុតសួរជីមីនខ្លាំងៗថាទៅធ្វើអីបានយំស្រែកលឺៗ​អញ្ចឹង​អាហ្នឹងវៃប្អូនមិនខានទេ​ ដៃគាត់កាន់​អំបោសជាប់ក្នុងដៃ​ជីមីនសម្លឹងមើលទាំងលេបទឹកមាត់ក្អឹកៗម៉េចក៏ចង់វៃគេវិញគេខុសអី​
"​ ប៉ានិយាយសម្រួលគ្នាក៏បានដែរ​ ទម្លាក់អំបោសចុះសិនណា​ "
"​ អញមិនទម្លាក់អាហែងធ្វើអីអញ​ "​
"​ ប៉ាវា​ស្ងប់អារម្មណ៍​ កូនគេធំៗហើយកុំប្រើអំបោសមកវៃគេអីបើអ្នកជិតខាងគេលឺកូនខ្មាសគេ​ "​
លោកស្រី​ហ្គាលីណា​អង្អែលស្មាប្ដីឲ្យចិត្ដត្រជាក់​ ពេលនេះកូនធំជិតក្លាយជាប៉ាគេហើយប្ដីនាងប្រុងវៃកូនហ្នឹងអំបោស​ បោសផ្ទះទៀតឬ​
"​ អញហ្អា​ ហែងធ្វើអីបានប្រពន្ធស្រែកយំចឹង​ ម៉ាអាចោរស្រុក​ "​ លោក​ហ្គាលីណា​ខឹងកូនបង្កើតធ្វើឲ្យកូនប្រសារយំនេះនាងពោះធំណាវាមិនគិតផង​ ធ្វើអីតាមតែអំពើចិត្ដ​ អាកូនមួយនេះប្រដៅលែងកែហើយ ។
"​ មានបានធ្វើអីទេប៉ា​ នាងយំលេងហ្នឹងណា​ មែនទេអូន​ "
ជីមីននិយាយប្រាប់ប៉ាគេហើយបែរកេះឲ្យ​អូម៉ូអ៊ីជួយ​ដោះសារគ្នាថាប្រាប់ថាគេទះគូទនាងដឹងតែសន្លប់ដោយសារអាមួយអំបោស​និង
"​ និយាយមកកូនប្រសារវាធ្វើអីកូនឯង​ ប្រាប់មកកុំខ្លាចប្ដី​ "
"​ គាត់វៃខ្ញុំលោកប៉ា​ "​
"​ អាចង្រៃ​ប្រពន្ធធ្វើអីឯង​ ម៉េចប្រើដៃប្រើជើងដូចអ្នកលេងចឹង នេះប្រពន្ធកំពុងមានកូនណា ​ អាហែងកាត់រកអាណាគេ​ "
"​ កាត់តាម​ឪឯងហ្នឹង​ "​
"​ មានមុខនិយាយថាកាត់តាមអញទៀត​ អញវៃហែងឲ្យបាក់អំបោសកុំហៅអញថា​ហ្គាលីណា​វើយ​ "​ លោក​ហ្គាលីណា​ដេញវៃរាងក្រាស់ពេញបន្ទប់​ ពួកគេសើចសប្បាយមើលឪកូនពីនាក់នេះយូរៗដូចឆ្មាហនិងកណ្ដុរអាម៉េចទេ​ សើចចង់ហ៊ានទឹកភ្នែក ។
"​ ឪកូនហ្នឹងល្មមឈប់ដេញវៃគ្នាហើយខ្ញុំចង់វិលមុខណាស់​ "​ លោកស្រី​ហ្គាលីណា​ឈ្លីស្នៀត​ផ្កាគាត់ខំប្រឹងតាមសម្លឹងមើលប៉ាកូនពីនាក់នេះរត់ចុះឡើងពេកក៏ចាប់ផ្ដើមមិនស្រួល​ប៉ាកូនពួកគេក៏ផ្អាកប្រលែងគ្នាដើរទៅអង្គុយជិតប្រពន្ធ​
"​ អួយហត់ណាស់​ "​ រាងក្រាស់ទម្លាក់ខ្លួនមកអង្គុយក្បែររាងស្ដើងដេកក្បាលផ្ដួលលើស្មានាងទាំងដកដង្ហើមដង្ហក់ខ្យល់​ គេរត់ចុះឡើងចង់ខ្សោះខ្លួន ។​
"​ ហត់ខ្លាំងឬបងសម្លាញ់​ "​
អូម៉ូអ៊ីទាញកន្សែងត្រជាក់មកជូតញើសប្ដីតិចៗ​ មើលប្ដីនាងនិងប៉ាក្មេកចុះប្រលែងគ្នាដូចក្មេង​ពិតជាអស់សំណើចមែន វាជារឿងកម្រក្នុងផ្ទះហើយ ព្រោះរាងក្រាស់និងលោកហ្គាមិនសូវជួបមុខឬស្នឹតស្នាលគ្នាដូចឪពុកកូនដទៃឡើយ ដោយសារការងាររវល់រៀងខ្លួនចឹងទំនាក់ទំនងឃ្លាតឆ្ងាយពីគ្នាស្ទើរនិងក្លាយជាអ្នកដទៃហើយ ។​
"​ ហត់ក៏ហត់​ អន់ចិត្ដក៏អន់ចិត្ដ​ "​
ជីមីនចាប់ដៃនាងមកអង្អែលតិចៗពារពេញទៅដោយក្ដីស្រឡាញ់​គេចង់ក្បែរនាងលើស២៤ម៉ោងប្រសិនជាអាច​ ប៉ុន្ដែគេម៉េចអាចយកក្ដីសុខស្រួលតែឯងការងារ​ទម្លាក់ទាំងប៉ុន្មានទម្លាក់លើ​បុគ្គលិក​ទៅចឹងបង្ហាញថានាយអត្មានិយមបំផុត​ ទាំងគ្មាន​ទំនួល​ខុស​ត្រូវ​លើការងារទៀតផង​ ។
"​ អន់ចិត្ដរឿងអី​ លោកប្ដី​ "​
"​ បងអន់ចិត្ដគ្មាននរណាត្រូវការបងទេសូប្បីតែលោកប៉ា​ "​ រាងក្រាស់​បញ្ចេញឬកពារ​ម្ញ៉ិកម្ញ៉ក់​ដាក់ប្រពន្ធដើម្បីឲ្យនាងយល់ចិត្ដគេហើយឈរខាងនាយមិនដូច្នោះទេ​ គេប្រាកដខូចចិត្ដស្លាប់​
"​ អាកូនចង្រៃ​ ទូលពិតអីទៀតហើយ​ "
​គាត់ក្ដៅស្លឹកត្រចៀកក្រហមតែម្ដងពេលលឺស្រដីកូនប្រុសប្រាប់កូនប្រសោរថាគេអន់ចិត្ដដែលលោកហ្គាលីណា​មិនអើពើខ្វាយខ្វល់​គេដូច​អូម៉ូអ៊ី​នោះ     គាត់គ្រឺតធ្មេញចង់តែទាញ​អំបោសសំពោតក្បាលទេតើ ពូកែអាសម្ដែងធ្វើម្ញ៉ិកម្ញ៉ក់     ​
គាត់ចាំល្បិចមួយនេះកាលរាងក្រាស់អាយុ៨ឆ្នាំគេបានធ្វើរឿងមួយដែលអ្នកណានឹកស្មានដល់​ ?
នោះគឺជីមីនលួចនំផ្អែមមកញុំាអំឡុងគេក្ដៅខ្លួនថ្នាក់ប្រកាច់ដោយសារកម្ដៅក្នុងគេឡើងខ្ពស់ពេក រឿងនេះធ្វើឲ្យលោកហ្គាលីណារត់ចោលប្រជុំកណ្ដាលទីមកមើលកូនប្រុសក្នុង មន្ទីរពេទ្យ ទោះសម្ដីគាត់សោះកក្រោះមែនតែគាត់ខ្វល់ពីរាងក្រាស់គ្រប់ជំហាន ។
ថ្ងៃថ្មីក៏ឈានមកដល់​ ជីមីនបណ្ដើរ​អូម៉ូអ៊ី​ចូលទៅខាងក្នុងធម្មតាដោយប្រអប់ដៃរឹងមាំកាន់ចង្កេះនាងតិចៗមិនហ៊ានប្រើកម្លាំងអីជ្រុលនោះទេមកពីរាងក្រាស់ខ្លាចប៉ះពាល់កូនប៉ុណ្ណោះ​
"​ ឯងបុរសម្នាក់នោះសង្ហាណាស់​ "
លីជូសួរមិត្ដដោយចង្អុលរាងក្រាស់នាងទើបចាប់ផ្ដើមការងារដំបូងគ្រាន់ក្រឡេកភ្លាមជាប់ចិត្ដលើរាងក្រាស់បាត់ហើយ ។
"​ មើលបានតែហាមប្រាថ្នា​ "
"​ ហេតុអី​ "
"​ ឃើញមនុស្សស្រីដើរក្បែរគាត់ទេម្នាក់ហ្នឹងហើយដែលជាប្រពន្ធនោះដូច្នេះកុំទៅប៉ះពាល់ ឬប្រាថ្នាចង់ក្បែរ​អគ្គនាយក​ឲ្យសោះប្រសិននាងស្រឡាញ់ជីវិតខ្លួនឯង "​
មិត្ដរួមការងារព្យាយាមនិយាយដាស់តឿនជាមុន ប្រយ័ត្នស្ដាយក្រោយអ្នកណាក៏ដោយចូលក្នុងក្រុមហ៊ុននេះហើយ
គួរដឹងពីភាពកំណាចត្រកូលហ្គាលីណាឲ្យច្បាស់សិនព្រោះរាល់នារីណាក៏ដោយដែលប៉ះពាល់ខ្លួនប្រាណស្វាមីនាងអូម៉ូអ៊ីនោះត្រៀមខ្លួនដើរចូលមន្ទីរពេទ្យឬកក់បន្ទប់សង្រ្គោះបន្ទាន់ទុកជាមុនហើយទៅ មនុស្សនាងហួងហែងខ្លាំងជាងគេគឺ ជីមីន ហ្គាលីណា តាមតាំងពីនាយមិនស្រឡាញ់រហូតដល់ស្រឡាញ់
"​ ម៉េចក៏ខ្លាចម្ល៉េះ​ មើលប្រពន្ធគាត់​មឹសៗសឹងអីនាងម៉េចអាចឈ្នះខ្ញុំទៅ​ "​
លីជូពេបមាត់បោះស្រដីមកហាក់មើលងាយសត្រូវមុនអញ្ចឹង ទោះនាងមិនទាន់សើបដឹងពីសមាសធាតុដៃគូប្រកួតប្រជែងដ៏ដោយ ។
"​ នែ​...​ឯងឆ្គួតហើយនិយាយស្ដីឲ្យចេះគិតផងសំណាងពួកគាត់មិនលឺមិនអញ្ចឹង ក្បាលនាងលែងជាប់និងស្មាហើយកុំជោរ​ "
"​ មិនខ្លាច​ របស់អ្វីដែលខ្ញុំចង់បានត្រូវតែបាន "
លីជូញាក់ស្មាបន្ដិចបន្ទាប់មកនាងបោះជំហានទៅកន្លែងឆុតកាហ្វេបាត់នាងព្យាយាមរកវិធីមធ្យោបាយគ្រប់យ៉ាងដើម្បីចងចិត្ដលោក​អគ្គនាយក      នាងមិន​ជឿទេសារធាតុជាមនុស្សប្រុសឃើញចំណីថ្វាយដល់កន្លែងគេនែបនិត្យហើយកុំឆោតពេក
រូបរាងនាងទាំងស៊ិចស៊ីដើមទ្រូងក៏បានត្រកៀកសាយចង្កេះមួយក្ដាប់ដៃជើងស្រឡូនតូចដូចតារាម៉ូដែលចំណែកអូម៉ូអ៊ីមិនពិននាងមួយចំណិតផង សម្លៀកបំពាក់ស្រែៗ គ្មានគ្រឿងម្សៅផាត់ពីលើស្លេកដូចខ្មោច ។
"​ អូនមានឈឺចង្កេះឬចុកជើងអីទេ​ "       
រាងក្រាស់ងើបមុខសួរនាំប្រពន្ធដោយក្ដីបារម្ភមើលចុះនាងអង្គុយកន្លះម៉ោងហើយនាងគួរចុករួយចង្កេះខ្លះតាំងពីមានដុំសាច់ពីក្នុងផ្ទៃប្រពន្ធមកគេប្រែប្រួលក្លាយជាមនុស្សផ្សេងទៀតខុសពីជីមីន ហ្គាលីណាពីមុនដាច់
ពីមុនឡើយនាងពិតជាមនុស្សឥតប្រយោជន៍ណាស់ មិនព្រមប្រាកដប្រាជាជាមួយស្រីណា ហើយពិសេសរាងសង្ហាផ្លាស់ប្ដូរស្រីជាខោអាវទៀតមួយថ្ងៃម្ដងពីឬបីនាក់ក៏មានដែរ វាជាអតីតកាលដល់សែនស្អប់បំផុតសម្រាប់គេ        ចាប់ពីថ្ងៃនេះតទៅគេសន្យាថាការពារមើលថែនាងគ្រប់ជំហានរហូតរលត់ជីវិត ។
"​ ចុកជើង​ "​
អូម៉ូអ៊ីលើជើងដាក់លើតុអោនទៅច្របាច់វាតិចៗនាងចុកស្ពឹកតាំងពីដើរចូលក្រុមហ៊ុនមកម្ល៉េះដោយខ្លាចរំខានគេទើបនាងសំងំឈឺចុកចាប់ម្នាក់ឯង នាងឃើញជីមីនហត់នឿយច្រើនតាំងពីនាងមានផ្ទៃពោះប៉ុន្មានសប្ដាហ៍ដំបូងម្ល៉េះគេពូកែអត់ទ្រាំមើលថែទាំនាងគ្មានខ្វះចន្លោះទេ នាយជាបុរសសែនកក់ក្ដៅ
គេជាកម្លាំងចិត្ដជំរុញនាងចាកចេញពីភាពភ័យខ្លាចទាំងអស់នោះ តើការសម្រាលកូនវាពិបាកឈឺប៉ុណ្ណា ?រឿងទាំងនេះរាងសង្ហាដឹងជាងនាង    គេរអ៊ូមុនគេងថាប្រសិនដឹងថាមានកូនពិបាកដូច្នេះគេស៊ូអត់ប្រសើរជាងមិនមែនគេមិនចង់បានសាច់ឈាមបង្កើតនោះទេ ក៏ប៉ុន្ដែគេបារម្ភពីសុវត្ថិភាពនាងជាង
មុនពេលឈឺពោះនាងពិបាកក្នុងការបត់បែតមិនថាការគេងឬញុំានោះឡើយ បន្ទាប់ពីគ្រប់ខែឈឺពោះត្រូវអង្គុយចាំរយះពេលយូរតាមមាត់ស្បូនបើកឬនៅ    ហើយពេលស្បូនបើកត្រូវប្រឈមមុខនិងមយរាជ ព្រោះឈាមនិងបាត់បង់ច្រើនក្នុងអំឡុងពេលសម្រាលកូន នេះហើយជាទឹកចិត្ដម្ដាយចំពោះកូន ។ (នេះជាអ្វីដែលអេតមីនស្រាវជ្រាវមកសង្ឈឹមថាអ្នកអានមិនប្រកាន់ )
"​ ធូរខ្លះទេ "​ 
រាងក្រាស់លឺនាងនិយាយអញ្ចឹងនាយក្រោកចេញពីកន្លែងធ្វើការមកអង្គុយជិតកាន់ជើងមានសាច់តិចៗមកម៉ាស្សាអោយ ហើយសួរនាងដោយសំឡេងស្រទន់ សំឡេងនិងកាយវិការយកចិត្ដទុកដាក់គ្មាននរណាទទួលបានវាឡើយក្រៅពីប្រពន្ធគេម្នាក់គត់ ។
"​ ចា​ លំបាកបងហើយ​សុំទោសណាដែលពេលខ្លះអូនងរង៉ក់ខុសរឿង​ សូប្បីរឿងតូចមួយក៏អូនខឹងច្រឡោតលើបង    ​ អូនពិតជាសុំទោសមែន​ "​
ប្រអប់ស្រឡូនក្រសោបដៃរាងក្រាស់ជាប់នាងនិយាយពាក្យសុំទោសដោយសារនាងរករឿងគេច្រើនពេក​    មិនថារឿងញុំាអាហារឬកន្លែងគេងឡើយនាងតែងតែបង្កពីរឿងមួយទៅរឿងមួយមិនឈប់​ ថ្ងៃខ្លះឆាឆៅសមាធិ​គេធ្វើការនាងពិតជារអៀសចិត្ដ ។
"​ ហេតុអី​ត្រូវនិយាយសុំទោស  ​ ទាំងអូនមិនខុស​ ទោះបីអូនរករឿងបងក៏ពិតមែន​ប៉ុន្ដែចាំណា   ​ជីមីន​ ហ្គាលីណា​សន្សាថាគ្មានថ្ងៃនិយាយគំហកឬប្រើពាក្យថាធុញទ្រាន់លើអូនទេ​ អូនជាម្ចាស់ជីវិតបង    ​ អូនជាម្ដាយកូនរបស់បង​ គ្មានអូនប្រៀបដូចជីវិត បង​រសាបអណ្ដែតមិនដឹងទិសដៅឬគោលបំណងក្នុងជីវិត         បងទេជាអ្នកដែលត្រូវនិយាយពាក្យមួយនេះ     សុំទោសហើយអរគុណអូនដែរឈានជើងចូលក្នុងឆាកជីវិតបុរសផ្លេយប៊យមួយនេះ              អូនដឹងទេអូនជាអ្នកបង្រៀនបងពីពាក្យថាស្រឡាញ់និងសុភមង្គលពិតប្រាកដ         បងអាចក្លាយជាលោកប៉ានិងលោកប្ដីល្អក៏ជាគុណសម្បត្ដិអូនផងដែរ​ "​
រាងក្រាស់និយាយរៀបរាប់ក្នុងចិត្ដប្រាប់ប្រពន្ធគេ​ថានាង​អស្ចារ្យ​ខ្លាំងណាស់    ​ នាង​ល្អលើសស្រីឯទៀតដែលគេស្គាល់នាងមិនហ៊ាន​ត្អូញត្អែរ​ឬរអ៊ូពីទុក្ខលំបាក  នាងពូកែមនុស្សអំណត់​អត់ធ្មត់នាងអាចរកការងារក្រៅបានដោយមិនពឹងពាក់គ្រួសារនាងហ៊ាន ប្រឡូកនិងភាពទុក្ខលំបានរាងស្ដើងមួយនេះសាកសមនិងក្លាយជាព្រះនាងតូចរបស់គេ
អូម៉ូអ៊ីខ្ទប់មាត់ទាំងភ្ញាក់ផ្អើល​ទឹកនេត្រាជ្រាបហូរចេញមកតាមកន្ទុយភ្នែកវាមិនមែនទឹកភ្នែកនៃក្ដី​សោកសៅទេប៉ុន្ដែវាជាក្ដីរំភើបច្រើនជាង      នាងស្មានថាគេខឹងស្អប់ដោយសាររឿងនាងបង្ករឿងឈឺក្បាលរាល់ថ្ងៃអ្នកណាទៅដឹងថាគេត្រូវការនាងមករំខាន​ មករអ៊ូរទាំ​ លេងសើចប៉ុណ្នឹង
នាងស្គាល់គេដំបូងនាងខំគិតថានាងប្រហែលត្រូវរស់នៅពិបាកចុះសម្រុងគ្នាហើយ តែនរណាដឹង គេជាប្ដីល្អរបស់នាង​ គេតាមចិត្ដនាងជានិច្ច​ អ្វីចម្លែកដែលនាងសុំមេត្ដាគឺការប្រើសំឡងតូចធំគំហកសម្លុតលើនាងនាយក៏កែទម្លាប់នេះចេញដើម្បីនាង ។

( ស្វាមីដែលល្អដូចគេគឹកម្រមានក្នុងលោកណាស់ )
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now