ភាគ២៣៖ខ្ញុំជាក្មេងកំព្រា!!

524 22 0
                                    

"​ គ្មានទាក់ទងហ្នឹងឯងទេ​ "​
រាងក្រាស់​តម្លើងសរសៃកដាក់សម្លឹងមុខអ្នកដែលបំផ្លាញ់រូបគេនូវអាយុ១២​ឆ្នាំជាវាដែលហ៊ាននាំចោរចូលក្នុងផ្ទះ​ មិនដោយសារវា​កូនឆ្កែជាទីស្រឡាញ់ក៏មិនងាប់ដែល​ នៅរឿងមនុស្សស្រីដែលគេខំស្រឡាញ់អស់ពីបេះដូងត្រូវអាចង្រៃនោះដណ្ដើមទៀត​ នេះឬប្អូនប្រុសដល់សែនល្អរបស់គេ​ 
"​ ម៉េចថាមិនទាក់ទង​ ជីមីន​ ហ្គាលីណា​ជាបងប្រុសបង្កើតខ្ញុំណា​ មិនជឿក៏ទៅសួរអ្នកម៉ាក់ទៅ​ "​ នាយឱបដៃត្រឹមទ្រូងនិយាយដោយមានប្រៀបជាងជីមីន​ព្រោះអ្នកស្រីហ្គាលីណាកាន់ជើងរូបគេគ្រប់យ៉ាង ។
"​ ខ្ញុំជាក្មេងកំព្រាគ្មានប៉ាម៉ាក់និងប្អូនទេហើយមួយទៀតកាលមុនអ្នកជាប្អូនខ្ញុំក៏ពិតមែនប៉ុន្ដែ​បច្ចុប្បន្ន​អ្នកនិងខ្ញុំជាអ្នកដទៃជួយប្រាប់ម៉ាក់អ្នកផងថាថ្ងៃមុនប្រសិនជួបគ្នា​ចៃដន្យ​ជួយធ្វើមិនស្គាល់ផង​ អរគុណ​ ម៉ោះអូនពួកយើងទៅវិញ​ "រាងក្រាស់ងាកមុខប្រាប់អ្នកកំលោះនេះរួចក៏ឱបចង្កេះ​អូម៉ូអ៊ីចេញទៅបាត់ទុកឲ្យបុរសនោះស្អប់ជីមីនកើនជាលំដាប់
"​ ក្រអឺតក្រទម​សិនចុះ​ បន្ដិចទៀតអ្វីគ្រប់យ៉ាងក្លាយជារបស់យើងទាំងអស់​ ជាពិសេសនាង "
---
"​ ប្រុស​អម្បាញ់មិញ​ជាបងប្អូនបងឬ​ "​
"​ ហ៊ឹម​កូនក្រៅខោទេដឹង ​"​ ជីមីនឆ្លើយតបទាំងមុខសូវស្រស់ប៉ុន្មានទេ​ ឃើញមុខវាពេលណា​ក្ដៅក្រហាយ​ពេលហ្នឹង ពូកែឈ្នានីសច្រណែលគេសឹងគ្រប់
រឿងតែម្ដង ។
"​ អរចឹងអូនខ្ជិលសួរណាស់​ អូបងមីនថ្ងៃបន្ដិចពួកយើងធ្វើម្ហូបជាមួយគ្នាល្អទេ​ "​ នាងសង្កេតឃើញទឹកមុខក្រញ៉ូវរបស់ស្វាមីក៏លែងសួរដេញដោលបន្ដព្រោះវានាំឲ្យនាងនិងគេរកាំរកូសគ្នាអញ្ចឹងហើយនាងបង្វែករឿងនិយាយអ្វីផ្សេងល្អជាង
"​ បងថាកុំអី​ "​
"​ ហេតុអី​ "​ នាងប្រលែងដៃចេញហើយច្រត់ចង្កេះខាំមាត់សម្លក់មុខគេម៉េចប្រឆាំងនាងអញ្ចឹង គួរឲ្យស្អប់ម្ល៉េះ
"​ បងខ្លាចអូនចាញ់ក្លិនអស់នោះ​ "​ រាងខ្ពស់រហ័សក្រសោបចង្កេះប្រពន្ធ​ លួងលោម គេពិតជាបារម្ភសុខភាពនាងជាង ឧទាហរណ៍នាងកំពុងធ្វើស្រាប់តែគ្រឿងផ្សំទាំងអស់នោះមានក្លិនមិនល្អតើអ្នកណាជាអ្នកលំបាក មិនក្រៅពីនាង នូវពេលនាងក្អូតម្ដងៗនាងខ្សោយស្ទើរសន្លប់អញ្ចឹងហើយកុំធ្វើអី ។
"​ បងមីនល្អជាងគេ​ ជុប​ "​
នាងត្រេកអរនិងការព្រួយបារម្ភយកចិត្ដទុកដាក់លើនាងណាស់គ្មានអ្នកណាល្អជាងស្វាមីនាងទៀតទេ បុរសកំពូលមហាកម្រពូកែថ្នមចិត្ដប្រពន្ធ ។      ពួកគេទាំងពីដើរលេងយ៉ាងសប្បាយរីករាយស្ទើរពេញមួយថ្ងៃដោយគ្មានទុក្ខកង្វល់រឿងការងារអ្វីឡើយព្រោះគេទម្លាក់ការងារនេះឲ្យជំនិតជំនួសហើយ ។ ​ ព័ត៍មាននេះត្រូវអ្នកខ្លះរាយការណ៍ប្រាប់អ្នកស្រី​ហ្គាលីណាទើបគាត់​ខឹងនិងរាងក្រាស់ចង់ហ៊ុយផ្សែងតាមត្រចៀក ប្រឹងធ្វើការងារអត់ទេចូលចិត្ដធ្វើរភងអត់ប្រយោជន៍ម្ល៉េះចុះភាគហ៊ុនធ្លាក់ចុះអ្នកណាទទួលខុសត្រូវ ខណះនោះដែរលោកស្រីទាក់ទងទៅរាងក្រាស់ឲ្យមកភូមិគ្រិះហ្គាលីណាជាបន្ទាន់ ព្រោះមានរឿងសំខាន់ត្រូវដោះស្រាយ គេក៏យល់ព្រមដោយមិនប្រកែកសម្ដីច្រើន ព្រោះដឹងថាអ្នកស្រីមិនស្ដាប់ហេតុផលអ្វីទាំងអស់ ។
រាងតូចការសន្ទនារបស់ស្វាមីនិងម្ដាយក្មេកហើយនាងមិនស្រួលចិត្ដសោះវា អណ្ដែតអណ្ដូង​ភ្លឹកៗនឹកគិតស្រដីម្ដាយក្មេកពេញខួរក្បាល រាងក្រាស់ក្រឡេកឃើញអញ្ចឹងអង្អែលក្បាលលួងឲ្យនាងធូរចិត្ដ កុំតាងតឹងពេកអីវាមិនអីទេ រាងក្រាស់បើកឡានចេញផុតកន្ទុយភ្នែកទើបនាងដើរទៅខាងក្នុងផ្ទះ
"​ ឈប់គិត​បានហើយ អូម៉ូអ៊ីគ្រាន់ជួបគាត់ធម្មតាៗទេ ​ "​
អូម៉ូអ៊ី​និយាយ​តឿន​ខ្លួនឯងថាវាមិនដូចការគិតទេគេប្រហែលប្រញាប់ដោះស្រាយរឿងអីហើយបានទម្លាក់នាងចោលចឹង​វាចម្លែកទោះបីមានរឿងធំប៉ុណ្ណាជីមីនតែងតែស្ពាយ៍នាងទៅជានិច្ច ។
ប៉ុន្ដែពេលនេះវាខុសគ្នា នាងតូចគ្រវីក្បាលប្រដេញគំនិតអវិជ្ជាមានចោល ជីមីនបោះជំហានចូលក្នុង​ទាំងមុខរាបស្មើហើយសំដៅទៅបន្ទប់ទទួលភ្ញៀវ​គេដឹងរឿងតាំងពីដំបូងម្ល៉េះ​ ប្រាកដណាស់ម្ដាយគេហៅមករករឿងសួរដេញដោលមិនឈរ​ គាត់ជាមនុស្សម្នាក់ដែលដាក់​សម្ពាធ​ខ្លាំងជាងគេក្នុងចំណោមគ្រួសារ
"​ អ្នកស្រីមានអ្វីនិយាយក៏និយាយមកខ្ញុំប្រញាប់ទៅមើលប្រពន្ធកូនគ្មានពេលទំនេរស្ដាប់រឿង​ឥតប្រយោជន៍​ឡើយ​ "​
រាងក្រាស់បោះពាក្យមួយប្រយោគចេញទៅដោយភ្នែកសម្លឹងប្អូនប្រុសខាងក្រៅ​ នេះកុំស្មានថាយករឿងហ្នឹងទូលពិតឲ្យគាត់ស្ដីឲ្យខ្លួននោះកុំសង្ឈឹមថា​ ជីមីន​ ហ្គាលីណា​ ឱនក្បាលសុំទោស​ វាគ្មានថ្ងៃកើតឡើងទេ​ វាជារឿងជីវិតគេធ្វើអ្វីចាំបាច់សុំការអនុញ្ញាតដែរឬ គេធំហើយអាចរៀបចំវាដោយខ្លួនបានមិនចាំបាច់មានអ្នកបង្ហាញផ្លូវទេ ។
"​ លោកប៉ាឯងនូវចំពោះមុខហើយម៉េចក៏មិនឆាប់ឱន​លំទោន​ទៅ​ "​
អ្នកស្រី​ហ្គាលីណា​មិនស្ដាប់ពាក្យកូនប្រុសនិយាយឡើយបែរនិយាយអ្វីផ្សេងទៅវិញ​ នេះគាត់ខំទៅទទួលប្ដីពិតប្រាកដ​មកវិញដើម្បីឲ្យកូនប្រុសមកគោរពមិនមែនឈរធ្មឹងដូចព្រះ​ស៊ីម៉ង់ដ៍នោះទេ​
"​ ប៉ា! ! តាមខ្ញុំចាំពេលខ្ញុំកើតមកមានប៉ាម្នាក់គេឈ្មោះ​ សូម៉ា​ ហ្គាលីណា​ ប៉ុន្ដែអាលូវក្លាយជាលោកពូបង្កើតចំណែកលោកវិញខ្ញុំគ្មានថ្ងៃព្រមទទួលស្គាល់ឡើយចាំសម្ដីខ្ញុំទុកផង​ "​
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now