ភាគ២៩៖បងខ្មាសទេអី!!

496 21 0
                                    

"​ ថ្ងៃនេះលើកលែងម្ដងចុះ​ បងស្រីអាចបន្ដបាន​ "​ អូម៉ូអ៊ី​លើដៃចង្អុលមុខគេរួចបេះប្រអប់ដៃក្រាស់ចេញទៅអង្គុយកន្លែងដើមវិញ​ ជីមីន​ផ្លុំខ្យល់ចេញទាំងធូរទ្រូង​អម្បាញ់មិញ​បិះបង្កផ្ទុះសង្រ្គាមហើយសំណាងល្អចេះគិតទាន់ពេលវេលា​ ។
ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​របស់ប៉ាម៉ាក់​របស់​អូម៉ូអ៊ីមកដល់​ភ្ញៀវចូលរួម​យ៉ាងច្រើនកោះកុះ​ជីមីនអង្គុយសម្លឹងមុខប្រពន្ធដោយ​ជាងផាត់មុខកំពុងតុបតែងលើ​ផ្ទៃមុខ​ផូរផង់​របស់នាងជាងផាត់មុខនាំគ្នាអៀនជំនួស​មិនដែលឃើញប្ដីឯណាមកស៊ូចាំរាប់ម៉ោងដូច​ជីមីនទេថែមសួរនាំអូនត្រូវការអ្វី​ ទឹកធម្មតាឬ​ទឹកដោះគោ​មិនចឹងទេបបួលភរិយា​និយាយពីនេះពីនោះ​
ខ្លះបត់ជើងអង្គុយផ្ទាល់​ឥដ្ឋដាក់ក្បាលទៅ​ផ្មឹបហ្នឹងពោះរបស់រាងតូចនិយាយលេងម្នាក់ឯងខ្ចីខ្មាសអ្នកណាទេ​  អូម៉ូអ៊ី​ក្រហមមុខអស់នាងមិនជឿប្ដីនាងហ៊ានបញ្ចេញសកម្មភាពចឹងឲ្យអ្នកដទៃឃើញ
"​ បងខ្មាសទេអី​ "​ ប្រអប់ដៃស្រឡូនអង្អែលសក់ខ្មៅរលោងថ្នមៗដោយសួររាងក្រាស់ធ្វើចឹងខ្លាចគេយកនិយាយដើមទេឬ​   នេះគេបន្ទាបខ្លួនខ្លាំងណាស់សឹងគ្មានអ្នកណាដូចគេឡើយ ។
"​ ខ្មាសស្អី​ ! ! បងគ្រាន់ចង់និយាយលេងមួយកូនតើខុសឬ​ "
ជីមីនងើយមុខសម្លឹងមុខនាងម៉ក់ៗ​ ពេបមាត់​ម្ញ៉ិកម្ញ៉ក់​ដាក់នាងចំពោះមុខគេឯងសើច​កក្អឹក​ៗ​ នេះមនុស្សដែលល្បីថាឃោឃៅ​ព្រៃផ្សៃ​គ្មានចិត្ដមេត្ដាធម៍បែបមករំអួយយកចិត្ដនាងតូចស្ដើងនេះ​
ថ្វីលឺតាមអ្នកផ្សេងនិយាយអំពីជីមីនក៏ដោយពួកគេម៉េចជឿទាល់ឃើញផ្ទាល់ភ្នែក​ទើបប្រាកដចិត្ដ​​   ​កំពូលប្រុសព្រានបំផុតក្លាយជា​ប្ដីនិងលោកប៉ាសែនល្អទៅវិញ​ ពួកនាងពិតជាច្រណែកនិងបុណ្យវាសនានាងតូចណាស់ជាតិមុខសាងបុណ្យអ្វីទើបជួបស្វាមីល្អថ្នាក់ថ្នមបែបនេះ
"​ មិនខុសទេតែបងអត់មើល​កាលះទេសះ​ទេឬ​ មើលបងៗគាត់កំពុងសម្លឹងពួកយើងណា​ លោកប្ដី​  "​ ​
"​ ចែកគេមើលខ្លះទៅ​ "​
ជីមីន​ឱបចង្កេះនាងថែមគ្មានខ្វល់ឈឺក្បាលបន្ដិច​ គេចង់បង្ហាញគ្រប់គ្នាដឹង​ មនុស្សស្រីកំពុងឱបនេះជា​ម្ដាយកូនរបស់គេ​ ជាប្រពន្ធសែនល្អរបស់គេ​នាយស្រឡាញ់ខ្លាំងផងដែរ​ នរណាក៏ដោយដែលមានគំនិតចង់ដណ្ដើមគេចេញពីនាងអ្នកនោះត្រូវស្លាប់​ជៀសមិនផុតឡើយ កុំបន្ទោសថានាយដៃឆៅឲ្យសោះ​។
អូម៉ូអ៊ី​គ្រវីក្បាល​ហួសចិត្ដ​ហ្នឹងចរិត​រឹងរូស​របស់ស្វាមីគួរណាបណ្ដាលឲ្យ​ចូលក្នុងសោះ​ ឥឡូវ​ឱបស្អិតជាង​តុងកែទៀតឯជាង​ផាត់មុខគ្មានណាហ៊ានឈានជើងចូលក្បែរទេព្រោះពួកគេខ្លាចប៉ះត្រូវលើជីមីន​
អូម៉ូអ៊ី​ខ្សឹបប្រាប់​បងស្រីម្នាក់ជួយហៅ​អង្គរក្ស​ខាងក្រៅមកយកគេចេញ​ មិន​អញ្ចឹង​ទេស្អែកអីនោះទើបបានរួចរាល់អោយតែម៉ាកៗហ្នឹង​ ពេល​អង្គរក្ស​នាំរាងក្រាស់ចេញរួចស្រេច​ជាងផាត់ក៏ចូលតុបតែងឲ្យរាងស្ដើងស្អាតពីក្បាលដល់ចុងជើង​
" ​ថ្ងៃក្រោយ យើងមិននិយាយកុំប្រហើនល្មើសឲ្យសោះ​  "   
ជីមីនពាក់មុខយក្សសម្លក់​ទាំងខឹងអង្គរក្សមក​រំខានក្ដីសុខរបស់គេកើត​មនុស្សកំពុងឱបប្រពន្ធស្រួលផងអូសឯងចេញដូចឆ្កែឆ្មាសមទេ​អ្នកណាមិនច្រឡោតនោះ
"​ ពួកខ្ញុំគ្រាន់ធ្វើតាម​បញ្ជាអ្នកស្រីប៉ុណ្ណោះទាន​ "​ ពួក​អង្គរក្ស​ឈ្ញោកមុខចុះទាំងអស់គ្នា​ ម្នាក់ណាហ៊ានសម្លឹងចំទៅលោកព្រះ​ រហ័សនាមជីមីនជាមនុស្សដៃឆៅ​ឃ្នើសចិត្ដបន្ដិចសម្លាប់ចោលគ្មានស្ដាយទេ​ចឹង​ហើយធ្វើការត្រូវ​ម៉ត់ចត់​តិចប្រសិនចង់រស់រាន​ជីវិតបានពេលវេលាយូរ ។​
"​ ហ៊ឹម​ "​
រាងក្រាស់ដកដង្ហើមធំដើរទៅកាន់បន្ទប់មួយទៀតគេកាន់​សម្លៀកបំពាក់​មកឈរមើលមុខកញ្ចក់​ អាវ​គ្រ័រហ្សេពណ៍ប្រផេះនិងពណ៍ទឹកប៊ិចគេសម្លឹងថាមួយណាដែលសមហ្នឹងរូបគេ​ ជីមីនបោះអាវលើពូករុករើរកទាល់ពេញចិត្ដយ៉ាងណាគេក៏បានពាក់ពណ៍        ​ couple ជាមួយប្រពន្ធដែរ​ ខិខិ ។
តុក​ តុក​ សំឡេងគោះ​ទ្វាបន្ទប់បន្លឺឡើងរាងក្រាស់ងាកមុខហើយទម្លាក់អាវលើពូកដើរទៅបើកវា​ដោយបង្ហាញរូបល្អឆើតឆើយកំពូលមិត្ដរបស់គេនោះ​ ថេយ៉ុង​ និង​ ជុងហ្គុក​ ឈរសម្លក់មុខស៊ីសាច់ហូតឈាមប្រៀបដូចប្រទះភ្នែកនិងសត្រូវចឹង ។
"​ វាថីពួកឯង​ ឡប់ឬមកសម្លក់ឯងដូចសត្រូវ​ "​ រាងក្រាស់មកឈរជ្រុងម្ខាងដើម្បីឲ្យពួកគេដើរចូលទៅក្នុងបន្ទប់​ នាយបិទទ្វារួចមកអង្គុយក្បែរមិត្ដ
"​ គ្មានទេ​ "​
ថេយ៉ុង​ងាកមុខចេញនិយាយទាំងខ្ពើមមើលមុខគេទៀតធ្វើឲ្យរាងក្រាស់បង្កើតជាចម្ងល់ពួកគេចូលមកប្លែកៗអាម៉េចដឹងទេ​ និយាយពីម៉ាត់ចប់ហើយមុខ​ស្អុយទៀត
"​ ឯងទៅជាន់មីនកន្លែងណាបានមុខដូចគេចាប់បាញ់​ "​
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now