ភាគ៤៩៖បានធូរខ្លះទេ!!

502 17 0
                                    

"​ អូនម៉េចហើយ មិនស្រួលខ្លាំងបងជូនទៅពេទ្យ​ "​
ជីមីនបីកូនពៅអង្រួនតិចៗដើម្បី​ឲ្យនាងឆាប់គេងលក់
ឯកូនបងលើដៃលោកប៉ាអ៊ំជូនកំពូលសង្ហារបស់នាង​ដោយនាងពូកែរករឿងគេណាស់ប៉ះបន្ដិចយំស្រែកសឹងគាំងហើយ​ អញ្ចឹងពឹងបងប្រុសមើលជំនួសម៉ង់ទៅ បើអាចហៅណាំជូនបានគេហៅគាត់ម៉ែដោះមិនខាន គង់ខ្លាចលោកច្បងលួចទម្លាក់គ្រាប់បែកពីលើអាគារទេកុំអីហៅតាំងពីយូរនោះ ។
"​ ហ៊ឹម​ អូនមិនអីទេ​ "​ រាងក្រាស់​គ្រវីក្បាល​ហ្នឹងភាព​ចចេសរបស់រាងតូចគេអង្គុយ​ចោងហោង​រឹតខ្នងពីក្រោយបណ្ដើរ
"​ ធូរខ្លះទេ​ "​
"​ ហ៊ឹម​ អូនចង់ក្បែរបង​ យកកូនឲ្យបងៗមើលទៅ​ "​
​"​ ហេតុអ្វី? ? ​ "​
"​ អារម្មណ៍​ "​ អូម៉ូអ៊ីឆ្លើយគំបុតៗ​ហាក់ខឹងគេទំនាស់នាង​អញ្ចឹង​
"​ អូខេចាំបន្ដិច​ "​ គេងក់ក្បាល​យល់ព្រមក្រោកដើរចេញទៅក្រៅមួយភ្លែតត្រឡប់មកវិញមាននំផ្លែឈើរសជាតិជូរហ្នឹងទឹកដោះគោ១កែវផង
"​ ញុំាវាសិនទៅ​បន្ដិចទៀតបាយមកដល់ហើយ​ "
"​ អ្នកណាលើកមក​ "​ អូម៉ូអ៊ីសួរគេថាអ្នកណាតាមស្មានប្រាកដគេនិយាយមួយមនុស្សស្រីមិនខាន​ តាំងពីនាងដឹងថាមានកូនទីបីមកនាងឬកពារឆ្នាស់ឆ្នើមណាស់
និយាយទាស់ចិត្ដបន្ដិចស្រែកញែតៗស្ដីគ្មានទុកមុខប្ដីទេ ។
"​ អ្នកបម្រើ "
"​ ស្រីឬប្រុស​ "
"​ ប្រុសណាបាទ​ "​ ​
"​ ល្អលើកហ្នឹងចាំទុកថាបងឆ្លាតទៅចុះ​ "​
"​ ហៃយ៉ាមកជុំគ្នាល្អណាស់បងៗអញ្ជើញអរគុណចា  ​ "​
អូម៉ូអ៊ីនិយាយយ៉ាងពិរោះស្រទន់ដាក់កំលោះទាំងប្រាំមួយ ផ្ទុយពីស្វាមីនាងគំហកសម្លុតគ្មានដែលនិយាយពាក្យផ្អែមអញ្ចឹងទេ ថ្នាក់ជីមីនលួចអន់ចិត្ដខ្លះៗដែរ ។
"​ ខានឃើញមួយអាទិត្យសោះឡើងគីឡូម្ល៉េះ អូម៉ូអ៊ី​ "​
"​ ខ្ញុំកំពុងពោះពរសមាជិកទីបីណាបងប្រុស​ "​ រាងតូចឆ្លើយតបដោយស្នាមញញឹមនាងលូកទៅអង្អែលក្បាលពោះរាបស្មើនោះតិចៗ ភ្នែកបាញ់សម្លឹងមុខ
ស្វាមីនេះប្រហែលអន់ចិត្ដនិងនាងហើយបានមុខស្រពោនអញ្ចឹង
"​ ហ្អាស្អីគេទើបកើតកូនបាន៥ខែហ្នឹងអូម៉ូអ៊ីចាញ់ទៀតហើយ​ "​
"​ ធ្វើម៉េចបើខ្ញុំដាក់បានរហូតៗចឹង​ "​ ទោះស្រពោនយ៉ាងណាក៏និយាយបន្លំ
កុំអោយពួកគេដឹងដែរ វាមិនអីទេត្បិតញញឹមអាក្រក់មើលក៏ប្រឹងបញ្ចេញវាដែរ ។
"​ អាប្ដីឡប់​ "​ រាងស្ដើងសម្លក់មុខគេឡើងស្លែងស្អប់អាមាត់រអិលនិងម៉ង់
" អៀនខ្មាស់ធ្វើស្អី អូម៉ូអ៊ី និយាយគ្នាលេងទៅខ្ញុំរវល់មើលក្មួយសំណប់ហើយបាយបាយ "
ណាំជូនសម្លឹងត្រនិចនាឡិកាហើយក្រោកឈរអស់កម្ពស់បញ្ចេញរូបរាងស្ដង់ដារបស់ឡើងមកដោយបោះជំហានទៅជាន់ខាងលើបាត់មួយថ្ងៃនាយស្ពាយក្មួយសឹងគ្រប់កន្លែងហើយ ទៅក្រុមហ៊ុនឆ្លៀតដណ្ដើមជីទ្រីម៉ូហៅកាត់ម៉ូជេ ម៉ូជេដែលគេជាអ្នកដោយផ្ទាល គ្មាននរណាប៉ះសាច់ម៉ូជេបានឡើយក្រៅពីនាយ ។
" គាត់ងប់និងអាជេសម្បើមណាស់ ប៉ះមិនបានសោះ "
" កុំថាឡើយប៉ះ សូប្បីជាប៉ាលាន់តិចក៏យំស្រែកផ្អើលផ្ទះ "
" មែនហើយមិនត្រឹមបងជីមីនទេខ្ញុំដូចគ្នាដែល​ ខ្ញុំជាម្ដាយផង " អូម៉ូអ៊ីនាង
ងឿងឆ្ងល់កូនខ្លួនកំណាញ់សាច់តាំងពីតូចក្រូចឆ្មាឬ
" មិនអីទេ ជួនកាលនាងចាំដៃអ្នកពរទើបអញ្ចឹង "
" ចា "
៥ឆ្នាំកន្លងផុត
​ពេលវេលា​ពិតជាដើរលឿនមែនជីវិតគ្រួសារពួកគេរស់ដោយសុភមង្អលនិងសប្បាយចិត្ដដោយឃើញការលូតលាស់កូនស្រីទាំងបីធំឡើងរឿយៗ ណាំជូនតែងតែតឿននាងល្អិតម៉ូជេមិនឈប់ ថ្ងៃនេះគេបបួលនាងចូលកម្មវិធីសម្ពោធកប៉ាល់របស់សូហ្គាត្រូវជាប៉ាអ៊ំទីពីរបស់នាង
នាយកំលោះចាស់បណ្ដើរក្មេងអាយុ០៥ឆ្នាំចូលហាងទំនើបៗដើម្បីទិញរ៉ូបស្រស់ស្អាតផ្គាប់ចិត្ដក្មួយសំណប់នាងសួរនាំច្រើនយ៉ាងណាក៏នាយឆ្លើយតបមិនហត់នឿយឡើយ គេពេញចិត្ដនិងធ្វើវាណាស់ នាងតូចក្រសោបប្រអប់ដៃរឹងមាំគេជាប់
" ប៉ាអ៊ំហ្អា "
" បាទម៉ូជេសំណប់ចិត្ដប៉ាមានអ្វីចង់សួរប៉ាឬ "
" ចា ខ្ញុំលឺអាម៉ាក់រំលឹករឿងកោះកណ្ដាលសមុទ្រដែលជាកម្មសិទិ្ធរបស់ប៉ា
តើទីនោះឆ្ងាយដែលទេ ចា "
" ឆ្ងាយគួរសម ម៉ូជេចង់ទៅលេងទីនោះដែរទេ "
" ចាចង់ណាស់ ប៉ាបបួលអាប៉ាទៅៗ "
" ម៉ូជេសុំហើយប៉ាប្រកែកយ៉ាងម៉េចទៅ ចាំរួចថ្ងៃស្អែកប៉ាបបួលណា ក្មេងល្អមិនត្រូវរំអុកអាប៉ាទេលឺទេទុកអោយប៉ានិយាយដោយផ្ទាល់វិញ " គេហាមប្រាមជាមុនព្រោះនាងល្អិតនេះចិត្ដក្ដៅដូចឪពុកអញ្ចឹង និយាយភ្លាម តក់ក្រហល់ធ្វើភ្លែតម៉ង់ ។
" ចាខ្ញុំសន្យាមិនរំអុកគាត់ទេ ប៉ាពេញចិត្ដទេ " អ្វីដែលណាំជូននិយាយមកនាងស្ដាប់បង្គាប់ទាំងអស់ នាងចង់អោយគេសរសើរថានាងក្មេងល្អឆ្លាត ប៉ុន្ដែក្រៅពីរាងសង្ហានាងខ្ពើមយកត្រចៀកស្ដាប់ថែមផ្គើនលើសដើមទៀតផង ។
" គួរអោយស្រឡាញ់ណាស់កូនអ្នកណាទេនេះ  "
" ខ្ញុំកូនប៉ា ណាំជូន "
" និយាយអញ្ចឹងអត់ខ្លាចអាប៉ាអន់ចិត្ដទេឬ "
" គាត់អន់ចិត្ដមានអាម៉ាក់លួង ចំណែកប៉ាទុកឲ្យខ្ញុំវិញ ហិហិ "
" ក្បាលខូចនាងល្អិតនេះ តោះយើង "
វា៥ឆ្នាំមកហើយដែលគ្មានវត្ដមានហ៊ូស៊ុកទៅទីនេះទោះរាងក្រាស់ខំស៊ើបដំណឹងមិត្ដប៉ុណ្ណាក៏គ្មានប្រយោជន៍សោះគេបាត់ស្រមោលអោយឈឹងរយះពេល៥ឆ្នាំមកនេះ គេបន្សល់ក្រដាសមួយសន្លឹក​
" ឯងអាចមានក្ដីសុខបានដរាបណាគ្មានវត្ដមានរបស់យើង  ប៉ុន្ដែឯងនិងមាន ទុក្ខសោក នៅពេល វត្ដមាន លេចមុខមក​ ...​ "​ ប៉ុណ្នឹង
ក្រុមហ៊ុន​ពាណិជ្ជកម្ម​ធំមួយដែរជីមីន​កាន់កាប់​ប្រាំឆ្នាំគេ​ប្រឹងពង្រីកការ​រីកចម្រើន​និងការបង្កើតសាខាក្រុមហ៊ុនតាមប្រទេសនានា និងជាប់ឈ្មោះ​ជាសេដ្ឋី​វ័យក្មេងត្បិតដឹងហើយថាគេ​មានប្រពន្ធកូនប៉ុន្ដែភាពល្បីល្បាញ​របស់គេធ្វើអោយក្រមុំៗប្រាថ្នា
ក្បែរកាយនាយសង្ហារូបនេះមិនតិចទេ ។
"​ wow អាប៉ា បងសង្ហានោះជាអ្នកណាគេ​ "​ អូនីម៉ូ​ចង្អុលទៅបុរសឈុតខ្មៅកំពុងឈរ​ជជែក​លេងជាមួយជីនបន្ទាប់ពីបែកយូរឆ្នាំ
"​ ថេយ៍​ ខូហ្សៀយូ​ "​
"​ ឈ្មោះគាត់ពិបាកហៅណាស់អាប៉ា ហើយបងសង្ហាហ្នឹងកូនចៅអ្នកណាគេស្រួលអូនចូលដណ្ដឹង​ "​
អូនីម៉ូ​ញញឹមញញែម​ប្រៀបហ្នឹងការត្រូវឆ្នោតរាប់លាន​ដុដុល្លារ​អញ្ចឹង​នាងចង់បានគេធ្វើប្ដីណាស់ហេតុផលគឺគេសង្ហា​ កម្ពស់បាន​ ស្នាមញញឹម​ទាក់ទាញអ្វីដែរនាងដកចិត្ដមិនរួចគឺ​ កែវភ្នែកមួយគូរនោះ​ ។
"​ ដណ្ដឹង​ខ្មោចយ៍ស្អី​ ក្ដិបមនុស្សសោះចិត្ដចង់បានប្ដី​ "​ នាយហួសចិត្ដហ្នឹងកូនស្រីអាយុប្រាំឆ្នាំ​ អាយុប៉ុណ្នឹងក្មេងទូទៅគេទាមទារ​យករបស់លេងថ្មីៗចំណែកនាងរសនិយមប្លែកខុសគេគឺ​ញ័រចង់បានប្ដី ។
"​ យីអាប៉ាក្ដិបនិងអត់បេះដូងមែនអូនចង់បានគាត់​ "​ នាងមិនខ្វល់ថាប៉ានាងនិយាយអ្វីទេសំខាន់គឺគេ​ នាងចង់​ក្រសោបគេក្នុងដៃនាងគ្មានថ្ងៃឲ្យនរណាដណ្ដើមគេចេញពីទ្រូងនាងនោះឡើយ ។
"​ ចង់បានៗធ្វើមើល​អីវ៉ាន់​ "​ ជីមីននិយាយពេបមាត់តិចៗគេសែនជ្រេញឬសពារកូនស្រីទីពីដឹងជាស្អីទេ ចង់បានៗធ្វើមើលទំនិញ online កម្ម៉ង់ភ្លាមបានភ្លែតចឹង
"​ ​ ដណ្ដឹង​គេឲ្យកូនអត់បើមិន​ដណ្ដឹង​អូនចាំមើលប្រាប់ម៉ាក់ថាអាប៉ាញ៉ែស្រី​ក្នុងក្រុមហ៊ុន  "
"​ ឆុយលេងគម្រាមឯងម៉ង់​ លោកកូន "​
"​ អូនគម្រាមស្មានប៉ាឯងចូលស្ដីកូនគេឲ្យឬ​ "​
"​ ទៅៗ ខ្ញុំបាទដណ្ដឹងឲ្យ​ "
"​ យ៉េយ៉េៗៗ​ ទីបំផុតជិតបានប្ដីហើយ ហាសហា  "​
"​ ទ្រង់អរសម្បើមម្ល៉េះរឿងអញ្ចឹងសោះ "​​
"​ អួយមិនអរយ៉ាងម៉េច អូនមានអនាគតប្ដីហើយ ឈ្មោះគាត់ថេយ៍​ ខូហ្សៀយូជា​ប្ដីរបស់អូនត្រូវទេអាប៉ា​ "​ អូនីម៉ូ​ងៀកមុខសួរឪពុក
"​ អឺត្រូវដំបងហើយនាងកូនជើងល្អ​ "
សំឡេងកាម៉េរ៉ាលាន់លឺសូរ ក្រឹបៗ ផ្ដិតយករូបភាពគ្រួសាររបស់សូហ្គាទាំងអស់វាមិនងាយទេដែលពួកគេបញ្ចេញមុខតាមកម្មវិធីអញ្ចឹង
"​ តោះអូនសម្លាញ់ "​
រាងក្រាស់បណ្ដើរប្រពន្ធសែនស្រស់ឆើសឆាយចូលទៅរាក់ទាញដៃគូសហការក្រុមហ៊ុន ពួកគេសំណេះសំណាលពីរឿងក្រុមហ៊ុននិងណែនាំប្រពន្ធអោយពួកគេស្គាល់ រវល់សន្ទនាគ្នាពេកភ្លេចគិតរឿងនាងតូចអូនីម៉ូនាងដើរតាមក្រោយហ៊ូស៊ុកជាប់ ថ្នាក់គេអត់មិនបានលុតជង្គង់សួរនាំនាង
"​ ក្មេងតូចហេតុអ្វីដើរតាមពូអញ្ចឹង ហ៊ឹម "​
"​ អូនតាមព្រោះចង់រាប់អានលោកពូនិងណា "​
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now