ភាគ០៤៖កុំរឹងរូសជាមួយខ្ញុំ!!

1.1K 42 0
                                    

"​ ក៏បាន​នេះចូលងូតទឹកមុនទៅខ្ញុំ​បង្ហើយឯកសារបន្ដិចសិន "ជីមីនត្រូវពិនិត្យឯកសារដែរគេពិនិត្យសល់នៅក្រុមហ៊ុនណាមួយចាប់ចែងឲ្យស្រេចបាច់ដើម្បីកុំឲ្យគគ្នាពេលត្រឡប់មកពី​ឌូបៃ​វិញ​ ។
"​ ចា៎​ " ​អូម៉ូអ៊ីកាន់កន្សែងពោះគោចូលបន្ទប់ទឹកបាត់ប្រហែល២០នាទីក្រោយនាងចេញមកវិញទាំងសម្លៀកបំពាក់រួចស្រេច​ ដៃម្ខាង់កាន់កន្សែងជូតសក់ឲ្យឆាប់ស្ងួត​
"​ ខ្ញុំគេងលើគ្រែលោកសាឡុងអូខេ​ "​
"​ ហ៊ឹម​ តាមចិត្ដ​ "​
ជីមីន​ងក់ក្បាលមើលការងារបន្ដនាយខ្ជិលឈ្លោះប្រកែករឿងកន្លែងគេងណាស់ណាមួយរវល់ដកភ្នែកពីឯកសារសឹងមិនបានផងមានពេលឯណាឈ្លោះនោះ​ ។
យប់ជ្រៅ​អាធ្រាត្រ​ទើបជីមីនពិនិត្យរួចគេដោះវែនតាចេញដើរទៅងូតទឹកសម្អាតខ្លួនចូលគេង​ ប៉ុន្ដែលឺសំឡេងគោះទ្វាកណ្ដាលយប់​ បើគេទាយអាចជាប៉ាម៉ាក់ក្មេកនោះឯងនាយរហ័សប្រមូលភួយខ្នើយលើសាឡុងបោះលើគ្រែម្ខាង​ គេបន្ធូរ​អារម្មណ៍​បន្ដិចបើកទ្វាទាំងស្នាមញញឹម
"​ ប៉ាម៉ាក់មានការអ្វីដែរបាទ​ "​
ការរំពឹងទុករបស់គេត្រូវទាំងអស់នេះប៉ាម៉ាក់ក្មេកគេកំពុងឈរចំពោះមុខអើតករកមើលកូនស្រីថាដេកលើ​ឥដ្ឋឬសាឡុង​ តែបែរឃើញនាងគេងលើគ្រែ​អ៊ីចឹង​ពួកគាត់ធូរទ្រូង​បន្ដិច ។
"​ អត់ទេប៉ាម៉ាក់គ្រាន់ប្រាប់ថា​រាត្រីសួស្ដី​ប៉ុណ្ណោះ​ "​ ពួកគាត់និយាយប៉ុណ្នឹងទៅបន្ទប់បាត់​ ទុកឲ្យរាងក្រាស់ចងចិញ្ចើមឆ្ងល់ម្នាក់ឯង​ គេគ្រវីក្បាលបញ្ឈប់ការគិតដើរទៅគេលើគ្រែវិញ​បន្ទាប់ពីទម្លាក់ខ្លួនដល់លើពូកភ្លាម២នាទីក្រោយជីមីនគេង​លង់​លក់​បាត់ទៅ អាចថានាយ​នឿយហត់​ការងារខ្លាំងពេកទើបលឿនបែបនេះ​ ។
ជីមីនិង​អូម៉ូអ៊ី​ក្រោកតាំងពីព្រឹកប្រលឹមព្រោះអ្នកទាំងពីត្រូវចេញដំណើរនូវម៉ោង៩ព្រឹកនេះឯង​ទម្រាំធ្វើដំណើរទៅដល់ប្រលានយន្តហោះ​ប្រហែល៨កន្លះអីហ្នឹងឯ​ប៉ាម៉ាក់​របស់រាងតូចក៏នាំគ្នាជូនដំណើរពួកគេផងដែរ​ អ្វីចម្លែកនោះតាំងពីចូលយន្ដហោះមកស្រីតូចកំពុងងរង៉ករាងក្រាស់ដោយសារនាងទាមទារចង់ជិះយន្ដហោះធម្មតាប៉ុន្ដែត្រូវរាងក្រាស់បធិសេធផ្ដាច់ការតែម្ដង​ ។
ពេលនេះនាយសង្ហាកំពុងអង្គុយលើជើងកងអន្ទាក់ខ្លាមើលផែនខ្នងប្រពន្ធជាទីសម្អប់ម្នាក់នេះចូលចិត្ដ​ងរង៉កខុសរឿងគ្រាន់នាយមិនព្រមសោះចូលយន្ដហោះភ្លាមអត់និយាយរកតែម្ដង​យី គេនេះណាធ្លាប់មានមនុស្សស្រីជាច្រើនតាមលួងលោមយកចិត្ដអែបអប​ម្ញ៉ិកម្ញ៉ក់​ដើម្បីទាក់ទាញចំណាប់អារម្មណ៍​ ចុះចំណែកនាងវិញបែរឲ្យគេតាមលួងលោមវាកំប្លែងពេកទេនាយចង់អង្គុយសើចប្រពន្ធចរិតក្មេងនេះឲ្យធ្លាក់សួតចេញក្រៅ ។
"​ ខ្ញុំមិនលួងនោះទេសូមប្រាប់​ "​
រាងក្រាស់និយាយបន្លឺឡើងដោយទឹកមុខរាបស្មើនេះឲ្យនាយធ្វើតាមប្រុសសម្ដីផ្អែមពូកែលួងលោម​ចងចិត្ដប្រពន្ធនោះទៅអត់រួចទេ​ គេជា​ផ្លេយប៊យពិតមែនតែក្នុងចំណោមពួកសាតានប៉ុណ្ណោះ​ កុំយល់ច្រឡំថាជីមីន​ ហ្គាលីណា​ជាបុរសផ្អែមល្ហែម​ ខុសពីការគិតទាំងអស់កាយវិការមើលទៅជាមនុស្សទន់ភ្លន់ពិតមែនប៉ុន្ដែស្រដីហ្នឹងទឹកមុខខុសគ្នាឆ្ងាយខ្លាំងណាស់ពិបាកស្មាន​
"​ ...​ "​
អូម៉ូអ៊ី​មិនខ្ចីហារមាត់និយាយឆ្លើយតបរាងក្រាស់នោះឡើយហេតុអីគ្រាន់សុំជិះ​យន្ដហោះ​ធម្មតាៗដូចអ្នកដទៃតើវាពិបាកខ្លាំងម្ល៉េះ​ នាងទទូចសុំគេហើយតែបែរជាសម្ដីផ្ដាច់ការរបស់គេធ្វើឲ្យនាងតូចចិត្ដតូចថ្លើមទៅវិញ​ គ្រាន់ពាក្យសុំទោសមួយម៉ាត់វាពិបាកហារម្ល៉េះ​ នាងខឹងរហូតទាល់លឺពាក្យសម្ដីមួយនេះ​ ។
"​ កុំរឹងរូសជាមួយខ្ញុំ​ "​
រាងក្រាស់បោះស្រដីប៉ុណ្នឹងគេបែរជាអង្គុយផឹកកាហ្វេធ្វើប្រងើយមិនខ្ចីគិតថាបកស្រាយឲ្យយល់អំពើខ្លួនឯងនោះឡើយ​ បកស្រាយធ្វើអីនាងជាអ្វីសំខាន់សម្រាប់គេឬត្រូវបកស្រាយនោះ​កុំយល់ច្រឡំណានាយមកទីនេះធ្វើតាមអ្វីប៉ាម៉ាក់ក្មេកបញ្ជាប៉ុណ្ណោះ​ ស្មានគេចង់ដើរលេង​ឥតប្រយោជន៍​នេះណាស់​ ជិះយន្តហោះ​ធម្មតាតើវាយ៉ាងម៉េច​យន្ដហោះ​ឯកជនវាយ៉ាងម៉េច​ ភាពខុសគ្នានោះគឺសុវត្ថិភាព​នាយជាមនុស្សសំបូរដោយសត្រូវជុំវិញទិសដូច្នេះគ្រាន់ការពារក៏មិនបានដែរ​ មកពីនាងតូចយល់ចិត្ដតែខ្លួនឯងប៉ុណ្ណោះ​ ទើបមិនគិតគូ​ដិតដល់​ដូចជាគេ​ ។
ការធ្វើដំណើរត្រូវបានបញ្ឈប់ពួកគេមក​ឌូបៃ​ដោយសុវត្ថិភាពខុសត្រង់​អូម៉ូអ៊ី​មិនមាត់រកនាយសង្ហាប៉ុណ្ណោះ​ ស្មានគេខ្វល់ខ្វាយនោះចង់ធ្វើអីក៏ធ្វើទៅ​ គេមិនចូលរួមឈឺក្បាលជាមួយទេ​ នាងតូចសម្លឹងមើលស្វាមីទាំងខុសប្លែកពីសព្វដងហេតុអីនាងគិត​អ៊ីចឹង​ តាមធម្មតាគេចូលចិត្ដញ៉ោះនិយាយរករឿងឲ្យនាងខឹង​ តែតាំងពីឡើងយន្ដហោះមកនាយនិយាយប៉ុន្មានមាត់ក៏ស្ងាត់ទៅវិញ​ តើអត្ដចរិតជីមីនជាមនុស្សបែបណានាងសឹងតាមការផ្លាស់ប្ដូរគេមិនទាន់នោះឡើយ​
"​ ជីមីន​ "​ អូម៉ូអ៊ី​ហៅរាងក្រាស់ដោយសំឡេងខ្សោយៗ
"​ ម៉េច​ "​
មួយម៉ាត់ចេញពីក្រអូបមាត់ប្រុសសង្ហារូបនេះមើលគេធ្វើចរិតចុះក្រមិចក្រមើម​ម្ល៉េះវៃសុទ្ធពាត់ដៃត្រឹមទ្រូងសម្លឹងមុខនាងចំៗមិនដាក់សោះ​ រាងតូចចាប់ផ្ដើម​ព្រឺសម្បុរ​ឆ្អឹងខ្នងនេះក្រសែភ្នែកគេមើលគឺត្រជាក់ស្រេបបែបគ្មានអារម្មណ៍ក្នុងចិត្ដនាយនោះទេ​ ម៉េចសុខៗប្រែជាមនុស្សផ្សេង​អ៊ីចឹង​។
"​ តើពួកយើងដើរលេង​ឥឡូវ​នេះបានទេ​ "​ រាងតូច​ឱនមុខចុះនាងខ្លាចក្រសែភ្នែកមួយនេះណាស់​ វាហាក់បីចង់លេប​ត្របាក់នាងទាំងរស់
"​ ទេខ្ញុំចង់សម្រាក​ "​
ជីមីន​បោះជំហានចូលក្នុងឡានដោយរាងតូចតាមពីខាងក្រោយ​ ម៉េចក៏​សោះកក្រោះ​នាង​អ៊ីចឹង​ក្រែងពីមុនគេ​ខ្វាយខ្វល់​នាងណាស់មិនចឹង​ អាឡូវគេប្រែជាចឹងអស់ទៅវិញ​ នាងចង់ស្រែកឲ្យបែកពិភពលោកថានាងចង់បាន​ជីមីន​ ហ្គាលីណា​ លេងសើចពីមុន​ ។

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now