ភាគ៤៤៖ប្រគល់ឲ្យគ្រប់គ្រង

434 15 0
                                    

" ពិតជាឡូយមែន ខ្ញុំសុំសរសើរបងហើយបងប្រុស "
ណាំជូននាំនាងដើរមើលគ្រប់កន្លៀតរហូតជិតល្ងាចទើបឆាប់ត្រឡប់ចូលផ្ទះវិញ ព្រោះទីនេះក៏សំបូរដោយសត្វកាចសាហាវច្រើនដែរ
" យកវាទៅលាងទៅ " ណាំជូនកន្រ្ដកផ្លែឈើដែលគេបេះមកហុចឲ្យ អ្នកបម្រើយកទៅលាងនិងចិតជាចំណិតសម្រាប់ ញុំាពេលបន្ដិចទៀតនេះ
" ទីនេះគួរចង់រស់នៅណាស់ "
" ប្រសិនបើឯងស្រឡាញ់ បងប្រគល់វាឲ្យឯងគ្រប់គ្រង "
" អួយ មិនបាច់ទេបងប្រុសវាច្រើនលើសលុបពេកខ្ញុំម៉េចហ៊ានទទួលទៅបង " នាងធ្វើមុខជូរអោយអញ្ចឹងនាងក្រែងចិត្ដគេណាស់
" ហិហិ មិនអីទេ អូម៉ូអ៊ីឯងស្រឡាញ់បងប្រគល់អោយគ្រាន់ដោះដូរនិងរឿងម្យ៉ាងបានហើយ "
" រឿងអ្វីបងប្រុស "
" គឺ... " ណាំជូនរៀបនិងនិយាយទៅហើយប៉ុន្ដែត្រូវជីមីនកាត់ចង្វាក់ភ្លាមៗ
" អូម៉ូអ៊ី នាងទើបមកពីណា "
" អរអូនទៅមើលចំការនិងណា បងឃ្លានឬ "
" ហ៊ឹម " រាងក្រាស់ងក់ក្បាលគេពិតជាឃ្លានមែនតាំងពីមកដល់ភ្លាមគ្មានអ្វីបរិភោគចូលពោះសោះក្រៅពីទឹកសុទ្ធមួយដបគត់ ។
" ឯងឃ្លានចាំបន្ដិចសិនទៅយើងទៅប្រាប់ឲ្យអ្នកបម្រើរៀបចំឲ្យ "
" បាទអរគុណច្រើន "
" នេះលោកម្ចាស់អញ្ជើញពិសារដោយរីករាយ "
" ហ៊ឹម អរគុណ ញុំាវាទ្រពោះសិនទៅជីមីន " ណាំជូនរុញចានផ្លែឈើ
អោយទៅគេញុំា ទ្រាប់ពោះសិនទម្រាំពួកគេធ្វើម្ហូបរួចរាល់ ។
" បាទបង "
ថ្ងៃទីពីដែលពួកគេរស់នៅលើកោះមួយនេះដោយ ណាំជូនជាអ្នកបង្ហាញផ្លូវនិងរៀបរាប់ពី ផលប្រយោជន៍ នៃដំណាំនីមួយៗនិងការផលិតរបស់វាចេញជា លទ្ធផលសម្រេច
" អញ្ចឹងសព្វថ្ងៃបងគ្រប់គ្រងលើចំណីអាហារក្នុងស្រុកឬ "
" មែនហើយជាបង ពីព្រោះដាំណាំទីនេះសុទ្ធជាដាំណាំធម្មជាតិមិន
ប្រើប្រាស់ ថ្នាំគីមីនឡើយអញ្ចឹងហើយរដ្ឋាភិបាលស្នើរសុំអោយបងធ្វើទីផ្សារក្នុងស្រុក "
ចាំពិតដំបូងឡើយនាយគ្មានគម្រោងការលក់លើទីផ្សារក្នុងស្រុកនោះទេដោយសារតែ រដ្ឋាភិបាលស្នើរសុំជំនួយនិងការពិភាក្សាពាក់ពន្ធ័បន្លែផ្លែឈើគីមីមួយចំនួនដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជានជនជាខ្លាំងអញ្ចឹងដើម្បីកាត់បន្ថយ អតិបរមា នៃការប្រើប្រាស់ បន្លែផ្លែឈើគីមីនិងការឈឺចាប់ដោយសារវា ។
" ល្អម្យ៉ាង ចុះ ប្រព័ន្ធទឹកស្រោចដំណាំនោះគេយកវានៅទីណា "
" គឺបឹងធំមួយនេះជាប្រព័ន្ធទឹកសំខាន់សម្រាប់ដាំណាំទាំងនេះ "
កាលដែរណាំជូនទិញកោះដំបូងគេគិតគូររឿងប្រព័ន្ធទឹកជាមុន ពីព្រោះទីនេះជាតំបន់សមុទ្រគ្មានទឹកសាបសម្រាប់ប្រើប្រាស់ឡើយអញ្ចឹងហើយមានការជីក រន្ធដៅមួយយ៉ាងធំសម្រាប់ស្ដុកទឹកផ្គត់ផ្គង់នៅទីនេះទឹកបឹងមួយនេះមិនងាយនិងរីងស្ងួតឡើយ ព្រោះគេបានធ្វើកន្លែងមួយទៀតសម្រាប់ស្ដុកទឹកនូវពេលរដូវវស្សាហើយបញ្ជូលវាតាមបំពង់ធំៗកប់ក្រោមដីភ្ជាប់និងបាតបឹង ។
" ការច្នៃប្រឌិតរបស់បងអស្ចារ្យមែនបងជូន "
" វាជារឿងធម្មតាៗ អ្នកណាក៏អាចធ្វើបានដែរ អូម៉ូអ៊ី "
" និយាយអញ្ចឹងបងជូន តើទីនេះមានផ្កាទេ "
" មានហើយចម្រុះពណ៍ទៀតផង វានៅឆ្ងាយពីចំការក្រូចបន្ដិច "
" ប្រសិនកន្លែងនេះដាក់ជា តំបន់ ទេសចរណ៍ ប្រហែលមានភ្ញៀវចេញ
ចូលច្រើនណាស់ហើយ "
" គឺអញ្ចឹងធ្លាប់ត្រូវរដ្ឋាភិបាលស្នើរសុំដែរ ប៉ុន្ដែបងបធិសេធ "
" ហេតុអ្វី ? ? "
" ទីកន្លែងឯកជនរបស់បង "
ដំណឹងរបស់ ជីមីនត្រូវបានគេកាត់ផ្ដាច់ គ្មានអ្នកណាដឹងថារាងក្រាស់ទៅរស់នៅកន្លែងណាឡើយ
" ចង្រៃយ៍ ម៉េចក៏បាត់ដានពួកវាអញ្ចឹង " ប្រាវ សំឡេងកែវថ្លាធ្លាក់ទៅប៉ះទង្គិចនិងឥដ្ឋការ៉ូមួយទំហឹងក្លាយជាអំបែងកែវមួយរំពេច
" សុំទោសចៅហ្វាយ " ពួកគេឈ្ញោកមុខដឹងកំហុស
" ចេញអោយអស់ ទៅ "
នាយសង្ហាដេញកូនចៅឲ្យចេញមុននិងនាយទប់កំហឹងមួយលែងជាប់ គេគ្មានអារម្មណ៍សម្លាប់មនុស្ស បង្ហូរឈាមទុកលាងបាតជើងទេ ។
ក្លិនឈ្ងុយប្រហើរសាយភាយពេញផ្ទះក្រោមស្នាដអូម៉ូអ៊ីនាងព្យាយាមធ្វើម្ហូបផ្គាប់ចិត្ដស្វាមីនាងចាំសម្ដីអ្នកម៉ាក់និយាយប្រាប់នាងគឺស្វាមីស្រឡាញ់ថ្នមប្រពន្ធយ៉ាងណាក៏ចិត្ដចង់ភ្លក់ម្ហូបស្នាដៃប្រពន្ធដែរថ្វីត្បិតឆ្ញាញ់ឬអត់វាអាស្រ័យការខិតខំព្យាយាមធ្វើវាប៉ុណ្ណោះ
" អរគុណអ្នកម៉ាក់ដែលដាស់តឿនខ្ញុំ "
នាងពិតជាអរគុណអ្នកមានគុណទាំងពីនាក់ណាស់ដែលតែងតែរំលឹកនាងជារឿយៗរឿងកិច្ចការផ្ទះសម្បែងបោកជូតអ៊ុតសម្លៀកបំពាក់ ស្វាមី ធ្វើអាហារពេលព្រឹកសម្រាប់ប្ដីញុំាបាយជជែកគ្នាលេងបង្កើតភាពស្និតស្នាលដើម្បីឲ្យទំនាក់ទំនងមួយនេះរឹងមាំទ្វេដងនាងធ្វើបណ្ដើរញញឹមបណ្ដើរវាពិតក្ដីសុខណាស់
នាងតូចដោះអៀមចេញដោយលើកចានម្ហូបដាក់លើតុរាងក្រាស់ដើរចុះមកខាងក្រោមទាំងមិនទាន់ រៀបចំខ្លួនស្រួលបួលផងព្រោះគេឃ្លានណាស់ទម្រាំងូតទឹកប្ដូរខោអាវហើយគេឃ្លានដាច់ក្រពះ ។
" អរុសួស្ដីលោកប្ដី "
រាងតូចរហ័សទៅទទួលជីមីនដោយលានដៃទៅវែកសក់ របស់គេអោយរៀបរយស្អាតល្អទើបអូសដៃជីមីនទៅកាន់តុបាយ
" អរុសួស្ដី អូម៉ូអ៊ី "
" នេះរបស់បង ឆាប់ញុំាទៅទាន់វានៅក្ដៅៗ " នាងតូចចុចចានរបប
គ្រឿងមួយកូនចានឲ្យគេហូប
" ទំនងម្ល៉េះ អ្នកណាធ្វើវា " ការតុបតែង លំអពីលើរបបនេះស្អាតរៀប
រយតាមស្ដង់ដាររមណីយដ្ឋានលំដាប់ផ្កាយប្រាំពិតជាប្រណិតមែន
" គឺអូន "
" នាងចេះរប្រៀបនិងមកពីអ្នកណា ? ? " ចម្លែកចិត្ដម៉េចលឺនាងនិយាយ
អញ្ចឹងក្នុងចិត្ដហាក់មាន មោទនភាព ចំពោះនាង ។
" អ្នកម៉ាក់អូនជាអ្នកបង្រៀនដោយផ្ទាល់សាកភ្លក់មើលហើយជួយវាយតម្លៃពិន្ទុរបបមួយចាននិងផង លោកប្ដី " រាងតូចក្ដិចថ្ពាស់ជីមីនតិចៗ
" អូខេ "
រាងក្រាស់ងក់ក្បាលយល់ស្របហើយដៃចាប់កាន់ស្លាបព្រាមកដួសរបបគ្រឿងមកញុំា គ្រាន់មួយស្លាបព្រាដំបូងគេបើកភ្នែកធំៗងាកសម្លឹងមុខនាងតូចមិនព្រិចសោះ
" ប្រៃពេកឬ "
រាងតូចញាប់ញ័រដោយឃើញគេបញ្ចេញប្រតិកម្មខ្លាំងបែបនេះ ឬវាប្រៃពេកទើបគេបើកភ្នែកពិនៗពងមាន់អញ្ចឹង ។
" អត់ទេឆ្ញាញ់ណាស់ "
រសជាតិឆ្ញាញ់ត្រូវចិត្ដគេណាស់ជីមីនញុំារួចក៏សុំនាងថែមមួយចានទៀតព្រោះមិនទាន់អស់ចិត្ដនិងរសជាតិមួយនេះ ក្រោយពេលជីមីនទទួលទានរួចរាល់ ណាំជូនចុះមកដោយដៃកាន់ ឯកសារមួយច្បាប់
" អ្វីនិងបងប្រុស "
" គឺ ប្រវត្តិសង្ខេប ៗរបស់ ថេយ៍ ខូហ្សៀយូដែលបងពឹងមិត្ដជួយរកឲ្យ "
ណាំជូនមិននូវស្ងៀមរង់ចាំថេយ៍ ម្នាក់នេះលួចធ្វើបាបប្អូនប្រុសនាយពីក្រោយឡើយគេមិននូវស្ងៀមទេ ដរាបណាគេមិនទាន់ដោះស្រាយមន្ទិលសង្ស័យហេតុអ្វីព្យាយាមព្យាបាទរាងក្រាស់ម្ដងហើយម្ដងទៀតអញ្ចឹង ។
" ចាអរគុណ "
រាងតូចទទួលឯកសារនោះបើកមើលម្ដងមួយសន្លឹកនាងលាន់មាត់ភ្ញាក់ផ្អើល
" បងជូនគេធ្លាប់ជាមិត្ដស្និតស្នាលរបស់ជីមីនដែរឬ "
" បងក៏មិនច្បាស់ដែរ ព្រោះពីមុនជីមីនមានរឿងអ្វីគេតែងតែចែករំលែកជានិច្ចពិសេសទំនាក់ទំនងមិត្ដថ្មីៗ ប៉ុន្ដែ ថេយ៍ ខូហ្សៀយូ នេះបងមិនដែលលឺជីមីនរំលឹកម្ដងណាឡើយ "
" ជីមីននិងជាខ្ញុំឬ? ? " រាងក្រាស់សម្លឹងមុខពួកគេភ្លឹះៗមិនយល់សេចក្ដី
សោះនាយងឿងឆ្ងល់យូរហើយជីមីនជាអ្នកណា ម៉េចអ្នករាល់គ្នាចូលចិត្ដហៅគេជាម្នាក់និងម្ល៉េះ ។
" អៅ ម៉ាថ្ងៃទើបសួរពីវាឬ "
" ហ៊ឹម "
" ជីមីន ហ្គាលីណា ជាឈ្មោះរបស់ឯងអាប្អូនប្រុស "
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now