ភាគ២១៖ពួកឯងហ្នឹងវិនាស??

557 24 0
                                    

លោកស្រី​ហ្គាលីណា​រៀបរាប់ប្រាប់ប្ដីទាំងខ្លោចចិត្ដហ្នឹងកូ​នប្រុសតាំងពីតូចក្ដីស្រឡាញ់និងស្រដី​ទន់ភ្លន់​គេគ្មានដែលទទួលម្ដងណាពីលោកប៉ាឡើយ ក្រៅពី​បន្ទោសៗ​ កាលគេអាយុ៥ឆ្នាំគេត្រូវសិស្សរួមថ្នាក់​ព្រួតវៃ​ពេលនោះគេព្យាយាមតបត​ដើម្បី​ការពារ​កេរ្ដិ៍​ឈ្មោះអោយប៉ា​ ប៉ារបស់គេមិនបានបណ្ដើរស្រីក្មេងចូល​សណ្ឋាគារ​ទេពួកគេសុទ្ធ​និយាយកុហក​ប៉ុន្ដែស្វាមីនាងបែបជាវៃគេបាក់រំពាត់និងវៃខ្សែក្រវ៉ាត់សឹងដាច់ជាពី
តើលោកប៉ាគេស្ដាប់ហេតុផលគេនិយាយដែរ គឺអត់ទេគាត់មិនដែលស្ដាប់ម្ដងណាឡើយ ​ អាយុ១៤ឆ្នាំប្រលងធ្លាក់លេខលោកប៉ាគេវៃធ្វើបាបបង្អាត់បាយពីថ្ងៃ ​ មួយជីវិតនេះរាងក្រាស់ទទួលពាក្យខុសរហូតឬ ។
"​ កូនប្រុសដើមទ្រូងប្រាំហត្ដត្រូវរឹងមាំរឿងប៉ុណ្នឹងវាតស៊ូមិនកើតស្មើនិងវាជាខ្ទើយ​ "​ ​
"​ ហ៊ឹកហ៊ឹក​ បងអាក្រក់លើសពីអូនគិតទៀត​ អូនទ្រាំលែងបានហើយពួកយើងលែងគ្នាទៅ​ "​
"​ ចង់លែងណាស់ក៏លែងទៅ​ ហើយយើងកាត់ឈ្មោះជីមីនចោលពីគ្រួសារ​ហ្គាលីណា​នាងសាកទៅ ​" លោក​ហ្គាលីណា​និយាយគម្រាមជាមុនហ៊ានលែងជីមីនគ្មានមុខតំណែងក្នុង​ក្រុមហ៊ុន​ដែរ
"​ លោកពិតជាអាក្រក់ណាស់​ ហ៊ឹកហ៊ឹក​ "​
"​ ហ៊ឹកហ៊ឹក​ "​
ជីមីនឈរយំក្បែរ​ជញ្ជាំង​ម្នាក់ឯងគេសម្រូតខ្លួនអង្គុយឥដ្ឋវាជារឿងធម្មតាដែលប៉ាម៉ាក់គេតែងតែឈ្លោះគ្នានោះក្នុងស្ថានភាពនេះគេមិនអាចទន់ជ្រាយទេគេត្រូវប្រឈមមុខនិងការពារម៉ាក់ រាងក្រាស់ក្រោកឈរពេញកម្ពស់ជូតទឹកភ្នែកចេញស្អាត ហើយដើរសំដៅទៅប៉ាម៉ាក់គេដោយមុខមាំរាបស្មើ ផ្លាច់ មួយកំផ្លៀតនេះគេទទួលជំនួសទៅចុះ
"​ លោកជាមនុស្សប្រុសដែលទេ ហេតុអ្វីប្រើកម្លាំងបាយលើនារីភេទ ​"​
"​ វាជារឿងយើងនិងនាងឯងមិនពាក់ពន្ធ័ទេអាកូនសាហាយ"
"​ ម៉ាក់​ "​ ជីមីនងាកមុខរកម្ដាយទាមទារចម្លើយតើគេជាកូនសាហាយដូចអ្វីនិងលោកហ្គាលីណានិយាយមុនអត់
"​ ហ៊ឹកហ៊ឹក​ ម៉ាក់សុំទោស​ "​
"​ អញ្ចឹង​បានលោកមិនដែលល្អហ្នឹងខ្ញុំម្ដងសោះ ​ "​ ពេលនេះជីមីនគេយល់ពីទង្វើព្រៃផ្សៃធ្វើមកលើគេហើយ
"​ ដឹងរឿងអស់ហើយ​ អញ្ចឹងពួកយើងលែងលះទៅ​ ​ ដូច្នេះ​ទ្រព្យសម្បត្តិ​ទាំងមូលជារបស់យើង​ ហាសហា​ "​ លោក​ហ្គាលីណា​
"​ ជូរជាតិ​ "​ ជីមីនគ្រឺតធ្មេញទប់កំហឹងលែងជាប់ ដាល់​មួយដៃដាច់​ផ្ងារ​ទៅខាងក្រោយ
"​ ចាំក្នុងអំបែងក្បាលរបស់លោកទៅ​ ទោះបីខ្ញុំគ្មានឈ្មោះក្នុង​គ្រួសារលោកទៀតក៏ពិតមែន ប៉ុន្ដែវាមិនធ្វើឲ្យខ្ញុំដាច់ពោះស្លាប់ដែរ អូចំណែករឿងក្រុមហ៊ុនវាជាញើសឈាមខ្ញុំអញ្ចឹងហើយលោកប្រឹងជួលមេធាវីមកប្ដឹងដល់តុលាការក៏ខ្ញុំមិនព្រឺរោមដែរ ​ "​
នាយទាញកន្សែងជូតដៃប្រឡាក់ជាប់ឈាមមនុស្សតិរច្ឆានចេញបន្ទាប់មកអូសដៃម្ដាយចាកចេញ
"​ ម៉ែកូនពួកឯងហ្នឹង​វិនាស​ "​ លោក​ហ្គាលីណា​ញញឹមលើកែបមាត់ពេលនេះសត្រូវដឹងលឺអញ្ចឹង​លោកខ្ជិលដើរតួចិត្ដល្អបន្ដទេ លោកត្រូវដណ្ដឹងវាមកធ្វើជាកម្មសិទ្ធទាំងអស់ ។
"​ ម៉ាក់ប្រាប់ខ្ញុំតាមត្រង់មកថាខ្ញុំជាកូនរបស់អ្នកណា​ "​
"​ ម៉ាក់សុំទោស​កូនប្រុស​ ហ៊ឹកហ៊ឹក​ "​
"​ ខ្ញុំមិនការពាក្យសុំទោសរបស់ម៉ាក់ទេ​ ខ្ញុំចង់ដឹងរឿងពីខាងក្រោយទាំងអស់នេះ​ខ្ញុំជាអ្នកណា​ "​ គេជាកូនអ្នកណាហើយឪពុកពិតប្រាកដរបស់គេកំពុងរស់នៅទីណា វាជាចម្លើយត្រូវការបំផុត
"​ ឯងជាកូន​ ដូម៉ា​ ហ្គាលីណា​ដែលជាបងប្អូនភ្លោះរបស់​សូម៉ាហ្គាលីណា​ជា​ឪពុកចិញ្ចឹមរបស់ឯង​ ម៉ាក់សុំទោសដែលលាក់វាពីកូនរាប់ឆ្នាំ​ ដោយសារម៉ាក់ខ្លាចគេធ្វើបាបកូនប៉ុណ្ណោះ​ "
អ្នកស្រីនិយាយកុហកបន្ដទៀតហើយឪពុកបង្កើតរបស់នាយមិនមិនមែនដូម៉ាហ្គាលីណានោះទេតែអ្នកផ្សេងទៀតមុនពេលដែលជួបគ្នាជាមួយនិងដូម៉ាព្រោះកាលនោះប្រសិនគ្មានដូម៉ាទេម្ល៉េះ ម្ដាយកូននាងដេកតាមចិញ្ចើមថ្នល់ផ្លូវហើយ ឯជីហូទើបជាឈាមបង្កើតរបស់ដូម៉ានិងគាត់
"​ អញ្ចឹង​តើកាលនោះខ្ញុំចូលបន្ទប់គាត់ឃើញរូបថតបុរសម្នាក់នោះបានជាខឹងវៃខ្ញុំស្ទើរស្លាប់ស្ទើររស់ដោយសារអារឿងចឹងសោះ​ "​
ជីមីនបន្លឺចេញពីមាត់ទាំង​អស់សង្ឃឹម​ស្មានថាគាត់វៃដោយសាអ្វី​ តាមពិតរឿង​អាថ៍កំបាំង​រវាងប៉ាហ្នឹងគាត់សោះរាងក្រាស់និយាយបន្ដ​
"​ ឯណា​ដូម៉ា​ ហ្គាលីណា​ដែលជា​ឪពុករបស់ខ្ញុំគេស្នាក់នៅកន្លែងណាប្រាប់ខ្ញុំមកខ្ញុំទៅអូសកគេមកទីនេះ " ធ្វើជាប៉ាគេរប្រៀបម៉េចទើបឲ្យប្អូនប្រុសមកដើរតួនាទីជំនួស ទៅសំងំសោយសុខតែឯង
"​ គេរងចាំកូននៅប្រទេសចិន​ "​
"​ ហេតុអ្វី​ "​
"​ គេសម្រាក​ព្យាបាលរបួសនៅទីនោះ​រាប់ឆ្នាំ គាត់ទើបដឹងខ្លួនថ្មីៗនេះទេ "​
"​ មានរឿងអ្វីកើតឡើងខ្លះ​ "
"​ ២០ឆ្នាំមុនប៉ារបស់កូនបានទៅរកស៊ី​បណ្ដាក់ទន់នូវប្រទេសចិន​ ប៉ុន្ដែសូម៉ាប្រើល្បិចពុលពិសរៀបចំ​អន្ទាក់ធ្វើបាបប៉ាឯងរហូតដេកមួយកន្លែងដូចមនុស្សរុក្ខជាតិរយះពេល២០ឆ្នាំ​ "
"​ យ៉ាងម៉េចហើយឈឺត្រង់ណាខ្លះប្រាប់បងមកមើល​ "​ រាងក្រាស់បោះជំហានចូលដោយមកអង្គុយក្បែរគ្រែអ្នកជំងឺគេចាប់ដៃបន្លាក្រូចថ្ន​មៗថើបមួយខ្សឺតហើយដោយមិនភ្លេចសួរនាំនាងដើម្បីអស់សេចក្ដីបារម្ភក្នុងចិត្ដ
"​ អូនមិនអីទេ​ តែអូនសុំទោសណាដែលធ្វើអ្វីតាមចិត្ដចង់ខ្លួនឯងពេកភ្លេចគិតរឿង​ បេប៊ឺ​ "​
រាងតូចច្របាច់ដៃគេតិចៗមកសុំទោសគេកាលនោះនាងញុំាអ្វីតាមចិត្ដឯងភ្លេចគិតថាវាប៉ះពាល់ឬអត់​ ណាមួយនាងមិនមែនខ្លួនមួយទេកំពុងមានជីវិតពីលូតលាស់​
ហើយនាងលឺប៉ាម៉ាក់នាងប្រាប់ថា​សូម៉ា​ ហ្គាលីណា​ស្ដីបន្ទោស​លោកប្ដីនាងខ្លាំងៗណាស់សម្លុតសឹងផ្អើលពេទ្យតែគេបែរព្រមស្ដាប់និងមានទំនួសខុសត្រូវលើកំហុសទៀត​ទាំងមិនបានធ្វើអ្វីសោះ ។​
"​ កុំ​សុំទោស​អី​ អូនសម្លាញ់​ ចុះឯណាប៉ាម៉ាក់ក្មេក​ "​
"​ ពួកគាត់ទៅក្រៅមិញនិង "
"​ អរចឹងចាំបន្ដិច​ "​ ជីមីនក្រោកឈរពេញកម្ពស់បម្រុងនិងបោះជំហានទៅខាងក្រៅតែផ្អាកដំណើរវិញដោយសារ​អូម៉ូអ៊ីហាមឃាត់
"​ បងមីនចង់ទៅណា​ "​ រាងស្ដើងសម្លឹងផែនខ្នងស្វាមីគេទៅណាទៀតហើយទើបមកអង្គុយសោះនឹង ឬគេខឹងនាងរឿងញុំាហិលនោះ​ តែ​អម្បាញ់មិញ​គេមិនយកទោសអីនាងទេ ​ ។
"​ គឺបងទៅទិញបាយឲ្យអូនញុំា​ "​
"​ មិនបាច់ទេបន្ដិចទៀត​ ម៉ាក់ប៉ាអូនយកមកហើយអង្គុយជិតអូនមក​ "​
នាងគ្រវីក្បាលមិនត្រូវការឲ្យលោកប្ដីចេញឆ្ងាយពីនាងមួយជំហានទេ នាងខ្លួនខិតបន្ដិចដើម្បីទុកកន្លែងរាងក្រាស់អង្គុយ
"​ យ៉ាងម៉េចឬ​ "​ ជីមីនព្រមមកក្បែរដោយមិនភ្លេចចងចិញ្ចើមងឿងឆ្ងល់
"​ គ្មានម៉េចទេ​ គ្រាន់ចង់ឃើញមុខបងពេញនិងណាព្រោះពេលកូនកើតមកឲ្យស្អាតនិងសង្ហាដូចបង​ តែបើខុសបងប្រាកដថាគេជាកូនអ្នកជិតខាង​ អញ្ចឹងនៅស្ងៀម អូមសុំពេលតែ០៥នាទីប៉ុណ្ណោះ ​"​
រាងតូចក្រសោបមុខគេជាប់ដើម្បីសម្លឹងឲ្យច្បាស់ត្រជាក់ភ្នែក ប្ដីនាងកាន់តែគយគន់យូរសង្ហាគុណតែម្ដងទម្រង់មុខជីមីនអាចទៅប្រឡងតារាម៉ូដែល ដើរម៉ូតូឲ្យប្រេនល្បីៗដឹងលុយរាប់លានប៉ុន្ដែចៃដន្យរាងក្រាស់គ្មានចំណូលចិត្ដខាងសិល្បះឡើយ
"​ អ្នកជំងឺម៉ូតស្អីនិយាយប៉ូបាច់ម្លឹងៗ ​ "​ កូនអ្នកជិតខាងយ៉ាងម៉េចក្រែងនាយនិងនាងកៀកកើយក្បែរស្ទើរ២៤ម៉ោងបេះមិនចេញផង នាងពូកែរកនឹកពាក្យថ្មីម្ល៉េះរាងក្រាស់អស់សំណើចនិងក្ដីហួសចិត្ដប្រពន្ធប្រសព្វហួសម៉ង់ ។
"​ អូនសម្ដីបានចឹងស្រឡាញ់អូនទេ​ "​ រាងស្ដើងធ្វើភ្នែកម៉ក់ៗស្ទាបអង្អែលបបូរមាត់គេតិចៗ​
"​ ចែចង់​បងឬ​ "​ នេះនាងយកស្ទាយញ៉ែមកពីណាទៀតហើយពូកែវាចាម្ល៉េះគេជាប្រុសមិនចេះនិយាយពាក្យអស់នេះទេចុះប្រពន្ធគេនរណាជាអ្នកបង្រៀនទៅ
"​ ម៉ង់អត់ទៀត​អផ្សុក​ពេកចង់ញ៉ែប្ដី​ ឲ្យញ៉ែខ្លះមកចា "​ ​
"​ តាមសប្បាយ​ "​
"​ ជុប​ នេះ​រង្វាន់​ "​
"​ រង្វាន់​អ្វីទៅ​ "​
"​ រង្វាន់​ដែលបងកើតមកសង្ហា​ ហិហិ​ "​ អូម៉ូអ៊ីថ្មីទៀតហើយម្ដងណានាងនិយាយជាន់ពាក្យនោះគេសុំកោសសក់បោកក្បាលនិងជញ្ជាំង ប្រពន្ធមហាចម្លែក ។
"​ អញ្ចឹងផង​ "​
"​ មែនណាបងមីន​ បងឯងសង្ហាដូចទេពបុត្រជិះសេះសចឹង ​ "​
"​ ឧទាហរណ៍​បងមុខអាក្រក់វិញអូនព្រមការជាមួយទេ​ "
"​ រត់ចោលរោងការតាំងពីយូរមែនឲ្យពោះប៉ោងចឹងទេ​ "
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now