ភាគ៥០៖សម្ដីបានណាស់!!

533 15 0
                                    

"​ អូនតាមព្រោះចង់រាប់អានលោកពូនិងណា "​
មាត់ខុសពីចិត្ដនាងមិនមែនរាប់អានគេធម្មតាៗទេគឺគ្រាន់បង្កើតភាពជិតស្និតនិងគ្នាជាមុននិងក្លាយជាដៃគូជីវិតអនាគតប៉ុណ្ណោះ ។
"​ ហេតុអ្វី​ហ៊ឹម "​
រាប់អានគេឬ ចម្លែកមែនមានកូនក្មេងចង់និយាយរកគេដូច្នេះ តាំងពីដើមគ្មានក្មេងឯណាហ៊ានចូលជិតគេនោះទេ គ្រាន់ឃើញមុខរត់ចោលនាយមុននិយាយសួស្ដីទៅហើយ ។
"​ គ្រាន់ចង់ស្គាល់ចាំបាច់លើកហេតុផលដែលឬ "​
មើលស្រដីនាងថ្លោះមិនធម្មតាទេហ៊ាននិយាយផាំងមិនក្រែងចិត្ដមនុស្សចាស់សោះ តែគេចូលចិត្ដក្មេងរប្រៀបនេះ ក្លាហានមិនខ្លាចអ្នកណា ។
"​ ហៃយ៉ា នាងច្រម៉ក់សម្ដីបានម្ល៉េះ ជុប "​
ដោយអត់ទ្រាំនិងភាពគួរអោយស្រឡាញ់របស់នាងបណ្ដាលចិត្ដអោយគេហ៊ានផ្ដិតស្នាមថើបលើថ្ពាស់ក្រពុំហ៊ារបស់នាង វាហាក់ស៊ីចង្វាក់គ្នាជាមួយនាងតូចនេះអញ្ចឹង ។
"​ លោកពូជាមនុស្សដំបូងហើយដែលថើបវា "​
"​​ អូហូ!! គួរសប្បាយចិត្ដដែលទេនេះ​ "​
"​ តាមចិត្ដលោកពូទេ និយាយអញ្ចឹងខ្ញុំសូមណែនាំឈ្មោះជាមុនចុះ ខ្ញុំជាអូនីម៉ូ ហ្គាលីណា កូនស្រីរបស់លោកហ្គាលីណា ឬម្យ៉ាងទៀតព្រះនាងមូលីគ្រីស្ទាម៉ាសូ ខ្ញុំរីករាយដែលស្គាល់លោកពូ "​ រាងតូចបោះដៃទៅមុខដោយស្នាមញញឹមរាប់ញាតិ
ប៉ាម៉ាក់នាងស្លន់ស្លោស្វែងរកកូនស្រីពេញកម្មវិធីដោយមិនអស់ចិត្ដអូម៉ូអ៊ីបម្រុងនិងឡើងឆាកប្រកាសរកនាងហើយតែត្រូវផ្អាកវិញប្រទះឃើញនាងកំពុងសន្ទនានិងហ៊ូស៊ុកសើចកក្អឹកហាក់គ្មានទុកកង្វល់អ្វីសោះ
"​ ឈប់ធ្វើអី អូនមិនឡើងឆាកទៅ "​
"​ អូនថាកុំល្អជាង "​
"​ នេះកូនបាត់ណាអូន "​
"​ នាងកំពុងនិយាយគ្នាជាមួយ ហ៊ូស៊ុក "​
"​ អូនថាយ៉ាងម៉េច ហ៊ូស៊ុកអញ្ចឹងឬ "​ ស្អីគេនាងទើបរំអុកគេរឿងដណ្ដឹងសត្រូវព្រឹកមិញណាស់ ឥឡូវនាងធ្វើវាមែនអួយសុំខ្លាចដៃកូនស្រីហើយ ។
"​ អូនីម៉ូចេញមកអញ្ចឹងមិនខ្លាចប៉ាម៉ាក់បារម្ភទេឬ "​ គេភាំងណាស់ដែលពេលលឺនាងនិយាយឈ្មោះសត្រូវដូច្នោះ តែគេមិនអូសទាញកូនតូចនេះពាក់ពន្ធ័និងរឿងគំនុំនោះទេ
"​ អូ!! ខ្ញុំភ្លេចអោយឈឹង លោកពូជួយជូនខ្ញុំរកប៉ាម៉ាក់ផង "​​
"​ ម៉ោះ ក្មេងតូចពូពរណា "​
រាងក្រាស់ត្រកងរាងកាយនាងលើកឡើងពរដើរសំដៅទៅរកកន្លែងឈររបស់ជីមីនទាំងមិនមុខរីកមិនរាប់ញាតិ គេមិនចង់ជូនមកប៉ុន្មានទេដោយហេតុគិតថាក្មេងអាចវង្វេងអញ្ចឹងស៊ូធ្វើជាអ្នកនាំផ្លូវមួយពេល ។
"​ ក្មេងតូចពូទៅហើយណា ថ្ងៃក្រោយហាមដើរផ្ដេសផ្ដាសអញ្ចឹងទៀតលឺ
ទេ នេះកាដូរជួបគ្នាដំបូងណានាងល្អិត លាហើយ "​
ហ៊ូស៊ុកដាក់នាងចុះហើយលុតជង្គង់និយាយទល់មុខនាងដោយហុចខ្សែដៃមួយខ្សែដោយឆ្លាក់ឈ្មោះរបស់គេជាស្រេច
ពេលនេះគេប្រគល់វាអោយក្មេងតូចនេះសិនចុះ ថ្ងៃក្រោយគេមានមនុស្សពេញចិត្ដគេនិងធ្វើវាលើកទី២ គេងើបឈរប្រែទឹកមុខមាំមួយរំពេចខុសត្រង់ក្បែរអូនីម៉ូនាយញញឹមស្រស់ណាស់ ។
"​ ប្រយ័ត្នកូនតូចផងថ្ងៃក្រោយរវល់យ៉ាងណាកុំទុកនាងចោល លាហើយអូម៉ូអ៊ី អរគុណដែលបង្កើតនាងមក "​ ចុងប្រយោគនេះគេនិយាយខ្សឹបៗលឺឯងប៉ុណ្ណោះ​ ។
" អស់អីហើយអូនតោះពួកយើងចូលតុ "
រាងក្រាស់ញញឹមដាក់នាងបែបលួងលោម នាងនូវតែខ្លាចហេតុការណ៍ពី៥ឆ្នាំមុនដដែល
" ចា ម៉ោះកូនម៉ាក់ "
តុ រាងក្រាស់ទាញកៅអីអោយប្រពន្ធអង្គុយដោយខ្លួនអង្គុយតាមពីក្រោយលើអូនីម៉ូដាក់លើភ្លៅ ចាប់អាហារដាក់ចានដើម្បីទុកឲ្យនាងញុំាបំបាត់ការអផ្សុក កូនច្បងនិងកូនពៅពួកគេតាមប៉ាអ៊ំនិងលោកពូបាត់ហើយមិនខ្ចីតោងស្អិតដូចនាងច្រម៉ក់លើភ្លៅគេសោះ ។
" ព្រះរាជបុត្រមានបុរសម្នាក់ចង់ចចាររឿងលក់ដីធ្លីព្រះពរ "
អង្គរក្សស្ដាំអោនក្បែរត្រចៀករាងក្រាស់ មានបុរសចង់ជួបណាត់រឿងតម្លៃដីមួយនោះដោយសាររាងក្រាស់បធិសេធនិងវាដោយលើកហេតុតម្លៃហួសជ្រុលគេមិនអាចទទួលទេ អញ្ចឹងគេមករកម្ដងទៀត បន្ទាប់ពីដេកគិតមួយយប់
" ហ៊ឹម នាំយើងទៅជូនគេ " រាងក្រាស់លើអូនីម៉ូចេញពីភ្លៅដោយដាក់នាង
អង្គុយលើភ្លៅជុងហ្គុកជំនួស គេក្រោកឈរពេញកម្ពស់ដោយបម្រុងនិងទៅរកហើយ
បែបត្រូវបង្អក់ជំហានឈរ
" អូនមានអ្វីឬ "
"​ អូនមិនស្រួលខ្លួនទេជួយជូនអូនចេញពីទីនេះបានទេ "
" បាទ ប្រាប់ទៅគេទៅថាយើងនិយាយវាពេលក្រោយ "
" ក្រាបទូលព្រះរាជបុត្រ "
រាងក្រាស់នាំនាងទៅឈរស្រូបយកខ្យល់​អាកាសបរិសុទ្ធដោយគិតថានៅខាងក្នុងវា​រញ៉េរញ៉ៃ​ពេកទើបធ្វើឲ្យនាងតូច​វិលមុខមិនស្រណុកក្នុងខ្លួនសោះ​ អាការះ​វា​សាបៗមាត់​ធើងធាង​ ចង់ញុំារបស់ជូរៗនាងតូចចេញកន្លែងនិងផុតដូចព្រះប្រទានពរអញ្ចឹង​ ហាក់ដូចចាប់ជាតិម្ដងទៀត​អារម្មណ៍នាង​ស្រស់ស្រាយ​មិន​អាប់អួល​ដូចក្នុងកម្មវិធីទេ នាងចាប់ផ្ដើមចម្លែកចិត្ដតាំងពីចេញឡានមកម្ល៉េះ​ម៉េចក៏ឆាប់ធុញថប់និង​បរិយាកាស​ក្នងកម្មវិធីអញ្ចឹង ។
"​ អូនអូខេទេ​ អូម៉ូអ៊ី​ "​ រាងក្រាស់ដើរទៅជិតរួចក្រសោបឱបចង្កេះពីក្រោយដាក់ចង្ការលើស្មារបស់នាងដោយបន្លំថើបកញ្ចឹកកនាងតិចៗ
"​ ហ៊ឹម​ អូនសុំទោសដែលធ្វើឲ្យបង​ខកខាននិងពិភាក្សារឿងវិយោគទន់​ដីធ្លី​ លោកប្ដី​ "​
រាងតូចឱនមុខដោយដឹកកំហុសប្រសិននាងមិននិយាយពាក្យនេះម្ល៉េះ​ ស្វាមីនាងធ្វើការងារដោយរលូនបាត់ហើយនាងមិនគួរនាំបញ្ហាសម្រាប់គេដោយសាររឿងតិចតួចអញ្ចឹងទេ​ ។
"​ កុំនិយាយអញ្ចឹងអី​ ប្រពន្ធសម្លាញ់​ គ្មានអ្វីសំខាន់ជាជាងសុខភាពអូននោះទេ​ អូនមិនស្រួលខ្លួន​ បងឯណាទៅមានអារម្មណ៍និយាយរឿងមុខជំនួញនោះ​ "​
រាងក្រាស់អង្អែលដៃស្រឡូននាងថ្នមៗបែប​លួងលោម​ចិត្ដ​ កុំគិតគ្រាន់រឿងប៉ុណ្នឹងវាគ្មានអ្វី​ធំធេង​ជាងប្រពន្ធទេនាងឈឺនាងត្រូវការខ្លួនមើលថែ​ អញ្ចឹងហើយនាយមិនអាចឱបដៃឈរមើលទេ​បោះបង់​ឱកាសវាមួយនោះចោលរាងក្រាស់មិនស្ដាយស្មើនិងអូម៉ូអ៊ីឈឺគេមិនបានមើលថែនាងដោយផ្ទាល់ដៃដែរ ។
"​ អូនអរគុណណាលោកប្ដីដែលមិនទៅណាចោលអូន​ "​ ត្រឹមសម្ដីប៉ុន្មានម៉ាត់នេះវាធ្វើឲ្យនាងមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់និងសុវត្ថិភាព​នៅពេលក្នុងរង្វង់ដៃរបស់គេ​ ។
"​ ទោះបីអូនដេញក៏បងមិនទៅណាដែលប្រពន្ធសម្លាញ់ចាំសម្ដីបងទុកណា​ គ្មានអ្វីសំខាន់ជាង​ជីវិតប្រពន្ធកូនបងទេអញ្ចឹងហើយអូនមានអ្វីមិនស្រួលចិត្ដអាចនិយាយប្រាប់បងដោយមិនខ្លាចចិត្ដបានណា​ "
រឿងអ្វីក៏ដោយធ្វើឲ្យនាងឃ្នើសចិត្ដអាចនិយាយប្រាប់គេដោយផ្ទាល់គេមិនប្រកាន់ខឹងអ្វីទាំងអស់​ នាងជាមនុស្សសារះសំខាន់ជាងគេបង្អស់ក្នុងជីវិតរបស់នាយ​ នាងជាខ្យល់ដង្ហើមរបស់គេជាពន្លឺបំភ្លឺជីវិត
ថ្វីមិនជួបនាងពីមុនអត្ដចរិតគេជាមនុស្សព្រាននារីវាមិនប្រាកដថាគេមិនចេះស្មោះនោះទេគ្រាន់គេមិនទាន់ជួបមនុស្សប្រាកដប្រជាប៉ុណ្នឹង​ បន្ទាប់ពីជួបនាងហើយជីវិតធ្លាប់តែជាមនុស្សដើរផឹកស៊ីចូលក្លឹបដាច់យប់មិនដែលស្គាល់រសជាតិដេកផ្ទះខ្លួនប៉ុន្ដែប្រែជាមនុស្សដែលមាន​ទំនួសខុសត្រូវខ្ពស់ក្នុងក្រុមគ្រួសារផ្ដល់ភាពកក់ក្ដៅនិងការពារនាងដោយជីវិត​ គេក្លាយជាលោកប៉ាសែនល្អនិងលោកប្ដីល្អសម្រាប់នាង​ ។
"​ ចា​ ថ្ងៃក្រោយអូនមិនលាក់វាទុកម្នាក់ឯងទៀតទេ​ "​ នា
ងងើយមុខសម្លឹងមុខរាងសង្ហាដោយស្នាមញញឹមលើផែនថ្ពាស់​ នាងសូមសន្យាខ្លួនឯងទោះរឿងនោះតូចឬធំក្ដីនាងត្រូវ​ពិភាក្សា​សុំ​មតិយោបល់​ពីស្វាមីខ្លួនដែលនាងមិនគួរបៀមទុកវាលាក់ទុក្ខក្នុងចិត្ដទេ​ ។
"​ អូនដឹងទេ​ ប្រសិនបងមិនស្គាល់អូនម្ល៉េះជីវិតបងប្រហែល​រសាបអណ្ដែតគ្មាន​កោះត្រើយគ្មានកន្លែងចុះចតនោះទេ​បងធ្លាប់គិតចំពោះរឿងមួយនេះដែល​ បងមិនដែលសង្ឈឹមថាមានគ្រួសារដល់កក់ក្ដៅមួយនេះទេ​ បងធ្លាប់ជាក្មេងប្រវត្ដិប្រើប្រាស់គ្រឿងញៀន​ ទំនើងចិត្ដខ្លួនឯងដោយគិតថាគ្មាននរណា​ខ្វល់ខ្វាយ​និងវត្ដមានបងទេបងគិតហើយគិតទៀត ហេតុអ្វីបងជួបអូនដំបូងបែបជាឈ្លោះប្រកែកនិងខ្លួនឯងមិនព្រមទទួលស្គាល់ថាអូនជាប្រពន្ធអញ្ចឹងបងពេលនោះ​ច្របូកច្របល់​អស់ហើយបែងចែកមិនដឹងថាបងគួរតែដាក់ចិត្ដដាក់កាយរួមរស់ជាមួយនារីម្នាក់និងដែរទេ​ បងចោទសួរខ្លួនឯងនិង​ជាសំនួរ​ហើយខំស្វែងរកចម្លើយវាណាស់ប៉ុន្ដែលទ្ធផលគឺទទេតែវាមិនអីទេ​ ចាំតាំងពីបងភ្ញាក់ខ្លួនពេលដែលអូនយំនៅពេលដែលបងស្រែកគំហកនោះបង​មានអារម្មណ៍​ថាស្ដាយក្រោយដែលហ៊ានតម្លើងសរសៃកដាក់អូន​ ស្ដាយពេលវេលាដែលទុកអូនចោលនៅផ្ទះម្នាក់ឯង​ ហេតុអ្វីក៏បងមិនព្រមបើកចិត្ដទទួលអូនអញ្ចឹង​ បងពិតជាឆ្ងល់និងទង្វើខ្លួនឯងណាស់​ អូនដឹងទេទម្រាំបងស្គាល់ពាក្យស្រឡាញ់មួយនិងបងស្ទើរតែបាត់អូនចេញពីមួយផ្នែកនៃជីវិតបងទៅហើយបងចង់សុំទោសអូនណាស់​ សុំទោសដែលបងធ្វើទង្វើមិនគប្បីចំពោះអូនហើយក៏សុំទោសដែលរៀបការជាមួយអូនបែបទៅនាំស្រីមកបញ្ឈឺអូន បងសុំទោសប្រពន្ធសម្លាញ់​ បងពិតជាមនុស្ស​ចោលម្សៀត​ណាស់​ "
តំណក់ទឹកសំណើមជ្រាបចេញពីរង្វាង់ភ្នែកទាំងគូររបស់គេ​ វាបញ្ជាក់មកច្បាស់ៗណាស់ថានាយស្ដាយក្រោយ​ គេបិះនិងមាន​វិប្បដិសារី​ទៅហើយ​ គេស្រឡាញ់នាងណាស់ស្រឡាញ់ស្ទើរបាត់មុខមិនបានចុះ
ប្រសិនគេធ្វើទង្វើទាំងឡាយនោះម្ដងទៀតតើគេមានមុខឯណាទៅប្រឈមនិងនាង​ គេប្រគល់បេះដូងឲ្យនាងអស់ហើយគ្មាន​សស់សម្រាប់អ្នកណាផ្សេងទៀតទេ​ ទំហំនៃសេចក្ដីស្នេហារបស់គេធំធេងប្រៀបពិននិងមហាសមុទ្រអញ្ចឹង​ ថ្នាក់មិនអាចវ៉ាស់វែងបាន​ ។
"​ បងមិន​ចោលម្សៀត​ទេលោកប្ដី​ បងល្អណាស់កុំបន្ទាស់ខ្លួនឯងអីណាស្វាមីសែនល្អរបស់អូន​ "
"​ បងអរគុណអូនណា​ ឈិន​ អូម៉ូអ៊ី​ "​ រាងក្រាស់ចាប់ស្មានាងអោយបែរមកសម្លឹងគ្នាទល់មុខរាងក្រាស់បោះស្នាមថើបមួយខ្សឺតនិងថ្ងាល់រួចយកថ្ងាល់របស់គេទល់និងថ្ងាល់នាងដោយកែវភ្នែកពួកគេទាំងពីបាញ់សម្លឹងរកគ្នាមិនព្រិច​ រាងក្រាស់ឱនថើបបបូរមាត់ស៊ីជម្ជូនោះបន្ដិច​ ហើយនិយាយបន្ដ​
"​ អូនដឹងទេអូនស្រស់ស្អាតជាងនារីផ្សេងទៀតដែលបងស្គាល់ ​ ទោះអូនរៀង​ក្រមិចក្រមើម​ឆ្នើមឆ្នៃ​បន្ដិចប៉ុន្ដែបងចូលចិត្ដមនុស្សស្រីដូចអូននេះណាស់​ ហ៊ានប្រកែកហ៊ាននិយាយអ្វីដែលខ្លួនគ្មានកំហុសដើម្បីការពារខ្លួនពីរឿង​អយុត្តិធម៌​ អូនឆ្លាតទោះកាលបងបាត់ខ្លួនបីខែក៏ដោយអូនអាចគ្រប់គ្រងក្រុមហ៊ុនបងដោយរលូន​ បងមាន​មោទនភាព​ចំពោះអូនណាស់ដឹងទេ​ "​
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now