ជីមីនគាំងអណ្ដាតគ្រវាស់លែងចេញនេះប្រពន្ធគេតើកុំប្រាប់ថានាងលួចប្ដូរឡានទៀតហើយ អ៊ីចឹងតើបានគេមើលមិនស្គាល់ ប៉ុន្ដែនាងមកទីនេះធ្វើអ្វីកុំប្រាប់ថាធ្វើដូចគេណាងាប់ៗមិនខានទេម៉ែអើយមើលឈុតនាងស្លៀកពាក់ចុះស៊ិចស៊ីម្ល៉េះឲ្យពួកអាណាមើល ខ្លីម្លឹងៗស្ទើរគប់គល់ភ្លៅហើយនាយចង់អូសប្រពន្ធក្នុងច្បាប់ទៅផ្ទះវិញពេលនេះម៉ោងនេះ
" ហៃយ៉ាស្មាននរណាប្ដីឯងសោះ ចេញពីកន្លែងខ្ញុំបើមិនចង់មានរឿង "
អូម៉ូអ៊ីពើតទ្រូងបញ្ចេញសាច់ដើមទ្រូងទ្រលុកទ្រលន់ បិទបាំងដោយស្បៃពណ៍ខ្មៅពីលើបន្ដិចប៉ុន្ដែស្បៃមួយនោះវាពិតជាស្ដើងខ្លាំងណាស់មើលសឹងធុះសាច់ហើយ ។
" ទេនាងទៅកន្លែងផ្សេងទៅ "
ជីមីនរឹងទទឹងមិនព្រមគេចឬជៀសផ្លូវអោយនាងតូចចតឡានទេវាជាកន្លែងនាយនរណាក៏គ្មានថ្ងៃដណ្ដើមពីកណ្ដាប់ដៃគេស្រួលៗឡើយអ៊ីចឹងហើយគួរចុះចាញ់គេទើបជាការប្រសើរ
រាងតូចពេបមាត់ជ្រេញខ្ជិលប្រកែកតមាត់ច្រើននាងបើកទ្វាឡានទៅចតកន្លែងផ្សេងមិនមែននាងមិនចង់ឈ្នះទេប៉ុន្ដែនាងមិនចង់ឲ្យអ្នកដទៃដឹងលឺអំពីរឿងគ្រួសារនាងពេក ពួកគេរៀបការមិនបើកជំហរឲ្យអ្នកផ្សេងដឹងក្រៅពីដៃគូរួមក្រុមហ៊ុនធំៗនិងសាច់ញាតិប៉ុណ្ណោះ ។
រាងតូចច្រឡើតបោះជំហានដោយជើងមួយៗឆ្លងកាត់ភ្នែកពួកប្រុសល្មោភកាមសម្លឹងមើលរូបរាងនាងទាំងលិតមាត់លិតកព្រោះស្រីតូចតុបតែងខ្លួនស៊ិចស៊ីលើសស្រីឯទៀតប្រៀបហ្នឹងនាងពុំបានមួយចំណិតផង
ប្រសិនបើថ្ងៃសំណាងដែលទេវតាប្រទាននាងឲ្យពួកគេនែបនិត្យមួយយប់មិនដឹងជាល្អយ៉ាងណាទេតែត្រឹមក្ដីស្រមៃហ្នឹងរូបរាងស្រីម្នាក់នោះប្រាកដជាកូនអ្នកមានថ្លៃថ្នូរពួកគេមិនប្រឡាក់ប្រឡូសរឿងអស់នេះឡើយ ចូលក្លិបផឹកស្រាបំបាត់ស្ដ្រេសប៉ុណ្ណោះមិនមែនមកក្លិបដើម្បីបម្រើតណ្ហាផ្លូវភេទអ្នកណាទេ
ខណះនោះផងដែរអូម៉ូអ៊ីកាន់ស្រាអក់ផឹកមួយក្អឹកជូតមាត់ចេញនាងក្រោកចេញដើរសំដៅទៅកន្លែង ឌឺជេចាក់ភ្លេង នាងបោះលុយមួយដុំឲ្យពួកគេចេញទុកនាងចាប់ការកន្លែងនេះម្ដង
តាំងពីមកបរទេសនាងខានប៉ះពួកវាយូរណាស់ហើយនូវឯបរទេសនាងជាឌឺជេល្បីលាក់មុខមួយរូបសូប្បីឡើងឆាកនាងពាក់របាំងមុខជាប់រហូតថ្នាក់អ្នកគាំទ្រឲ្យនាមថាជានារីអាថ៍កំបាំងឬស្រ្ដីរបាំងមុខ
រឿងរាំចាក់ក្បាច់វាជាចំណាប់ចំណូលចិត្ដហើយនាងបញ្ចេញស្ទាយ៍រាំទាំងប៉ុន្មានបង្ហាញឲ្យអ្នកក្នុងក្លឹបស្រែកហ៊ូបែកក្រដាសត្រចៀក ពួកគេមិនដែលឃើញឌឺជេណាជំនាញដូចនាងឡើយ ។
ជីមីនច្របាច់កែវស្រាបែកអស់ឈាមហូរមិនខ្ចីញញើត ហ្នឹងឈាមហូរតក់ៗជាងកំហឹងនាយទេ គេក្ដៅក្រហារក្រហាយដោយឃើញអ្នកដទៃសម្លឹងមើលសាច់ ស្បែកដៃជើង ឬអ្វីគ្រប់យ៉ាងរបស់នាង ជាពិសេសនូវពេលនាងអោនចុះគឺលេចផ្លែឈឺរីកណ្ដាលវាលពេកហើយ មិត្ដភក្ដិរបស់រាងក្រាស់ក្រឡេកឃើញភ្លាមស្រែកសឹងបែកសំឡេងមិននឹកស្មានថាប្រពន្ធសម្លាញ់សាហាវថ្នាក់ហ្នឹងទេ ។
" អូម៉ែហ្គត!! ប្រពន្ធអាមីនសាហាវណាស់វើយមើលចង្កេះចុះ រាំឡើងទន់ដូចអត់ឆ្អឹងអ៊ីចឹងអញស្មានស្លូតម៉ែ "
ជុងហ្គុកនិយាយលឺៗដូចមានបំណងអ្នកម្ដុំៗហ្នឹងលឺហើយណាមួយនាយចង់ញ៉ោះឲ្យ រាងក្រាស់ខឹងទៅហួងហែងស្រីស្រល់លើឆាកម្ដងចង់ដឹងថានាងធ្វើរប្រៀបហ្នឹងហើយមានអារម្មណ៍ប្រច័ណ្ឌឬហួងហែងនាងឬអត់ ។
" បិទមាត់បិទភ្នែកភ្លាមអាហ្គុក "
រាងខ្ពស់ស្រែកហាមឃាត់មិត្ដកុំឲ្យមើលនាងទាំងច្រឡោតព្រោះកំហឹងប្រច័ណ្ឌរបស់គេកើនឡើងដល់តំបន់គ្រោះថ្នាក់ហើយ ។ភ្នែកចោទសម្លឹងប្រពន្ធសឹងគប់ទ្រូងឲ្យប្រេះស្លាប់ទេ នាងធ្វើអ៊ីចឹងមានអាសូរចិត្ដគេជាប្ដីដែរទេ ???
" អញលែងទ្រាំលែងស្អីហើយវើយ "
ជីមីនប្រញាប់ប្រញាល់ងើបចេញរហ័សរត់ទៅកន្លែងឆាកចាប់លីរាងតូចចេញពីទីនោះមិនភ្លេចពឹង ឲ្យជុងហ្គុកជួយយកឡានពណ៍សរបស់ប្រពន្ធគេ មកភូមិគ្រិះផង
ចំណែករាងតូចវិញគប់ផងវៃផងស្រែកឡូឡាជេរញែតៗថ្នាក់ជីមីនស្ពឹកមុខរកពាក្យតបតពុំគ្មាន រាងសង្ហាបើកឡានក្នុងល្បឿនលឿនបំផុតមិនខ្វាយខ្វល់ថានាងពុលឡានឬក៏អត់ទេ ។
" នែ!!! លោកបន្ថយល្បឿនឡានបន្ដិចទៅបានទេ "
អូម៉ូអ៊ីស្នើរសុំស្វាមីដៃឆៅរបស់ខ្លួនព្រោះឥឡូវហ្នឹងនាងរៀងងងឹតមុខ ធើងធាងអាម៉េចមិនដឹងទេ
សង្ស័យនាងពុលអាល្បឿនគេបើកហ្នឹងម៉ង់ គ្រាន់មកដល់ភ្លាមនាងរហ័សបើកទ្វាឡានក្អួតសឹងអស់ពីពោះ រាងកាយល្ហិតល្ហែទន់ជង្គង់ផ្ទាល់ដី សំណាងជីមីនជួយទប់លំនឹងម្ល៉េះនាងដួលបោកក្បាលហ្នឹងស៊ីម៉ង់ន៍បាត់ហើយ ។
" នាងម៉េចហើយ "
" រស់ ទាន់ងាប់ទេ "
" សម្ដីបានទៀតសមទុកចោលតើ "
" ក្រែងលោកជាអ្នកធ្វើឲ្យខ្ញុំធ្លាក់ក្នុងសភាពនេះដូច្នេះលោកជាអ្នកទទួលខុសត្រូវ គ្រាខ្ញុំចូលក្នុង "
" ខ្ជិលគ្រា បីលឿនជាង " ជីមីនក្រសោបចង្កេះតូចមួយក្ដាប់លើបីនាងស្រែក
ភ្នាត់សំឡេងនេះនាងស្មានគេនិយាយលេងតើនរណាដឹងថាគេលេងមែនមែនដូច្នោះ ។រាងក្រាស់គ្រឺតពេកទះគូទមួយដៃដើម្បីគម្រាមឲ្យស្ងៀមបន្ដិចតែនាងផ្គើនស្រែកលើសដើមទៀត
" អួយ !!! ឈឺសាច់មនុស្សណាម៉េចទះគូទគេចឹង " អូម៉ូអ៊ីមុខជូរអង្អែលកំប៉េះគូទដែលនាយវាយអម្បាញ់មិញវាជាំខៀវសាច់ហើយទេ
" វៃបើមិនឈឺគេមែនហៅថាវៃទេយល់ទេអ្នកស្រីហ្គាលីណា "
ជីមីនខ្នាញ់អាមុខក្រមិចក្រមើមរបស់នាងម្ល៉េះ ពូកែខាងឌឺពូកែខាងផ្គើនថែមម៉ាដៃឥឡូវហ្នឹង នាយគ្រឺតពេកបោះនាងលើពូកមួយទំហឹងគ្មានអាណិតអាសូរចង្កេះនាងបន្ដិចសោះ ។
" អួយ ទម្លាក់គេស្រួលៗទៅវាថី "
អូម៉ូអ៊ីអង្អែលចង្កេះសម្លក់មុខរាងក្រាស់នាងហក់ទាត់ធាក់ឲ្យបែកក្បាលទេមនុស្សអី ទម្លាក់ស្រ្ដីភេទអ៊ីចឹងអត់ចេះថ្នមដៃសោះ
" អត់ ថ្ងៃក្រោយហាមទៅក្លិបទៀត "
រាងក្រាស់ច្រត់ចង្កេះប្រដៅរាងតូចថាទៅក្លិបរាំក្រលែងនោះគេមិនរាប់បញ្ជូននោះទេ ប៉ុន្ដែឥឡូវត្រូវជំរះបញ្ជីរឿងស្លៀកពាក់វាលឡើងចាក់ឌឺជេឲ្យពពួកប្រែត នោះសម្លឹងមើលដើមទ្រូងនាងគេខឹងនាយចង់ហែកភ្នែកពួកអស់នោះប្រឡាក់អំបិលឲ្យឆ្កែស៊ីទេតើមើលនោះមើលធ្វើដូចមិនដែលឃើញអ៊ីចឹង ។
" អត់ខ្ញុំគ្មានថ្ងៃស្ដាប់សម្ដីលោកឡើយ "
រាងតូចគ្រវីក្បាលវាគ្មានថ្ងៃនោះទេកន្លែងសប្បាយផងចង់បញ្ឈប់នាងភ្លាមៗកុំសង្ឈឹម ឆើសអាត្រង់ខ្លួនឯងទៅបានចុះនាងទៅមិនបានទេចុះធ្វើស្រ្ដីមេផ្ទះដេកចាំប្ដីមកវិញមែនមិនធ្វើចឹងទេវើយពេលនេះសិទ្ធិស្មើគ្នាហើយដូច្នេះនាងចង់ធ្វើអីតាមចិត្ដក៏បានដែរ
" ប្រយ័ត្នខ្ញុំដាក់ច្រវ៉ាក់ទៅកញ្ញា "
ជីមីនអស់លទ្ធភាពត្រូវការបញ្ឈប់រាងតូចណាស់ អ៊ីចឹងគម្រាមម្ដងក្រែងនាងខ្លាចរូបគេខ្លះ នាយនិយាយមកទឹកមុខរាបស្មើមាំមិនលេងសើច រាងតូចសម្លឹងឃើញចឹងលេបទឹកមាត់ក្អឹកៗតាំងពីរៀបការមកនាយមិនដែរបង្ហាញទឹកមុខគួរឲ្យខ្លាចបែបនេះទេ ទោះបីមានរឿងឈ្លោះគ្នាប៉ុណ្ណាក៏ដោយ
" អូខេគេលែងទៅហើយចំណែកលោកឯងក៏ដូចគ្នា "
រាងតូចនិយាយយល់ព្រមសិន ឃើញស្ថានការមិនស្រួលទេបើនាងស្រដីជ្រុលតិចទៅ គេធ្វើបែបនោះមែនចប់មិនខាននាងមែនសត្វទេណា នាងមនុស្សណាមនុស្សស្គាល់ទេ
" មិនសន្យា "
ជីមីនញាក់ស្មាតិចៗវាងាយទេដែរគេត្រូវសន្យាមិនទៅក្លិបសញ្ជាតិមនុស្សប្រុសណាក៏ចេះខូចខិលខ្លះដែរមិនល្អគ្រប់ដប់ឡើយ ។
" ល្អខ្ញុំដូចគ្នា ចឹងអស់ហើយខ្ញុំសុំទៅបន្ទប់គេងសិនហើយបាយបាយ រាត្រីសួស្ដី "
អូម៉ូអ៊ីក្រោកចេញពីពូកបោះជំហានសំដៅខ្លោងទ្វាបន្ទប់ប៉ុន្ដែប្រអប់ដៃរឹងមាំពារពេញដោយសរសៃចាប់ចង្កេះទាញត្រឡប់មកវិញ យប់នេះគេម៉េចអាចនាងទៅវិញស្រួលៗនោះ
" លែងដៃ ខ្ញុំត្រូវការដេក " អូម៉ូអ៊ី
" ដេកទីនេះហើយប្រពន្ធសម្លាញ់ "
រាងក្រាស់ខ្សឹបដាក់ត្រចៀកនាងព្រឺសម្បុរ នាងក្រញែងខ្លួនកុំមកធ្វើឯងស៊ីអារម្មណ៍អីទៅអត់រួចទេចេញឲ្យឆ្ងាយចង់ប្រើវិធីនេះទាក់ទាញនាងខុសហើយពៅ រាងតូចជាន់ជើងរួចអុកមួយកែង នាយសម្រូតខ្លួនដេកលើឥដ្ឋរមួលខ្លួនដូចអន្ទង់លើភ្លើងអ៊ីចឹង អូម៉ូអ៊ីលានអណ្ដាតឌឺដើរទៅបន្ទប់យ៉ាងរំភើយហាក់គ្មានរឿងកើតឡើងអ៊ីចឹង ។
ថ្ងៃថ្មី ព្រះអាទិត្យរះបំភ្លឺចែងចាំងពន្លឺពណ៍ទឹកក្រូច ខ្យល់នៃជំនោរបក់ផាត់សំឡេងចាបយំក្បែរមាត់បង្អួចដាស់ដំណេករាងតូចឲ្យក្រោកពីគេង អូម៉ូអ៊ីងើបអង្គុយញីភ្នែកស្រវេស្រវារកទូរសព្ទ៍មើលម៉ោង ថាពេលនេះប៉ុន្មានហើយ ថ្ងៃនេះនាងចង់បញ្ចេញស្នាដៃចុងភៅម្ដងឲ្យលោកប្ដីពិសារ កុំពិនស្ដីឲ្យថានាងមិនដែលចូលផ្ទះបាយតាំងពីការមក នាងចូលរហូតសោះមកពីភ្នែកគេមិនមើលឆើស ។
អូម៉ូអ៊ីក្រោកចេញពីគ្រែដើរទៅបន្ទប់ទឹកសម្អាតខ្លួនដៃម្ខាងកាន់កន្សែងពោះគោម្ខាងទៀសាប៊ូបន្ទន់សក់ នាងទើបទិញវាកាលពីម្សិលមិញ ដៃស្រឡូនបន្លាក្រូចបើកទឹកចូលអាងរួចនាងដោះសំលៀកបំពាក់ចេញអស់ ចូលត្រាំទឹកដុះខ្លួន។
រយះពេល២០នាទីក្រោយរាងតូចសម្អាតខ្លួនរួចរាល់ស្លៀកពាក់ស្អាតបាតដើរចុះទៅក្រោមប៉ុន្ដែត្រូវផ្អាកជំហានដោយសារសំឡេងលោកប្ដីសែនស្រល់សង្ហាស្រែកហៅនាង
" នាងចង់ទៅណា ទៅផ្សារមែនទេល្អពេលទៅទិញបន្លែសាច់តម្លៃល្មមៗបានហើយកុំថ្លៃពេក អូ!!! មួយទៀតខ្ញុំមកញុំាបាយផ្ទះកុំភ្លេចរៀបចំផង ខ្ញុំ ទៅធ្វើការហើយបាយ "
ជីមីននិយាយរៀបរាប់ដូចម៉ាស៊ីនរួចហើយគេប្រញាប់ដើរទៅឡានបើកចេញបាត់ទុកឲ្យរាងតូចធ្វើមុខស្អុយ ស្អីបន្លែណាល្មមៗនេះនាងទិញនៅផ្សារទំនើបណា ម៉េចអាចតថ្លៃគេបាននោះខួរក្បាលគេចូលទឹកហើយឬអូម៉ូអ៊ីពេបមាត់បន្ដិចមិនខ្វល់នាំឈឺក្បាលឥតប្រយោជន៍ដើរផ្សារវិញល្អជាង បន្ទាប់ពីដើរផ្សារអស់មួយព្រឹកធំមករាងតូចត្រឡប់មកវិញបានម្រេះមួយថង់ប៉ុណ្ណោះ នាងធ្វើតាមគេនិយាយហើយតម្លៃល្មមៗកុំថ្លៃពេកអ៊ីចឹងជម្រើសល្អគឺបន្លែប្រភេទមួយនេះ ។
ម្ហូបប្រភេទស្អីរបស់នាងហ្នឹង
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ