" សំដៅរូបភាពនោះឬ "
រាងក្រាស់ដឹងអំពីសំនួររៀបសួរហើយគ្មានអ្នកណាក្បាលខូចដូចជុងហ្គុ្កកនិងថេយ៉ុងនោះទេ ចូលចិត្ដបង្ករឿងក្នុងគ្រួសារអ្នកដទៃឈ្លោះគ្នា
" ត្រូវហើយ ពួកព្រាយនេះជាអ្នកណា ហើយពីណាគេទាញរូបអស់នេះចូល laptop " នាងច្រត់ចង្កេះសួរផាំងៗក្ដៅចិត្ដប្រហែសតិចអត់កើតផុតពីមនុស្សពិតចេញមនុស្សក្នុងរូបភាពតើគេមានអាសូរទ្រូងនាងអត់ ។
" មកនេះមក " រាងស្ដើងក៏ក្រោកទៅតាមការហៅរបស់គេជីមីនទាញចង្កេះមកអង្គុយលើភ្លៅថើបសក់មួយខ្សឺតហើយបកស្រាយហេតុផលឲ្យស្រីតូចស្ដាប់
" គឺពួកមិត្ដខ្ញុំទេអ្នក save នោះ " ជីមីន
" កុហកច្បាស់ណាស់ " នាងអាចជឿគេប៉ុន្មានភាគរយទៅចរិតព្រានចឹង ទុកចិត្ដទេ
" បាទ នេះទូរស៍ព្ទតេសួរពួកវាដោយផ្ទាល់ទៅ " ជីមីនលូកយកទូរស៍ព្ទហុចឲ្យនាងតេសួរបញ្ជាក់ដោយលេខមិត្តភ័ក្ដិគេមួយជួរខាងលើ
" ឆើស ចាំមើលណា " រាងស្ដើងចិត្ដសឿងដែរចុចពីលើលេខរបស់ជីនជាមនុស្សអាយុបងគេក្នុងចំណោមហើយក៏ជាសុភាពបុរសដែលនាងស្គាល់
( អាឡូ ជីមីនឯងតេមានការអីដែរ ) ជីនរហ័សចុចទូរស៍ព្ទប្រវត្តិសាស្រ្ដហើយដែលជីមីនតេមករកគេមុននោះ វាជារឿងមហាកម្របំផុត
" អាឡូ បងជីន ខ្ញុំអូម៉ូអ៊ីណា "
( នាងល្អិតទេអី តេមកបងមានការអី ) ជីន
" គឺខ្ញុំចង់សួរបងរឿងមួយ "
( បាទបង រីករាយនិងឆ្លើយសំនួររបស់ឯង ) ជីន
" បងដឹងទេថាអ្នកណាប៉ះពាល់ laptop ប្ដីខ្ញុំទេ "
(អូ!! ថេយ៉ុង និង ជុងហ្គុក បងឃើញពួកគេមើល LapTop ប្ដីឯងបណ្ដើរទាំងសើចកក្អឹក តើមានរឿងអ្វីឬបានជាឯងសួរដូច្នេះ ) ជីន
" អត់មានអ្វីទេចា ចឹងខ្ញុំបិទហើយ ជំរាបលា "
( បាទ )
" ជឿខ្ញុំឬនៅ " ជីមីនឱបចង្កេះនាងពីក្រោយដោយផ្ដួលក្បាលលើខ្នងស្រីតូច បិទភ្នែកសម្រាកថ្ងៃនេះគេឈឺក្បាលល្វើយប្លែក ទើបសំងំគេងបន្ដិចក្រែងធូរ
" គេសុំទោសណា "នាងរៀងរអៀសចិត្ដតិចមិនគួរណាមិនជាលោកប្ដី
សោះ គេខំនិយាយរៀបរាប់ប៉ុណ្នឹងដែរនូវមិនស្ដាប់ទៀត ឥឡូវឃើញទេលទ្ធផលប្ដីខឹងខ្លួន នាងត្រូវលួងគេរប្រៀបម៉េចទេព្រោះតាំងពីធំដឹងក្ដីមកនាងធ្វើខុសអ្វីតែងតែប៉ាម៉ាក់កាន់ជើងជានិច្ច ។
" មិនអីទេ ម៉ោះទៅញុំាបាយ " ជីមីនខ្ជិលប្រកាន់ទោសពៃរ៍អីណាស់ មានសប្បាយចិត្ដទៅវិញទេដែលឃើញប្រពន្ធចេះប្រច័ណ្ឌគេបែបនិងគួរឲ្យស្រឡាញ់ម្យ៉ាងដែរ ពិសេសត្រូវមេបង្ករឿងមកផឹកជក់លៀងអបអរទើបល្អ គ្មានមេរំខានគេប្រហែលមិនឃើញកាយវិការខ្យូតៗរបស់អូម៉ូអ៊ីឡើយ ។
" ជុប ថ្ងៃក្រោយគេលែងហ៊ានហើយ "
" មនុស្សណាក៏ចេះខុសដែរ មិនបាច់គិតក្នុងចិត្ដទេ តាមសប្បាយទៅណា អូម៉ូអ៊ី " រាងក្រាស់ឱបទះស្មាតិចៗផ្ដល់កម្លាំងចិត្ដកុំឲ្យនាងដាក់សម្ពាធលើខ្លួនឯងដោយសាររឿងតូចមួយពិនម្ជុលនេះអី វាគ្មានប្រយោជន៍ទេ ។
" ឃ្លានទេ ពួកយើងគួរកម្ម៉ង់ញុំាទៅទីនេះ ឬហាង " ជីមីន
" ឃ្លានហើយចង់ញុំាទីនេះច្រើនជាង ហាងរញ៉ែរញ៉ៃណាស់ "
" អូខេ ក្បាលខូចម្ល៉េះយើង " រាងក្រាស់លូកដៃយកទូរស៍ព្ទពីថតតុទាក់ទងទៅកាន់ជំនិតពឹងឲ្យគេទៅទិញអាហារមួយចំនួនសម្រាប់ញុំាពីនាក់នូវក្រុមហ៊ុនប្រាំនាទីមិនទាន់កូនចៅនាំចំណីជាច្រើនថង់ដាក់លើតុដោយនាងតូចជាអ្នកស្រាយមើលថាមានអ្វីខ្លះដែលនាងញុំាកើតព្រោះចំណីខ្លះធ្វើឲ្យនាងអាឡែស៊ីនិងវា ដូចខ្ទឹមបារាំងជាដើម ។
---
" ឆ្អែតហើយ " រាងតូចសោយអាវឡើងរួចលើប្រអប់ដៃបន្លាក្រូចទះពោះតិចៗជីមីនចង់ឈ្លក់ទឹក នេះនាងហ៊ានបញ្ចេញកាយវិកាយទាក់ទាញអារម្មណ៍គេទៀតហើយ នេះគេអ្នកឃើញចុះអ្នកផ្សេងគេមិនក្លាយជាឃាតករត្រជាក់ហើយទេ ជីមីនមិនបានសម្លាប់ពួកគេតាមអ្នកបញ្ជាថ្នាក់លើនោះទេតែគេសម្លាប់ដោយសារប្រច័ណ្ឌច្រើនជាង
" ចង់ញុំាអ្វីផ្សេងទេ " ជីមីន
" អត់ទេឆ្អែតតឹងពោះហើយ " អូម៉ូអ៊ីគ្រវីក្បាលបធិសេធទោះចង់បានបន្ថែមពោះនាងក៏លែងទ្រាំទ្រូហើយ នាងញុំាដល់សឹងធ្លាយពោះវៀនពោះតាំងចេញមកខាងក្រៅ ។
" តើខ្ញុំគួរផ្លាស់ប្ដូររបបនាងញុំាទេ ?? "
" ហេតុអី " នាងទាមទារកហេតុផលដែលគេចង់ប្ដូររបបចំណីនាង
" ពេទ្យថាមកពីនាងញុំារបស់ផ្ដេសផ្ដាសបានជាបាត់វដ្ដរដូវនាងត្រូវទេដូច្នេះនាងត្រូវញុំាអ្វីដែលផ្ដល់ផលប្រយោជន៍សម្រាប់សុខភាពប៉ុណ្ណោះ "
" ចុះរបស់ផ្អែមញុំានោះ "
" ជាតិស្ករច្រើនពេក គឺណូហើយ " ជីមីន
" អត់ទេ អូនសុំអង្វរកុំប្រើវិធីព្រៃផ្សៃដាក់ទោសអូនអី "
" ទេដាច់ខាតទោះនាងយំលិចផ្ទះក៏ខ្ញុំមិនចិត្ដទន់ដែរសូរី " ជីមីននិយាយដាច់អហង្ការហើយគេគ្មានថ្ងៃធ្វើតាមសម្ដីក្ដីអង្វរសុំមេត្ដារបស់នាងនោះទេ
" សុំមេត្ដាផងណា លោកប្ដី ហ៊ឹកហ៊ឹក "
" ទឹកភ្នែកទឹកសំបារក៏គ្មានប្រសិទ្ធភាពដែរ "
" ណាណា " នាងអង្រួនដើមដៃគេសុំចិត្ដចុះកាត់លុយក៏កាត់តែកុំផ្លាស់ប្តូររបបអាហារនាងបានហើយនាងវេទនាធ្វើចិត្ដរបស់ឆ្ញាញ់ណាស់នឹកក្លិន មាន់បំពង ដំឡូងបំពងអាហាររសជាតិប៊រ មីកូរ៉េហឹលឆ្ញាញ់ ភេសជ្ជះប្រភេទគ្រឿងកំប៉ុងនិងអ្វីច្រើនទៀតដែរប្រាថ្នាចង់បរិភោគពួកវា ?
" ទេ " ជីមីនប្រងើយដោយផ្ដាតលើការងារធម្មតាតែក្នុងចិត្ដនរណាហ៊ាននេះណាគេមិនហ៊ានបង្អាត់អាហារសម្រាប់ប្រពន្ធឡើយគេសុំឲ្យតែនាងញុំាឆ្អែតគេងឆ្អែតសើចសប្បាយរាល់ថ្ងៃគេរីករាយហើយ ត្រឹមការប្រែប្រួលវដ្ដរដូវនោះគ្មានបញ្ហាអ្វីចំពោះគេទេ ព្រោះរឿងមួយនេះអ្នកណាក៏មានដែរ អ៊ីចឹងហើយវាទូទៅហើយ ។
" ចឹងសុំកូកាកូឡាមួយកំប៉ុងនិងសូកូឡាមួយប្រអប់មកលែងទាមទារហើយ លោកប្ដី "
" ចូលចិត្ដតែរបស់ផ្អែមហើយតាំងរអ៊ូថាធាត់ណាស់ គិតយ៉ាងម៉េច "
" ចុះបើមាត់ឃ្លានតែពួកនឹងនោះ "
" មិនដឹងទេ " ជីមីនបិទត្រចៀកមួយថ្ងៃសុំមិនដឹងមិនលឺអ្វីទាំងអស់
" សន្យាតែម្ដងទេណាប្ដីសម្លាញ់ "
" ហ៊ឹម ម្ដងចុះអាណិតក្មេង " សួរគេដែលចិត្ដរឹងដាក់នាងប៉ុន្មានម៉ោងត្រឹមឃើញទឹកមុខកម្សត់របស់នាងហើយបេះដូងលោតញាប់ស្ទើរធ្លាយចេញមកក្រៅហើយ អ្នកណាទ្រាំនិងភាពគួរឲ្យខ្នាញ់របស់នាងទៅ គេចាញ់នាងហើយចាញ់មន្ដស្នេហ៍នាងទៀតផង
" យ៉េយ៉េៗៗ អរគុណលោកប្ដី ជុប "
ជីមីនប្រាប់ជំនិតឲ្យជួយទិញកូកាកូឡាមួយកំប៉ុងនិងសូកូឡាមួយប្រអប់បន្ទាប់ពីទទួលថង់ពីកូនចៅហើយគេហុចឲ្យនាងញុំា នាងទទួលយកញុំាយ៉ាងរំភើយ ប្រហែលម៉ោង៣ក្រោយមកនាងធុញក៏ធុញ អផ្សុកក៏អផ្សុក នាងដើរទៅអង្គុយកេះដៃប្ដីឲ្យបែររកខ្លួនហាក់មានរឿងអ្វីចង់ប្រាប់អ៊ីចឹង ។
" ឃ្លានឬ " ជីមីនងាកមុខមកមើលនាង រពឹសម្ល៉េះ បិះស៊កដៃចូលក្នុងអាវគេហើយ គេបណ្ដាយពេកនាងលែងខ្លាចរអាគេហើយចឹង នាយចាប់ដៃទាំងគូជាប់ទាញខ្សែក្រវ៉ាត់ចេញពីកចងភ្ជាប់គ្នាទាំងគូ ។
" លែងអូនភ្លាម " អូម៉ូអ៊ីខាំបបូរមាត់ខ្លួនឯង សម្លឹងសម្លក់មុខគេ និយាយតម្លើងសរសៃកដាក់ជីមីនទៀតហាក់មិនញញើតអ្វីបន្ដិច គេប៉ះនាងបានចុះនាងប៉ះគេវិញបែបត្រូវចងដូច្នេះ
" ទេ ចឹងហើយងាយដល់ខ្ញុំធ្វើការ " មិនមែនជីមីនកំណាញ់ខ្លួនទេប៉ុន្ដែគេខ្លាចទប់អារម្មណ៍មិនកើតចាប់ការនាងកណ្ដាលការិយាល័យឥឡូវហើយ ។
អីម៉ូអ៊ីអង្គុយស្ងៀមទាំងមុខក្រញ៉ូវចាប់នាងចងធ្វើដូចនាងជាសត្វចិញ្ចឹមចឹងសាំមែនជីមីនដៀងភ្នែកមើលនាងស្ងាត់ៗ ចាំមើលអាការះមិនសុខចិត្ដរបស់ប្រពន្ធ គេទប់សំណើចសឹងជាប់ហើយនាយបន្ដធ្វើការទៀតរហូតនាងគេងលក់ ទម្រាំរាងក្រាស់ធ្វើបង្ហើយឯកសារជិតពាក់កណ្ដាលយប់ហើយ
នាយលើបីភរិយាកំពុងលងលក់បោះជំហានវែងៗសំដៅទៅកន្លែងចតឡានរួចបើកចេញទៅដោយគេបើកផ្ទាល់គេត្រូវការភាពឯកជនរវាងរឿងគ្រួសារខ្លះដែរ ប្រហែលកន្លះម៉ោងក្រោយកង់ឡានរត់ចូលក្នុងភូមិគ្រិះនេះដាស់នាងឲ្យភ្ញាក់ដើម្បីទទួលទានអាហារពេលយប់ទោះវារៀងជ្រៅណាស់ហើយជីមីនមិនពេញចិត្ដដែលឃើញប្រពន្ធគេងដោយអត់បាយយប់ទេ ។
" ក្រោកឡើងអូម៉ូអ៊ីពួកយើងមកដល់ផ្ទះហើយណា "
" អឹម ងងុយណាស់សុំគេងបន្ដិចទៀតមកណា "
" អត់ពួកយើងត្រូវទៅញុំាបាយពេលយប់ ប្រយ័ត្នឈឺក្រពះក្រោកមក "
" សាំនិងលោកឯងណាស់ក្រោកក៏ក្រោក "
" ខានស្អែកមានវិធីស្រមោលសនាងចង់ចូលរួមជាមួយខ្ញុំដែរឬទេ "
ជីមីនស្រាយខ្សែក្រវ់ាត់ចេញពីនាងបន្ទាប់មករាងក្រាស់បន្លឺស្រដីសារថ្មីគេបបួលនាងចេញទៅពិភពខាងក្រៅទាំងអស់គ្នាហើយណាមួយគេចង់ណែនាំឲ្យសង្គមខាងក្រៅស្គាល់ប្រពន្ធរបស់គេ
" សូរីខ្ញុំមិនទៅម៉េចកើត "
" សម្ដីឈ្លើយ តោះទៅញុំាបាយហើយចាំស្អែកខ្ញុំជូនទៅទិញសំលៀកបំពាក់ទុកស្លៀកចូលកម្មវិធី " ជីមីនបណ្ដើរនាងចូលក្នុងផ្ទះដោយគេស្មគ្រ័ចិត្ដធ្វើជាចុងភៅ អស់រយះដប់ប្រាំនារីក្រោយបាយឆាមួយចានគេកាន់មកបញ្ចុកនាង
" អ៊ីចឹងរឿងលុយអ្នកណាជាអ្នកចេញទៅ "
" ចាំខ្ញុំចេញអោយ " ជីមីន
" ស្រឡាញ់ប្ដីជាងគេ ជុប "
ព្រះអាទិត្យរះបញ្ចេញរះស្មើពន្លឺពណ៍ទឹកក្រូចជះតាមច្រឡោះបង្អួចបង្ហាញឲ្យឃើញប្ដីប្រពន្ធកំពុងឧបគ្នាយ៉ាងស្និតរមួតស្ទើររលាយខ្លួនក្លាយជាមនុស្ស
តែមួយទៅហើយ ។
" ហ៊ឹម មានរឿងអី "
" កំដរអូនហាត់ប្រាណតិចមក ប្ដី " នាងប្រឹងក្រោកពីព្រឹកដោយសាររឿងមួយនិងប៉ុណ្ណោះ នាងចង់ចំណាយពេលផ្អែមល្ហែមចំពោះគ្នា
" អូខេម៉ោះចឹង "
ជីមីនក៏កំដរដើរហាត់ប្រាណជាមួយនាងរហូតម៉ោងប្រាំមួយទើបបញ្ឈប់ការហាត់ប្រាណទៅសម្អាតខ្លួនចូលក្រុមហ៊ុន ។ ថ្ងៃបន្ដិចជីមីនបណ្ដើរស្រីតូចទៅផ្សារទំនើបដើម្បីរកសំលៀកបំពាក់ថ្លៃថ្នូរសម្រាប់ចូលរួមក្នុងកម្មវិធី
" នាងរើសបន្ដទៅ ខ្ញុំនិយាយទូរសព្ទបន្ដិច " ជីមីនងាកប្រាប់អូម៉ូអ៊ីថាគេទៅខាងនោះនិយាយទូរសព្ទសិន នាងងក់ក្បាល ជីមីនមិនស្ងប់អារម្មណ៍សោះគេមិនចង់ឃ្លាតឆ្ងាយពីនាងសូប្បីមួយជំហាន ឯក្រមុំតូចសម្លឹងមើលឈុតគេតាំងដោយក្ដីមិនពេញចិត្ដ " អត់ទោសជួយលែងដៃខ្ញុំផង អ្នកនាង "
" ៥លានដុល្លារនាងត្រូវចេញពីជីមីន " ជេសហ្សាដាក់លក្ខខណ្ឌថែមហ៊ាន បោះតម្លៃកម្ទេចលុយឲ្យនាងដើរចេញចឹងឬ ចម្លែកដែរធ្លាប់តែឃើញក្នុងរឿងបែរជួបស្ដែងៗដូច្នេះរៀងអស់សំណើចបន្ដិច ។
" អីគេនាងមានសិទ្ធិអីបញ្ជាក្បាលយើងនោះនាងកើតឆ្គួតឬធ្វើឡប់ឲ្យប្រាកដក្រែងដឹងលឺហើយហីថាខ្ញុំ ជាប្រពន្ធ " អូម៉ូអ៊ីទ្រាំអត់ធ្មត់លែងបានហើយសម្បត្ដិត្រឹមលុយប្រាំលាននោះគ្មានអ្វីអស្ចារ្យទេ
" ប្រពន្ធមិនឈ្នះស្នេហាគ្រាដំបូងដែរ " ជេសហ្សាបោះសម្ដីមកធ្វើដូចខ្លួនឯងមានបៀបជាងចឹងទាំងមិនដឹងថាអូម៉ូអ៊ីនេះឆ្នាសឆ្នើមប៉ុណ្ណានោះទេ
"ខ្ពើមលឺថាអ្នកខ្លះរត់តោងតាៗសោះកោតហាមាត់និយាយទៅរួច ប្រសិនខ្ញុំជានាងណាខ្ញុំនិយាយមែនស៊ូងាប់ក៏មិនប្ដូរខ្លួនដើម្បីលុយ១០ដុល្លារឬ២០ដុល្លារទេ អូសុំទោសខ្ញុំច្រឡំមាត់សង្ឈឹមថាស្នេហាគ្រាដំបូងមិនខឹងចុះ អូប្ដីខ្ញុំមកហើយចូលរាក់ទាក់តិចទៅ "
រាងតូចខ្ទប់មាត់ធ្វើដូចច្រឡំនិយាយការពិតចេញមកចឹងកាលពេលរៀបការដំបូងជីមីនក៏ធ្លាប់និយាយប្រាប់ដែលថាគេមានសង្សារគម្រោងថាចូលស្ដីប៉ុន្ដែឃើញចរិតមាយាទរបស់ជេសហ្សាមកចឹង គេក៏លែងចង់បាននាងក្លាយជាប្រពន្ធដែរ ខណះនោះជីមីនក៏សំដៅមករកពួកគេ
" មិនបាច់ទេ " ជេសហ្សាថយជំហានប្រលែងដៃរាងតូច វាខុសពីការគិតនាងទាំងអស់ស្មានថាអូម៉ូអ៊ីជាមនុស្សស្លូតបូតងាយជាន់ពន្លិចតែនរណាទៅដឹងថាស្រីតូចក៏ពូកែវាហាស្រដីណាស់ដែរ ល្មមៗអាចអូម៉ូអ៊ីថាឲ្យស្ពឹកមុខវិញ
" ឆ្កែអាដែល គីគីៗៗ " អ្នកនាងអូម៉ូអ៊ីនិយាយបកដៃដូចជេសហ្សានិងសត្វឆ្កែចិញ្ចឹមរបស់នាង
" នាងឯង " ជេសហ្សាគាំងអណ្ដាតរកពាក្យតបតគ្មាន
" ថីនុងស្រូបម្ល៉េះ នាងជាឆ្កែឬ ហៃយ៉ាមិនដឹងសោះថាកញ្ញាថ្លៃថ្នូរជាឆ្កែសោះមិនគួរឲ្យជឿ "
" អួយ " អូម៉ូអ៊ីដួលជ្រុលទៅប៉ះ ជ្រុងតុកញ្ចក់អាយះចេញឈាមជីមីនរហ័សមកមើលប្រពន្ធទាំងខឹងក្រោធ ដោយសារជេសហ្សារុញនាងពីក្រោយទើបប្រពន្ធគេគ្រោះថ្នាក់ ។
" ឈឺទេ " រាងក្រាស់ចាប់ដៃនាងមកពិនិត្យមើលថាត្រូវខ្លាំងត្រង់ណាខ្លះ នាយងៀកមុខសម្លឹងម្ចាស់ដើមហេតុដោយក្រសែភ្នែកត្រជាក់ស្រេប
" នាងសំអាងអី រុញប្រពន្ធខ្ញុំ " ជីមីនគ្រាឲ្យភរិយាអង្គុយលើសាឡុងសិនរួចប្រាប់បុគ្គលិកយកប្រអប់ថ្នាំមក ជួយលាងរបួសឯគេវិញកំពុងនិយាយតម្លើងសំឡេងជាមួយជេសហ្សាទាំងខឹងសម្បារ ថ្លើមនាងធំពោសមេឃហើយ
" ខ្ញុំមិនបានធ្វើទេ វាជាល្បិចនាងប៉ុណ្ណោះ " ជេសហ្សាបធិសេធ នាងគ្មានបានប៉ះរាងតូចពិនសរសៃសក់ឡើយតែតាមពិតខុសស្រឡោះនាងចង់តែសម្លាប់អូម៉ូអ៊ីក្លាយជាសាកសពទេ ។
" ចោរវាមិនដែលសារភាពថាវាចោរនោះទេ ឆាប់សុំទោសប្រពន្ធខ្ញុំភ្លាម ទាន់ខ្ញុំចិត្ដត្រជាក់ " រាងក្រាស់គំហកសម្លុតខ្លាំងៗមួយអស់សំឡេង អីគេធ្វើបាបរាងកាយប្រពន្ធគេហើយនៅមានមុខចោទប្រកាន់ថាល្បិចប្រពន្ធគេទៀត តើខួរក្បាលនាងសាងមកអំពីអ្វី ម៉េចក៏អាក្រក់ ជូរជាតិខ្លាំងហៅលែងលឺចឹង
" ទេខ្ញុំមិនសុំទោស មីស្រីដណ្ដើមរបស់គេ ផាច់ " ជេសហ្សាទាន់និយាយចប់ផងត្រូវមួយកំផ្លៀងងាកមុខទៅម្ខាងទៀតតាមកម្លាំងទះគេស្អប់នរណាថាប្រពន្ធគេថាមីណាស់ នាងជាអីមកញែតៗថាអូម៉ូអ៊ីដណ្ដើមរបស់នាង ក្រែងកាលនោះគេផ្ដល់ឪកាសហើយតែនាងទេបណ្ដាយវាឲ្យរបូតពីដៃ ។
" ចាំឲ្យច្បាស់ ខ្ញុំជាខ្ញុំ មិនមែនកម្មសិទ្ធិនរណាឡើយលើកលែងតែប្រពន្ធខ្ញុំប៉ុណ្ណោះ ដែលអាចនិយាយឬបញ្ជាខ្ញុំតាមចិត្ដ រីឯនាងត្រឹមអតីតសង្សារនោះទេ " ជីមីនលើម្រាមដៃចង្អុលថ្ងាល់នាងខ្លាំងៗសឹងផ្ងារទៅខាងក្រោយកុំឲ្យគេខឹងនាយហ្នឹងបង្ហាញអត្ដចរិតពិតទាំងប៉ុន្មានចេញមកដូចគេនិយាយថា ខ្លាកំពុងដេកកុំដាស់វាឲ្យភ្ញាក់ ប្រៀបដូចហ្នឹងជីមីនចឹងទាំងកំណាចទាំងឃោឃៅមិនលើកលែងសូប្បីមនុស្សស្រី ប្រភេទដូចជាជេសហ្សា ។
" នាងនោះវាល្អអីជាងខ្ញុំទៅ " ជេសហ្សាស្រែកទាមទាររកខុសត្រូវតើអូម៉ូអ៊ីមានចំនុចអ្វីខ្លះបានជារាងក្រាស់កាន់ជើងនាងអ្វីម្ល៉េះ ចុះនាងជាអីវិញក្នុងភ្នែករបស់គេ អតីតសង្សារឬនាងមិនត្រូវការទេ
" អូម៉ូអ៊ីល្អជាងនាងឆ្ងាយដល់ថ្នាក់ប្រៀបធៀបមិនបានមួយចំណិតផង ចាំទុក "
ជីមីនគេនិយាយមកសុទ្ធការពិតអូម៉ូអ៊ីល្អទាំងចិត្ដល្អទាំងកាយ សូប្បីការនិយាយស្ដីរបស់ប្រពន្ធគេមានសុជីវធម៌គោរពចាស់ទុំណាស់ មិនដូចជេសហ្សានោះទេកាលនោះខំគិតថានាងជាស្រី្ដល្អសាកសមហ្នឹងគូជីវិតរបស់គេ តែបែបបញ្ជាម៉ាក់គេធ្វើនេះធ្វើនោះដូចអ្នកបម្រើនេះឬស្រីដែលគេស្រឡាញ់ស្ទើរលេប ខណះនោះនាងរំភើបមិនតិចទេ
" វាស្លាប់ បងហ្នឹងស្រឡាញ់ខ្ញុំមិនខានទេ " ជេសហ្សានិយាយបន្លឺឡើងទាំងសម្លក់រាងតូចថ្មែ គ្មានវត្ដមានអូម៉ូអ៊ីអ្វីគ្រប់យ៉ាងធ្លាក់ចូលដៃនាងទាំងអស់ មិនថាមនុស្សឬទ្រព្យសម្បត្តិ គឺស្ថិតក្រោមកម្មសិទ្ធនាងម្នាក់គត់ ។
" នាងហ៊ានប៉ះមួយសរសៃសក់ គ្រួសារនាងហ្នឹងស្លាប់ទាំងពូជ " ជីមីនញោចញញឹមចុងមាត់ដើរទៅជិតខ្សឹបខ្សៀវជិតត្រចៀកដោយប្រយោគត្រជាក់ស្រេប គេសូវចេះនិយាយគម្រាមនោះទេ
" បងហ្នឹងសោកស្ដាយ " ជេសហ្សាដើរចេញទាំងអាម៉ាស់មុខបំផុត
" ថ្ងៃក្រោយប្រយ័ត្នខ្លួនផង "
" អូន សុំទោសលោកប្ដី "
" វាមែនកំហុសនាងទេ កុំទុកក្នុងចិត្ដអី "
" តែយ៉ាងណាក៏អូនចង់និយាយពាក្យសុំទោសដែរ "
" ហ៊ឹម អូខេតាមចិត្ដ លាងរបួសហើយត្រឡប់ទៅផ្ទះ "
" ចុះរ៉ូបកម្មវិធីស្រមោលសនោះ "
" ខ្ញុំឲ្យកូនចៅទៅជំនួស "
" ហេតុអ្វី "
" នាងមានរបួសចឹងទៅណាកើត " ជីមីនបន្លឺដោយសំឡេងរឹងកំព្រឹសគេម៉េចហ៊ានបណ្ដាលទៅ នរណាលួចធ្វើបាបពីក្រោយខ្នងនោះ គេម៉េចអាចជួយទាន់ពេល វាហាក់បីនាយកំពុងបញ្ចេញកាយវិការបារម្ភជ្រុលពេកហើយដឹង
" របួសតែដៃម្ខាងតើ "
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ