ភាគ០៥៖កុំហៅគេស្មើ!!

1K 31 0
                                    

"​ សុំទោសណា​ ជីមីនដោយសារអារម្មណ៍មួយពេលធ្វើឲ្យលោកលំបាកថ្នាក់នេះ​ "​ អូម៉ូអ៊ី​ឱនមុខចុះទាំងដឹងកំហុសមិនគួរបណ្ដាយធ្វើច្រើនពេកសោះណាមួយភាពស្រទន់របស់នាងក្រហាយឈឺមិនធម្មតាដែល​ រាងតូចបិទភ្នែកគេងក្បែរជីមីន​ ។
ល្ងាចបន្ដិចជីមីនដឹងខ្លួនក្រឡេកមើលឆ្វេងស្ដាំមិនឃើញអ្នកដើមហេតុដែលឲ្យគេធ្លាក់ក្នុងសភាពចឹង​ នាយអង្គុយផ្អែកក្បាលគ្រែរង់ចាំស្រីស្រល់ត្រឡប់មកវិញ​  ២ម៉ោងក្រោយមក​អូម៉ូអ៊ី​មកវិញជាមួយបាយល្ងាចសម្រាប់ញុំាមនុស្សពីនាក់កុំយល់ច្រឡំថា​អូម៉ូអ៊ី​ជាអ្នកធ្វើវា​ ទាំងអស់នោះសុទ្ធចេញពីដៃ​ចុងភៅ​ទាំងអស់​ នាងចេះចៀនពងទាមួយគត់​ ​ជីមីនតាមសម្លឹងមុខនាងមិនដាក់​ រហូតម្ចាស់សាមីខ្លួនស្ដីឲ្យ
"​ មើលអី​ ដែលឃើញស្រីស្អាតទេអី​ "​
អូម៉ូអ៊ីដាក់អាហារលើតុនាងដើរសំដៅអ្នកកំពុងដេកលើគ្រែទាំងគ្មានកម្លាំង​កំហែងសូប្បីតែលើជើងដើរ​ ថ្ងៃនេះរាងក្រាស់គឺ​ទ្រុឌទ្រោម​ស្លេកស្លាំងដូចខ្មោចទឹក​ ​នាងអត់អាណិតពុំកើត ។​
"​ ស្រីស្អាតមុខដូចក្របីចឹងនោះ​ "​ មាត់និយាយតែដៃរាវរកភួយមកដណ្ដប់ដេកត​ ថាគ្មានកម្លាំងទេមាត់គេអាចនិយាយតបតមិនបាត់បានណា​ ។
"​ នែ​...​ ដេកអីទៀតហើយក្រោកមក​ "​ អូម៉ូអ៊ី​ទាញដៃគេឲ្យងើបចង់គេងបន្ដឬ​ វាមិនព្រមនោះទេត្រូវកំដរនាងញុំាបាយកុំសង្ឈឹមថាបានដេកលួនស្រួលនោះ​
"​ កុំរំខានមើលមនុស្សកំពុងខ្សោយកម្លាំង​ "​ ជីមីនព្យាយាមប្រឡះដៃនាងចេញតិចៗបែបគ្មានកម្លាំង​ទប់ទល់ហ្នឹងនាង
"​ ញុំាបាយឆាប់មានកម្លាំង​ លោកឯងដេកចឹងបានអីមានកម្លាំង​វិញ​ "​
អូម៉ូអ៊ី​ចចេះមិនព្រមឲ្យរាងក្រាស់ដេកបន្ដនាងទាញឲ្យក្រោកអង្គុយ​ គេចខាំមាត់សម្លក់មុខពិតជារំខានសរសៃប្រសាទគេមែន​ មនុស្សថាចង់ដកហៅស៊ីបាយរកស្លាប់អី​ម៉ួម៉ៅមែនទែន​  ជីមីនក៏ព្រមទៅអង្គុយកំដរនាងញុំាបាយរួចពេលយប់ជ្រៅក៏គេងបែរខ្នងដាក់គ្នារហូតទល់ភ្លឺ​
ព្រឹកថ្មី​អូម៉ូអ៊ី​រំអុកឲ្យជីមីនជូននាងទៅដើរលេង​រអ៊ូ​ក្បែរនាយមួយព្រឹកធំ​រហូតជីមីនគេចទៅអង្គុយកន្លែងផ្សេងនាងតាមតោងស្អិត​
"​ ទៅដើរលេងដែរទេ​ ជីមីន​ "​ អូម៉ូអ៊ី​ហៅរាងក្រាស់តិចៗបំណងចង់ឲ្យគេជូននាងទៅទាល់បាន​ មិនចឹងថ្ងៃនេះកុំសង្ឈឹមថាឈប់និយាយឲ្យសោះ​ នាងសុំទាល់គេព្រមទៅ
"​ នាងអាយុប្អូនខ្ញុំប៉ុន្មានឆ្នាំកុំហៅខ្ញុំស្មើ​ "​ ជីមីន​គ្រវាសដៃចេញនិយាយតម្លើងសំឡេងដាក់​ គេមិនចូលចិត្ដដែលឲ្យមនុស្សអាយុទាបជាងខ្លូនហៅវៃស្មើឡើយ​
"​ ថីគ្រាន់ប៉ុណ្នឹងសោះចាំបាច់តម្លើងសំឡេងដែរ​ "​ អូម៉ូអ៊ី​ពេបមាត់​ទឹកភ្នែក​រលីងរលោង​រកយំ​ នេះគ្រាន់ហៅស្មើក៏មិនបានដែរឬ​ និយាយតាមសម្រួលមក
"​ ខ្ញុំនិយាយធម្មតាទេ​ "​ រាងក្រាស់ងាកមុខចឹង​ ខ្ជិលមើលមុខមនុស្សស្រីពូកែរំអួយ​ម្នាក់នេះណាស់វារំខាន​សតិអារម្មណ៍​
"​ ធម្មតាលោកឯងហ្នឹងហើយ​ ចុះទម្រាំទៀតមិនប៉ាចោលខ្ញុំហើយទេអី​ "​ រាងស្ដើងនិយាយប្រកែក​ វាមិនដែរអាធម្មតារបស់គេសម្លុត​គំរោះគំរើយ​អ៊ីចឹង​វាមិនសម​ សំឡេងគេធម្មតាពិរោះជាងនេះឆ្ងាយណាស់​
"​ ប៉ាចោលឬអត់វាជារឿងរបស់នាង​ កុំមក​រញ៉េរញ៉ៃ​ខ្ញុំ​ "​ រាងក្រាស់ងើបចេញដើរទៅកន្លែងផ្សេងបាត់​នាយមិនខ្វល់នោះទេថាស្រីតូចអន់ចិត្ដឬអត់​ ព្រោះនាងមិនមែនជាមនុស្សជាទីស្រឡាញ់​ដែរត្រូវឲ្យគេតាមទ្រនោះទេ​ អ្វីសំខាន់នាយយល់ព្រមរៀបការដោយមិនសុទ្ធតែចិត្ដ​ សូប្បីធ្វើរឿងនោះក៏មួយឆាវដែរ​ ។
"​ ហេតុអី​អារម្មណ៍​គេប្រែប្រួលជាមនុស្ស​សោះកក្រោះ​ទៅវិញ​ ទោះកាលរៀបការដំបូងគេមិនដែលប្រើសំឡេងតូចធំដាក់ខ្ញុំទេ​ ហ៊ឹកហ៊ឹក​ ខ្ញុំខុសអី​ "​ រាងតូចឱបជង្គង់បង្ហូរទឹកភ្នែកដែលខំទប់ចំពោះរាងក្រាស់​អម្បាញ់មិញ​វាហូរកាត់ថ្ពាស់តក់ៗជាតំណក់ធ្លាក់ចុះ​ នាងហត់តាមយកចិត្ដគេណាស់នាងដឹងថាគេមិនស្រឡាញ់ប៉ុន្ដែ​សុំត្រឹមកុំសំឡេងតូចធំនាងទៅតើបានទេ​ នាងក៏មិនសង្ឈឹមថាយកបេះដូងបុរសម្នាក់នេះដែ​រ។
រាងក្រាស់ផឹកស្រានៅតាមឆ្នេរសមុទ្រ​បន្ធូរ​នាយនិយាយចឹងដាក់រាងតូចមានអារម្មណ៍ខុស​អង្គុយ​ពិចារណា​គិតថាគេគួរថ្នមសម្ដីលើនាង ព្រោះ​រាងតូចកើតមកក្នុងត្រកូលអ្នកមានថែប៉ាម៉ាក់តាមចិត្ដប្រើសម្ដីផ្អែមរហូត​ ដូច្នេះនាយជាប្ដីក្នុងនាមប៉ុណ្ណោះ​ មានសិទ្ធអីនិយាយគំហក​គំរោះគំរើយ​នោះ​ជីមីនក្រោកឈរបោះជំហានវែងត្រឡប់ទៅវិញប្រទះភ្នែកឃើញរាងតូចអង្គុយឱបជង្គង់នូវចុងពូក​ ។
"​ ហ៊ឹម​ "​
រាងក្រាស់គ្រហឹមបន្លឺឡើងបញ្ជាក់ថាគេត្រឡប់មកវិញគ្រាន់មិនចង់ហារមាត់និយាយច្រើនប៉ុណ្នឹង​ អូម៉ូអ៊ីលឺសំឡេងមួយនេះភ្លាមជូតទឹកភ្នែកចេញឲ្យស្អាតរួចងើយមុខសម្លឹងគេទាំងស្នាមញញឹមខុសពី​អម្បាញ់មិញ​ទឹកភ្នែកជូតក្បាលជង្គង់នូវឡើយ
"​ លោកមកយូរឬនៅ​ "​ នាងសួរគេដូច្នេះគ្រាន់ចង់ដឹងថាគេមកលឺអ្វីដែលនាងរៀបរាប់ប៉ុន្មានមុននេះដែរទេ​
"​ មុននេះបន្ដិច​ "​ រាងក្រាស់ទាញកន្សែងចូលងូតទឹកបាត់គេជាមនុស្សមិនសូវពិនពូកែនិយាយស្ដីសោះអង្គើយដូច្នេះទ្រាំទ្រអត្ដចរិតគេមិនបានអាចលែងលះទៅនាយសង្ហាបើកដៃឲ្យនាងលែងមួយសេរី​   អូម៉ូអ៊ី​ប្រែជាទឹកមុខស្រពោននាងដកដង្ហើម​ធំវែងៗ​នាងស្អប់​បរិកាស​បែបនេះណាស់​ នាងមិនចង់ឲ្យគេ​ប្រងើយៗដើរហួសនិយាយពីបីម៉ាត់ចប់ដើរចេញចឹងទេ​ ។
"​ មើលទៅខ្ញុំអាចប្រហែលព្យាយាមបន្ថែមទៀតហើយ ​"​
អូម៉ូអ៊ីញញឹមស្ងួតអង្អែលដៃតិចៗផ្ដល់កម្លាំងចិត្ដខ្លួនឯងនាងព្យាយាមជាងហ្នឹងទើបគេអាចឃើញនាង នាងមិនត្រូវបោះបង់វានោះទេ​ ទ្រាំយូរហើយចឹងទ្រាំបន្ដវាក៏អត់បញ្ហាដែរ ។​
"​ អូម៉ូអ៊ី​ឯងអាចសម្ដែងបានណា ​"​
អូម៉ូអ៊ី​អាចធ្វើគ្រប់យ៉ាងបានអ៊ីចឹង​ហើយនាងគួរសាកធ្វើជាមនុស្ស​ឡិកឡក់​ដូចទឹកកន្លះក្អមសាកមើលប្រហែលរាងក្រាស់ឆ្លើយតបច្រើនជាងហ្នឹង
ក្រាក​ ជីមីនដើរចេញពីបន្ទប់ទឹកបន្ទាប់បំបាត់ភាព​ស្អុះស្អាប់​រួចមានអារម្មណ៍​ស្រស់ស្រាយ​មែនទែន​ គេកាន់ក្រាសមកសិតសក់​តិចៗ​ ដោយមិនភ្លេច​ដៀងភ្នែកមើល​ អូម៉ូអ៊ី​អង្គុយសម្លឹងសាច់ដុំគេចំហរមាត់នោះទេ​ គេធ្វើមិនខ្វល់សិតសក់បន្ដ​
"​ លោក​...លោកជីមីន​ អេ​ លោក​ "​
អូម៉ូអ៊ីនិយាយហៅរាងក្រាស់ពីតិចទៅលឺៗនាងចង់ឲ្យគេជួយបិទបាំងសាច់ដុំបន្ដិចព្រោះបន្ទប់មួយនេះមិនមែនមានតែឯងនោះទេ​ចេះក្រែងចិត្ដនាងខ្លះផង​ ប៉ុន្ដែគេបញ្ចេញ​ចឹង​យើងគួរតែមើលនាងផ្លាស់ប្ដូរចិត្ដវិញ​ ខ្លាចស្ដាយលែងបានមើលរបស់ល្អ​ ។
"​ ទីនេះគ្មាន​ព្រះសង្ឃ​ទេ​ លោកនៅឯណា​ "​
ជីមីនងាកមុខតាមសំឡេងស្រែកហៅគេ​អម្បាញ់មិញ​នេះ​ លោកណាទៅនាយ​ចងចិញ្ចើមក្រឡេកមើលឆ្វេងស្ដាំរកលោកមួយណានាងមិនហៅគេចំឈ្មោះផងហ្នឹង​
"​ គឺខ្ញុំហៅលោកហ្នឹងហើយ​ "​
នាងលើដៃបន្លាក្រូចង្អុលកាន់គេថានាងហៅគេហើយគ្មាននរណាផ្សេងទេ​សំខាន់ក្នុងបន្ទប់ពីនាក់សោះ​ ធ្វើមើលមនុស្ស​មួយទ័ព​
"​ មានការអី​ "​
រាងក្រាស់ទម្លាក់ក្រាសសតិសក់លើ​ទូរបែរមុខសម្លឹងមុខអ្នកម្ខាងទៀតទាំងមុខរាបស្មើ នាងចូលចិត្ដរំខានសតិអារម្មណ៍​គេម្ល៉េះ​
"​ អូនស្រឡាញ់បង​ អាយ​ អៀនណាស់​ "​
អូម៉ូអ៊ី​ព្រិចភ្នែក​ធ្វើ kiss fly គេថែមទៀត​ នាងអៀនប្រកាច់ប្រកិនលើពូកតែឯងធ្វើឲ្យជីមីនច្រត់ចង្កេះមើលនាងទាំងហួសចិត្ដមិនគួរសោះ​  ឆ្គួតមនុស្សអស់មួយអត់អំពើ​
"​ ឆ្គួតជ្រូកទេអី​ "​
រាងក្រាស់អេះកញ្ចឹងកតិចៗមិនសូវស្រួលសោះឃើញរាងតូច​បញ្ចេញអាការះចឹងៗពីឬបីម្ដងទៀតគេនេះហើយជាអ្នកខ្យល់ចាប់មុនគេ​ មិនមែនរំភើបរហូតងងឹតមុខសន្លប់នោះទេ​ តែហួសចិត្ដចង់ដួលសន្លប់ទៅវិញទេ​ ។
អូម៉ូអ៊ី​ដេកលើគ្រែរើចុះរើឡើងនៅមិនសុខ​ នាងធុញថប់ក្នុងការដេកនូវមួយកន្លែងណា​ ក៏ដាច់ចិត្ដហៅរាងក្រាស់
"​ លោកប្ដី​អើយលោកប្ដី​ "​ រាងតូចហៅគេដោយសំឡេងស្រទន់គួរឲ្យចង់ស្ដាប់​ មានតែវិធីហ្នឹងទេទើបគេបែរមុខមកចាប់អារម្មណ៍​លើរូបនាងនោះ
"​ យ៉ាងម៉េចមួយថ្ងៃនាងហៅខ្ញុំប៉ុន្មានរយដងទៀតទៅមិនចេះហត់ទេអី​ "​ ជីមីននិយាយទាំង​ក្រពុលមុខ​មួយម៉ោងមុនក៏ធ្វើ​អ៊ីចឹង​ដែរ​ ហៅនោះហៅខ្លាចភ្លេចឈ្មោះគេមែន​ ។
"​ អត់ទេគ្រាន់ចង់ប្រាប់ថា​ ពេលបងធ្វើការអ៊ីចឹង​គឺ​សង្ហាណាស់​ "​ អូម៉ូអ៊ី​បញ្ចេញស្នាមញញឹមនាងឃើញពេលគេធ្វើការ​សង្ហាមែន​ នាងភ្លឹកមើលគេសឹងមិនដកដង្ហើមទៅហើយមនុស្សអីក៏សង្ហាម្ល៉េះ​ កាលកំណើតគេម៉ាក់ក្មេកគាត់ញុំាអ្វីទៅណ៎
"​ ខ្ញុំដឹងហើយ​ "​ រាងក្រាស់ងក់ក្បាលបន្ដិចក៏ធ្វើការបន្ដខ្ជិលចំណាយពេល​ឥតប្រយោជន៍​ជាមួយក្មេងខូចនេះណាស់​
"​ តែបងសង្ហាមែនណា​ ជាពិសេសពេលបងខឹងនរណាម្នាក់កាន់តែសង្ហាហើយ​ស៊ិចស៊ី​ឯណោះ​ "​ រាងតូចនឹកឃើញទឹកមុខគេខឹងវាកំណាចបែបសាតានគួរឲ្យខ្លាចក៏ពិត​ ប៉ុន្ដែក្នុងភ្នែកនាងឃើញតែបងសង្ហាគ្រប់ពេល​
"​ វាមិនដែល​ ពេលខឹងសង្ហា​ស៊ិចស៊ី​ទៅលាងខួរចេញទៅ​ " ជីមីន​ហួសចិត្ដ​ទឹកមុខគេខឹងរាបស្មើគ្មានញញឹមអីផងសង្ហាដែរភ្នែកនាងខូចឬខួរក្បាល​ឈ្លក់ទឹកហើយ​ សុខៗនិយាយសរសើររឿង​សម្រល់របស់គេនោះ​យ៉ាងណាគេលួចញញឹមក្នុងចិត្ដ​
"​ ហៃយ៉ា​មិនព្រមទទួលការពិត​ ដេញគេឲ្យទៅលាងខួរបងអើយទទួលស្គាល់ទៅ​ "​
រាងតូចនិយាយ​ញ៉ោះគេដដែលតែជីមីនងើយមុខឡើងសម្លក់នាងថ្មែរតែម្ដង​ ទើបស្ងាត់មាត់ទាញភួយសំងំដេក​ នាយសង្ហាគ្រវីក្បាលចេះខ្លាចគេដែលក្រែង​អម្បាញ់មិញ​សម្ដីចាក់ទឹកមិនលិចហី​ អាលូវតាំងធ្វើខ្លួនដូច​អណ្ដើរក្នុង​ស្នូក​ចឹង​ ។
ម៉ោង៨យប់​ អូម៉ូអ៊ី​ភ្ញាក់ពីដំណេកភ្លាមនាងប្រញាប់ងូតទឹកប្ដូរសម្លៀកបំពាក់​ភ្លែតហើយដើររក​ជីមីនឲ្យជួយជូននាងទៅដើរលេង​នាងខានដើរមើលទីក្រុងមួយនេះយូរហើយ​
"​ លោកប្ដីចា៎​ "​
សំឡេង​ស្រួយ​ស្រេះ​បន្លឺឡើងធ្វើឲ្យនាយសង្ហាកំពុងឈ្ញោកហ្នឹងឯកសារងៀកមកសម្លឹងមើលមុខអ្នកហៅគេអម្បាញ់មិញ​ដោយបំពាក់មុខយក្សគេស្អប់នរណារំខានគេនៅពេលធ្វើការណាស់​ជាពិសេស​សំឡេងស្រែក​ឡូឡា
"​ នរណា​អនុញ្ញាត​ឲ្យនាងចូលមក​ "​
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now