" បីតិចមកតឹងពោះដើររួចទេ"
អូម៉ូអ៊ីលើដៃជាស្រេចសម្រាប់ឲ្យប្ដីនាងបីដើរចេញពីហាងមួយនេះ តាំងពីចូលមកភ្លាមគេគ្រប់គ្នាយល់ច្រឡំថាជីមីន ហ្គាលីណាជាជនជាតិកូរ៉េព្រោះតាមទម្រង់មុខរបស់គេស្អាតប្រៀបដូចតារាក្នុងវិស័យសិល្បៈ ជីមីនទប់លំនឹងខ្លួនមិនចង់កើតដោយសារមនុស្សស្រីរោមច្រើនរុញបន្លំប៉ះសាច់ពេកថ្នាក់គេខ្លាចនិងបារម្ភខ្លាចប្រពន្ធពិបាកដកដង្ហើមទើបហារមាត់សុំពួកនាងៗ ជៀសផ្លូវ
" អូនគួរកាត់បន្ថយអាហារប្រភេទហឹលខ្លះទៅណា "
" តែវាឆ្ញាញ់ "
" បងដឹងថាឆ្ញាញ់តែយ៉ាងណាក៏ញុំាតិចៗដែរ អូនមានគិតកូនក្នុងពោះអូនទេ " ជីមីននិយាយដោយប្រើសំឡេងស្រទន់ពិរោះគួរស្ដាប់ជាងប្រយោលសម្លុតខ្លាំងៗ ប្រពន្ធចង់ញុំាអីក៏ញុំាចុះប៉ុន្ដែញុំាត្រូវគិតកូនក្នុងពោះផង នាងញុំារបស់ហិលចឹងវាមិនល្អសម្រាប់អ្នកមានកូនទេ ។
" អូនដឹងហើយ "
" ពួកយើងគិតទៅណាបន្ដ "
" ទន្លេហាន "
" អូខេ "ជីមីននាំប្រពន្ធដើរមើលជុំវិញទីក្រុងរហូតយប់ក៏ចូលសម្រាកព្រោះស្អែកនាងតូចត្រៀមកម្លាំងប្រយុទ្ធក្នុងការប្រគុំតន្ត្រី ។
ខតសឺត
ថ្ងៃបន្ទាប់មានអ្នកគាំទ្រជាច្រើនកំពុងអង្គុយរងចាំដល់ម៉ោងគេបើកឲ្យ
ចូល ដោយខ្លះមកតែឯងខ្លះទៀតមកជាមួយមិត្ដភក្តិចំណែកស្រីតូចវិញនាងញញឹមញញែមថតរូបយ៉ាងរីករាយ បន្ទាប់ឲ្យអនុញ្ញាតឲ្យអ្នកគាំទ្រចូលហើយ អូម៉ូអ៊ីអូសដៃជីមីនដើររកមើលលេខកៅអីខ្លួនអង្គុយ
" អូនោះឃើញហើយបងសម្លាញ់គឺទីនោះ "
" ជិតឆាកម្ល៉េះ អូម៉ូអ៊ី "
" ជិតចឹងហើយត្រជាក់ភ្នែកនោះ ហិហិ "
ប្រហែលមួយម៉ោងក្រោយរាងស្ដើងអង្គុយស្ពឹកគូទពេកចាប់ផ្ដើមកម្រើចុះក្រមើឡើងនៅមិនស្ងៀម ជីមីនក៏និយាយហាមនាង
" អូម៉ូអ៊ី អូនជួយអង្គុយស្ងៀមបន្ដិច " រាងក្រាស់ចាប់ដៃនាងអង្គុយស្ងៀមព្រោះខ្លាចរំខានអ្នកអង្គុយក្បែរៗនេះ
" ទេអូនចង់ឃើញពួកគេណាស់ បងយល់ដែរទេ "
" បងយល់ប៉ុន្ដែអង្គុយស្ងៀមៗទៅប្រយ័ត្នគេចាប់បោះចេញទៅខាងក្រៅពីនាក់ "
" អូនមិនដែលដឹងសោះ " អូម៉ូអ៊ីតបទាំងភ្នែកភ្លឹះៗ
--
" បងគិតខុសអស់ គួរសោះត្រឡប់ទៅវិញបងសន្យាថាលែងនាំអូនជួបតារាកូរ៉េហើយទៅបងសុំខ្លាច " គេរៀងមួយជីវិតប្រពន្ធនាងមិនត្រឹមស្រែកហៅឈ្មោះពួកគេពេញៗទេតែបិះឈាមច្រមុះដោយសារក្រុមពួកគេបញ្ចេញសាច់ពោះទៅហើយគង់គេរហ័សទាញកន្សែងបិទទាន់ប៉ុណ្នឹង
" ច្រណែលគេដោយសាររឿងសម្រល់ក៏ថាទៅ បាច់យកលេសអូនបាំងមុខទេបងសម្លាញ់ខ្មាស់គេ " នាងពេបមាត់ជ្រេញឬកប្រច័ណ្ឌរបស់ស្វាមី ។
រយះពេលបីថ្ងៃដំណើរកំសាន្ដក្នុងប្រទេសកូរ៉េត្រូវបានចប់នាងតូចឈានចូលពិនិត្យពេទ្យបន្ដិចបន្ទាប់ពីចេញពីមន្ទីរពេទ្យហើយពួកគេក៏ធ្វើដំណើរត្រឡប់ទៅវិញ នាងផ្អែកស្មាហ្នឹងប្ដីសំងំគេនាងហាក់បីអស់កម្លាំងល្វើយស្ទើររកកម្លាំងបើកភ្នែកមិនរួចបន្ទាប់ពីដល់ផ្ទះភ្លាមនាងឈឺចុងសៀតពោះខ្លាំងពេកក៏ត្រូវជីមីនរហ័សបញ្ជូនចូលមន្ទីរពេទ្យសារថ្មី
នាយអង្គុយចាំមុខបន្ទប់សង្គ្រោះបន្ទាន់ ១៥នាទីក្រោយគ្រូពេទ្យក៏ចេញមកវិញដោយទឹកមុខក្រៀមក្រំ ជីមីនឈរថ្មឹងមិនហ៊ានបោះជំហានទៅរកពេទ្យ គេមិនចង់បានដំណឹងអាក្រក់ពីមាត់គ្រូពេទ្យឡើយ ។
" សុខភាពម្ដាយខ្សោយណាស់ ដូច្នេះសូមលោកហ្គាលីណាជួយមើលថែនាងដិតដល់បន្ដិចទៅ អូមួយទៀតលោកមិនគួរបណ្ដាយឲ្យនាងបរិភោគអាហារជាតិហិលខ្លាំងពេកទេទើបកូនធ្វើទុក្ខដោយសារក្រហាយ បានគេធាក់ខ្លាំងៗដូច្នេះ អញ្ចឹងសូមលោកប៉ាកុំបារម្ភអី "
" ប៉ុន្ដែខ្ញុំឃើញអ្នកផ្សេងទៀតពួកគេញុំាអាហាររសជាតិហិលបានតើគ្រូពេទ្យ ម៉េចកប្រពន្ធខ្ញុំខុសគេ "
" តាមមនុស្សទេលោកហ្គាលីណា ប៉ុន្ដែសម្រាប់អ្នកស្រីគាត់សុខភាពខ្សោយមិនអាចទ្រាំទ្រហ្នឹងជាតិហឹលជ្រុលឡើយ អញ្ចឹងខ្ញុំសុំទៅធ្វើការរបស់ខ្ញុំបន្ដសូមលាសិនហើយលោកហ្គា "
ជីមីនក៏ងក់ក្បាលជៀសខ្លួនទៅជ្រុងម្ខាង ទុកផ្លូវឲ្យពេទ្យដើរចេញ នេះកំហុសរបស់គេ ហាមនាងបន្ដិចប្រហែលប្រពន្ធគេមិនគេងពេទ្យទេ ។
" បងសុំទោសណា អូម៉ូអ៊ី "
ជីមីនទម្លាក់ខ្លួនអង្គុយលើកៅអីពេទ្យទាំងមុខក្រៀមក្រំដឹងកំហុសនាយគ្មានអារម្មណ៍តេប្រាប់អ្នកណានោះទេត្រឹមពឹងជំណិតជួយតេទៅប៉ាម៉ាក់របស់គេនិងខាងប្រពន្ធដើម្បីឲ្យដឹងដំណឹងនាងចូលពេទ្យផង
ប្រហែលមួយម៉ោងគេប៉ាម៉ាក់ទាំងសងខាងរហ័សមកមើលកូនស្រីមិនដឹងម៉េចម៉ាទេ អង្គុយទាន់ក្ដៅគូទផងមកស្ដីបន្ទោសជីមីនមួយខ្សែវែង ធ្វើជាប្ដីរប្រៀបណាមិនដឹងអាហារមួយណាគួរញុំាផងពិតជាចោលម្ម្សៀតមែន ជីមីនភ្នែកសម្លឹងប្រពន្ធស្ងៀមស្ងាត់មិនមាត់មិនកស្មានគេមិនឈឺឬប្រពន្ធថ្នាក់ថ្នមនិងដៃសុខៗចូលពេទ្យដោយសារទង្វើគេ ។
" លោកប្ដីអូនថាប៉ុណ្នឹងហើយ ជីមីនក៏ឈឺមិនចាញ់ពួកយើងទេ បន្ធូរអារម្មណ៍ខ្លះទៅលោកប្ដី " លោកស្រីហ្គាលីណាហាមប្ដីកុំជេរស្ដីកូនប្រុសទៀតអីគ្នាកំពុងពិបាកចិត្ដផងកុំនិយាយផ្ដល់សម្ពាធនាយថែម
" វាចេះឈឺអី មើលសភាពវាទៅប្រពន្ធមួយទាំងមូលវាមិនចេះមើលថែផង " លោកហ្គាលីណាខឹងជីមីនស្ទើរដាច់សរសៃខួរក្បាលហើយ
" អ្នកដន្លងអើយ គ្នាម៉េចហ៊ានហាមនាងទៅគ្នាខ្លាចនាងអន់ចិត្ដ ប៉ុណ្នឹងៗចាំទុកជាបទពិសោធន៍ជីមីនញុំាបាយសិនទៅកូនចាំមើលប្អូនបន្ដ" លោកស្រីឈិនយល់ចិត្ដកូនប្រសារគាត់ដឹងថាកូនស្រីរបស់គាត់រឹងរូសចង់បានអ្វីគឺត្រូវតែបានជាដាច់ខាត ។
" ដូចប៉ាខ្ញុំនិយាយអញ្ចឹង ខ្ញុំហាមនាងមួយម៉ាត់ម្ល៉េះនាងមិនធ្ងន់ថ្នាក់និងទេ "
" អឺអាហែងគួរដឹងហើយ " លោកហ្គាលីណាក្រោកចេញដើរទៅបាត់ទុកឲ្យអ្នកជាប្រពន្ធគ្រវីក្បាលហួសចិត្ដនិងស្វាមី គិតស្ដីអោយគ្មនាចិត្ដអាណិតកូនប្រុសបន្ដិចស្មាននាងចង់បង្កកំហុសអញ្ចឹងមកឬ
" កុំស្ដាប់សម្ដីវាអី ជីមីនអានិងនិយាយស្អីមិនដែលគិតទេ បន្ដិចទៀតវាបាត់ខឹងហើយ " លោកឈិនទះស្មានាយតិចៗ គាត់ស្គាល់លោកហ្គាច្បាស់មាត់ឆៅនិយាយអ្វីឡើងមកមិនដែលគិតចិត្ដអ្នកដទៃទេ
" បាទលោកប៉ា " ជីមីនងើយមុខបន្ដិចញញឹមស្ងួតប៉ាគេថាត្រូវទាំងអស់នាយឥតបានការគ្រប់គ្រងបុគ្គលិករាប់ពានបានតែប្រពន្ធមួយមើលមិនកើត ។
---
" បងមិនគួរស្ដីឲ្យជីមីនខ្លាំងៗចឹងទេ បងមានយល់អារម្មណ៍គេជាប្ដីអត់គេភ័យប៉ុណ្ណាមើលទឹកមុខគេចុះស្លេកស្លាំងប៉ុណ្ណា បាយទឹកទាន់លេបចូលពោះមួយគ្រាប់ផងតាំងពីចុះយន្ដហោះម្ល៉េះ ហើយអាលូវប្រពន្ធដេកពេទ្យទៀត គេគ្មានអារម្មណ៍នឹកនាបាយទឹកទេ តែបងនិយាយមកមិនចេះគិត ដឹងតែគេខុសតិចតួចស្ដីឲ្យតើតាំងពីតូចមកបងមានចិត្ដស្រឡាញ់កូនទេ គេមិនដែលត្អូញត្អែងអ្វីបន្ដិចចំពោះមុខបង ហេតុអ្វីមិនយល់ចិត្ដកូនខ្លះ ហ៊ឹកហ៊ឹក "
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ