" តោះអូនសម្លាញ់ អូនមិនស្រួលខ្លួនអញ្ចឹងឆាប់ទៅសម្រាកជាមួយបង " រាងក្រាស់ដៀងកន្ទុយភ្នែកឃើញទឹកមុខនាងស្លេកស្លាំងឧស្សាហ៍ក្អួតចង្អោរ ក្លិនអាហារនិងទឹកអប់នាងហិតបន្ដិចក៏រត់ទៅក្អួតដែលនាងក្អួតឡើងខ្សត់ខ្លួនទៅហើយនាយសង្ហារហ័សបីនាងចូលទៅខាងក្នុងដោយឡើងទៅបន្ទប់ចាស់ដែលពួកគេធ្លាប់ស្នាក់នៅមួយរយះខ្លីមកនេះ
" ចាអរគុណសម្រាប់ការមើលថែណាលោកប្ដី "
" ពួកយើងជាប្ដីប្រពន្ធនិងគ្នាមិនគួរនិយាយពាក្យអរគុណឡើយ "
តើវាចាំបាច់ត្រូវអរគុណដែលទេរឿងមួយនេះវាជាតួនាទីរបស់គេស្រាប់ទៅហើយ ទោះនាងមិនហារស្ដីមួយម៉ាត់គេអាចដឹងពីភាពហត់នឿយរបស់នាងតាមរយះកែវភ្នែកមួយគូរនេះដែរ នាងអាចលាក់បាំងភ្នែកដទៃបាន តែមិនអាចបិទបាំងភ្នែកគេទេ ។
" ខ្ញុំគិតថាវាជាការសម្រេចចិត្ដត្រឹមត្រូវមែនទេ នាងមើលទៅដូចក្ដីសុខនិងសុភមង្គលក្នុងជីវិតអាពអាពាហ៍ពិពាហ៍មួយនេះណាស់ តើខ្ញុំទៅបំផ្លាញពួកគេហើយបានអ្វីមកវិញទៅ នាំតែភាពក្ដៅក្រហាយចំពោះខ្លួនឯងនិង ហ៊ឹម ខ្ញុំស្ដាយណាស់ "
ហ៊ូស៊ុកញញឹមខ្សោយៗសម្លឹងកាយវិការខ្វល់ខ្វាយរបស់រាងក្រាស់ធ្វើទៅលើនាងវាបញ្ជាក់មកច្បាស់ៗថា ពួកគេរីករាយសើចសប្បាយនៅពេលជិតគ្នា សំឡេងសើចកក្អឹកលាន់លឺពេញភូមិគ្រិះវាជាការសើចដោយគ្មានទុក្ខសោកក្នុងចិត្ដផ្ទុយស្រឡះពីគេដែលមានគំនិតចង់ព្យាបាទបំបែកបំបាក់ពួកគេចេញពីនាងម្ដងហើយ
ម្ដងទៀត ប៉ុន្ដែពួកគេមាននិស្ស័យ ពួកគេនៅតែជួបគ្នាដដែល អញ្ចឹងគេដោះលែងវាឲ្យរសាបអណ្ដែតទៅតាមខ្យល់ទៅចុះ កំហឹងនៃគំនុំវាសាយផាត់ទៅតាមវាយោអស់ហើយ ។
" បញ្ឈប់វាគឺល្អហើយ ឆាប់ចូលក្នុងទៅហ៊ូស៊ុក " ជីនអូសគេចូលក្នុងដើម្បីកុំឲ្យគេមានអារម្មណ៍ថាឯកា និងគ្មានអ្នកណាពេញចិត្ដវត្ដមានរបស់គេ វាមិន
ខុសទេពួកគេស្អប់នាយមែនប៉ុន្ដែវាគ្រាន់ស្អប់មួយពេលប៉ុណ្នឹង ពួកគេមិនចេះគុំគួនចិត្ដនិងបងប្អូនឯងបានយូរទេ ។
" អ្វីៗចាប់ផ្ដើមសារជាថ្មីក្នុងវិនាទីនេះតទៅខាងមុខ "
រសៀលបន្ដិចព្រះអាទិត្យចាប់ផ្ដើមអន់ថយពន្លឺជះកម្ដៅលើផែនដី ពួកគេរៀបចំខ្លួនជាស្រេចក្នុងការដើរមើលចំការនិងបន្លែផ្លែឈើមួយចំនួនដែលកំពុងប្រមូលផល អូម៉ូអ៊ីនាងដោះទ្រនាប់ស្បែកជើងដាក់លើដីដោយទម្លាក់ខ្លួនអង្គុយពីលើវាដើម្បីការពារប្រឡាក់ខោអាវ
នាងលូកបេះផ្លែស្រ្ដេប៊ីរីក្រហមស្រស់មួយផ្លែមកខាំញុំាទំពារវាយ៉ាងឆ្ញាញ់ នាងបេះវាក្បែកដៃដាក់មួយទំពារឥតឈរ កែវភ្នែកសម្លឹងទៅមើលការប្រឡែងគ្នាលេងរបស់ស្វាមីនិងកូនៗរបស់នាង នាងសើចញឹមៗបណ្ដើរញុំាវាដោយមិនបង្ហាញទឹកមុខថាផ្លែស្រ្ដេប៊ីរីនេះជូរកម្រិតណាទេ វាហាក់ធម្មតាអញ្ចឹងទាំងការពិតវាជាប្រភេទស្រ្ដេប៊ីរីជូរបំផុតក្នុងចំណោមដើមផ្សេងទៀត ដោយកម្មករខ្លាចភ័ន្ដច្រឡំនិងវា ពួកគេធ្វើផ្លាកមួយទុកបញ្ជាក់វា ណាំជូនឃើញអាការះនេះគេសើចដើមកបាត់ហើយ
" សង្ស័យចាញ់ខ្លាំងហើយទើបញុំាវាមិនជូរសោះ "
" កំពុងនិយាយស្អី អ្នកណាចាញ់??? "
" អូម៉ូអ៊ី បងមើលនាងញុំាវាចុះគ្មានឃើញស្រគៀរធ្មេញទេ ស្រ្ដេប៊ីរីដែលនាងកំពុងញុំានោះវាជូរណាស់ ជូរសឹងរាកនោមហើយ " ណាំជូននិយាយខ្សឹប
ខ្សៀវពីនាក់ជីនដោយភ្នែករបស់ពួកគេបាញ់សម្លឹងមើលនាង ដែលកំពុងមមាញឹក
និងផ្លែឈើប្រភេទនេះ ។
" ឯងច្បាស់ដែលទេ ណាំជូន "
" មួយរយភាគរយហើយគឺនាងកំពុងមានកូនទីបួន "
" គិតៗទៅជីមីនអត់ចេះទុកពោះប្រពន្ធទំនេរសោះ ហាសហា "
" ហាសហា គឺអញ្ចឹងហើយ "
ជីមីនឈប់សម្រាកបន្ដិច ព្រោះគេលេងឡើងបែកញើសហូរដូចគេចាក់ទឹកហើយ នាយផ្ញើកូនលើអ៊ំនិងពូមួយភ្លែត គេមានអ្វីចង់និយាយជាមួយនាងតូចតែពីនាក់ប៉ុណ្ណោះ
ពួកគេយល់សាច់ការបបួលគ្នាចេញដោយបន្សល់ពួកគេពីនាក់គិតគ្មានកម្មករគ្មានអ្នកបម្រើ ពួកគេទាំងអស់គ្នាលួចលួនសម្លឹងមើលសកម្មភាពនាក់ទាំងពីដោយស៊ីញ៉ែឲ្យអ្នកបម្រើទៅរៀបចំតាមផែនការនាពេលយប់នេះ
" អូនល្មមផ្អាកញុំាសិនហើយ អូម៉ូអ៊ី ញុំាវាច្រើនពេកមិនល្អសម្រាប់ក្រពះពោះវៀនអូនទេណា " រាងក្រាស់ចាប់ប្រអប់ដៃនាងជាប់ដោយគ្រវីក្បាលសូមនាងឈប់ញុំាវាមិនអញ្ចឹងនាងនិងឈឺ ។
" តើអូនអាចសុំញុំាវា បីផ្លែទៀតបានទេ "
រាងស្ដើងងើយមុខសម្លឹងគេដោយកែវភ្នែករលើងរលោងអង្វរកនាងលែងញុំាហើយតែសូមវាបីផ្លែប៉ុណ្ណោះ
" នេះបងអោយញុំាប៉ុណ្នឹងទេ ក្រោកមកអូនមិនគួរអង្គុយលើដីអញ្ចឹងទេវាមេរោគណាស់ "
" ចា អូនក្រោកហើយ "
" កុំខឹងនិងបងដែលបញ្ឈប់ចំណីមួយនេះ ដោយសារបងបារម្ភខ្លាចអូនឈឺទើបហាម "
រាងក្រាស់ពិតជាមិនចង់ឃើញទឹកមុខនាងស្លេកស្លាំងជាងមុនទៀតទេត្រឹមប៉ុណ្នឹងគេគ្រាំទ្រូងសឹងស្លាប់ហើយ ទម្រាំជានិងទៀតគេខ្យល់ចាប់ដួលមុខអ្នកជំងឺ
" ចាអូនមិនខឹងទេ មានតែពេញចិត្ដដែលបងខ្វល់ខ្វាយពីអូន "
នាងតូចចូលទៅអោបគេជាប់ដោយផ្ដួលក្បាលផ្អឹបនិងដើមទ្រូងហាប់ណែលដោយដៃស្រឡូនស៊កអោបចង្កេះរបស់គេ នាងសប្បាយចិត្ដដែលស្វាមីបារម្ភហាមឃាត់នាង ។
" បងស្រឡាញ់អូនណាស់ "
រាងក្រាស់អោបនាងដោយអោនមុខចុះថើបសក់នាងពីខ្សឺត អ្នកដែលលួនមើលចង់ស្រែកបញ្ឈប់សកម្មភាពល្អូកល្អិនគ្នាយ៉ាងស្អិតរបួត ណាំជូនលើដៃបិទភ្នែកក្មួយព្រោះវាឈុកឆាកតួប្រុសតួស្រីថើបមាត់ក្មេងៗមិនគួរឃើញវាទេ វាមិនល្អភ្នែក ។
នាម៉ោង០៦ រាងក្រាស់ត្រូវបងប្អូនបីនាក់អូសគេចេញពីនាងដោយយកខ្សែក្រណាត់មកចងភ្នែក នាងតូចក៏ដូចគ្នាដែរ
ពួកគេនាំនាងតូចនិងរាងក្រាស់មកក្បែរឆ្នេរសមុទ្រដោយមានពន្លឺភ្លឺទាបំភ្លឺតាំងពីមាត់ទ្វាភូមិគ្រិះរហូតទៅដល់តុអាហារដោយខាងក្រោមមានផ្កាចម្រុះពណ៍និងចម្រុះប្រភេទបាច់វាធ្វើជាកម្រាលព្រំសម្រាប់គូស្នេហ៍ហើយទាញកៅអីឲ្យពួកគេអង្គុយនាំគ្នាដើរចេញអស់ទុកពួកគេជាអ្នកស្រាយវាដោយផ្ទាល់ នាងនិងរាងក្រាស់ស្រាយខ្សែក្រណាត់មួយនេះព្រមគ្នា
" នេះជាអ្វី " ជីមីននិងអូម៉ូអ៊ីលាន់មាត់ភ្ញាក់ផ្អើលដំណើរគ្នានិងការរៀបចំយ៉ាងរ៉ូម៉ែទិច របស់ពួកគេដោយមានផ្កាកុលាបលាយនិងផ្កាលីលីបីបួនទង់តាំងលំអរចំកណ្ដាលតុ មានស្រាក្រហមចាក់ចូលកែវរួចស្រេច និងអាហារបីមុខសម្រាប់ឲ្យពួកគេទទួលទាន ក្រោមករបំភ្លឺនៃដើមទានទាំងនោះ
" ហិហិ រ៉ូម៉ែទិចមែនលោកប្ដី "
" មែនហើយអូន ពួកយើងគួរអរគុណពួកគេសម្រាប់រឿងមួយនេះ ជល់កែវមួយ " សំឡេងកែវប៉ះទង្គិចគ្នាដោយពួកគេលើស្រាក្រហមមួយកែវនោះក្រែបវាតិចមុននិងដាក់វាចុះ
" អូនសាកញុំាមួយនេះមើលវាឆ្ញាញ់ណាស់ណា " រាងក្រាស់ដួលម្ហូបក្នុងចំណោមបីចាននោះដាក់ចូលចានរបស់នាង
" នេះសម្រាប់បង លោកប្ដី "
នាងដួលដាក់ឲ្យគេវិញដោយស្នាមញញឹមញញែមរបស់នាង ពេលវេលាមួយនេះវាមានក្ដីសុខណាស់នាងអរគុណប៉ាម៉ាក់ហើយដែលនាំបរុសល្អមួយនេះចូលក្នុងឆាកជីវិតរបស់នាង
ណាំជូននាំគ្នាគ្នីត្រឡប់ទៅសម្រាកក្នុងបន្ទប់ទុកពេលពួកគេផ្អែមល្ហែមពីនាក់និងទៅ ពួកយើងមិនគួររំខានទេ ។ ខណះនោះផងដែរជេម៉ូស៊ីនាងធុញទ្រាន់និងការរួមបន្ទប់ជាមួយថេយ៉ុងណាស់មើលចុះអោបរឹតនាងសម្បើមណាស់ជិតដាច់ខ្យល់
" លោកពូកុំឱបខ្ញុំខ្លាំងពេក ថប់ដង្ហើមណាស់ " ជេម៉ូស៊ីបន្លឺឡើងហើយទះដៃគេផាច់ៗដោយការខឹងច្រឡោត
" គេសុំទោសណា សំណប់ចិត្ដ "
" លោកពូនិងខ្ញុំមិនត្រូវគ្នាទេ សូរីផងចា "
" ហេតុអ្វី ? ? "
" អូនថាទេគឺទេហើយកុំតាប៉ែលែងដៃចេញទៅ "
" ជេម៉ូស៊ី ហ្គាលីណា "
" តម្លើងសំឡេងឬ លោកពូស្មានថាខ្ញុំព្រឺសម្បុរដោយសារសំឡេងកង្កែបហ្នឹងឬ "
ជេម៉ូស៊ីពេបមាត់ជ្រេញហ្នឹងឬកពារលោកពូសម្អប់នាងណាស់មិនដឹងជាស្អីខ្លះទេរាល់ថ្ងៃនាងនេះណាធុញទ្រាន់ពេញបន្ទុកហើយមួយថ្ងៃៗគ្មានរកការងារធ្វើទេគិតតែពីដើរតាមពីក្រោយនាងត្រុកៗសឹងតែរាល់ថ្ងៃពេលខ្លះតាមហួងហែងប្រច័ណ្ឌនាងសូប្បីទារកទើបកើត ។
" ក្បាលខូចណាស់យើងនិង ពេលដំណើរកំសាន្ដនេះបញ្ចប់ពូទៅអូស្ត្រាលីហើយសំណប់ចិត្ដ សឺត "
ថេយ៉ុងឱនថើបមួយខ្សឺតដោយក្ដីសោកសៅគេចាកចេញពីនាងលែងបានដើរតាមពីក្រោយលែង និយាយញ៉ោះឲ្យនាងខឹង លែងអ្វីគ្រប់យ៉ាងដែលគេខំសាងវាយូរខែមកនេះ
" ហេតុអ្វីក៏ចាកចេញភ្លាមៗដូច្នេះ "
ជេម៉ូស៊ីងើយមុខសម្លឹងពូទាំងសោកសៅនាងមិនចូលចិត្ដគេក៏ពិតមែន ប៉ុន្ដែការចេញទៅឆ្ងាយរបស់នាយកំលោះធ្វើឲ្យនាងថប់ៗនៅទ្រូងខាងឆ្វេងវាហាក់ពិបាកទទួលយកដំណឹងមួយហ្នឹងណាស់ ។
" ក្រុមហ៊ុនរបស់ពូមានបញ្ហា "
ថេយ៉ុងទម្លាក់ទឹកមុខគេចង់ក្បែរនាងរាល់ថ្ងៃរាល់ពេលវេលារាល់គ្រប់ដង្ហើមដកចេញដកចូលណាស់ប៉ុន្ដែបញ្ហាមួយនេះតម្រូវឲ្យគេចេញមុខដោះស្រាយផ្ទាល់ ហេតុនេះត្រូវឃ្លាតមួយរយះហើយ ។
" ចុះអ្នកផ្សេងលោកពូមិនបញ្ជាពួកគេដោះស្រាយទៅ "
" ឯងនៅក្មេងវ័យណាស់ជេម៉ូស៊ីធំឡើងឯងហ្នឹងយល់អំពីរឿងមួយនេះ "
" ឯងបម្រុងទៅអូស្ត្រាលីហ្នឹងយូរដែរទេ ថេយ៉ុង "
" ១៥ឆ្នាំប៉ុណ្ណោះ "
ថេយ៉ុងញញឹមស្ងួតបន្ដិចនាយមិនចង់នៅទីនោះយូរទេប៉ុន្ដែវាតួនាទី ទម្រាំក្រុមហ៊ុនដារឡើងវិញត្រូវការចំណាយពេលវេលាច្រើនដោយសារការប្រហែសទើបក្រុមហ៊ុនមួយហ្នឹងដួលរំលំ
" យូរម្ល៉េះលោកពូ " ជេម៉ូស៊ីកានតែអារអន់ចិត្ដបន្ថែមទៀតលឺលោកពូសម្អប់ចេញឆ្ងាយពីខ្លួនយូរបែបនេះ
" មិនយូរទេ តែឯងកុំភ្លេចពូណា "
ត្រូវហើយវាយូរសែនយូរថ្នាក់គេសឹងចាប់នាងទៅនៅជាមួយទៀតផងតែនាយសង្ហាគិតយល់ពីចិត្ដឪពុកម្ដាយកុំដើម្បីក្ដីសុខខ្លួនឯង ហ៊ានធ្វើរឿងអត្មានិយមយកនាងឆ្ងាយពីទ្រូងពួកគេ
ក្រឡេកមើលប្ដីប្រពន្ធមួយគូនេះវិញម្ដង រាងក្រាស់ក្រសោបអោបពីនាងតូចពីខាងក្រោយពួកគេសម្លឹងមើលព្រះចន្ទនិងផ្កាយរាប់ម៉ឺនរះបំភ្លឺមេឃពេលរាត្រី
" អូនដឹងទេ ពេលអូនត្រូវលោកប៉ាដឹកដៃអូនចូលមកក្នុងកម្មវិធីបេះដូងរបស់បងលោតញាប់ ឌឹបដាក់លោតខុសចង្វាក់ ពេលដែលឃើញកូនក្រមុំដើរមកខួរក្បាលបងហាក់គាំងដំណើរការ វាប្រៀបនិងចាប់ភ្លឹកនឹងសម្រល់របស់អូនរហូតដកភ្នែកមិនរួច អូនសម្រល់ស្អាតណាស់ អូនមានឥទ្ធិពលលើបងតាំងពីជួបគ្នាដំបូង បងគិតថាហើយគិតទៀត ហេតុអ្វីភ្នែកបងខ្វាក់មិនឃើញប្រពន្ធសែនល្អមួយនេះអញ្ចឹងហេតុអីប្រព្រតិ្ដរឿងមិនគួប្បីចំពោះអូន ហេតុអ្វីស្រែកគំហកដាក់អូនចំពោះមុខពួកនាង បងស្អប់ទង្វើខ្លួនឯងពីមុនណាស់ បងស្អប់វា វាមើលងាយអូន ហ៊ឹម ប៉ុន្ដែបងរៀនផ្លាស់ប្ដូរវាដោយសាររូបអូន បងចាប់ផ្ដើមលួចមានចិត្ដលើអូនបណ្ដើរ ជាពិសេសបង
ប្រច័ណ្ឌអូនចូលក្លិប ប្រច័ណ្ឌនិងក្រសែភ្នែកពួកវាលូកលាន់អូន បងខឹងណាស់បងចង់តែចាប់ពួកវាសម្លាប់ទេ "
ទិន្នភាពការរាំក្រលែងរបស់នាងក្នុងក្លិបនោះវាដក់ជាប់ក្នុងខួរការ គេមិននឹកស្មានប្រពន្ធគេផ្គើនហ៊ានដើរលេងចូលក្លិបទាំងយប់ជ្រៅអញ្ចឹងសោះគេស្រែកឡូឡាឈ្លោះគ្នាស្ទើរកក្រើផ្ទះហើយតែវាមិនអីទេយ៉ាងណាវាជាការចងចាំដល់ល្អមួយសម្រាប់គូជីវិតរបស់ពួកគេ ។
" ហិហិ បងមិនគួររំលឹកវាទេ ពិតជាខ្មាស់អៀនណាស់អូនគ្រាន់បញ្ឈឺបងបន្ដិចសោះបងខឹងឆេះដុំថ្នាក់នេះ ហាសហា "
" បងខឹងដោយសារហួងហែងនិងប្រច័ណ្ឌអូន ជុប "
" អូនស្រឡាញ់បង "
" បងស្រឡាញ់អូនដូចគ្នាម្ចាស់ជីវិតបង ជុប "
ស្នេហាវាកើតឡើងមិនប្រកាន់ឋានះកិត្ដិយសខ្ពស់ខ្ពង់ឬថ្លៃថ្នូរលំដាប់ជួរមុខនោះទេ វាអាចកើតឡើងបានជានិច្ច ប្រសិនយើងប្រៀបធៀបនិងរឿងជីមីននិងអូម៉ូអ៊ីវិញចំណងស្នេហាពួកគេកើតដោយសារការចាប់បង្ខំរៀបការនិងគ្នាដោយមិនបានមានចិត្ដស្រឡាញ់ទុកជាមុន ប៉ុន្ដែវាមិនអីនោះទេសំខាន់យើងរៀនបើកចិត្ដទទួលស្គាល់មនុស្សបុរសម្នាក់ដោយពឹងផ្អែកទង្វើនិងកាយវិការរបស់គេជាធំ
ជីមីនតែងតែថ្នាក់ថ្នមនិងតាមចិត្ដនាងជាធំដោយហ៊ានប្រគល់អ្វីគ្រប់យ៉ាងដោយហេតុថានាងជាម្ចាស់ជីវិតនិងខ្យល់ដង្ហើមរបស់គេ គេមិនខ្លាចនិងការប្រគល់ទ្រព្យសម្បត្ដិរាប់លានឲ្យនាងទេគេដឹងចិត្ដនាងហើយទើបគេសម្រេចចិត្ដបែបនេះ
ជួនកាលខ្សែជីវិតម្នាក់ៗខុសគ្នាខ្លះរៀបការតាមប៉ាម៉ាក់ប៉ុន្ដែគ្រួសារគេគ្មានក្ដីសុខ សុភមង្គលអញ្ចឹងហើយតម្រូវឲ្យពួកគេលែងលះនិងគ្នាទាំងការមិនទាន់២ខែស្រួលប្រួលផងចំណែកអ្នកផ្សេងទៀតរើសគូជីវិតត្រូវរស់នៅប្រកបដោយសេចក្ដីសុខ ៕ចប់ដោយបរិបូរណ៍
សរសេរដោយ៖ម៉ូ
សូមអរគុណសម្រាប់ការតាមដានពីភាគ១ដល់ភាគបញ្ចប់ សូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ ។
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ