" ថ្ងៃក្រោយកុំធ្វើរឿងឆ្គួតៗអញ្ចឹងទៀត "
ឃើញរាងក្រាស់បណ្ដាយស្មានតែគេមិនខឹងឬ សុខៗមកចាប់គេថើបឆៅៗម៉ង់ចុះប្រសិនប្រពន្ធគេឃើញនរណាអ្នកទទួលរង ថ្ងៃនេះអ្នកស្លាប់ប្រាកដជានាងហើយព្រោះតាមចាំប្រពន្ធគេវៃស្រីៗរាបដូចបន្ទាត់ចឹង ។
" ជីមីន ហ្គាលីណា "
អូម៉ូអ៊ីទ្រាំឈរមើលហេតុការណ៍ទាំងនេះលែងកើតហើយដំបូងនាងស្មានអ៊ីហ្សារ៉ាឱបរឹតស្វាមីនាងបែបនឹកធម្មតាៗតើតែអ្នកណាទៅដឹងថាស្រីកញ្ជ្រោងលាក់ពុតមួយនេះប្រហើនហ៊ានធ្វើសកម្មភាពស្មោកគ្រោកចឹងនោះ ។
រាងតូចក្ដាប់ដៃដើរទៅតាំងៗទាំងកំហឹងក្នុងចិត្ដ នាងស្អប់ស្រីណាដែលហ៊ានលូកលាន់ស្វាមីនាងណាស់
" អួយព្រះជួយរត់ទៅកន្លែងណាចេះ ងាប់មិនខានទេខ្ញុំ "
រាងក្រាស់បើកភ្នែកធំៗភ្ញាក់ផ្អើល នាងមកទីនេះដោយរប្រៀបណាអ្នកណាជាអ្នកប្រាប់ ព្រោះរឿងនេះគេចង់ដោះស្រាយពីនាក់អ៉ីហ្សារ៉ាម្នាក់គត់គ្មាននរណាមកពាក់ពន្ធ័ឡើយ ប៉ុន្ដែឥឡូវគ្រប់យ៉ាងប្រែជារឿងធំទៅហើយ
ជីមីនឆ្លេឆ្លារកកន្លែងគេចខ្លួនបណ្ដោះអាសន្នសិនមិនអញ្ចឹងទេនាយប្រាកដចិត្ដ១០០ភាគរយគឺស្លាប់ក្រោមកណ្ដាប់ដៃរបស់ប្រពន្ធសំណប់ពុំខាន ដោយមិនភ្លេចសម្លក់អ្នកនាំហេតុរឿងមួយនិងកើតឡើងចាំមើល ប្រសិនគេនិងអូម៉ូអ៊ីឈ្លោះទាស់ទែងគ្នានាងនិងហើយជាអ្នកត្រូវបន្ទាប់ពីគេ រាងក្រាស់បន្លឺឡើងដោយពាក្យពេចន៍ចងគំនុំសងសឹក
" យើងនិងសងនាងទ្វេដង "
" បាច់ខំរត់លួនទេឆាប់ចេញមកប្រយ័ត្នស៊ីគ្រាប់កាំភ្លើងជំនួសបាយ " ប្រអប់ដៃស្រឡូនរបស់រាងស្ដើងកាន់កាំភ្លើងខ្លីមួយដើមលើមកតម្រង់កន្លែងរបស់ពួកគេនិយាយគ្នាមុននេះ កុំធ្វើឲ្យនាងខឹង វាគ្មានផលល្អអ្វីត្រឡប់ទៅវិញទេ ចង់សុខកាយត្រូវជៀសឆ្ងាយពីស្វាមីរបស់នាង
" ប្រពន្ធសម្លាញ់វាមិនដូចអ្វីដែលអូនឃើញទេស្ដាប់បងបកស្រាយសិនទៅណា "
រាងក្រាស់ក្រោកចេញពីកន្លែងលួនដោយព្យាយាមចូលទៅជិតប្រពន្ធសន្សឹមៗព្រោះនាយខ្លាចរ៉េកៃបាញ់អចេតនាចឹងហើយមានតែសម្រួលឲ្យនាងស្ដាប់ប៉ុណ្ណោះ
ការឃើញគ្រប់យ៉ាងវាសុទ្ធជាការបំភ័ន្តភ្នែក កុំចាញ់ល្បិចសត្រូវដោយរឿងហេតុតិចតួចនិស្អីគេសុំចិត្ដចុះ រាងក្រាស់មិនបែកចិត្ដទៅស្រឡាញ់ស្រីផ្សេងឡើយ
" អាកញ្ចាស់កាលកាត់ចោលអាចរិតព្រានហ្នឹងប្រយ័ត្នខ្ញុំអូសក្បាលចូលបន្ទប់ឃុំឃាំង៧យប់៧ថ្ងៃគ្មានអោយបាយស៊ីទេប្រាប់ឲ្យដឹងទៅខំប្រឹងណាស់អាស្រីញីអីហ្នឹងប្រពន្ធមានម៉េចមិនលូកប៉ះទៅ "
អូម៉ូអ៊ីឃើញតាំងពីដំបូងមកតែនាងមកនិយាយធ្វើខឹងច្រឡោតរករឿងឈ្លោះគ្នាដើម្បីឲ្យអ៊ីហ្សារ៉ាពេញចិត្ដមួយពេលប៉ុណ្ណោះ អ្នកណាថាគ្រួសារនាងមានជម្លោះដោយសារអ្នកដទៃនោះច្រឡំធំហើយ
" ស្ងប់អារម្មណ៍សិនហាន់នី ជុប ជុប "
ជីមីនក្រសោបចង្កេះនាងជាប់ដោយថើបលួងលោមដើម្បីបន្លំកំហឹងរបស់នាង មើលតាមអាការះមុននេះនាងខឹងឆេះដុំទៅហើយដោយទាញនាងចេញឆ្ងាយពីអ៊ីហ្សារ៉ាបន្ដិច ព្រោះខ្លាចខ្ទៀតឈាមប៉ះត្រូវ ។
" អញមិនស្ងប់ "
អួយលោកប្ដីឲ្យនាងស្ងប់ចិត្ដយ៉ាងម៉េចបើមីស្រីនិងវាមុខឌឺសឹងស្លាប់ហើយ នាងគួរប្រដៅចេញម្ដងទើបសមចិត្ដ
" ស្ដាប់បងណាអ្វីគ្រប់យ៉ាងវាជាការបំភ័ន្តភ្នែកនោះទេ អូនត្រូវជឿជាក់បង អូនស្គាល់ចរិតបងច្បាស់ណាស់ជាងអ្នកណាទាំងអស់ អញ្ចឹងក៏ទម្លាក់វាចុះទៅគ្រោះថ្នាក់ ប្រពន្ធសំណប់បងអើយ " ដៃម្ខាងទៀតក៏លូកយកកាំភ្លើងចេញពីនាង ដោយមាត់ប្រើសម្ដីស្រទន់ពិរោះផ្អែមរលួយ ដើម្បីឆាប់ទន់ចិត្ដលែងខឹងគំរោលចូលដូចអម្បាញ់មិញ ។
" លែងដៃអញភ្លាម " រាងតូចភ្ញាក់ព្រើត!! ដោយឃើញជីមីនចាប់ដៃនាងចូលគ្នាដូច្នោះឯកាំភ្លើងគេស្នៀតហ្នឹងចង្កេះបាត់តាំងពីពេលណា
" អត់ពួកយើងមានរឿងត្រូវនិយាយគ្នាហើយអ្នកណានាំអូនមកទីនេះប្រាប់មក "
" គឺថេយ៉ុង "
ត្រឡប់ពេលនាងតុបតែខ្លួនប្រាណរួចរាល់នាងខំដើររកជីមីនដើម្បីសួររកខ្សែកពេជ្រដែលគេទើបទិញឲ្យនោះទុកកន្លែងណាម៉េចក៏នាងស្វែងរកវាអត់ឃើញអញ្ចឹង កំពុងដើរត្រុកៗស្រាប់ប្រទះភ្នែកនិងថេយ៉ុងដែរឈរផ្អែកខ្នងនិងជញ្ជាំងម្នាក់ឯងចុះស្វាមីនាងទៅណា
" ថេយ៉ុងឃើញស្វាមីខ្ញុំទេ "
" ឃើញ ... គេបណ្ដើរក្មេងស្រីស្អាតទៅសួនច្បារ "
" កុំលេងសើចផ្លូវចិត្ដខ្ញុំណាថេយ៉ុង "
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ